ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសលុបពាក្យតែងតែលើកឡើងថា​​ «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់», «ត្រីណាស្អុយត្រូវដកចេញទុកតែត្រីល្អ»

Khmerpress March 27, 2024 27/03/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឱ្យរួមគ្នាលុបបំបាត់ពាក្យមួយដែលតែងតែលងបន្លាចលើអង្គចៅក្រមនោះគឺ «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់»។ លោកថ្លែងថា បើត្រីណាដែលស្អុយ ត្រូវតែដកចេញ កុំឱ្យប៉ះពាល់ត្រីដទៃទៀត ពោលគឺទុកតែត្រីណាដែលល្អ ដើម្បីឱ្យមហាជន មើលទៅវិស័យយុត្តិធម៌ ដោយភាពវិជ្ជមាន។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ។ ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បន្ទាប់ពីមើលឃើញថា មហាជនបាននិងកំពុងមើលឃើញថា វិស័យយុត្តិធម៌កម្ពុជាមានភាពអវិជ្ជមានខ្លាំង។ មើលឃើញអវិជ្ជមាន ក៏ព្រោះតែមានអង្គចៅក្រមមួយចំនួនមិនល្អ ពោលគឺអង្គចៅក្រម ដែលលោកចាត់ទុកថា ជាត្រីស្អុយ។ បើតាមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, លោកមិនចង់ឱ្យមានត្រីស្អុយ នៅក្នុងវិស័យតុលាការនោះទេ។ លោកអះអាងថា ចាប់ពីថ្ងៃនេះទៅ ត្រូវអនុវត្តម៉ោងវិន័យ ដើម្បីដកចេញបណ្តាសា ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់ចេញ។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ […]

លោក ពេជ្រ ចិត្រា ផលិតករបទ «អូនលែងប្ដីហើយ​» ច្រៀងដោយ ខាត់ សុឃីម សម្ដែងការហួសចិត្ត បន្ទាប់ពីមានមនុស្សមួយក្រុម​អះអាងថា មិនដែលឮ

Naren March 27, 2024 27/03/2024

(ភ្នំពេញ)៖ លោក ពេជ្រ ចិត្រា ម្ចាស់ផលិតកម្ម Davitra ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកផលិតបទ «អូនលែងប្ដីហើយ» បកស្រាយយ៉ាងពីរោះរណ្ដំដោយតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម និងជាបទចម្រៀងដែលល្បីកក្រើក កាលពីអំឡុងឆ្នាំ២០២៣ រហូតក្លាយជាបទឈ្នះពានផ្នែកប្រជាប្រិយជាងគេនោះ ស្រាប់តែត្រូវមនុស្សមួយក្រុមអះអាងថា មិនធ្លាប់បានឮ និងមិនធ្លាប់ដែលបានឃើញចម្រៀងមួយបទនេះ។ ផលិតករបទ «អូនលែងប្ដីហើយ» លោក​ពេជ្រ ចិត្រា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅក្នុងជំនួបក្រុមហ៊ុនមួយ ដែលមានភ្នាក់ងារបុគ្គលិកទីផ្សារប្រមាណ១០រូប គឺធ្វើឲ្យរូបលោកមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង នៅពេលក្រុមមនុស្សទាំងនោះ អះអាងថា មិនធ្លាប់ឮបទ អូនលែងប្ដីហើយ នោះទេ ទាំងដែលបទនោះ ផ្ទុះល្បីយ៉ាងកក្រើកក្នុងស្រទាប់មហាជន។ លោកបានចោទជាសំណួរថា តេីអាចទេបុគ្គលិកផ្នែកទីផ្សារម៉ាហ្វូងជិត ១០នាក់ នៅក្រុមហ៊ុនមួយនៅចំកណ្ដាលក្រុងភ្នំពេញ គេថាមិនដែលឮបទចម្រៀងនេះ? លោក ពេជ្រ ចិត្រា បន្តថា ខណៈដែលតារាចម្រៀងរបស់យេីង (អ្នកនាង ខាត់ សុឃីម​) បានទៅច្រៀងបទនេះនៅក្នុងក្រុមហ៊ុនហ្នឹងថែមទៀត? មានន័យថា Pleng Award […]

យុវជន​ ​២៣នាក់ ដែលប្រមូលផ្ដុំគ្នាលេងគប់ទឹកយ៉ាងអណាធិបតេយ្យ​នៅក្នុងបរិវេណកោះពេជ្រ ត្រូវសមត្ថកិច្ចប្រមូលមកធ្វើការអប់រំណែនាំ

Naren March 27, 2024 27/03/2024

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​, កម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមន​ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានប្រមូលក្រុមក្មេងស្ទាវ​មួយក្រុមដែលជិះម៉ូតូ​ ដេញបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌចំការមន។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវប្រមូលផ្ដុំគ្នាធ្វេីឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន២៣ ក្នុងនោះប្រុសទាំងអស់ ម៉ូតូចំនួន១២គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក១ដើម​ និងថង់ច្រកទឹកមួយចំនួនធំ។ យុវជន ទាំងអស់នេះ បានធ្វេីសកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្នុងបរិវេណកោះពេជ្រ ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការហៅមកអប់រំណែនាំដូចខាងក្រោម៖ *ទី១៖ ផលប៉ះពាល់គ្រឿងញៀន *ទី២៖ ក្រុមក្មេងទំនើង *ទី៣៖ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក *ទី៤៖ បញ្ឈប់ការលេងគប់ទឹកបាតម្សៅខាងលើ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

UPDATE: យុវជន យុវតីគេចសាលាសរុប១១៣នាក់ ដែលប្រមូលផ្ដុំគ្នាលេងគប់ទឹកយ៉ាងអណាធិបតេយ្យ នៅខណ្ឌទូលគោក ត្រូវសមត្ថកិច្ចប្រមូលមកធ្វើការអប់រំណែនាំ

Naren March 26, 2024 26/03/2024

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌទួលគោក។ សមត្ថកិច្ចបានបញ្ជាក់ថា សិស្សគេចសាលាដែលប្រមូលផ្ដុំគ្នាធ្វេីឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន១១៣ ក្នុងនោះប្រុស៨៩នាក់ ស្រី២៤នាក់ មកពី១៦វិទ្យាល័យ, ម៉ូតូចំនួន៥១គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក៤ដើម។ យុវជន យុវតីទាំងអស់នេះ សកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្បែរវិទ្យាល័យជាស៊ីមសាមគ្គី ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការអញ្ជើញមកធ្វើរអប់រំណែនាំដូចខាងក្រោម៖ *ទី១៖ ផលប៉ះពាល់គ្រឿងញៀន *ទី២៖ ក្រុមក្មេងទំនើង *ទី៣៖ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក *ទី៤៖ បញ្ឈប់ការលេងគប់ទឹកបាតម្សៅខាងលើ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើភាគីឡាវពិនិត្យលទ្ធភាពនាំចូលទំនិញពីកម្ពុជា ពិសេសភេសជ្ជៈ

Naren March 26, 2024 26/03/2024

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រីនៃកម្ពុជា បានស្នើភាគីឡាវ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញមួយចំនួនពីកម្ពុជា ខណៈភេសជ្ជៈជាទំនិញមានសក្តានុពលខ្ពស់ និងសម្បូរបែបនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់សរ តាន់ បានបញ្ជាក់ដូច្នេះថា៖ «ដើម្បីបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ សម្តេចធិបតី បានស្នើមិត្តឡាវឱ្យពិនិត្យលទ្ធភាព នាំចូលទំនិញមួយចំនួនពីកម្ពុជា ឧទាហរណ៍ជាក់ស្តែងភេសជ្ជៈ សូមជម្រាបថា ទំនិញភេសជ្ជៈជាទំនិញមានសក្តានុពលខ្ពស់ និងសម្បូរបែបនៅកម្ពុជា»។ ជាមួយគ្នានេះដែរ ប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានឱ្យដឹងថា ដូចគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើមិត្តឡាវ ឱ្យពិនិត្យមើលលទ្ធភាពពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម សេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ […]

ខេត្តចំនួន៣ ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧

Naren March 26, 2024 26/03/2024

(ក្រចេះ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា រយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានខេត្តចំនួន៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ការលើកឡើងបែបនេះ ក្នុងពេលរាយការណ៍ជូនអង្គពិធី នៃពិធីអបអរសាទរប្រកាសខេត្តក្រចេះ ជាខេត្តអស់មីនទី១៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រកាសខេត្តក្រចេះអស់មីននាថ្ងៃនេះ គឺជាសមិទ្ធផលរួមរបស់យើងទាំងអស់គ្នា ដែលបានមកពីការដឹកនាំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយការចូលរួមដ៏សប្បុរសផ្នែកហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ នេះជាសមិទ្ធផលកេីតចេញក្រោមម្លប់សន្តិភាព នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងដោយឥតងាករេ និងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត […]

ក្រុមហ៊ុនធំៗចំនួន​ ៦ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជិត ៥០០កន្លែង​ ក្នុងវេទិកាការងាររបស់ NEA

Naren March 26, 2024 26/03/2024

(ភ្នំពេញ)៖​ វេទិកាការងារនិងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៦ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME)។ […]

ក្រុមហ៊ុនខ្មែរ និងបរទេសចាប់ដៃគ្នា វិនិយោគដាំពោត ១ពាន់ហិកតា នៅខេត្តសៀមរាប

Naren March 26, 2024 26/03/2024

(សៀមរាប)៖ ក្រុមហ៊ុនខ្មែរ និងបរទេស ដែលមានកិត្តិនាមល្បាញល្បីបានចាប់ដៃគ្នាបោះទុនវិនិយោគ​សន្ធឹក​សន្ធាប់ដាំដំណាំពោតលើផ្ទៃដីទំហំ១ពាន់ហិកតា នៅក្នុងស្រុកបាងគង ខេត្តសៀមរាប ជាមួយ​បច្ចេក​វិទ្យាកសិកម្មដ៏ទំនើប។ កសិដ្ឋានដំណាំពោតដ៏ធំលើទឹកដីខេត្តសៀមរាប ត្រូវបានបើកជាដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី២៥ ខែ​មីនា ឆ្នាំ២០២៤នេះ។ កសិដ្ឋានដំណាំពោតនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្ស​នេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.) និងក្រុមហ៊ុន ING Holdings Co.,Ltd ស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានសម្ដែង​ការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយ​គាំទ្រជ្រោមជ្រែងឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាម​ការគ្រោងទុក។ លោកបានបន្តថា ក្រៅពីការអភិវឌ្ឍគម្រោងដ៏ធំនៅរាជធានីភ្នំពេញ គឺទីក្រុងរណប អ៉ឹង ស៊ីធី(ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេស គឺកិច្ច​សហ​ការ​ប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី […]

ស្រ្តីម្នាក់សម្រាលកូន នៅលើទូកពេលកំពុងឆ្លងទន្លេ

Naren March 26, 2024 26/03/2024

(ក្រចេះ)៖ ស្ត្រីវ័យ២០ឆ្នាំម្នាក់ បានធ្វើដំណើតាមទូកដរចម្លងពីផ្ទះ ឆ្ពោះទៅកាន់មន្ទីពេទ្យបង្អែកស្រុកសំបូរ ដើម្បីសម្រាលកូន តែបានឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវ នៅលើទូកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ស្រ្តីដែលសម្រាលកូនឈ្មោះ សូត្រ​ បូផា​ អាយុ២០ឆ្នាំ ​មានទីលំនៅ ភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក ​ជួយសង្រ្គោះបានទាន់ពេលវេលា ដោយសម្រាលកូ​ននៅលេីទូក​ ទទួលបានសុខសុវត្តិភាពទាំងម្ដាយទាំងកូន(ប្រុស)​។ អាជ្ញាធរថា ស្រ្តីដែលសម្រាលកូនបានធ្វើដំណើរពីផ្ទះតាមទូកឆ្ងាយដែរ ខណៈមកដល់កំពង់ចម្លងមាត់ទន្លេ ក៏គាត់ឈឺពោះសម្រាលភ្លាមៗ មកមន្ទីរពេទ្យមិនទាន់។ ភ្លាមៗមន្ទីរពេទ្យបង្អែកសំបូរ ក៏បានបញ្ជូនបុគ្គលិកផ្នែកសម្ភព និងរោគស្ត្រីបានជួយ សម្រាលកូនដោយសុវត្ថិភាព។ ក្រោយសម្រាលកូនរួច ស្ត្រីខាងលើក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកមើលថែទាំសុខភាពបន្តមួយរយៈសិន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្ពុជាប្រកាសគាំទ្រឡាវ ធ្វើជាប្រធានអាស៊ាន ហើយផ្តល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំនានា

Naren March 26, 2024 26/03/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្ររដ្ឋាភិបាលឡាវ ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ផ្តល់ថវិកាចំនួន ១លានដុល្លារអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំនានា។  ការប្រកាសនេះ ធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់សាជាថ្មី កម្ពុជាគាំទ្រទាំងស្រុងប្រទេសឡាវ ជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ»។ សូមជម្រាបថា ប្រទេសឡាវ នឹងគ្រងតំណែងជាប្រធានអាស៊ានប្ដូរវេន ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ នេះជាលើកទី៣ ដែលឡាវត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News