ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ពន្យល់អំពីការលើកទឹកចិត្ដផ្នែកពន្ធដារ សម្រាប់គម្រោងវិនិយោគនៅខេត្ដព្រះសីហនុ 

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញវីដេអូប្រមាណជិត៩នាទី ពន្យល់អំពីការលើកទឹកចិត្ដផ្នែកពន្ធដារ សម្រាប់គម្រោងវិនិយោគខេត្ដព្រះសីហនុ។ គម្រោងទាំង៣ សម្រាប់ខេត្តព្រះសីហនុ ដែលទទួលបានការលើកទឹកចិត្តពន្ធដាររួមមាន៖* គម្រោងទី១៖ គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំង ពោលគឺគម្រោងនានា ដែលបានសាងសង់ហើយ បានផ្អាក ពន្យារ ឬបញ្ឈប់ការសាងសង់ ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦* គម្រោងទី២៖ គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តបានភ្លាមៗ នៅក្នុងឆ្នាំ២០២៤* គម្រោងទី៣៖ គឺការពង្រីកគម្រោង ដែលមានស្រាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោម ជាវីដេអូរបស់អគ្គនាយកដ្ឋានពន្ធដារ៖

ស្ថានភាពវិស័យកាត់ដេរឆ្នាំ២០២៤ មានភាពល្អប្រសើរ ការនាំចេញសម្រេចជាង ៥ពាន់លានដុល្លារ កើនជាង២០%

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ អ្នកជំនួញនៅក្នុងវិស័យកាត់ដេរ បានលើកឡើងថា ស្ថានភាពវិស័យកាត់ដេរស​ម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ បាន​បង្ហាញពីសន្ទុះល្អប្រសើរឡើងវិញ ​ដោយការនាំចេញសម្រេចបានជាង ៥ពាន់លានដុល្លារ​កើនឡើងប្រមាណជាង២០% បន្ទាប់ការនាំចេញបានធ្លាក់ចុះកាលពីឆ្នាំ២០២៣ ដោយសារវិបត្តិសាកល។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ​ទាំងការផលិត ការនាំចេញ និងការបញ្ជាទិញផលិតកាត់ដេរស​ម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយ​ការនាំចេញស្បែកជើង និងផលិតផលធ្វើដំណើរនៅរយៈពេល ៥​ខែឆ្នាំ២០២៤ ​បាន​កើនឡើង២៥.៣៣​% ប្រៀបធៀបនឹងឆ្នាំ២០២៣ ស្របពេលការនាំចេញសម្លៀកបំពាក់កើនឡើងប្រមាណ ២៣%។ លោកបានឱ្យដឹងថា «ពីខែមករា ដល់ឧសភា ឆ្នាំ២០២៤នេះ ស្បែកជើងត្រូវបាននាំចេញក្នុងតម្លៃជាង ៦១៥លានដុល្លារ កើនឡើង១០%, ផលិតផលធ្វើដំណើរ មានតម្លៃជាង ៨៧២លានដុល្លារ កើនឡើង ២០% និងផលិតផលសម្លៀកបំពាក់មានតម្លៃជាង ៣.៥ពាន់លានដុល្លារ កើនឡើង ២៣%»។​ ​លោកបានគូសបញ្ជាក់ថា កំណើនល្អប្រសើរនៃវិស័យកាត់ដេរស​ម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ ​ដោយសារប្រទេសកម្ពុជា មានស្ថេរភាពនយោបាយ […]

ការបញ្ជាទិញទំនិញរូបីពីក្រៅប្រទេស តាមអនឡាញមិនស្ថិតក្រោមការអនុវត្តអាករលើតម្លៃបន្ថែមចំពោះ e-Commerce នោះទេ

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ បណ្ឌិត កន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ​បានគូសបញ្ជាក់ថា ការបញ្ជាទិញទំនិញរូបីពីក្រៅប្រទេស តាមមធ្យោបាយអេឡិចត្រូនិក (Online) ហើយទំនិញរូបីទាំងនោះ ត្រូវបានបញ្ចូនមកអ្នកបញ្ជាទិញ ដោយផ្ទាល់តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ នោះមិនស្ថិតក្រោមវិសាលភាពនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(e-Commerce) នោះទេ។ ទំនិញរូបី សំដៅដល់ទ្រព្យទាំងឡាយណា ដែលអាចប៉ះពាល់ ឬចាប់កាន់បាន ដូចជា គ្រឿងសង្ហារឹម គ្រឿងអលង្ការ សម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍សម្រាប់ធ្វើអាជីវកម្ម។ល។ ​លោកអគ្គនាយករងលើកឡើងបែបនេះ ក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ក្រោមប្រធានបទ «អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក»។ ​​ លោកបានបញ្ជាក់ថា អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅ​ប្រទេសកម្ពុជាមក​កម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជន ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ​ដូចជា ការបញ្ជាទិញនិងការទាញយកទំនិញឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិកការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកការទិញសូហ្វវែរ ហ្គេមអេឡិចត្រូនិក ជាដើម។ លោកបន្ថែមថា យន្តការក្នុងការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ចែកចេញជាពីរផ្នែកគឺ៖១. អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក […]

លោក ឃួង ស្រេង៖ អ្នកដែលយកភាស៊ី លើសសៀវភៅបន្ទុក អាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុក អាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស។ ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌ ត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល។ នៅតាមផ្សារត្រូវតែ រៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសំអាតឲ្យបានស្អាត។ បន្ថែមពីនេះនៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត។ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹកាចាប់ចម្រិត ហើយក្រុមហ៊ុនយកភាស៊ីនោះ នឹងប្រឈមមុខនឹងច្បាប់ និងមិនអាចឲ្យចូលរួមដេញថ្លៃ លើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះ យើងត្រូវតែអនុវត្តការងារនេះ ឲ្យបានតាំងរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។ ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច ដោយឲ្យអាជ្ញាធរ ក៏ដូចជាប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត ចំពោះការយកភាស៊ី នៅតាមផ្សារនានា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាអត់ត្រូវការរស់ដោយការប្រណីរបស់គេនោះទេ គឺត្រូវការរស់ដោយខ្លួនឯង

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមិនត្រូវការរស់ដោយការអនុគ្រោះ ឬប្រណីរបស់នរណានោះទេ តែកម្ពុជាបានខិតខំប្រឹងរស់ដោយខ្លួនឯង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចចូលរួមពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្តេចបានលើកឡើងថា ប្រទេសកម្ពុជា បានចាកចេញពីប្រទេសអភិវឌ្ឍតិច កាលពីឆ្នាំ​២០១៩ ដែលកន្លងទៅ នៅពេលកម្ពុជានៅជាប្រទេសអភិវឌ្ឍតិច យើងនៅមានផលប្រយោជន៍មួយចំនួន ក្នុងនោះមានដូចជាការអនុគ្រោះ ការផ្តល់ប្រាក់កម្ចីជាដើម ហើយនៅពេលដែលយើងចាកចេញពីប្រទេសក្រីក្រ គឺគោលការណ៍មួយចំនួន ត្រូវបានដកចេញ ហើយអ្នកខ្លះបានសួរថា ហេតុអ្វីបានជាចាកចេញ ព្រោះអាចនឹងបាត់បង់ផលប្រយោជន៍មួយចំនួនពីការអនុគ្រោះ? សម្តេចបានបញ្ជាក់ដូច្នេះថា៖ «អត់ទេ យើងមិនត្រូវការរស់ ដោយសារការប្រណីរបស់គេទេ យើងត្រូវការរស់ខ្លួនឯង ទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រូវតែផ្តល់ប្រាក់កម្ចី យើងមិនអភិវឌ្ឍខ្លួនឯង យើងនៅតែពឹងគេមួយជីវិត»។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា​ «តែបើយើងពង្រឹងខ្លួនឯង ដាក់ទិសដៅដែលយើងក្លាយទៅជាប្រទេសអ្នកមាន ឆ្នាំ២០២៥ មិនត្រឹមតែចាកចេញពីប្រទេសក្រីក្រ ប្រទេសអភិវឌ្ឍតិចនោះទេ ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ ដែលយើងហ៊ានប្រកួតផ្ទាល់ជាមួយគេ ដើម្បីយើងដាក់ទិសដៅក្នុងការពង្រឹងខ្លួនឯង»។ សម្តេចបានពន្យល់ថា ពាក្យថា «យើងចង់ឯករាជ្យ» គឺត្រូវតែធ្វើខ្លួនឯងរស់ដោយខ្លួនឯង មិនត្រូវពឹងលើការអនុគ្រោះយោគយល់ដោយនរណានោះទេ ហើយយើងប្រកួតស្មើភាពគ្នាជាមួយគ្រប់ប្រទេសទាំងអស់។ […]

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

Naren June 13, 2024 13/06/2024

(ព្រះសីហនុ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជាផ្លូវការ ពោលគឺជាខេត្តទី៧ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ នាឱកាសនោះ គេឃើញមានការដង្ហែពានជ័យលាភីយ៉ាងឱឡារិក ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្សជាច្រើន និងមានពិធីរូតខ្សែបូប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ផងដែរ។ បន្ទាប់ពីកម្មវិធីដង្ហែពានជ័យលាភីរួចមក តំណាងអង្គការ​ Plan អន្ដរជាតិកម្ពុជា បានធ្វើរបាយការណ៍ជូនអង្គពីធីស្តីអំពីដំណើរការអនុវត្តកម្មវិធីនាពេលកន្លងមក រហូតសម្រេចបានគោលដៅដូចនាពេលនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុកការទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺជាកិត្យានុភាពរបស់ខេត្តក្នុងការលើកកម្ពស់ការសង្ឃឹមរស់ (life expectancy)របស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានអាយុវែងថែមទៀត។ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាពមកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាលមកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។ លោកបានលើកឡើងអំពីយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន […]

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អំពាវនាវដល់សិល្បករ-សិល្បការិនី ចូលរួមអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ឲ្យបានទូលំទូលាយ និងស៊ីជម្រៅ

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានធ្វើការអំពាវនាវដល់ សិល្បករ-សិល្បការិនីទាំងអស់ ចូលរួមអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ឲ្យបានទូលំទូលាយ និងយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានស៊ីជម្រៅ និងបញ្ជ្រាបការយល់ដឹងទាំងនេះតាមគ្រប់ទម្រង់សិល្បៈ ដើម្បីឱ្យប្រជាជនយើង ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លង មេរោគអេដស៍។ ការថ្លែងអំពាវនាវរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គឺបានធ្វើឡើងក្នុងឱកាសដែលលោកជំទាវអ្នកឧកញ៉ា បានអញ្ជើញចូលរួមក្នុងកម្មវិធី «សិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ជូនដល់សិល្បករ សិល្បការិនី» ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានទន្លេបានសាក់២។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់សិល្បករ-សិល្បការិនី និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ផងដែរ។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងបន្តថា «ការចូលរួមរបស់នាងខ្ញុំនាពេលនេះ ក្នុងនាមតំណាងឱ្យបងប្អូនសិល្បករ សិល្បការិនី ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឆ្លាតវៃ និងប៉ិនប្រសប់បំផុត សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើឆ្ពោះទៅ បញ្ចប់អេដស៍ដែលជាបញ្ហាសុខភាពសាធារណៈចម្បងសម្រាប់ប្រជាជនកម្ពុជាយើង»។ លោកជំទាវអ្នកឧកញ៉ា បានរំលេចថា យើងទាំងអស់គ្នាបានដឹងហើយថា មកដល់ពេលនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរមានសមត្ថភាពកាន់តែខ្លាំង ធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ជំរុញឱ្យយើងមានឯករាជ្យភាព ដោយមិនបាច់ពឹងបរទេស

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះបានថ្លែងឱ្យដឹងថា ឥឡូវនេះ កូនខ្មែរមានសមត្ថភាពកាន់តែខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ដោយមិនពឹងបរទេសនោះទេ ដែលនេះជាមោទនភាពសម្រាប់ខ្មែរ ហើយត្រូវតែជំរុញលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិមានរីកចម្រើនទៅមុខទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលកូនខ្មែរធ្វើបានសម្រាប់ប្រទេសជាតិ ដូចជាការបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការ របស់រាជរដ្ឋាភិបាល verify.gov.kh) ដែលឈ្នះពានរង្វាន់លេខ១ នៅអាស៊ាន និងលេខ២ លើកពិភពលោក ព្រមទាំងការកសាងនូវហេដ្ឋាចរនាសម្ព័ន្ធជាច្រើនទៀត ដូចជា អគារវិមានសន្តិភាព ដែលគូរប្លង់ដោយកូនខ្មែរ វិស្វករខ្មែរ សាងសង់ដោយក្រុមហ៊ុនខ្មែរ។ សម្តេចបានលើកឡើងទៀតថា កាលពីឆ្នាំ១៩៩០ជាង ការធ្វើផែនការមួយចំនួន កម្ពុជាពឹងផ្អែកជំនាញការពីបរទេស ប៉ុន្តែពេលនេះ ផែនការយុទ្ធសាស្ត្រជាតិ ដូចជាយុទ្ធសាស្ត្រចតុកោណ បញ្ចកោណជាដើម គឺកម្ពុជាធ្វើដោយខ្លួនឯង ហើយដឹកនាំអនុវត្តន៍ដោយខ្លួនឯង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថាថា កូនខ្មែរត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ ដែលនេះធ្វើឱ្យយើងមានឯករាជ្យភាព ដោយមិនចាំបាច់ពឹងផ្អែកលើបរទេសជួយនោះទេ។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង ៥៤០នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា […]

អ្នកច្នៃម៉ូដ ឯម រៀម នឹងកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបានទៅលើម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីជ្រុលហួសហេតុ

Naren June 13, 2024 13/06/2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ជាពិសេសម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។ ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ ក្នុងនោះឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើរដោយចំពោះទៅកាន់លោក​ ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។ ជាមួយគ្នានោះ លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជនពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។ លោកសង្ឃឹមថា មហាជនទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។ ជាពិសេសកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងលឺក្នុងរឿងនេះ។ លោក […]