ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញគំនិតផ្តួចផ្តើមបង្កើត «តំបន់សេដ្ឋកិច្ចពិសេស​ផ្តាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ» ដើម្បីជំរុញការវិនិយោគកូរ៉េនៅកម្ពុជា

Naren May 17, 2024 17/05/2024

(ស៊េអូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេញ​​គំនិតផ្តួចផ្តើមចំនួនពីរ ដើម្បីជំរុញការធ្វើធុរកិច្ច និងការវិនិយោគរបស់វិនិយោគិនកូរ៉េនៅ​កម្ពុជា។ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល​នីតិ​កាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ក៏​មិន​ខុសពីដំណើរទស្សនកិច្ចនៅប្រទេសដទៃទៀតនោះដែរ គឺមិនរំលងនោះឡើយវេទិកាធុរកិច្ច ដែល​ជា​វេទិកាដ៏មានសារសំខាន់សម្រាប់ទាក់ទាញការវិនិយោគ។ វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុប​ជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។ បើទោះបីរវល់នឹងកម្មវិធីជំនួបនៃដំណើរទស្សនកិច្ចយ៉ាងណាក្តី សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ឆ្លៀត​អញ្ជើញជាអធិបតីបើកវេទិកានេះ ​និងថ្លែងបង្ហាញគោលនយោបាយនានាពាក់​ព័ន្ធការ​វិនិយោគ​​នៅ​កម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគរបស់កូរ៉េចូលមកកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញសូចនាករសំខាន់ៗមួយចំនួន ដែលនឹងជួយឱ្យការ​វិនិយោគរបស់កូរ៉េទទួលបានការរីកចម្រើននៅកម្ពុជា។ សូចនាករដែលសម្តេចធិបតី បានលើក​បង្ហាញនោះ មានដូចជាទំនាក់ទំនងល្អរវាងកម្ពុជា និង​សា​ធា​​រណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌរាជរដ្ឋា​ភិបាល​​កម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏ដូចជា​ក្នុងក្រប​ខណ្ឌនៃប្រជាជន​ប្រទេស​ទាំង​ពីរ, ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ, ទីផ្សារដ៏ធំរបស់​កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូកជាមួយដៃគូ អាសិប (RCEP) ព្រមទាំងកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរីរវាង​កម្ពុជា​-ចិន, កម្ពុជា-កូរ៉េ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យតារា K-pop របស់កូរ៉េ ជួបសម្តែងការគួរសម

Naren May 17, 2024 17/05/2024

(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមបញ្ជាក់ថា SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន​បង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងបាននាំ K-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ផលិតកម្មតន្ត្រី, ការគ្រប់គ្រងសិល្បករ, ការប្រគំតន្ត្រីទេសចរណ៍, ការបង្កើតខ្លឹមសារមាតិកា, ផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត, ការលក់ និងផ្តល់សិទ្ធិក្នុងការចាក់ផ្សាយ, ការពង្រីកទីផ្សារសកល។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារដល់ Cambodian Children’s Fund ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

មេដឹកនាំតាមបណ្ដាក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

Naren May 17, 2024 17/05/2024

(ទីក្រុងសេអ៊ូល-កូរ៉េខាងត្បូង)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា សៀ ឫទ្ធី ជាតំណាងវិស័យឯកជន បានជួបពិភាក្សាជាមួយគណៈប្រតិភូមេដឹកនាំធុរកិច្ចកូរ៉េល្បីៗនៅសណ្ឋាគារ LOTTE ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង និងការស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូកូរ៉េ ដែលបានចូលរួមនៅក្នុងប្រជុំពិភាក្សានេះ រួមមានតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខគេដូចជា៖ LG Electronics, Hanshin, Daewoo E&C, EMART Group, LX International, CAMKO Motor Company និង Mastern Partners Corporation ជាដើម ខណៈដែលខាងវិស័យឯកជនរបស់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group។ ការពិភាក្សាផ្តោតលើឱកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា និងសក្តានុពលសម្រាប់ក្រុមហ៊ុនកូរ៉េ ក្នុងការបង្កើតគម្រោងផលិតកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនកូរ៉េមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ […]

កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែក្រោយ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ និងនាំចេញផលិតផលកសិកម្ម

Naren May 17, 2024 17/05/2024

(ភ្នំពេញ)៖ កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែក្រោយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រស៊ីម៉ង់ត៍ ,សំរាប់រោងចក្រវាយនភណ្ឌ, រោងចក្រស្បែកជើង និង ផលិតផលកសិកម្មកម្ពុជា។ នេះបើតាម អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត , អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៏ឧកញ៉ាកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ កំពង់ផែអន្តរជាតិរបស់កម្ពុជាមួយនេះ មានផ្ទៃដី២០៧ហិកតា ស្ថិតនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ ក្នុងទំហំថវិការ១៤០លានដុល្លារ។ កំពង់ផែទឹកជ្រៅថ្មីនេះ បានចំណាយពេលសាងសង់អស់រយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ កំពង់ផែកំពតផត នឹងអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។ គម្រោងវិនិយោគក្នុងដំណាក់កាលទី១ នេះចំណាយថវិការអស់សរុប ១៤០ លានដុល្លារ លើការសាងសង់គម្រោងមួយចំនួនមានជាអាទិ៍ ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស […]

តុលាការសម្រេចឃុំខ្លួនស្ដ្រីម្នាក់ដែលក្លែងជានគរបាល និងបន្លំជាកូនចៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើរឆបោកលុយគេ

Naren May 17, 2024 17/05/2024

(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ដ្រីម្នាក់ដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើរឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ ក្រោយលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នពេញ បញ្ចប់ការសួរនាំ។ នេះបើតាមការឲ្យដឹងពី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុស នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខវិញជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក […]

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា វៀតណាមចង់ឲ្យកម្ពុជា មានឯករាជ្យភាព លើការដឹកជញ្ជូនតាមផ្លូវទឹក

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញការជឿជាក់ថា មេដឹកនាំវៀតណាម ចង់ឲ្យកម្ពុជា មានឯករាជ្យភាព លើការដឹកជញ្ជូនតាមផ្លូវទឹក។ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា មេដឹកនាំវៀតណាម ក៏ចង់ឲ្យកម្ពុជាឯករាជ្យដែរ ហើយក៏មិនចង់ឲ្យនាវាពីកម្ពុជា ហូរហៀរទៅដោយទំនិញ ដែលវៀតណាមចាប់បង្ខំ ត្រូវតែធ្វើការត្រួតពិនិត្យកុងទឺន័រទាំងអស់ ដែលត្រូវឆ្លងកាត់»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសក្បែរខាងគ្នា ត្រូវការកសាងទំនាក់ទំនងល្អជាមួយគ្នា តែប្រៀបដូចជាអណ្តាត និងធ្មេញ ជាមិនផុតពីការប៉ះទង្គិចគ្នានោះឡើយ។ សម្ដេចបន្ដថា កម្ពុជាអត់ត្រូវការ ធ្វើជាសត្រូវនោះទេ គឺត្រូវការធ្វើជាមិត្ដ។ បើតាមការឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ជាមួយនឹងវៀតណាម កំពុងចរាចរទំនិញ ក្នុងទំហំពាណិជ្ជកម្ម ទ្វេរភាគី១០ពាន់លានដុល្លារ […]

សម្តេចតេជោ ហ៊ុន សែន៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងរឿងនេះឡើយ

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ ការចេញមកបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះការផ្សាយរបស់កាសែតបរទេស ដោយចាត់ទុកថាព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។ ត្រង់ចំណុចនៃក្តីកង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការផ្សាយរបស់កាសែតបរទេស ដោយចាត់ទុកថាព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។ ខ្ញុំគ្រាន់តែគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយភាគកម្ពុជា ចិនមិនបានដឹងរឿងនេះទេ យើងគ្រាន់តែបានពិភាក្សា និងមានការចូលរួមក្នុងការសិក្សា ហើយយើងស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីមកវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើង និងការជីកព្រែកជីកមួយនេះ»។ […]

អគ្គនាយកអគ្គិសនីកម្ពុជា៖ ការប្រើប្រាស់អគ្គិសនីនៅកម្ពុជា កើនឡើងខ្លាំង ទាមទារឱ្យមានការដាក់បញ្ចូលប្រភពថាមពលច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា មកដល់ពេលនេះ កំណើននៃការប្រើប្រាស់ថាមពលនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំង ស្របនឹងកំណើនសេដ្ឋកិច្ច ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម ដែលតម្រូវឲ្យយើងត្រូវដាក់បញ្ចូលប្រភពថាមពលអគ្គិសនីច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់។ លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការបណ្តុះបណ្តាល ការបង្កើនប្រភពថាមពល កកើតឡើងវិញអថេរទៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិ ដោយមានជំនួយពីបច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពលអគ្គិសនី ក្រោមជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក (USAID) និងអូស្ត្រាលី (Australia Aid) និងដោយមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី និងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសិក្ខាកាមជាច្រើននាក់ទៀតផងដែរ។ លោកបណ្ឌិតបានបន្ថែមទៀតថា ជាមួយគោលនយោបាយ ចូលរួមការពារបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនៅ COP 26 ដោយពុំមានការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីបន្ថែម និងពុំមានការសាងសង់រោងចក្រវារីអគ្គិសនី នៅលើដងទន្លេមេគង្គ ក៏ដូចជាគោលដៅអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ ដែលតម្រូវឲ្យយើងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលក្រសួងរ៉ែ និងថាមពល បានដាក់គោលដៅឲ្យបាន ៧០% ថាមពលកកើតឡើងវិញនៅឆ្នាំ២០៣០ ជាពិសេសប្រភេទអថេរ គឺសំដៅទៅប្រភពពន្លឺព្រះអាទិត្យ […]

សម្ដេចតេជោ ហ៊ុន សែន៖ កង្វល់របស់វៀតណាមចំពោះព្រែកជីកហ្វូណន-តេជោ មិនមែនជារឿងចាំបាច់ឡើយ, ខណៈព្រែកជីកនេះគ្មានផលប៉ះពាល់បរិស្ថាន ឬប្រទេសដទៃ

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឲ្យទម្លាក់ចោលរាល់ក្ដីកង្វល់ទាំងឡាយរបស់សាធារណៈមតិ ពិសេសភាគីវៀតណាម ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលពោរពេញដោយអត្ថប្រយោជន៍ និងសក្ដានុពលខ្លាំងក្លាដល់ប្រទេសកម្ពុជា។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, គម្រោងព្រែកជីកហ្វូណន-តេជោមួយនេះ មិនមានប៉ះពាល់ដល់បណ្ដាប្រទេសនានា ពិសេសប្រទេសវៀតណាម ឬផលប៉ះពាល់ដល់បរិស្ថានណាមួយនោះឡើយ ដូច្នេះក្ដីកង្វល់ទាំងឡាយដែលលើកឡើងជាបន្ដបន្ទាប់ពីសំណាក់ភាគីវៀតណាម ហើយចុះផ្សាយតាមសារព័ត៌មានបរទេសនោះ មិនមែនជារឿងចាំបាច់នោះឡើយ។ ការចេញមកបញ្ជាក់ជាថ្មីបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចចិត្តឲ្យសិក្សាគម្រោងនេះ ក្នុងគណៈរដ្ឋមន្ដ្រីនីតិកាលទី៦ ធ្វើឡើងបន្ទាប់ពីមានក្ដីកង្វល់មួយចំនួន ត្រូវបានចុះផ្សាយដោយសារព័ត៌មានរបស់វៀតណាម និងសារព័ត៌មានបរទេស ដែលដកស្រងពីប្រជាជនវៀតណាម ចំពោះផលប៉ះពាល់ដល់បរិស្ថាន។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងសង្កេតឃើញថា មានសារព័ត៌មានខ្លះក៏នៅបង្ហាញកង្វល់ រាប់ទាំងជនជាតិវៀតណាមខ្លះ ក៏បានសរសេរអត្ថបទកាសែត យកទៅចុះផ្សាយជាមួយកាសែតបរទេសផ្សេងទៀត ទាក់ទងនឹងកង្វល់។ ពិតណាស់ថា កង្វល់គឺជារឿងត្រឹមត្រូវប៉ុន្ដែសម្រាប់ករណីព្រែកជីកហ្វូណន តេជោ កង្វល់គឺគ្មានការចាំបាច់នោះទេ។ ដែលយើងបានធ្វើត្រឹមត្រូវទៅលើក្រឹត្យក្រម ហើយយើងសូមបញ្ជាក់ថា យើងមិនបានបំពានណាមួយទៅលើក្រមខ័ណ្ឌទាក់ទងបរិស្ថានសម្រាប់ខ្លួនឯង ឬសម្រាប់ការខូចខាតណាមួយ របស់ប្រទេសជិតខាងយើង ទាំងនៅប៉ែកខាងលើ […]

សម្តេចតេជោ ហ៊ុន សែន ស្នើទៅរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្លឿនបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់

Naren May 16, 2024 16/05/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានស្នើដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យពន្លឿនការងារបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់ ដោយមិនត្រូវរង់ចាំអ្វីតទៅទៀតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រញាប់សាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការគិតគូរដល់សេដ្ឋកិច្ចជាតិ និងបញ្ចប់នូវសាធារណៈមតិនានា ដែលពាក់ព័ន្ធនឹងព្រែកជីកនេះ។ ការថ្លែងរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើឡើងក្នុងតាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំផ្តល់មតិទៅនាយករដ្ឋមន្ត្រីថ្មី ទៅរាជរដ្ឋាភិបាល កុំយប់យល់សុបិនច្រើន បើបើកការដ្ឋានឆាប់ គឺធ្វើទៅ កុំរង់ចាំអីទៀត នាំមានសាធារណៈមតិ ពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់ផ្តើមកើនសារជាថ្មី។ ជំរុញបើកការដ្ឋានឱ្យបានឆាប់ ធ្វើទៅ គ្មានត្រូវរង់ចាំអ្វីតទៅទៀតទេ យើងត្រូវគិតដល់សេដ្ឋកិច្ចរបស់យើង ត្រូវគិតដល់ឯករាជ្យភាពរបស់យើង»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ព្រែកជីកហ្វូណនតេជោ […]