ព័ត៌មានជាតិ

ក្រសួងការពារជាតិ ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ផ្ទុយនឹងច្បាប់ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ

Naren February 29, 2024 29/02/2024

(ភ្នំពេញ)៖ ក្រសួងការពារជាតិ កាលពីម្សិលមិញ បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ផ្ទុយនឹងច្បាប់ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ថា ក្នុងរយៈពេលចុងក្រោយនេះ ខ្លួនសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនសក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ «ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនឹងចាត់វិធានការច្បាប់ជាធរមាន»។ នេះបើតាមអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។ ក្រសួងបានស្នើឲ្យបណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យធ្វើបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជាឡើងវិញ សំដៅទប់ស្កាត់ការលួចស្នាក់នៅខុសច្បាប់ និងឈានទៅប្រព្រឹត្តបទល្មើស

Naren February 29, 2024 29/02/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការគ្នាធ្វើបច្ចុប្បន្នភាពជនបរទេសដែលកំពុងមានវត្តមាននៅកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅដោយខុសច្បាប់ ហើយឈានទៅដល់ការប្រព្រឹត្តបទល្មើសនានា។ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបន្ទាប់ពីបែងចែកក្រុមពិភាក្សា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានមើលឃើញថា កន្លងទៅនេះការគ្រប់គ្រងចំនួនស្នាក់នៅជនបរទេសនៅកម្ពុជា ហាក់មានតួលេខផ្សេងៗគ្នា ដូច្នេះហើយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវពង្រឹងលើការងារនេះឡើងវិញ ដើម្បីឲ្យមានភាពច្បាស់លាស់។ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ជនបរទេសខ្លះលួចស្នាក់នៅប្រទេសកម្ពុជា ដោយគ្មានប្រកបការងារ ឬមុខរបរអ្វីនោះទេ ពោលបុគ្គលខ្លះសំងំនៅដើម្បីលួចប្រព្រឹត្តបទល្មើសនានា។ លោកសង្កេតឃើញទៀតថា កន្លងទៅជនបរទេសនោះ ធ្វើសកម្មភាពតែនៅលើជនជាតិដូចគ្នាតែប៉ុណ្ណោះ ប៉ុន្ដែខ្លាចក្រែងថ្ងៃណាមួយពួកគេអាចប្រព្រឹត្តមកលើប្រជាពលរដ្ឋកម្ពុជា។ លោកអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យយកចិត្តទុកដាក់លើបញ្ហាជនបរទេសនេះ ហើយជាពិសេសក្នុងឆ្នាំ២០២៤ ដល់២០២៨នេះ សូមឲ្យអគ្គនាយកអន្ដោប្រវេសន៍ មេត្តារឹតបន្ដឹងជំរឿនជនបរទេសរស់នៅប្រទេសកម្ពុជា ព្រោះទិន្ន័យនៅតាមបណ្ដាខេត្តនីមួយៗខុសគ្នាទាំងអស់ […] ទទួលស្គាល់ថា ពួកគាត់មិនទាន់ធ្វើអី ប៉ុន្ដែពេលខ្លះគាត់អស់អីរលីងទៅមុខមិនរួច ទៅក្រោយមិនរួច ស្អីក៏ហ៊ានធ្វើដែរ សំណាងពេលនេះគាត់ចាប់ជំរិតតែគ្នាគាត់ […]

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅស្រុកកំពង់ស្វាយ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស

Naren February 29, 2024 29/02/2024

(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំហំធំ និងមានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។ លោកថា គ្រាប់ស្វាយចន្ទី ដែលផលិតក្នុងប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃនេះ គឺដោយសារតែការកង្វះកន្លែងសម្រាប់សម្ងួត ឃ្លាំងស្តុកទុក និងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ ស្វាយចន្ទី ក្នុងតម្លៃទាបភ្លាមៗបន្ទាប់ពីប្រមូលផល។ លោកបន្ថែមថា ដោយឃើញពីសក្តានុពល នៃផលិតផលស្វាយចន្ទី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃនិងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន៖ *ទី១៖ […]

កម្ពុជាជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣ ពី World Travel Awards

Naren February 29, 2024 29/02/2024

(ភ្នំពេញ)៖ ស្ថាប័នផ្តល់ពានរង្វាន់វិស័យទេសចរណ៍ (World Travel Awards) បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម សម្រាប់ការផ្តល់ពានរង្វាន់នេះ។ នេះគឺមានន័យថា រយៈពេល២ឆ្នាំជាប់គ្នា (២០២២ និង ២០២៣) ដែលកម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីនេះ។ ជាមួយនឹងការអបអរសារទ ក្រសួងទេសចរណ៍កម្ពុជាបានគូសបញ្ជាក់នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤ថា ការណ៍ដែលកម្ពុជាទទួលពានរង្វាន់នេះម្តងទៀតជាសារបញ្ជាក់ជាថ្មីពីភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ ដែលដាច់ខាតត្រូវតែទៅទស្សនាសម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ក៏ជៀជាក់ថា ការផ្តល់ពានរង្វាន់នេះក៏ជាសារមួយទាក់ទាញឲ្យអ្នកទេសចរណ៍ចាប់អារម្មណ៍មកកម្ពុជាផងដែរ។ ដោយឡែក ការផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនក៏បង្ហាញថា ការទាក់ទាញទេសចរណ៍របស់កម្ពុជា គឺរំពឹងលើទេសចរណ៍ផ្នែកវប្បធម៌ដែលមានប្រាង្គប្រាសាទ និងរមណីដ្ឋានធម្មជាតិ។ ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៣ កម្ពុជាក៏ត្រូវបាន World Travel Awards ផ្តល់ពានរង្វាន់មួយទៀតជាប្រទេសគោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ២០២៣ ដូចកាលពីឆ្នាំ២០២២ ដែលនាំមុខប្រទេស៣ រួមមាន ឡាវ ថៃ និងវៀតណាម៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង១លាននាក់

Naren February 29, 2024 29/02/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៤៥០លានរៀល សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ជាមួយនឹងការរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។ នេះបើតាមលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។ គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការ​ជា​មួ​​​យ​នឹងរដ្ឋបាល​ខេត្ត​សៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើក​ទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ​​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០​២៤ នៅខេត្តសៀមរាប។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សូ ម៉ារ៉ា បានថ្លែងយ៉ាងដូច្នេះថា «ថវិកា យើងមានប្រហែលជា៤៥០លានរៀល តិចជាងការរៀបចំបុណ្យសមុទ្រ៣ដង»។ ការណ៍ដែលរាជរដ្ឋាភិបាលអាចប្រើប្រាស់ថវិកានេះសម្រាប់រៀបចំពិធីធំៗនេះបាន គឺដោយសារការឧបត្ថម្ភគាំទ្រពីវិស័យឯកជនខ្លះ ស្មារតីចូលរួមដើម្បីវិស័យទេសចរណ៍។ លោកបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជា៖ ១. ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។ ២. ការតាំងពិព័រណ៍ផលិតផលទេស​ចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub […]

កូនផ្សោតកើតថ្មី ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ ជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤

Naren February 29, 2024 29/02/2024

(ក្រចេះ)៖ កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង១០:២៥នាទី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះមន្ដ្រីឆ្មាំទន្លេទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩ ១៨ ១៤ ៤ និង ០១៧៨១៨៣៨២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៖ ព័ត៌មានថាក្មេងស្រីម្នាក់នៅស្រុកកំពង់ត្របែក ត្រូវចោរប្លន់យកម៉ូតូ ជារឿងប្រឌិត, បើកម៉ូតូលឿនធ្លាក់ប្រឡាយទឹក ខ្លាចឪពុកម្តាយស្តីបន្ទោស ក៏ភូតថារឿងប្លន់តែម្តង

Naren February 29, 2024 29/02/2024

(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីកម្លាំងការិយាល័យជំនាញ នៃផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ចុះស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់អស់ពេញមួយថ្ងៃ ជុំវិញមានព័ត៌មានវាយប្លន់យកម៉ូតូពីយុវតីឈ្មោះ ឡន ធីតា អាយុ១៥ឆ្នាំ ជាលទ្ធផលរកឃើញថា គឺជារឿងប្រឌិតទាំងស្រុង មិនមែនជាការពិតឡើយ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមថា មានករណីវាយប្លន់យកម៉ូតូពីយុវតីម្នាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ នៅភូមិព្រៃផ្ដៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្រោយទទួលបានព័ត៌មានថា មានក្រុមជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានវាយប្លន់យកម៉ូតូពីជនរងគ្រោះមានឈ្មោះ ឡន ធីតា រស់នៅភូមិឃុំកើតហេតុខាងលើ កម្លាំងនគរបាលជំនាញក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចុះបើកការស៊ើបអង្កេតស្រាវជ្រាវដល់កន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុតអស់ពេញមួយថ្ងៃ។ ក្រោយចុះស្រាវជ្រាវនៅកន្លែងកើតហេតុ នគរបាលជំនាញបានរកឃើញតម្រុយឈានដល់ការសន្និដ្ឋានថា មិនមែនជាករណីប្លន់នោះឡើយ។ បន្ទាប់មកទៀត កម្លាំងនគរបាលក៏បានអញ្ជើញក្មេងស្រីរងគ្រោះ មកធ្វើការសួរនាំ និងបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក។ ដោយមានការសង្ស័យថាជាការប្រឌិត នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានសួរនាំក្មេងស្រីឈ្មោះ ឡន ធីតា […]

រថយន្ត KIA របស់កូរ៉េ ត្រូវបានដំឡើងនៅកម្ពុជា ដោយគុណភាពដដែល ហើយតម្លៃទាបជាងនាំចូលជាង២០%

Naren February 29, 2024 29/02/2024

(ភ្នំពេញ)៖ បច្ចុប្បន្នរថយន្ត KIA របស់កូរ៉េ ត្រូវបានដំឡើងនៅរោងចក្រក្នុងប្រទេសកម្ពុជា ចំពោះការដំឡើងនៅកម្ពុជានេះ នៅតែរក្សាបាននូវគុណភាពខ្ពស់ ដូចរយន្ដនាំចូលពីកូរ៉េ អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្ដដំឡើងនៅក្នុងស្រុក មានតម្លៃទាបជាងរថយន្ដនាំចូលប្រមាណ ២០ភាគរយ។ នេះបើតាមលោក ហ៊ី រ៉ាមី ថ្នាក់ដឹកនាំក្រុមហ៊ុន HGB Group បានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអង្គភាពព័ត៌មាន Fresh News។ លោក ហ៊ី រ៉ាមី បានថ្លែងថា ក្រុមហ៊ុន HGB Group បានទទួលគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងឆ្នាំ២០២១។ ក្រុមហ៊ុន HGB Group បាននាំចូលគ្រឿងបំណែករថយន្ដប្រមាណជា ៤០០បំណែក ដាក់តាមរោងចក្រ និងធ្វើការដំឡើងតាមខ្សែច្រវាក់ផលិតកម្ម។ លោក ហ៊ី រ៉ាមី បានបញ្ជាក់ថា ចំពោះការរៀបចំខ្សែច្រវាក់ផលិតកម្ម គឺទទួលបានការធ្វើដោយម៉ត់ចត់ ពីខាងស្ថាប័នដែលផ្ដល់ ISO និងជាស្ថាប័នជាម្ចាស់ផលិតផ្ទាល់រថយន្ដ KIA ដោយបានចុះធ្វើផ្ទាល់ដល់ទីតាំង និងការធ្វើតាមប្រព័ន្ធ Online ដើម្បីតាមដានខ្សែចង្វាក់របស់ក្រុមហ៊ុន HGB Group។ លោកបានបន្ថែមថា […]

ក្រសួងពាណិជ្ជកម្ម​ ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក​ ម៉ាក Lexus ដោយក្រុមហ៊ុន តូយ៉ូតា ខេមបូឌា

Naren February 28, 2024 28/02/2024

(ភ្នំពេញ)៖​ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ចេញសេចក្ដីជូនដំណឹងពី​ ការឯកភាពដោយក្រសួងពាណិជ្ជកម្ម​ ឯកភាពកត់ត្រា​ ពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus ដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា​ នឹងទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក (𝐋𝐞𝐱𝐮𝐬 𝐋𝐌𝟑𝟓𝟎𝐡,​ 𝐋𝐞𝐱𝐮𝐬 𝐋𝐗𝟔𝟎𝟎,​ 𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟑𝟓𝟎,​𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟓𝟎𝟎𝐡,​ 𝐋𝐞𝐱𝐮𝐬 𝐍𝐗𝟐𝟓𝟎,​ 𝐋𝐞𝐱𝐮𝐬 𝐋𝐒𝟓𝟎𝟎,​𝐋𝐞𝐱𝐮𝐬 𝐑𝐗𝟑𝟓𝟎,​𝐚𝐧𝐝 𝐋𝐞𝐱𝐮𝐬 𝐄𝐒𝟑𝟓𝟎​ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា​ ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិ​ ពីក្រុមហ៊ុន 𝐓𝐎𝐘𝐎𝐓𝐀 𝐉𝐈𝐃𝐎𝐒𝐇𝐀 𝐊𝐀𝐁𝐔𝐒𝐇𝐈𝐊𝐈 𝐊𝐀𝐈𝐒𝐇𝐀 (𝐓𝐎𝐘𝐎𝐓𝐀 𝐌𝐎𝐓𝐎𝐑 𝐂𝐎𝐑𝐏𝐎𝐑𝐀𝐓𝐈𝐎𝐍) ប្រទេសជប៉ុន៕ សម្រាប់ព័ត៍មានលម្អិត​ សូមអានសេចក្ដីជូនដំណឹង​ របស់ក្រសួងពាណិជ្ជកម្ម​ ទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

Apple សម្រេចលុបចោលការងារនៅលើគម្រោងផលិត Apple Car ហើយប្តូរទៅចាប់ផ្តើម AI ជំនួសវិញ

Naren February 28, 2024 28/02/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរាយការណ៍មកថា បានសម្រេចលុបចោលការងារនៅលើគម្រោងផលិតរថយន្តអគ្គសនី Apple Car របស់ខ្លួន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយទស្សវត្សរ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ រំលឹកទៅកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បី បាននិយាយថា ក្រុមហ៊ុន Apple កំពុងធ្វើការងារលើគម្រោង Apple Car ហើយវានឹងបង្ហាញវត្តមានជាផ្លូវការនៅចន្លោះឆ្នាំ២០២៣-២០២៥ ដែលវាជាគម្រោងផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ។ ប៉ុន្តែនៅចុងខែកញ្ញា លោកបានបញ្ជាក់ជាថ្មីថា Apple បានពន្យារពេលក្នុងការផលិត Apple Car ទៅឆ្នាំក្រោយគឺ ២០២៤ ហើយបើនៅតែមានឧបសគ្គអាចឈានចូលឆ្នាំ២០២៥ ឯណោះ។ យ៉ាងណាមិញក្រោយមើលឃើញ សន្ទុះនៃការគាំទ្ររថយន្តអគ្គិសនីហាក់ធា្លក់ចុះខ្លាំងជាពិសេសរថយន្តអគ្គិសនីដែលមានតម្លៃថ្លៃនោះដូច Tesla នោះបានជម្រុញឱ្យ Apple ប្តូរគំនិតងាកទៅចាប់យកវិស័យបញ្ញាសិប្បនិម្មិត្ត (AI) ដែលជាវិស័យលេចធ្លោនៅទូទាំងប្រទេសជំនួសវិញ នេះបើតាមការឱ្យដឹងពីប្រភពផ្ទៃក្នុងរបស់ Apple ដែលបានប្រាប់ Reuters។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg បានអះអាងថា បុគ្គលិកជាច្រើននាក់ដែលធ្វើការនៅលើគម្រោង Apple […]