(ភ្នំពេញ)៖ ក្រុមកីឡាការ៉ាតេកម្ពុជា បានបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃហើយ ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៦ ។ សម្រាប់សមិទ្ធផលថ្មីខាងលើ ចំពោះមេដាយប្រាក់ ដណ្ដើមបានដោយកីឡាករ ទេព ស្ទីវយុទ្ធថាណា លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម ។ រីឯមេដាយសំរឹទ្ធ ៦គ្រឿង រកបានលើវិញ្ញាសាសម្ដែងនារី (កីឡាការិនី ថាត ឆេងហ័ង , អូន ស្រីដា , ពុទ្ធា ស្រីណុច និង រឹទ្ធ គីមលាង) និងវិញ្ញាសាសម្ដែងបុរ (កីឡាករ ហូ ហេង , ថេង គឹមឈា , ឆេងច័ន្ទដារ៉ារតនៈ និង តាយ គីមឈ័ង) ។ ចំណែកមេដាយសំរឹទ្ធ ៤គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សូត ផានិត […]