(ភ្នំពេញ)៖ ដោយទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំ «ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ» ក្នុងគោលបំណងសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជានីយកិច្ចរបស់ព្រអង្គ។ តាមរយៈសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ស.ស.យ.ក បានបញ្ជាក់ថា កម្មវិធីនឹងមានជាបន្តបន្ទាប់នៅតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖ *ទី១៖ ពិធីថ្វាយបង្គំថ្វាយព្រះពរ និងពិធីចម្រើនព្រះជន្មវស្សា, កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលវេលា និងទីតាំង៖ ម៉ោង ៧:៣០នាទីព្រឹក នៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ អធិបតីភាព៖ សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណ រស្មី, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, សមាសភាពអ្នកចូលរួម៖ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.។ *ទី២៖ កម្មវិធីបញ្ចាំងខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធិ (១៩៦៦)» កាលបរិច្ឆេទ៖ […]