ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម៖ អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាតពីក្រសួងនោះទេ សូមប្រុងប្រយ័ត្ន កុំចាញ់បោក !

Naren March 26, 2024 26/03/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងនូវការផ្សព្វផ្សាយ របស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស»។ ក្រសួងបញ្ជាក់ថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់សាធារណជន មេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុន CIC ចេញសេចក្ដីបំភ្លឺព័ត៌មាន ប្រកាសរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខធានាផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប

Naren March 25, 2024 25/03/2024

(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។ ក្នុងសេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឲ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប»។ ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព។ សូមថ្លែងអំណរគុណចំពោះវិនិយោគិនមួយភាគធំ ដែលបានសហការក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ។ ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ សូមវិនិយោគិនបន្តចូលរួម ក្នុងយន្តការដោះស្រាយបញ្ហានេះ ក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគរួមដែលមាន ន.ម.ក […]

កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាលដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ

Naren March 25, 2024 25/03/2024

(ភ្នំពេញ)៖ កម្មករនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ។ កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។ លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ។ ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានដោះស្រាយករណីរោងចក្រ Y&W ហើយកម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយដ៏សមស្របមួយ។ លោកស្រីថា៖ «ខ្ញុំមិននឹងស្មានថាក្រសួងធ្វើការនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទេ។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ដែលក្រសួងខិតខំធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករពួកខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលនេះ ខ្ញុំបានទាំងកូន និងសំណងផងដែរ ពីព្រោះខ្ញុំទើបសម្រាលកូនថ្មីៗនេះ»។ ទន្ទឹមនឹងនេះ […]

ការផ្តល់ឥណទានជាប្រាក់រៀលមាន២៥% នៃចំនួនឥណទានសរុប ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ខណៈបញ្ញើជាប្រាក់រៀលមាន ១៦%

Naren March 25, 2024 25/03/2024

(ភ្នំពេញ)៖ ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្ដល់ឥណទានជាប្រាក់រៀលកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងដល់១៦% នៃប្រាក់បញ្ញើសរុប ចំពោះតួលេខនេះបានបង្ហាញពីកំណើននៃ ទំនុកចិត្តនៃការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រជាពលរដ្ឋ។ នេះបើតាមរបាយការរណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើន គួរឱ្យចាប់អារម្មណ៍នូវការប្រើប្រាស់ប្រាក់រៀល ក្នុងឆ្នាំ២០២៣។ តាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា «ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀល បានកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងដល់១៦% នៃប្រាក់បញ្ញើសរុប តួលេខនេះកើនលើសកម្រិតកំណត់ ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំ លើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យ ចំពោះការលើកកម្ពស់ភាពលេចធ្លោ របស់ប្រាក់រៀល នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង»។ តាមរបាយការណ៍បញ្ជាក់ថា សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥.៥៦ពាន់ពាន់លានរៀល ខណៈប្រាក់បញ្ញើជាលុយរៀល តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើនឡើងដល់ ១.៥២ពាន់ពាន់លានរៀល។ ទិន្នន័យនេះបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ នៃទម្លាប់សន្សំរបស់សាធារណជន ឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។ លោកស្រី […]

បុណ្យកើតពីការសិក្សា! ផ្ទះអំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនយុវសិស្សនិទ្ទេសA អន ផានិត និងគ្រួសារ

Naren March 25, 2024 25/03/2024

(កំពត)៖ ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនដល់យុវជន អន ផានិត សិស្សនិទ្ទេសA ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ នៅព្រឹកថ្ងៃ​អា​ទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារសា​ធារ​ណៈ តំណាងសម្តេចតេជោ ប្រគល់ផ្ទះជូនដល់យុវជន អន ផានិត និងគ្រួសារដោយផ្ទាល់។ អន ផានិត ជាយុវជនមួយរូបកើតលើដីជនបទនាខេត្តកំពត ក្នុងគ្រួសារក្រខ្សត់ មានឪពុកជាជនពិការ។ ទោះកើតក្នុងត្រកូលក្រខ្សត់ តែស្មារតីជាអ្នកតស៊ូបានជំរុញឱ្យ ផានិត ប្រឹងប្រែងរៀនសូត្រដោយមិនបោះ​បង់នោះឡើយ ធ្វើឱ្យគេក្លាយជាសិស្សទទួលបាននិទ្ទេស A។ ខ្សែជីវិតជាសិស្សនិទ្ទេសA ទាំងស្ថានភាព គ្រួសារ​ក្រខ្សត់ របស់យុវជន អន ផានិត ធ្វើឱ្យមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងពីប្រជាពល​រដ្ឋខ្មែរ។ ជាពិសេសទទួលបានការចាប់អារម្មណ៍ និងស្ញប់ស្ញែងជាខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន​អតីតនាយករដ្ឋមន្ត្រីពោរពេញដោយចិត្តសណ្តោសប្រណី និងព្រហ្មវិហារធម៌។ ក្តីរំជួលចិត្តចំពោះក្តីតស៊ូដោយមិនបោះបង់លើការសិក្សារបស់យុវជន អន ផានិត ដែលមិនខុសពីជីវិតពី​កុមារភាពរបស់សម្តេចតេជោនោះ បានធ្វើឱ្យសម្តេចតេជោ ចេញមុខជ្រោមជ្រែងជ្រោងស្មារតីតស៊ូរបស់ ផានិត ឱ្យបន្តទទួលបានការសិក្សានៅមហាវិទ្យាល័យ […]

ទេសរដ្ឋមន្ដ្រី កែវ រ៉េមី បន្ដជាប់ឆ្នោតធ្វើប្រធានសហព័ន្ធតេក្វាន់ដូ ITF អាណត្តិទី៧

Naren March 25, 2024 25/03/2024

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ដជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨។ នេះបើយោងតាមលទ្ធផល នៃមហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្ដអាណត្តិថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ នេះគឺជាអាណត្តិទី៣ ហើយដែលលោក កែវ រ៉េមី ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ គាំទ្រធ្វើជាប្រធានសហព័ន្ធ ដ្បិតរយៈពេលប្រមាណ ៧ឆ្នាំ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមានខ្សែក្រវាត់ខ្មៅ ៧ដាន់ក្នុងដៃរូបនេះ កីឡាតេក្វាន់ដូ ITF កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការពង្រឹង និងពង្រីកសក្ដានុពលទាំងក្នុង និងក្រៅស្រុក ពិសេសគឺការដណ្ដើមបានមេដាយដ៏ច្រើនលើឆាកអន្ដរជាតិតែម្ដង។ ឆ្លៀតឱកាសនោះ ប្រមុខសហព័ន្ធខាងលើ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូ និងសិស្សគុនកីឡាតេក្វាន់ដូ ITF ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូ និងមិនធ្លាប់បង្កផលប៉ះពាល់ដល់សង្គម រហូតទទួលបានការកោតសរសើរពីលោក ប៊ុន សុខ អគ្គនាយកកីឡាថា ជាកីឡាករ-កីឡាការិនីគំរូថែមទៀត។ ដោយផ្អែកលើស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនេះ លោកទេសរដ្ឋមន្ដ្រីបានជំរុញ និងលើកទឹកចិត្តដល់សមាជិគគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មន្ដ្រីជំនាញ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ការពិនិត្យជាតិស្រវឹង អនុវត្តពីម៉ោង១១យប់ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយការអនុវត្តចាប់ពីម៉ោង៨ គឺឆែកអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ

Naren March 25, 2024 25/03/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅរាជធានីភ្នំពេញ អនុវត្តចាប់ពីម៉ោង១១យប់តទៅ ដោយធ្វើឡើងរយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងទៀតថា សម្រាប់ការអនុវត្តចាប់ពីម៉ោង៨យប់ទៅនោះ គឺជាការត្រួតពិនិត្យរដ្ឋបាលជំហរ ឆែកឆេរអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្រោយទទួលបាននូវចម្ងល់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការត្រួតពិនិត្យតាមដងផ្លូវពីសំណាក់កម្លាំងសមត្ថកិច្ច ដោយអនុវត្តចាប់ពីម៉ោង៨យប់ថា ជាការពិនិត្យរកជាតិស្រវឹង ខណៈម៉ោងនៃការត្រួតពិនិត្យជាតិស្រវឹងនៅម៉ោង១១យប់ឯណោះ។ សូមរំលឹកថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំជាថ្មីដល់ប្រតិបត្តិការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ដោយធ្វើយ៉ាងណាមន្ដ្រីនគរបាលដែលជាអ្នកអនុវត្តច្បាប់ ត្រូវកែសម្រួលម៉ោងត្រួតពិនិត្យមួយចំនួន។ ការណែនាំឲ្យមន្ដ្រីធ្វើការកែសម្រួលម៉ោងត្រួតពិនិត្យជាតិស្រវឹងនេះ ដើម្បីកាត់បន្ថយសម្ពាធទៅលើបណ្ដាភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុ ដោយសារវិធានការរឹតបន្ដឹងការត្រួតពិនិត្យគ្រឿងស្រវឹងនៅពេលយប់។ ប៉ុន្ដែសម្ដេចបានណែនាំឲ្យបង្កើនវិធានការអប់រំពាក់ព័ន្ធគ្រោះថ្នាក់បណ្ដាលមកពីគ្រឿងស្រវឹង ទន្ទឹមនឹងការពង្រឹងវិធានការច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មន្ត្រីធនាគារជាតិនៃកម្ពុជា៖ ការយកក្រដាសប្រាក់រៀល ចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មី ពុំមានការកាត់កម្រៃនោះទេ ហើយអាចទៅប្ដូរនៅគ្រប់សាខាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ

Naren March 25, 2024 25/03/2024

(ភ្នំពេញ)៖ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិ បានឲ្យដឹងថា រាល់ការយកក្រដាសប្រាក់ ចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់ថ្មី គឺពុំមានការកាត់កម្រៃនោះទេ ក្នុងនោះក្រៅពីធនាគារជាតិនៃកម្ពុជា ប្រជាពលរដ្ឋក៏អាចមកប្ដូរក្រដាសប្រាក់រៀល គ្រប់សាខាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។ ការបញ្ជាក់របស់លោក លឹម ចាន់កុសល ធ្វើឡើងក្នុងទិវាប្រាក់រៀលលើកទី៤៤ រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមការចូលរួមពីលោក​ យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ លោក លឹម ចាន់កុសល បានថ្លែងថា «ចំពោះការយកក្រដាសប្រាក់រៀល ចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មី គឺពុំមានការកាត់កម្រៃនោះទេ ក្នុងនោះធនាគារជាតិនៃកម្ពុជា បានស្នើសុំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ជួយប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែកជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាពងាយស្រួលពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅចុងកាត់មាត់ញក ក្នុងការទៅប្ដូរក្រដាសប្រាក់រៀលថ្មី ដោយគ្រាន់តែអញ្ជើញទៅសាខាធនាគារពាណិជ្ជ ឬគ្រឹះស្ថានណាមួយក៏បាន»។ លោកបានបន្ដថា ចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តន៍ ហើយក្នុងការប្ដូរក្រដាសប្រាក់រៀលថ្មី […]