(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅដើមអាណត្តិថ្មីនេះសម្តេចបានសម្រេចអនុម័តនូវគម្រោងមួយដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣០០លានដុល្លារ ដោយគម្រោងនេះបានផ្តោតទៅលើ ២មុខព្រួញ មានទី១៖ ការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ, ទី២៖ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះខ្ញុំបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ក្នុងនោះនៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានអនុម័តនូវគម្រោងមួយនៅក្នុងមួយអាណត្តិថ្មីនេះ ដើម្បីខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ ខ្ញុំអនុម័តគម្រោងជាង ៣០០លានដុល្លារ និងបានកំពុងអនុវត្តន៍»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងមួយនេះបានផ្តោតទៅលើ ២មុខព្រួញ ដែលមុខព្រួញទី១ គឺការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ, ទី២ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់ ដែលមានស្ថាប័នទទួលខុសត្រូវ មានក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីសាធារណការ និងសាលារាជធានីភ្នំពេញ ហើយកិច្ចការនេះនឹងផ្តោតលើការកាយប្រឡាយរំដោះទឹក […]