នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ឯកភាពគ្នាជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់ខ្លាំង
Naren
February 27, 2024
27/02/2024
(ម៉ាឡេស៊ី)៖ តាមកិច្ចប្រជុំទ្វេភាគីក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមើលឃើញដូចគ្នាពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីជំរុញសេដ្ឋកិច្ច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មាននិន្នាការកើនឡើង ប៉ុន្តែនៅមានវិស័យដែលមានសក្តានុពលជាច្រើន មិនទាន់បានប្រើប្រាស់ ដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅឡើយ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើម៉ាឡេស៊ី ពិចារណាការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មរួមគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។ លោក អាន់វ៉ា បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់លើការធ្វើពាណិជ្ជកម្ម ប្រេងដូង និងអង្ករ។ លោក បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី នឹងបង្កើតវេទិកាជជែក ពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និងទេសចរណ៍កាន់តែល្អប្រសើរ។ លោក អាន់វ៉ា បានមើលឃើញផងដែរ ពីតួនាទីរបស់ស្ថាប័នគយប្រទេសទាំងពីរ ជួយសម្រួលការផ្លាស់ប្តូរទំនិញ។ បើតាមលោក អាន់វ៉ា បានឱ្យដឹងថា ស្ថាប័នគយនៃប្រទេសទាំងពីរ […]