ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបើកការដ្ឋានឆាប់ៗនេះ មិនរង់ចាំដល់ចុងឆ្នាំនោះទេ

Naren May 18, 2024 18/05/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ញាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្ររបស់កម្ពុជា នឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមិនរង់ចាំរហូតដល់ចុងឆ្នាំ ឬដើម្បីឆ្នាំក្រោយនោះទេ។ ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ អំឡុងទស្សនកិច្ចផ្លូវការ។ សម្តេចបញ្ជាក់ដូច្នេះថា៖ «ថ្ងៃមុនខ្ញុំប្រកាសថា នឹងធ្វើឱ្យចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្តែឥឡូវអត់ទេ គឺនឹងធ្វើឱ្យចេញក្នុងពេលឆាប់ៗខាងមុខ ពេលត្រឡប់ទៅវិញនេះ ចាប់ផ្តើមវិលកង់ គិតពីដាក់ ធ្វើឱ្យឆាប់ចេញ ចាប់ផ្តើមបុកគ្រឹះ ចាប់ផ្តើមធ្វើ ព្រោះអត់ថយទៀតទេ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅកូរ៉េខាងត្បូង ក៏ដូចជាពលរដ្ឋខ្មែរនៅលើពិភពលោក ដែលបានចេញសារគាំទ្រចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសម្រាប់ជាតិខ្មែរយើងទាំងអស់គ្នា។ សម្តេចបានបញ្ជាក់ដែរថា «គម្រោងនេះមិនមែនជារបស់ខ្ញុំ របស់សម្តេចតេជោ ឬរបស់ត្រកូលហ៊ុននោះទេ ខ្ញុំប្រាប់ហើយ ខ្ញុំធ្លាប់និយាយម្តងថា ត្រកូលហ៊ុន មានចំណែកមួយផ្នែកតូច ក្នុងការចូលរួម និងជំរុញឱ្យធ្វើទេ ប៉ុន្តែវាជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរនៅទូទាំងពិភពលោក ជាគម្រោងរបស់ខ្មែរយើងដែលត្រូវការពារ […]

កម្ពុជាត្រូវបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្លាយជាសមាជិកពេញសិទ្ធិក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិជាផ្លូវការ

Khmerpress May 18, 2024 18/05/2024

(តង់ហ្សានី)៖ ព្រះរាជាណាចក្រកម្ពុជា តំណាងដោយប្រតិភូក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) នៃក្រសួងការពារជាតិ ត្រូវបានសមាជិកក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ (CISM) ដែលមានប្រទេសសមាជិកសរុប ១៤០ប្រទេស បោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្លាយជាសមាជិកពេញសិទ្ធិផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡា ខ.ភ.ម។ ប្រធានប្រតិភូកីឡាកងទ័ពកម្ពុជា បានឲ្យដឹងថា «កម្ពុជាបានក្លាយជាប្រទេសទី១៤១ ដែលបានក្លាយជាសមាជិកក្រុមប្រឹក្សាកីឡាកងទ័បអន្ដរជាតិ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្នុងឱកាសមហាសន្និបាត និងសន្និបាតលើកទី៧៩ របស់ស្ថាប័ន CISM (the 79th CISM General Assembly & Congress) នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី»។ គួរដឹងថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ ដែលហៅកាត់ថា CISM គឺជាអង្គការកីឡាមួយ ដែលបច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន ១៤១ប្រទេស ក្រោយបង្កើតឡើងកាលពីឆ្នាំ១៩៤៨។ អង្គការកីឡានេះ បាននឹងកំពុង ចូលរួមវិភាគទានដ៏ធំធេងចំពោះសុខដុមនីយកម្ម និងសន្ដិភាពពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិ […]

កម្ពុជារំពឹងថា ទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងកម្រិតជាង ៨ភាគរយ នៅឆ្នាំ២០២៥

Khmerpress May 18, 2024 18/05/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថា នឹងបន្តកើនដល់ប្រមាណ ៤ ២៥០លានដុល្លារអាម៉េរិក, សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។ ទន្ទឹមនេះ, ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨,០ខែ នៃការនាំចូល។ យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ ដល់២០២៧ បានរំពឹងថា រំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» និងគោលនយោបាយគាំទ្រមួយចំនួនទៀត។ ផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេលមធ្យមខាងមុខ, កម្ពុជារំពឹងថានឹងអាចទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ជាពិសេសក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ ជាលទ្ធផល ទុនបម្រុងអន្តរជាតិនឹងបន្តកើន ដោយមានទំហំជាមធ្យមប្រមាណ ៧ខែ នៃការនាំចូល៕ ប្រភព៖ ក្រសួងព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024

Khmerpress May 18, 2024 18/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការបានបង្ហោះសារអបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ។ សារអបអរសាទរដល់កីឡាករ ធឿន ធារ៉ា របស់សម្តេចធិបតី មានខ្លឹមសារដូច្នេះថា «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក»។ សូមជម្រាបថា ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដ៏ល្បីឈ្មោះរបស់កម្ពុជា ដោយរូបគេបានជួយឱ្យកីឡាគុនខ្មែរ […]

សហព័ន្ធស្រូវអង្ករ នាំក្រុមហ៊ុន នាំចេញចំនួន៤ ចេញទៅបង្ហាញផលិតផលអង្ករកម្ពុជា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

Khmerpress May 18, 2024 18/05/2024

(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញ ផលិតផលកសិកម្មកម្ពុជា ដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិការបដិភាគាគ របស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ក្រុមហ៊ុន ចេញទៅតាំងបង្ហាញផលិតផលអង្ករកម្ពុជា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមហ៊ុនទាំង៤នោះ រួមមាន៖ ១៖ KAMPONG THOM RICE MILL LIMITED, ២៖ KHMER FOODS GROUP CO., LTD, ៣៖ PRIMALIS CORPERATION, LTD., ៤៖ SINGATURE OF ASIA CO., LTD។ ក្រុមហ៊ុនទាំង៤នេះ នឹងចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អ បំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤៕ […]

បណ្តាក្រុមហ៊ុនកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា

Naren May 18, 2024 18/05/2024

(សេអ៊ូល, កូរ៉េខាងត្បូង)៖ បណ្តាក្រុមហ៊ុនថ្មីៗនៃវេទិកាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសកូរ៉េ​ខាង​ត្បូង មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគរបស់ពួកគេលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀល​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​នៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា មានក្រុមហ៊ុនប្រមាណជា៤០ ដែលជាសមាជិកនៃវេទិកា​សម្ព័ន្ធ​ឧស្សាហកម្មរបស់កូរ៉េ បាននិងកំពុងវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា។ បន្ថែមពីលើនោះ មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជាផងដែរ។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានជម្រាបសម្ដេចធិបតីថា វេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាង​មុខ​នេះ ដោយមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន។ វេទិកានោះ ជាឱកាស​សម្រាប់​ស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានានៅកម្ពុជាផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធ បាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅ​កម្ពុជា។ សម្តេចធិបតី ប្រកាសស្វាគមន៍បណ្ដាក្រុមហ៊ុនផ្សេងទៀត ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញអំពីការដាក់ចេញគោលនយោបាយ និងលិខិត​បទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ […]

អភិបាលខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក បន្ថែមទៀត ក្រោយសាងសង់រូបសំណាកសេះសមុទ្រ ទទួលបានការគាំទ្រខ្លាំង

Naren May 17, 2024 17/05/2024

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀតបន្ថែមទៀតទៅថ្ងៃមុខ មានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង១៣ក្នុងខេត្ត ការបង្កើតផ្សារលើទឹក ពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀត ដើម្បីឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ផែនការណ៍បង្កើតផ្សារលើទឹកនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពតទើបបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទើបទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំ រវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរក្នុងខេត្តកំពត ដែលមានការចូលរួមពីសំណាក់បងប្អូនអាជីវករ សេវាករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍នៅទូទាំងខេត្តកំពត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះអភិបាលខេត្ត បានសំណូមពរអោយអាជីវករទេសចរណ៍នៅក្នុងខេត្ត ទាំងអស់សូមកុំធ្វើអ្វីឱ្យខុសឆ្គងដូចជា ការយកតម្លៃលើសពីការស្នាក់នៅ ការតម្លើងថ្លៃម្ហូបអាហារ ការលក់ដូរក្លែងបន្លំទំនិញ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរ ដើម្បីរក្សាបរិមាណភ្ញៀវទេសចរ អោយមកកំសាន្ត នៅខេត្តកំពត៕ ប្រភព៖ ក្រសួងព័ត៌មាន​

ម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតព្រលានយន្តហោះ

Naren May 17, 2024 17/05/2024

(ភ្នំពេញ)៖ ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួម អមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group (AIAI)។ ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ ហើយក៏ជាម្ចាស់ភាគហ៊ុនធំ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ លោកអគ្គលេខាធិការ ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូក្រុមហ៊ុន YIG ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។ លោក ជា វុទ្ធី ក៏បានជម្រាបជូនពីស្ថានភាពវិនិយោគ, ច្បាប់ និងបទប្បញ្ញាត្តិពាក់ព័ន្ធ, វិស័យដែលមានសក្តានុពល, […]

ក្រុមហ៊ុនផ្នែកកម្សាន្តឈានមុខមួយរបស់កូរ៉េ ស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា

Naren May 17, 2024 17/05/2024

(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន SM Entertainment ដែលជាក្រុមហ៊ុនផ្នែកកម្សាន្តផ្នែក​កម្សាន្តដ៏ល្បាញ​ល្បីមួយរបស់កូរ៉េ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្ម​ផ្នែកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន បង្កើតឡើង​ក្នុងឆ្នាំ១៩៩៥ និងបាននាំ K-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ផលិតកម្មតន្ត្រី, ការគ្រប់គ្រងសិល្បករ, ការប្រគំតន្ត្រីទេសចរណ៍, ការបង្កើតខ្លឹមសារមាតិកា, ផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត, ការលក់ និងផ្តល់សិទ្ធិក្នុងការចាក់ផ្សាយ, ការពង្រីកទីផ្សារសកល។ កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារដល់ Cambodian Children’s Fund ផងដែរ។ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ លោក ប៉ាក សុងជីន (PARK Sungjin) […]