(ភ្នំពេញ)៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋមកពីឃុំចំនួន៣ គឺឃុំពាមកោះស្នា, ឃុំខ្ពបតាងួន, ឃុំព្រះអណ្តូង ដែលបានរៀបចំដោយក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត ដឹកនាំដោយលោក Olivier RODIEN ប្រធានសមាគម (AMS) សហការជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅវត្តពាមកោះស្នា (វត្តបទុមកេសរ) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចំនួនសរុបជាង ១,៤៥០ករណី។ កម្មវិធីពិនិត្យសុខភាព និងផ្តល់ការប្រឹក្សាយោបល់សម្រាប់អ្នកជំងឺលើសសម្ពាធឈាម និងអ្នកជម្ងឺទឹកនោមផ្អែម ដ៏មានសារៈសំខាន់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់វ័យនៅស្រុកស្ទឹងត្រង់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីព្រះតេជៈគុណ ព្រះចៅអធិការវត្តពាមកោះស្នា (វត្តបទុមកេសរ), លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម, លោក ច្រឹង គឹមស្រៀង ទីប្រឹក្សាសម្ដេចតេជោប្រធានព្រឹទ្ធសភា, លោកស្រី កុល ធារិន អ្នកតំណាងរាស្ត្រ, លោក ស៊ិន សុខុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់, លោក […]