ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ

Khmerpress April 27, 2024 27/04/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។ នៅក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសិក្សាមួយ​ល្ងិតល្ងង់បែបនេះ ទទួលយកមិនបានទេ ហើយថែមទាំងអ្នកសិក្សា ២នាក់ទៀតរបស់វៀតណាម បញ្ជូនឱ្យសារព័ត៌មានរបស់សាំងហ្គាពួរចុះផ្សាយ។ យើងដឹងឈ្មោះ ហើយវិទ្យាសាស្ត្រនេះ ជាវិទ្យាស្ថានរបស់វៀតណាម ដែលថា ព្រែកជីកនេះ វាសម្រួលឱ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់។ ខ្ញុំតបទៅវិញថា តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? ដើម្បីអ្វី? នេះជាចំណុចទី១។ ចំណុចទី២ កម្ពុជានិងវៀតណាម […]

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា

Naren April 26, 2024 26/04/2024

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមា​គម​ឧកញ៉ាកម្ពុជា» នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន «សមាគមឧកញ៉ាកម្ពុជា។ ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ធ្វើឡើងដើម្បី​អបអរសាទរសន្និបាតប្រចាំឆ្នាំលើកទី១ របស់ «សមាគមឧកញ៉ាកម្ពុជា» ដែលប្រារព្ធឡើង​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ សន្និបាតរៀបចំឡើង ដើម្បីពិនិត្យសមិទ្ធផលការងារដែល​សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤នេះ។ ការអញ្ជើញជាអធិបតីរបស់សម្តេចតេជោ ក្នុងពិធីពិសាអាហារសាមគ្គីរបស់មហាគ្រួសារឧកញ៉ា​កម្ពុជា ជាកាយវិការបង្ហាញឱ្យការគាំទ្រដ៏ខ្លាំងក្លាលើសកម្មភាពរបស់ឧកញ៉ារួមចំណែកក្នុង​សកម្ម​ភាពនានា ជាឧត្តមប្រយោជន៍នៅក្នុងសង្គមជាតិ។ ក្រៅពីរបាយការណ៍ស្តីពីការប្រតិបត្តិការងារទូទៅហើយនោះ ក្នុងសន្និបាតរបស់សមាគម បានគូស​រំលេច​សកម្មភាពជាច្រើន ដែលសមាគមសម្រេចបាននាពេលកន្លងទៅ ជាពិសេសការចូលរួមក្នុង​សកម្ម​ភាព​មនុស្សធម៌។ របាយការណ៍បង្ហាញថា សមាគមបានចូលរួមជាមួយក្រសួងយុត្តិធម៌នូវថវិកាជាង ៤ម៉ឺនដុល្លារសម្រាប់កសាងវត្តអារាម, ចូលរួមជាមួយកាកបាទក្រហមកម្ពុជាជាង ១លាន ៣សែនដុល្លារ, កសាងអគារថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាង ២លាន ៤សែនដុល្លារ, ជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកម្ពុជា (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែជាង […]

៣ឆ្នាំមកនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ផ្ដល់ឥណទានសរុបប្រមាណ ៥០០លានដុល្លារ

Naren April 26, 2024 26/04/2024

(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ឆ្នាំមកនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) បានផ្ដល់ឥណទានសរុបប្រមាណ៥០០លានដុល្លារអាមេរិក ដល់សហគ្រាសគោលដៅ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការគាំទ្រហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សហគ្រាសនៅកម្ពុជា» ដែលជាកម្មវិធីរបស់ FRESH BUSINESS។ លោកបណ្ឌិត លឹម អូន បានគូសបញ្ជាក់ថា «ការផ្ដល់ឥណទាន ប្រមាណ៥០០លានដុល្លារនេះ ក្នុងនោះ មានសហគ្រាសប្រមាណ ៣ពាន់សហគ្រាស ដែលទទួលបានអត្ថប្រយោជន៍ ពីសកម្មភាពរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា»។ ទន្ទឹមគ្នានេះ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បានឲ្យដឹងផងដែរថា គិតមកដល់ពេលនេះ ទំហំឥណទានសរុប ដែលធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជា ផ្ដល់ជូនអតិថិជន មានប្រមាណជិត៦០ពាន់លានដុល្លារ ក្នុងនោះក្រុមអាជីវកម្ម នៅក្នុងវិស័យលក់ដុំ-លក់រាយ ទទួលបានច្រើនជាងគេ។ បណ្ឌិត លឹម អូន បានឲ្យដឹងថា កម្ពុជាមានធនាគារ […]

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ព្រមទាំងបក្ខពួកផ្សេងទៀត ពាក់ព័ន្ធករណីប្រកាសចែកដីរដ្ឋជូលពលរដ្ឋ៤២០ហិកតា នៅស្រុកឱរ៉ាល់

Khmerpress April 26, 2024 26/04/2024

(កំពង់ស្ពឺ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ បុគ្គលដែលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនប្រជាពលរដ្ឋ៦០០០ឡូត៏ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យអយ្យការ បានឲ្យដឹងថា បុគ្គលឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ អះអាងជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រចំនួន៦,០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូតិ៍ចុះ (ទំហំដី ១០ម៉ែត្រ គុណ៣០ម៉ែត្រ ក្នុងមួយឡូតិ៍) និងតម្រូវឲ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ដុល្លារ សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដី ជាអាទិ៍។ បានទទួលដំណឹង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ […]

សមត្ថកិច្ចជំនាញ ដុតកម្ទេចចោលបំណែកសាច់ និងសាច់ប្រហិតជិត ១ម៉ឺនគីឡូក្រាម នាំចូលដោយខុសច្បាប់

Khmerpress April 26, 2024 26/04/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អង្គភាពគយក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបនិងដុតកម្ទេចបំណែកសាច់និងសាច់ប្រហិតនាំចូលខុសច្បាប់ចំនួន ៣ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ បំណែកសាច់និងសាច់ប្រហិតទាំងនោះ រួមមាន៖ – បំណែកសាច់មាន់និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង្ស ខេត្តតាកែវ។ – គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។ – សាច់ប្រហិតចម្រុះចំនួន ៨ ៦២០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕ ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

ក្រសួងយុត្តិធម៌ ប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ

Khmerpress April 26, 2024 26/04/2024

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ។ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងយុត្តិធម៌បាននិងកំពុងខិតខំបន្តការអភិវឌ្ឍការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សដល់សាធារណជនដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។ កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឲ្យដំណើរការសាកល្បងលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។ ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបតថ្កោលទោសនេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួលនិងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។ នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត […]

កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូងជិត ៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

Khmerpress April 26, 2024 26/04/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំង នៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផល ជលផលកម្ពុជា(CQS)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកមុ្ម រុក្ខាប្រមាញ់និងនេសាទ។ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា ការនាំ ចេញលើកដំបូងជាលក្ខណៈផ្លូវការ នេះមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ ក្នុងនេះរួមមាន ដូចជា៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធ ត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ថា Home […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយក្នុង១ខេត្តទទួលថវិកា២០០លានរៀល និងភេសជ្ជៈ១ពាន់កេស

Khmerpress April 26, 2024 26/04/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ដោយក្នុង១ខេត្តទទួលថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេស។ ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរពីសម្តេចធិបតី ហ៊ុន ម៉ាណែតនោះ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរីផងដែរ។ ការប្រកាសឧបត្ថម្ភរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ ការផ្តល់រង្វាន់នេះជាការឆ្លើយតបចំពោះការសន្យារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយសម្តេចធិបតី បានប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ករណីគប់កញ្ចក់រថយន្ដ២គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ មុខថ្ងៃចូលឆ្នាំបណ្ដាលឲ្យជនរងគ្រោះម្នាក់របួសមុខធ្ងន់ធ្ងរ កម្លាំងនគរបាលចាប់ខ្លួនបានជនសង្ស័យ៦នាក់

Khmerpress April 26, 2024 26/04/2024

(ភ្នំពេញ)៖ ករណីគប់កញ្ចក់រថយន្ដ២គ្រឿង នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដែលបណ្ដាលឲ្យស្ដ្រីជនរងគ្រោះម្នាក់ដែលជិះក្នុងរថយន្ដ រងរបួសផ្ទៃមុខធ្ងន់ធ្ងរដេររហូត៣០ថ្នេរ និងខូចខាតកញ្ចក់រថយន្ដនោះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ចំនួន៦នាក់។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ខណៈការិយាល័យជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ម សាវន។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ក្នុងនោះ ជនសង្ស័យទី១៖ឈ្មោះ យឹម សុខហេង ហៅហេង អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ កង សុជាតិ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ថេត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសិល្បករ សិល្បការិនី ចៀសវាងការប្រឌិត និងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា

Khmerpress April 26, 2024 26/04/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅសិល្បករ សិល្បការិនី ចៀសវាងការប្រឌិត និងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។ សម្តេចធិបតី ក៏បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ […]