ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤

Nisaiy KP April 7, 2024 07/04/2024

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥%។ * រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឃាតកម្មសម្លា.ប់ដុតសាកសព នៅក្រុងប៉ោយប៉ែត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានជនដៃដល់

Nisaiy KP April 7, 2024 07/04/2024

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរាយការណ៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖០០នាទីទាបភ្លឺខ្លួនបានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីនមួយខ្សែ និងចិញ្ចៀនផ្លាកទីន១វង់។ ដើមបណ្ដឹងបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩៖០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថា «តិចទៅដល់ហើយប៉ា» លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ។ […]

កម្ពុជា ត្រូវបានចាត់ទុកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេលេខរៀងទី3 នៅអាស៊ីនៅឆ្នាំ 2024 និងនៅកំពូលគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន

Khmerpress April 6, 2024 06/04/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត (៦,១ ភាគរយ) នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia Stats នាពេលថ្មីៗនេះ។ សម្រាប់ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ដោយឡែកចំណាត់ថ្នាក់ទី២ គឺប្រទេសហ្វីលីពីន ទី៣ ប្រទេសវៀតណាម ទី៤ ប្រទេសឥណ្ឌូនេស៊ី និងទី៥ ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ ចំណាត់ថ្នាក់ទី៦ គឺប្រទេសឡាវ ទី៧ ប្រទេសព្រុយណេ ទី៨ ប្រទេសថៃ ទី៩ ប្រទេសទីម័រខាងកើត ទី១០ សហភាពមីយ៉ាន់ម៉ា និងទី១១ គឺប្រទេសសិង្ហបុរី។ ចំណាត់ថ្នាក់នេះ គឺបានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្សី។ ដោយឡែក សម្រាប់ចំណាត់ថ្នាក់នៅប្រទេសក្នុងទ្វីបអាស៊ីវិញ កម្ពុជាស្ថិតក្នុងចំណាត់លេខ៣ បន្ទាប់ពីកោះម៉ាកាវ នៃប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសឥណ្ឌា […]

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីទប់ស្កាត់សារធាតុហាមឃាត់ក្នុងកីឡា ស្របតាមច្បាប់ WADA

Khmerpress April 6, 2024 06/04/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) ឬ Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។ អនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ដីពីការបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ បានសម្រេចកែសម្រួលថ្មី ដោយអនុលោមតាមក្រមប្រឆាំងដូប៉ាពិភពលោក និងបទប្បញ្ញត្តិផ្សេងៗ ពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡា នៃទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក (WADA) ដើម្បីចេញឲ្យអនុវត្តចាប់ពីពេលនេះតទៅ។ ខាងក្រោមនេះជាអនុក្រឹត្យ៖

វិធានការបន្ទាន់៣ ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់គ្រោះថ្នាក់លើផ្លូវដែក

Khmerpress April 6, 2024 06/04/2024

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន Royal​ ​Railway​ ​Cam​bo​d​i​a ដែលជាក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្លូវដែកនៅកម្ពុជា បានដាក់ចេញវិធានការបន្ទាន់ចំនួន៣ ដើម្បី​ទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើផ្លូវដែក។ នៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សា​ធារណ​ការ និងដឹកជញ្ជូន និងលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal​ ​Railway​ ​Cam​bo​d​i​a បាន​ធ្វើសន្និសីទសារព័ត៌មានរួមគ្នា បង្ហាញវិធានការពង្រឹងសុវត្ថិភាពតាមផ្លូវរថភ្លើង។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង នៅ​ចំណុច​ផ្លូវទៅច្រកល្អៀង ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។ ក្នុងសន្និសីទសារព័ត៌មាន លោក ប៉េង ពោធិ៍នា បានសម្តែងការសោកស្តាយជាមួយក្រុម​គ្រួ​សារ​ជន​រង​គ្រោះក្នុងឧបទ្ទវហេតុនេះ។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រោយកើតហេតុនោះភ្លាមសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចុះបទបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន រួមជា​មួយក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកទាំងពីរខ្សែរិះរកវិធានការបន្ទាន់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍​ផ្លូវ​ដែក […]

អ្នកនាំពាក្យ៖ ដីជាង ១ម៉ឺនហិកតា ត្រូវឃ្លុំទុកជាសម្បត្តិរដ្ឋ ដើម្បីដាំស្តារព្រៃឡើងវិញ, ឃាត់ខ្លួនមនុស្ស៤៧នាក់ និងបញ្ជូនទៅតុលាការ ១៦ករណី ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់

Khmerpress April 6, 2024 06/04/2024

(ពោធិ៍សាត់)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះថា រយៈពេល២៦ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ១០,៣០១.៦៥ហិកតា រកឃើញជនសង្ស័យចំនួន ៤៧នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩២នាក់។ លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង ម៉ូតូ ២៣គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន ១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។ ដោយឡែកប្រតិបត្តិការ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ៣៥៧.២១ហិកតា […]

មន្រ្តីក្រសួងការងារ៖ ការធ្វើដំណើររបស់ពលករខ្មែរពីប្រទេសថៃនៅតាមព្រំដែនដំណើរការយ៉ាងរលូន

Khmerpress April 6, 2024 06/04/2024

(ភ្នំពេញ)៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តសម្រមសម្រួលពលករខ្មែរដែលបាននិងកំពុងត្រលប់មកស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្តសម្របសម្រួលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការលើកលែងតម្លៃទិដ្ឋាការ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួតជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីបន្តទទួលស្វាគមន៏បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»។ លោកបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយជូនដំណឹង និងសុំឲ្យពលករជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀតអំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក។ លោកបន្ថែមថា បងប្អូនពលករស្ទើរតែ១០០%បានដឹងពីអនុសាសន៍របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករទាំងអស់សប្បាយរីករាយ យ៉ាងខ្លាំងពីការលើកលែងថ្លៃសេវាចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។ គូរឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះការអបអរសាទរ និងសប្បាយចិត្តពីសំណាក់បងប្អូនពលករ និងពលរដ្ឋខ្មែរនៅប្រទេសថៃយ៉ាងផុសផុល។ គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះមានពលរដ្ឋ និងពលករខ្មែរចំនួន២២,១១៣ បានវិលត្រលប់ពីប្រទេសតាមច្រកព្រំដែនអន្តរជាតិកម្ពុជា […]

តំណាងអយ្យការ សម្រេចចោទប្រកាន់ ដែន សូនី ពីបទ «ហិ-ង្សាដោយចេតនា»

Khmerpress April 6, 2024 06/04/2024

(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ជូនទៅកាន់តុលាការ លោក គង់ សុខសែង ហៅ DEN SONY នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង​ សម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ លោក គង់ សុខសែន ហៅ ដែន សូនី ត្រូវបាននគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ហើយបញ្ជូនទៅកាន់តុលាការបន្ទាប់ពីសួរចម្លើយរួច។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាល បានចុះទៅឃាត់ខ្លួនលោក សែន សូនី តែម្តង បន្ទាប់ពីវីដេអូរបស់លោកដែលបានប្រើហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបែកធ្លាយ។ ក្រោយវីដេអូបែកធ្លាយ ហើយមានការរិះគន់យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនោះ […]

កម្ពុជានាំចេញអង្ករជាង ១៦ម៉ឺនតោន ទទួលបានចំណូលជាង ១២៣លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

Khmerpress April 6, 2024 06/04/2024

(ភ្នំពេញ)៖ ការនាំចេញក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦ ៤៥១តោន គិតជាទឹកប្រាក់បានចំនួន ១២៣.៦១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៦៦ ៤៥១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៦ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ដែលក្នុងនោះ រួមមាន៖ * ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៨ ៦៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦០.៤១ ដុល្លារសហរដ្ឋអាមេរិក * ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវចំនួន ៤៣ ០៣៩ តោន គិតជាទឹកប្រាក់ ២៨.១០ លានដុល្លារសហរដ្ឋអាមេរិក * ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៦ប្រទេសបានបរិមាណ ចំនួន២៩ ៧១៩ តោន […]

កម្ពុជា គ្រោងប្រែក្លាយផ្លូវដែកបច្ចុប្បន្ន ទៅជាផ្លូវដែកល្បឿនលឿន និងសាងសង់បន្ថែមពីរខ្សែទៀត ក្នុងចន្លោះឆ្នាំ២០២៨-២០៣៣

Khmerpress April 6, 2024 06/04/2024

(ភ្នំពេញ)៖ ផ្លូវដែកជាមធ្យោបាយបម្រើដល់ការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដ៏មានគុណតម្លៃមួយ​ក្នុង​ប្រព័ន្ធដឹកជញ្ជូន។ កម្ពុជា ក៏មានមហិច្ឆតាប្រែក្លាយប្រព័ន្ធផ្លូវដែករបស់ខ្លួនឱ្យកាន់តែល្អប្រសើរផងដែរ ជាពិសេសផ្លូវដែកល្បឿនលឿន។ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។ បើតាមលោក ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។ ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក​ចំនួន​៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប។ ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕ […]