(កណ្ដាល)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានចេញមកបំភ្លឺ និងច្រានចោលចំពោះការចោទប្រកាន់ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ខ្លួនជនជាតិវៀតណាមម្នាក់ដាក់ពន្ធនាគារ ដោយផ្តើមពីរឿងដឹកឈើទាលស្អុយ១ដើម ស្រង់ពីបាតទន្លេ។ សេចក្ដីបំភ្លឺនោះ បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីពាក់ព័ន្ធករណីទូកអូសឈើគ្មានច្បាប់អនុញ្ញាត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៣០នាទី នៅចំណុចច្រាំងទឹកទន្លេមេគង្គជិត ស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែកអាញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានជនសង្ស័យជាម្ចាស់ឈើឈ្មោះ ង៉ូ យ៊ាំងលុង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរនេសាទត្រី។ ពេលនោះសមត្ថកិច្ចបានសម្រេចដកហូត ដើមឈើទាលងាប់ ០១ដើម ប្រវែង១៩,៧០ ម៉ែត្រ ទំហំអង្កត់ផ្ចិតចុង០.៩៨៧ម៉ែត្រ ទំហំអង្កត់ផ្ចិតគល់១.៩៧៤ម៉ែត្រ ដែលមានមាឌសរុប៣៣,៨៩០ម៉ែត្រត្រីគុណ ដោយបានធ្វើការស្រង់ចេញពីក្នុងទឹកទន្លេ និងអូសទាញមកលើគោក នៅជាប់ច្រាំងទន្លេមេគង្គ នៅក្បែកន្លែងកើតហេតុ។ បន្ទាប់មក […]