ព័ត៌មានអន្តរជាតិ

ចិនព្រមានពីរលកកំដៅ ​និងអូសបន្លាយពេលយូរ ខណៈភ្លៀងធ្លាក់ខ្លាំងមិនអាចទាយទុកជាមុនបាន

Liny Chan July 4, 2024 04/07/2024

(ប៉េកាំង)៖ ការិយាល័យអាកាសធាតុ បានចេញការព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ចិនកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំង និងយូរជាងមុន ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងញឹកញាប់ មិនអាចទាយទុកជាមុនបាន ដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុ ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ ត្រូវប្រឈមនឹងរដូវក្តៅខ្លាំងមួយទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ ២០២៤។ រដ្ឋបាលឧតុនិយមចិន (CMA) បានព្រមានថា សីតុណ្ហភាពអតិបរមានៅទូទាំងប្រទេស អាចកើនឡើងថែមពីចន្លោះ ១.៧អង្សាសេទៅ ២.៨អង្សាសេទៀត និងមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំនៅភាគខាងកើតប្រទេសចិន ហើយតំបន់ភាគពាយ័ព្យគឺ Xinjiang នឹងរងគ្រោះខ្លាំងជាងគេ។ លោកស្រី Yuan Jiashuang អនុប្រធាន​មជ្ឈមណ្ឌល​អាកាសធាតុ​ជាតិនៃ CMA បានប្រាប់សន្និសីទសារព័ត៌មានថា ប្រសិនបើការបំភាយឧស្ម័ននៅតែមានកម្រិតខ្ពស់ រលកកំដៅខ្លាំងដែលរំពឹងថានឹងកើតឡើងម្តង រៀងរាល់ ៥០ឆ្នាំក្នុងប្រទេសចិន អាចកើតមានរាល់ឆ្នាំចាប់ពីចុងសតវត្សន៍នេះទៅ ហើយរបាយទឹកភ្លៀងអាចកើនឡើងទ្វេដង និងមិនអាចទាយទុកជាមុនបាន។ បើតាមការព្យាករពីការិយាល័យអាកាសធាតុនៅថ្ងៃព្រហស្បតិ៍នេះ សីតុណ្ហភាពក្នុងតំបន់ភាគច្រើននៅទូទាំងប្រទេសចិន នឹងបន្តឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលជាសញ្ញានៃរដូវក្តៅជាលើកទីពីរ ជាប់ៗគ្នា។ ដោយឡែក ព្យុះភ្លៀង និងទឹកជំនន់ ក៏កំពុងវាយលុកភាគខាងត្បូងប្រទេសចិនផងដែរ ហើយសីតុណ្ហភាពដែលបានបំបែកកំណត់ត្រា នៅផ្នែកជាច្រើននៃភាគខាងជើង និងភាគកណ្តាល បានគំរាមកំហែងដល់ដំណាំ និងដាក់សម្ពាធលើបណ្តាញអគ្គិសនី។ […]

សហរដ្ឋអាមេរិក គ្រោងប្រកាសកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

Naren July 3, 2024 03/07/2024

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយបន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Rustem Umerov នៅមន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន មានទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។ លោក Austin ក៏បានផ្តល់សញ្ញាគាំទ្រចំពោះបំណង​របស់​អ៊ុយក្រែន​ ក្នុង​ការ​ចូល​ជា​សមាជិក​របស់អង្គការណាតូ (NATO) ផងដែរ។ ដោយសំដៅទៅលើកិច្ចប្រជុំកំពូលណាតូ នៅសប្តាហ៍ក្រោយក្នុងទីក្រុងវ៉ាស៉ីនតោន លោក Austin បញ្ជាក់ថា «យើងនឹង​ចាត់​វិធានការ​ដើម្បី​កសាង​ស្ពាន​ឆ្ពោះទៅ​កាន់​សមាជិកភាព​ណាតូ​ សម្រាប់​អ៊ុយក្រែន»។ បើតាម លោក Austin កញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែននេះ នឹងរួមបញ្ចូលនូវអាវុធ ដូចជាប្រព័ន្ធប្រឆាំងរថក្រោះ ប្រព័ន្ធស្ទាក់ចាប់មីស៉ីល ហើយក៏នឹងអនុញ្ញាតឱ្យពន្លឿន ការទិញប្រព័ន្ធការពារមីស៉ីល NASAMS និង Patriot ផងដែរ។ គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាគិតជាង ៥០ពាន់លានដុល្លារ។ ប៉ុន្តែមានការព្រួយបារម្ភ […]

Apple ចាប់យក Samsung ជាដៃគូផ្គត់ផ្គង់សិនស័រកាមេរ៉ា iPhone 16

Naren July 3, 2024 03/07/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានរាយការណ៍មកថា បានបោះបង់ក្រុមហ៊ុន Sony ងាកមកចាប់ដៃជាមួយ Samsung ជំនួសវិញ ដើម្បីធ្វើជាដៃគូផ្គត់ផ្គង់សិនស័រកាមេរ៉ានៅលើ iPhone 16 របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីរាយការណ៌ថ្មីរបស់ The Elec បានសសេរថា ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Samsung System LSI សម្រាប់កាមេរ៉ាគោលរបស់ iPhone 16 ជាជាងសិនស័រ Sony ដែលមានបញ្ហាលើពីរចំណុចសំខាន់។ ចំណុចទី១ ថ្មីៗនេះ ក្រុមហ៊ុនផលិត iPhone នេះបានរកឃើញថា សិនស័រដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនជប៉ុនមួយនេះ មានបញ្ហាទៅលើការចាប់សញ្ញាច្បាស់លាស់ និងចំណុចទី២ ក្រុមហ៊ុន Sony មិនអាចផ្គត់ផ្គង់សិនស័រសម្រាប់ក្រុមហ៊ុន Apple បានទាន់ពេលវេលា ដោយសារតែក្រុមហ៊ុនអាមេរិមួយនេះ មានការកំណត់ច្បាស់លាស់ទៅលើការផលិតស្មាតហ្វូនរបស់ខ្លួន។ បន្ថែមពីនេះ ទាក់ទងជាមួយនិងការសម្រេចចិត្តប្រើប្រាស់សិនស័រថ្មីនៅលើ iPhone 16 នេះ ក្រុមហ៊ុន […]

វៀតណាមរកចំណូលបានជិត ៣ពាន់លានដុល្លារពីការនាំចេញអង្ករនៅឆមាសទី១

Naren July 3, 2024 03/07/2024

(ហាណូយ)៖ យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤,៦៨លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត ៣ ពាន់លានដុល្លារ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ តួលេខនេះបង្ហាញពីកំណើន ១០,៤% បើគិតជាបរិមាណ និងកើនឡើង ៣២% បើគិតពិតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាសែត VN Express បានរាយការណ៍ថា ប្រទេសវៀតណាមប្រមូលផលស្រូវលើផ្ទៃដីចំនួន ៣,៤៨លានហិចតានៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ០,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នផលជាមធ្យមបានកើនឡើងដល់ ៦,៧តោនក្នុងមួយហិចតា កើនឡើង ០,៧តោនក្នុងមួយហិចតា ដែលនាំឱ្យទិន្នផលសរុបកើនឡើងដល់ ២៣,៣លានតោន កើនឡើង ១,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចំណាយថវិកាប្រមាណ ៦៧០លានដុល្លារអាមេរិក លើការនាំចូលអង្ករពីប្រទេសផ្សេងទៀត ដែលជាចម្បងនាំចូលពីកម្ពុជានិងឥណ្ឌា។ ទោះបីមានឋានៈជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកក៏ដោយ ក៏វៀតណាមនៅតែនាំចូលអង្ករប្រភេទខ្លះសម្រាប់ផលិតចំណីសត្វ៕ ផ្តល់សិទ្ធដោយ៖ Fresh News

ប្រេងឆៅជួញដូរក្នុងតម្លៃជាង ៨៧ដុល្លារក្នុងមួយបារ៉ែល ខណៈមានក្តីបារម្ភពីការផ្គត់ផ្គង់

Naren July 3, 2024 03/07/2024

(ទីក្រុងបង់ហ្កាលូរុ)៖ តម្លៃប្រេងឆៅបានកើនឡើងជិត ១ភាគរយក្នុងការជួញដូរនៅថ្ងៃអង្គារដែលបានធ្វើឱ្យមានកំណើនដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែដោយសារការរំពឹងថានឹងមានការកើនឡើងតម្រូវការក្នុងរដូវសម្រាកលំហែរកាយនៅរដូវក្តៅ និងដោយសារការរំខានដល់ការផ្គត់ផ្គង់ដែលអាចបបណ្តាលមកពីព្យុះ Beryl។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រេងប្រភេទ Brent បានកើនឡើង ៧៥សេន ឬ ០,៨៧ភាគរយដល់ ៨៧,៣៥ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៨យប់ម៉ោងនៅកម្ពុជា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣០ ខែមេសា។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ៨៤សេន ឬ ១,០១ភាគរយនៅតម្លៃ ៨៤,២២ដុល្លារបន្ទាប់ពីបានឡើងថ្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី២៦ ខែមេសា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងកើនឡើងនៅពេលដែលរដូវធ្វើដំណើរនារដូវក្តៅមកដល់ និងនៅថ្ងៃបុណ្យឯករាជ្យក្នុងសប្តាហ៍នេះ។ សមាគមរថយន្តអាមេរិកបានព្យាករថា ការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនឹងកើនឡើង ៥,២ភាគរយខ្ពស់ជាងនៅឆ្នាំ២០២៣ ដោយការធ្វើដំណើរតាមរថយន្តកើនឡើង ៤,៨ភាគរយ។ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងសញ្ញានៃការធ្លាក់ចុះអតិផរណានៅសហរដ្ឋអាមេរិកក៏ជំរុញឱ្យប្រេងឆៅឡើងថ្លៃផងដែរ។ ទីផ្សារក៏កំពុងសម្លឹងមើលការរំខានដែលអាចកើតមានដល់ការចម្រាញ់ប្រេង និងផលិតកម្មនៅឯនាយសមុទ្ររបស់សហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីព្យុះសង្ឃរា Beryl បានបោកបក់កាន់តែខ្លាំងនៅថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធដោយ៖ Fresh News

Apple នឹងឌីហ្សាញ iPhone 16 ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មបែបថ្មី ដើម្បីងាយស្រួលក្នុងការដោះដូរ

Liny Chan July 1, 2024 01/07/2024

(បរទេស)៖ ទូរស័ព្ទ iPhone ស៊េរីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលជាមួយនឹងការរចនាថ្មបែបថ្មីទាំងអស់ ដែលនឹងផ្តល់សារៈសំខាន់ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសមានភាពងាយស្រួលក្នុងការដោះដូរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Forbes នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ យោងតាមរបាយការណ៌ថ្មីរបស់ The Information បានឲ្យដឹងថា ក្រមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលដែលនឹងមានប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មី។ ដោយសារតែមានការទាមទាពីសហគមន៌អឺរ៉ុបទៅលើការផ្លាស់ប្តូរនូវទម្រង់នៃថាមពលថ្ម សម្រាប់ស្មាតហ្វូនទាំងអស់នៅឆ្នាំ២០២៥ខាងមុខនោះ ហើយពេលនេះ Apple បានសម្រេចចិត្តធ្វើការអាប់ដែតទៅលើថាមពលនៅលើ iPhone ហើយ។  ការធ្វើឲ្យប្រសើរឡើងនោះ គឺបានន័យថា ពេលនេះ ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរហើយ ដោយមានការឌីស្សាញស្រោមថ្មពីលោៈរុំពីលើថាមពល ដែលបច្ចេកវិទ្យាថ្មីនេះត្រូវបានគេរាយការណ៍ថា គឺជារបកគំហើញថ្មី នឹងមានភាពងាយស្រួលជាងមុន។ ត្បិតកន្លងទៅ ថាមពលថ្ម ដែលមាននៅលើស្មាតហ្វូនជាច្រើន ត្រូវបានគេមើលឃើញថា គឺមានការឌីស្សាញនៅក្នុង foil និងមានការភ្ជាបជាមួយស្មាតហ្វូនតាមរយៈបន្ទះ adhesive strips ដែលគ្រប់គ្នាធ្លាប់ដោះវាចេញដើម្បីទាញថ្មចេញពីស្មាតហ្វូន។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានពីអ្នកវិភាគប៉ុណ្ណោះ ខណៈដំណឹងពិតប្រាកដនោះ ឬមានការអាប់ដេតឬអត់នោះ […]

ផ្ទុះឃ្លាំងស្តុកផាវ-កាំជ្រួច នៅភាគខាងត្បូងហ្វីលីពីនមនុស្ស ៥នាក់បានបាត់បង់ជីវិត និងបង្កឱ្យរបួសជិត ៤០នាក់ផ្សេងទៀត

Nisaiy KP June 30, 2024 30/06/2024

(ម៉ានីល)៖ មនុស្ស ៥នាក់ បានបាត់បង់ជីវិត ក្នុងនោះមានទាំងកុមារអាយុ៤ឆ្នាំម្នាក់ ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅឃ្លាំងស្តុកផាវ និងកាំជ្រួច ក្នុងតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅទីក្រុង Zamboanga។ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា កម្មករ៤នាក់នៃឃ្លាំងស្តុកនោះ ព្រមទាំងកូនប្រុសអាយុ៤ឆ្នាំម្នាក់ របស់បុគ្គលិកធ្វើការនៅទីនោះ បានស្លាប់ ដោយសារការផ្ទុះ។ ក្រៅតែពី​អ្នកបាត់បង់ជីវិត មានមនុស្ស៣៨នាក់ផ្សេងទៀត ដែលបានទទួលរងរបួស ក្នុងឧប្បត្តិហេតុនេះ ហើយក្នុងចំណោមនោះ ៨នាក់ស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា អាជ្ញាធរកំពុងបើកការស៉ើបអង្កេត លើមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះដ៏សាហាវនោះ ដែលបានបង្កើតជារណ្តៅធំមួយទំហំ២០ម៉ែត្រ ហើយធ្វើឱ្យជញ្ជាំងឃ្លាំងរលំខ្ទេចខ្ទី ព្រមទាំងខ្ទាតកម្ទេចកម្ទី ទៅកាន់អគារនិងលំនៅដ្ឋាន ដែលនៅក្បែរៗនោះថែមទៀត។ យ៉ាងណាក្តី មូលហេតុគឺទំនងជាមកពី ផាវនិងកាំជ្រួចជាច្រើន ដែលស្តុកទុកនៅក្នុងឃ្លាំង។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានចំណាយពេល​ជាង២ម៉ោង ទម្រាំតែអាចគ្រប់គ្រងគ្រោះអគ្គិភ័យបាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ចូ បៃដិន ទទួលស្គាល់បញ្ហាអាយុ ធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិ តែតាំងចិត្តផ្ដួលលោក ដូណាល់ ត្រាំ

Liny Chan June 29, 2024 29/06/2024

(RALEIGH, North Carolina)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា បាននិយាយថាលោកមានបំណងយកឈ្នះលើគូប្រជែងរបស់លោក គឺលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិចិ្ឆកាខាងមុខ ដោយមិនបានផ្ដល់សញ្ញាថាលោកនឹងពិចារណាដកខ្លួនចេញពីការប្រកួតប្រជែងនោះទេ បន្ទាប់ពីធ្វើមិនបានល្អ ក្នុងវេទិកាតស៊ូមតិមួយ ដែលបង្កការព្រួយបារម្ភដល់សហសេវិករបស់លោកក្នុងបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីជួបជុំ មួយថ្ងៃបន្ទាប់ពីចូលរួមក្នុងវេទិកាតស៊ូមតិមួយទល់នឹងមួយជាមួយលោក ដូណាល់ ត្រាំ លោក បៃដិន ដែលមានអាយុ ៨១ឆ្នាំ បានទទួលស្គាល់អាយុ របស់លោកគឺជាបញ្ហាដូចគេថាមែន។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនអាចដើរស្រួលដូចពីមុននោះទេ។ ខ្ញុំមិនអាចនិយាយដោយរលូនដូចពីមុននោះទេ ហើយខ្ញុំក៏មិន អាចតស៊ូមតិល្អដូចពីមុននោះដែរ…តែខ្ញុំនឹងមិនឈរឈ្មោះជាថ្មីនោះទេ ប្រសិនបើខ្ញុំមិនគិតថាខ្លួនឯង អាចធ្វើការនេះបាន»។ គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្វើមិនបានល្អនោះទេក្នុងវេទិកាតស៊ូមតិកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយបង្កឱ្យមានការព្រួយបារម្ភថាលោកប្រហែលជាមិនស័ក្តិសមកាន់តំណែង ជាប្រធានាធិបតីសម្រាប់រយៈពេល៤ឆ្នាំ ក្នុងអាណត្តិទី២នោះឡើយ ហើយក៏ជំរុញឱ្យអ្នកប្រជាធិបតេយ្យខ្លះចាប់ផ្ដើមគិតផងដែរថាតើពួកគេអាចជំនួសលោក ចូ បៃដិន បានដែរ ឬក៏យ៉ាងណា សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ៕ […]

Google Translate ឥឡូវនេះមានជាង ២០០ភាសាទូទាំងពិភពលោក

Liny Chan June 28, 2024 28/06/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសពីការអាប់ដេតដ៏សំខាន់ចំពោះសេវាកម្មបកប្រែរបស់ខ្លួន ដោយបន្ថែមការគាំទ្រសម្រាប់ភាសាថ្មីចំនួន ១១០។ ការពង្រីកនេះត្រូវបានដំណើរការដោយគំរូភាសាAI គឺ PaLM 2 ។ ខណៈ Google អះអាងថា ការអាប់ដេតនេះនឹងបំបែករបាំងភាសាសម្រាប់ប្រជាជនប្រមាណ ៦១៤លាននាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ក្រោយការធ្វើបច្ចុប្បន្នភាពនេះបាននាំមកនូវភាសាដែលគាំទ្រសរុបដល់ទៅ ២៤៣ភាសាឯណោះ។ គំរូ PaLM 2 បានផ្តល់ឱ្យអ្នកប្រើប្រាស់អាចរៀនភាសាសម្រាប់ទាក់ទងគ្នាទៅវិញមកបានដូចជាភាសាហិណ្ឌូ «Awadhi និង Marwadi» និងភាសាបារាំង « Seychellois Creole និង Mauritian Creole» ដែលសុទ្ធសឹងតែជាភាសាពិបាកបំផុត។ ការអាប់ដេតថ្មីនេះក៏នាំមកនូវការគាំទ្រសម្រាប់ភាសា Cantonese ដែលយោងទៅតាម Google គឺជាភាសាមួយដែលត្រូវបានស្នើសុំច្រើនបំផុតពេញមួយឆ្នាំ។ ប៉ុន្តែភាសាកាតាំង គឺនៅមិនទាន់អាចបំបែកបាននោះទេ ព្រោះវាជាន់គ្នាជាមួយភាសាចិនកុកងឺ ហើយវាពិបាកក្នុងការស្វែងរកទិន្នន័យដើម្បីបណ្តុះបណ្តាលគំរូ AI ។ យ៉ាងណាមិញ Google បានគូសបញ្ជាក់បន្ថែមថា ប្រហែល ២៥ភាគរយនៃភាសាដែលបានបន្ថែមគឺមកពីទ្វីបអាហ្រ្វិករួមមាន Fon, Kikongo, Luo, Ga, […]

ជប៉ុននឹងរងហានិភ័យ ពីការអូសបន្លាយរយៈពេលនៃការរក្សាអត្រាការប្រាក់ខ្ពស់ នៅអាមេរិក និងអឺរ៉ុប

Naren June 28, 2024 28/06/2024

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សេដ្ឋកិច្ចជប៉ុនកំពុងស្ទុះងើបឡើងវិញ ជាបណ្តើរៗហើយ ប៉ុន្តែបានព្រមាននៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា អត្រាការប្រាក់ខ្ពស់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានបង្កហានិភ័យ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ មន្ត្រីការិយាល័យខុទ្ទកាល័យជប៉ុនមួយរូប ដែលបានចងក្រងរបាយការណ៍ប្រចាំខែសម្រាប់ខែមិថុនានេះ បាននិយាយថា ហានិភ័យទាំងនេះ ចំពោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន រួមមានទាំងសម្ពាធកាន់តែខ្លាំងទៅលើប្រាក់យ៉េន ដែលបានធ្លាក់ចុះថ្លៃ។ មន្ត្រីរូបនេះស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារមិនមានសិទ្ធិនិយាយប្រាប់អ្នកសារព័ត៌មាន អំពីបញ្ហានេះ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រាក់យ៉េនដែលជារូបិយប័ណ្ណរបស់ជប៉ុន បានធ្លាក់ថ្លៃហួសពី ១៦០យ៉េនកាលពីថ្ងៃព្រហស្បតិ៍ ស្ថិតនៅក្រោមបន្តិតពីកម្រិតទាបបំផុត ១៦០,៨៨យ៉េនធៀបនឹងប្រាក់ដុល្លារ ដែលជំរុញឱ្យមានការព្រួយបារម្ភ អំពីការកើនឡើងការចំណាយលើការរស់នៅកាន់តែខ្ពស់។ ការធ្លាក់ចុះថ្លៃប្រាក់យ៉េនខ្លាំង បានបង្កើនការព្រួយបារម្ភអំពីការចំណាយ លើការរស់នៅតាមរយៈការកើនឡើងការចំណាយ លើការនាំចូលទំនិញ ដែលបង្កផលប៉ះពាល់ដល់ប្រទេសជប៉ុន ដែលខ្សត់ខ្សោយធនធាន។ ប្រាក់យ៉េនបានធ្លាក់ថ្លៃប្រហែល ២ភាគរយនៅខែមិថុនា និងធ្លាក់ចុះថ្លៃ ១២ភាគរយនៅឆ្នាំនេះ ដោយសារភាពខុសគ្នាខ្លាំងរវាងអត្រាការប្រាក់ នៅសហរដ្ឋអាមេរិកនិងជប៉ុន។ របាយការណ៍ប្រចាំខែបានឱ្យដឹងទៀតថា៖ «សេដ្ឋកិច្ចជប៉ុនកំពុងស្ទុះងើបឡើងវិញក្នុងកម្រិតមធ្យម បើទោះបីជាថ្មីៗនេះវាមើលទៅហាក់ដូចជាកំពុងនៅទ្រឹងក៏ដោយ»។ របាយការណ៍ដដែលបានបន្ថែមថា៖ «សេដ្ឋកិច្ចអាចប្រឈមនឹងហានិភ័យធ្លាក់ចុះ ដោយសារផលប៉ះពាល់នៃការបន្តកើនឡើងអត្រាការប្រាក់ខ្ពស់ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ នឹងមានការផ្តោតការយកចិត្តទុកដាក់ពេញលេញ ទៅលើភាពប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងទីផ្សារមូលធន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News