ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ សំណុំរឿងចាក់ថ្មរំលោភយកទន្លេ នៅស្រុកស្រីសន្ធរ បានបញ្ជូនទៅសាលាដំបូងខេត្តហើយ

Naren March 4, 2024 04/03/2024

(កំពង់ចាម)៖ ក្នុងឱកាសដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពកាយយកថ្មចេញពីទន្លេរបស់ម្ចាស់ដីមួយកន្លែង ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ករណីម្ចាស់ដីចាក់ថ្មរំលោភយកទន្លេ ក្រៅពីការដាក់វិធានការឲ្យម្ចាស់ដីនោះ កាយយកថ្មចេញពីទន្លេឲ្យអស់រក្សាភាពដើម រដ្ឋបាលខេត្តបានបញ្ជូនសំណុំរឿងនេះ ទៅដល់ដៃសាលាដំបូងខេត្តរួចហើយ។ លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះមុខករណីចាក់ថ្មរំលោភយកទន្លេនេះ អាជ្ញាធរយើងកំពុងអនុវត្តនីតិវិធីរដ្ឋបាល ចំពោះសំណុំរឿងនេះផងដែរ រដ្ឋបាលខេត្តបានបញ្ជូនចូលដល់ស្ថាប័នសាលាដំបូងខេត្តកំពង់ចាមរួចហើយ ដូច្នេះបញ្ហាទោសទណ្ឌ គឺជាសមត្ថកិច្ចរបស់តុលាការ»។ ពាក់ព័ន្ធនឹងករណីចាក់ថ្មរំលោភយកទន្លេនេះ លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នអយ្យការសាលាដំបូងខេត្តកំពង់ចាមបានទទួល ពាក្យបណ្ដឹង និងបង្កើតជាសំណុំរឿង កំពុងតែធ្វើការស៊ើបអង្កេត។ លោក សួស ឡា បានឲ្យដឹងថា ករណីខាងលើនេះ ពាក់ព័ន្ធនឹងផ្លូវច្បាប់ច្រើន មានដូចជា ច្បាប់ភូមិបាល ច្បាប់ធនធានទឹក ច្បាប់កសិកម្ម ច្បាប់បរិស្ថាន ដូច្នេះមិនដឹងថា អយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ទៅលើច្បាប់មួយណា ដើម្បីបញ្ជូនស្នើសុំឲ្យតុលាការធ្វើការស៊ើបសួរបន្ត។ បច្ចុប្បន្ននេះសំណុំរឿងចាក់ថ្មរំលោភយកទន្លេ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការយោគយល់ពីអ្នកវិនិយោគកុំពង្រីកទីតាំងល្បែងផ្សងសំណាង, កម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើល្បែងនោះទេ

Naren March 4, 2024 04/03/2024

(មែលប៊ន, អូស្រ្តាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាងនៅកម្ពុជា ព្រោះវាមិនបានចំនេញដល់ប្រទេសកម្ពុជានោះទេ មានតែផ្តល់ផលលំបាក ហើយប្រទេសកម្ពុជា អាចរីកចម្រើនលូតលាស់មលដល់ពេលនេះ មិនបានពឹងផ្អែកពីចំនូលល្បែងតាមក្រោមផ្ទះនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន។ ជំនួបសំណេះសំណាលនេះដែរធ្វើឡើងនៅក្នុងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី០១ ដល់០៧ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ទី២ ល្បែង ខ្ញុំបានបញ្ជារឱ្យផ្អាកចេញបណ្ណ និងកំពុងឱ្យពិនិត្យមើលត្រូវលុបអាជ្ញាប័ណ្ណចេញ កុំឱ្យវា ព្រោះវាមិនចំនេញនោះទេ គោលដៅរបស់យើងគឺត្រូវពង្រាយរោងចក្រ ពង្រាយការងារបង្កើនចំនូលទៅដល់ប្រជាពលរដ្ឋ អត់មានត្រូវការពង្រាយទីតាំងល្បែង ទោះស្របច្បាប់ក៏ដោយ ស្អីនៅក្រោមផ្ទះ ទៅដល់ភូមិឃុំនោះទេ លុបចោលទៅវាអត់ចំនេញទេ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ល្បែងឥលូវគឺមិនដូចមុននោះទេ ពីមុននោះទេ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាទៅថ្ងៃមុខកម្ពុជា នឹងធ្វើផ្លូវ និងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ

Naren March 4, 2024 04/03/2024

(អូស្រ្តាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ទៅថ្ងៃមុខកម្ពុជា នឹងធ្វើផ្លូវ និងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។ ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុក​ដាក់លើ​ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន​ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការ​ធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។ ការនឹងការបង្ហើបគម្រោងធ្វើស្ពានក្រោមទឹកនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថានៅពេលសម្តេចចេញទៅរៀននៅអាមេរិក មានរឿងពីរ ដែលធ្វើឱ្យសម្តេចចង់ស្រក់ទឹកភ្នែក ព្រោះនឹកស្រណោះដល់ប្រទេសជាតិ។ រឿងទាំងពីរនោះ ឃើញប្រទេសគេមានផ្សារទំនើបធំៗ និងមានផ្លូវហាយវេធំៗ ខណៈកម្ពុជាមិនទាន់មានអ្វីទាំងអស់ ព្រោះវិបត្តិសង្គ្រាម និងការបែកបាក់ជាតិ។ ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ប៉ោយប៉ែតនឹងក្លាយជាតំបន់ដ៏មានសក្តានុពល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការសួនឧស្សាហកម្មកម្ពុជា-ថៃ

Nisaiy KP March 3, 2024 03/03/2024

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថា ក្រុងប៉ោយប៉ែត នឹងក្លាយជាតំបន់ដ៏មានសក្តានុពល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ យើងនឹងភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តស្រះកែវ ប្រទេសថៃ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា «ខ្ញុំយល់ឃើញថា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ នេះនឹងក្លាយជាតំបន់សក្ដានុពលមួយ ដោយសារតែបច្ចុប្បន្ននេះ យើងមានតំបន់សេដ្ឋកិច្ចពិសេស, មានស្ទឹងបទ, រថភ្លើងតភ្ជាប់នៅក្រុងប៉ោយប៉ែត ដូច្នេះខ្ញុំជឿជាក់ថា នេះជាតំបន់មួយដ៏ល្អ ក្នុងការពង្រីកវិសាលភាព ទំនាក់ទំនងការធ្វើថៃបូកមួយ ដើម្បីកម្ពុជា និងថៃ»។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសចុះទៅពិនិត្យ​ច្រក​​ស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹក​ជញ្ជូន​​ឆ្លង​កាត់​ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នក​វិនិយោគក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន នាពេលថ្មីៗកន្លងទៅនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋបាលស្រុកកំពង់ស្វាយប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

Nisaiy KP March 3, 2024 03/03/2024

(កំពង់ធំ)៖ រដ្ឋបាលស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅសាលាស្រុកកំពង់ស្វាយ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងមានការចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី ព្រមទាំងតំណាងស្ត្រីនៅសាលាស្រុក និងមកពីបណ្ដាឃុំប្រមាណជិត១០០នាក់ផងដែរ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតបច្ចេកវិទ្យាឌីជីថល។ លោកស្រីបញ្ជាក់ថា ការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូល សម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ៧មករា១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ ក្នុងនាមប្រធានក្រុមការងារលោកស្រីបានសង្កត់ធ្ងន់ថាការប្រារព្ឋទិវាសិទ្ធិនារីនេះមិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្ត ទុកដាក់ទៅដល់ស្ត្រី ដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះរាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូរដល់ស្ត្រីបើមិនដូច្នេះទេផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍក្នុងសង្គមជាតិកម្ពុជានោះឡើយ។ […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង

Nisaiy KP March 3, 2024 03/03/2024

(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ នៃខេត្តបាត់ដំបង។ លោក កើត រិទ្ធ បានផ្តាំផ្ញើ និងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី រួមទាំងការចូលរួមទប់ស្កាត់ នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ត្រូវជួយតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព អាជ្ញាធរនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល សំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាជន នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ត្រូវសហការគាំទ្រដល់មូលដ្ឋាន ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័ន ធនធានមនុស្ស សក្តានុពលនៅមូលដ្ឋាន ដែលបម្រើឱ្យការអភិវឌ្ឍ​នៅមូលដ្ឋាន សម្រាប់ការរៀបចំផែនការសកម្មភាព សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបដោះស្រាយបញ្ហាប្រឈមនានា នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ត្រូវជួយគាំទ្រដល់មូលដ្ឋាន ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ដើម្បីបម្រើប្រជាជននៅមូលដ្ឋានឱ្យបានល្អប្រសើរ ទាំងលើការបម្រើសេវាសាធារណៈ ទាំងលើការអភិវឌ្ឍនៅមូលដ្ឋានលើគ្រប់វិស័យ […]

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាព នៃការកកាយថ្មចេញពីផ្ទៃទន្លមេគង្គ នៅស្រុកស្រីសន្ធរ

Nisaiy KP March 3, 2024 03/03/2024

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញពីវឌ្ឍនភាព នៃការកកាយថ្មចេញពីផ្ទៃទន្លមេគង្គមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រោយរដ្ឋបាលខេត្តបានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាការអនុវត្តវិធានការរដ្ឋបាលនេះ មានលទ្ធផលដូចខាងក្រោម៖ *ទី១៖ ភាគីម្ចាស់ដី បានដំណើរការកកាយថ្មចេញពីផ្ទៃទន្ល ចាប់ពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ ដោយសកម្មភាព កកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។ ថ្មដែលត្រូវបានកកាយចេញទាំងអស់ ត្រូវបាន ដឹកចេញទៅទុកដាក់នៅដីឯកជន នៅទីតាំងផ្សេងទៀត។ *ទី២៖ តាមការវាយតម្លៃជាបឋម ការកកាយថ្មចេញវិញនេះ គឺសម្រេចបានប្រមាណ ៧០% ពោលគឺផ្នែក ខាងលើត្រូវបានប្រមូលចេញអស់ហើយ និងបន្តកកាយយកផ្នែកខាងក្រោមទឹកបន្តទៀត។ តាមការប្តេជ្ញាចិត្តរបស់ម្ចាស់ដី នឹងខិតខំកកាយថ្មពីផ្នែកខាងក្រោមទឹក ឲ្យរួចជាស្ថាពរ ក្នុងរយៈពេលត្រឹម១០ថ្ងៃទៀត។ *ទី៣៖ សកម្មភាពនៃការកកាយថ្មនេះ ត្រូវបានភាគីម្ចាស់ដី រាយការណ៍ជូនអាជ្ញាធរជាប់ជាប្រចាំ។ រដ្ឋបាលខេត្ត នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការអនុវត្តវិធានការរដ្ឋបាលនេះ […]

រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១២

Nisaiy KP March 3, 2024 03/03/2024

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។ គួរជម្រាបថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជាទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។ ពិធីប្រកាសជ័យលាភីខាងលើធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នាឱកាសដង្ហែក្បួននោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកថ្លែងឡើងថា ការរៀបចំពិធីដង្ហែក្បូនអបអរសាទរនេះបានចូលរួមលើកទឹកចិត្ត និងបំផុសឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ចូលរួមថែរក្សាបរិស្ថានអនាម័យ សោភ័ណភាព។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានណែនាំដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធបន្តផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍បន្ថែមទៀត និងបានស្នើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត បន្តខិតខំរក្សាពានរង្វាន់នេះឲ្យបាននាពេលបន្តបន្ទាប់ទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសអំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅភូមិសាស្ត្រតំបន់មេសំ ខេត្តមណ្ឌលគិរី

Nisaiy KP March 3, 2024 03/03/2024

(ភ្នំពេញ)៖ ក្រសួងរ៉ែនិងថាមពល បានប្រកាសថា រយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោម កិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើ ទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រសួងបានបន្តថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកយក និងរែងមាសដោយដៃតាម លក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីកត្បូងជាអណ្តូងរ៉ែ ក្រោមដី។ សកម្មភាពអនាធិបតេយ្យដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែនិងថាមពលធ្លាប់បានចុះ បង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅ តែកើតមាន ទោះបីជាមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និង ទប់ស្កាត់ក៏ដោយ។ ជាក់ស្ដែងនាពេលថ្មីៗនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែបន្ត មានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករុងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការ […]

ព្រះរាជសាររបស់ព្រះមហាក្សត្រ ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤

Nisaiy KP March 3, 2024 03/03/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារផ្ញើជូនជនរួមជាតិ ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។ តាមរយៈព្រះរាជសារលិខិត ព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សាការពារទុកឱ្យកូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews