ព័ត៌មានជាតិ

កម្មវិធីកម្សាន្ត ល្បែងរបាំប្រជាប្រិយ ទស្សនីយភាពចម្រុះ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត កំពុងរៀបចំអឺងកង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

Naren April 2, 2024 02/04/2024

(ភ្នំពេញ)៖ កម្មវិធីកម្សាន្ត ល្បែងរបាំប្រជាប្រិយ ទស្សនីយភាពចម្រុះ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤»។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង៥ មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ នាឱកាសនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ដោយថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំង៥ មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធផលខាងលើនេះ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការគ្រប់គ្រង បណ្តុះបណ្តាលរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងលោក លោកស្រីសាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។ ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ។ ព្រឹត្តិការណ៍នេះ […]

ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ សម្រាប់ខែមេសា នឹងបើកតែមួយលើកគត់ បូករួមទាំងប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី យ៉ាងយូរត្រឹមថ្ងៃទី១២ ខែមេសា

Khmerpress April 2, 2024 02/04/2024

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៉ីវិល សម្រាប់ខែមេសានេះ គឺអនុវត្តសរុបតែមួយលើកគត់ បូករួមទាំងប្រាក់ឧបត្ថម្ភក្នុងបុណ្យចូលឆ្នាំថ្មី ហើយនឹងបើកយ៉ាងយូរ បំផុតត្រឹមថ្ងៃទី១២ ខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបញ្ជាក់ថា នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ជូនមន្ត្រីរាជការ។ ក្រសួងបានប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នា ជាមួយនឹងការបើកប្រាក់បៀវត្ស សរុបប្រចាំខែមេសាតែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្ដាហ៍ទី១ និងលើកទី២ ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក, ខណៈសេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៩% ក្នុងឆ្នាំ២០២៤

Khmerpress April 2, 2024 02/04/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល។ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ២០២៣ និង ៤,៩% ក្នុងឆ្នាំ២០២៤ ដែលការណ៍នេះគូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់តាំងពីបង្កើតជាសមាគមប្រជាជនអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៦៧ ការវិវត្តន៍របស់សមាគមអាស៊ាន គឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាព សេដ្ឋកិច្ចប្រកបដោយចីរភាព។ បច្ចុប្បន្ននេះជាមួយនឹងសមាជិកចំនួន១០ប្រទេស អាស៊ានបានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាកម្លាំងសេដ្ឋកិច្ចក្នុងសកលលោក ដែលមានកំណើតរឹងមាំ កម្លាំងពលកម្មពោលពេញដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មជាលំដាប់។ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល»។ […]

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាសប្ដេជ្ញាចិត្តថា នឹងដឹកនាំវិស័យសិល្បៈឱ្យកាន់តែរីកចំម្រើន ប្រសិនបើជាប់ជាប្រធានសមាគមនៅអាណត្តិថ្មី

Khmerpress April 2, 2024 02/04/2024

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជាសាធារណៈលើកដំបូងថា ប្រសិនបើលោកស្រីជាប់ជា ប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិថ្មីនេះ លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិទៀតផង។ ការថ្លែងបើកចំហរជាសាធារណៈ ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅពេលនេះ គឺធ្វើឡើងក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី របស់សាលាមធ្យមសិល្បៈរាជធានីភ្នំពេញ ដែលបានធ្វើឡើងរយៈពេលពីថ្ងៃ គឺថ្ងៃទី០១ និងដ្ងៃទី០២ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា នៅពេលនេះអាចនិយាយបានថា ដល់ពេលវេលាសមរម្យមួយសម្រាប់ យកពេលវេលាមួយមកចូលរួមជួយពង្រឹងលើការងារសិល្បៈរបស់កម្ពុជាហើយ ដោយលោកជំទាវចង់ចូលរួមជម្រុញធ្វើយ៉ាងណា​ឲ្យវិស័យសិល្បៈ មានការរីកចម្រើនបន្ថែម។ លោកជំទាវបានបង្ហាញពីចក្ខុវិស័យដ៏ល្អិតល្អន់ ដើម្បីធ្វើយ៉ាងណាដឹកនាំសមាគមឲ្យរីកចម្រើន ព្រោះនៅមានរឿងច្រើនណាស់ ដែលក្រុមប្រឹក្សាភិបាលសមាគមត្រូវធ្វើការប្រជុំ ដើម្បីពិនិត្យមើលឡើងវិញទាំងអស់ថា តើយើងនៅខ្វះអ្វី? ចំណុចខ្សោយរបស់យើងនៅកន្លែងណា? កន្លែងណាយើងគួរនៅបន្ត កន្លែងណាដែលយើងគួរកាត់ចេញ កន្លែងណាគួរត្រូវពង្រឹង និងរក្សា ហើយសិល្បករខ្មែរយើងគ្រប់ជំនាន់ គឺមានសក្តានុពលខ្លាំង មានបទពិសោធ និងទេពកោសល្យល្អៗច្រើនណាស់។ លោកជំទាវអ្នកឧកញ៉ា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យឧបត្ថម្ភថវិកា៥ម៉ឺនរៀល ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ

Khmerpress April 2, 2024 02/04/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភប្រាក់​៥ម៉ឺន​រៀល ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ ក្នុងអនុក្រឹត្យចុះហត្ថលេខានាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានបញញជាក់ថា អ្នកដែលទទួលបាន​ប្រាក់​​ឧបត្ថម្ភរួមមាន មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការ​នៃអាជ្ញាធរ​សវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យដូចមានកំណត់​ក្នុង​អនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅរបស់​ខុទ្ទ​កាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើដូចមានកំណត់ក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់​បំណាច់​​ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ […]

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមបង្កភាពអនាធិបតេយ្យលេងប៉ាតម្សៅ គប់ និងបាញ់ទឹក តាមផ្លូវសាធារណៈ

Naren April 1, 2024 01/04/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការព្រមានជាសាធារណៈ និងណែនាំឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក និងបាញ់ទឹករបស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋ។ ដោយថ្មីនេះៗ សង្កេតឃើញថា នៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀត បានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាព អនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យបង្កការរំខាន និងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់ និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗ បង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ។ បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ […]

ព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន»​​ ត្រៀមរៀបចំនៅបរិវេណមុខព្រះរាជដំណាក់ នៅថ្ងៃចូលឆ្នាំ, ថ្ងៃនេះរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ

Khmerpress April 1, 2024 01/04/2024

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីក្រុងពាលី និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត ដើមី្បបួងសួងសុំនូវសេចក្តីសុខសប្បាយ បើកដំណើរការព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ ស្ថិតនៅបរិវេណមុខព្រះរាជដំណាក់ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប។ ពិធីនេះដែរ ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា មន្ត្រីរាជការជាច្រើនចូលរួមផងដែរ។ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តជាលើកទី៣ ដែលរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត អាជ្ញាធរអប្សរា អាជ្ញាធរក្រុង ស្រុក ស្ថាប័ន និងពាក់ព័ន្ធដែលបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ។ លោកបន្តថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្តនេះ គឺផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៧រូប

Khmerpress April 1, 2024 01/04/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សា ​នីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៧រូប ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក។ បើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំង៧រូបនេះ រួមមាន៖ *ទី១៖ លោក ជិន ម៉ាលីន ជាអនុប្រធាន មានឋានៈស្មើ ទេសរដ្ឋមន្ត្រី *ទី២៖ លោក គឹម សន្តិភាព ជាអនុប្រធាន មានឋានៈស្មើ ទេសរដ្ឋមន្ត្រី *ទី៣៖ លោក ផន ស៉ីន ជាសមាជិក មានឋានៈស្មើ រដ្ឋលេខាធិការ *ទី៤៖ លោក លី សុខឡាយ ជាសមាជិក មានឋានៈស្មើ […]

៣ខែដើមឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

Khmerpress April 1, 2024 01/04/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧,៥៣៤នាក់ កើន៤៧.០៥% និងទទួលបានចំណូល ១៦,៥៣៣,២៩៣ដុល្លារអាមេរិក កើនឡើង៤៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៣ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៦៩៥,០៦៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ សូមអានសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ […]

លោក ឃួង ស្រេង ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

Khmerpress April 1, 2024 01/04/2024

(ព្រះវិហារ-ស្ទឹងត្រែង)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិវរសេនាតូច ការពារព្រំដែនលេខ៧៩៣ ដែលកំពុងឈរជើងការពារទឹកដី ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោក ឃួង ស្រេង បានឲ្យដឹងថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន២ នោះគឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញ […]