(កំពត)៖ គម្រោងកសាងព្រះពុទ្ធបដិមា នៅលើកំពូលភ្នំបូកគោ ដែលជាព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅអាស៊ី នាបច្ចុប្បន្ននេះបានសាងសង់សម្រេច៣០ ភាគរយហើយ។ ព្រះពុទ្ធបដិមាមានកម្ពស់១០៨ម៉ែត្រ ដោយបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣។ បើយើងនិយាយពីក្រុងបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស គេនឹងនឹកដល់អាកាសធាតុដ៏សែនត្រជាក់ និងជាទីមនោរម្យសម្រាប់សម្រាកលម្ហែអារម្មណ៍បានយ៉ាងល្អប្រសើរ។ ក្រៅតែពីភាពអំណោយផលពីធម្មជាតិ នៅលើកំពូលភ្នំបូកគោ ក៏មានដែរអគារកេរដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកតាំងពីសម័យព្រះបាទ ស៊ីសុវត្ថិមុន្នីវង្ស, សម័យអាណានិគមន៍បារាំង និងសម័យសង្គមរាស្រ្តនិយម។ នៅពេលបច្ចុប្បន្ននេះ អ្នកឧកញ្ញ៉ា សុខ គង់ ក៏កំពុងកសាងនូវព្រះពុទ្ធបដិមារដែលមានកម្ពស់រហូតដល់ទៅ ១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធរូបដែលមានកម្ពស់ខ្ពស់ជាគេនៅអាស៊ី ព្រមជាមួយព្រះពុទ្ធបដិមាតូចៗ ចំនួន ៨,៤០០០ព្រះអង្គថែមទៀត ដែលតំណាងឲ្យព្រះត្រៃបិដក ដែលមានចំនួន ៨,៤០០០ព្រះធម្មក្ខន្ធ។ អ្នកឧកញ្ញ៉ា សុខ គង់ បានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចកសាងព្រះពុទ្ធបដិមានេះ ក៏ព្រោះតែប្រទេសកម្ពុជា ជាប្រទេសគោរពនូវព្រះពុទ្ធសាស ហើយព្រះពុទ្ធសាសនាក៏ជាសាសនាមួយ ដែលមនុស្សជាច្រើននៅលើពិភពលោកបានគោរព និងប្រតិបត្តិផងដែរ»។ គម្រោងកសាងបដិមានេះមានតម្លៃ ៣០ លានដុល្លារ ដែលបច្ចុប្បន្នសាងសង់បាន ៣០ ភាគរយ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ ជាមួយនឹងពិធីបើកការដ្ឋានដឹកនាំដោយលោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី […]