ព័ត៌មានអន្តរជាតិ

Meta ប្រកាសដកការរឹតបន្តឹងលើគណនី​ Facebook និង Instagram របស់លោក​ Donald Trump

Liny Chan July 13, 2024 13/07/2024

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានប្រកាសថាខ្លួននឹងលុបចោលការរឹតបន្តឹងមួយចំនួនដែលបានអនុវត្តចំពោះគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។ ប្រកាសនេះ ត្រូវបានគេមើលឃើញថា​ កើតឡើងបន្ទាប់ពីលោក Trump ចូលខ្លួនបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤ ដែលត្រៀមនឹងដាក់ឈ្មោះជាផ្លូវការជាបេក្ខភាពនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Meta បានដកហូតសិទ្ធិចូលប្រើ Facebook និង Instagram របស់លោក Trump ចាប់តាំងពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានការវាយប្រហារមកលើសភាសហរដ្ឋអាមេរិកពីសំណាក់អ្នកគាំទ្ររបស់លោក ហើយលោកត្រូវបានចោទប្រកាន់ពីបទបង្ហោះសារញុះញង់បង្កឱ្យមានអំពើរហិង្សា។ តែយ៉ាងណាមេធំ Meta បានបញ្ចូលគណនីរបស់លោក Trump ឡើងវិញនៅដើមឆ្នាំ២០២៣ ខណៈពេលនោះបានគូសបញ្ជាក់ថា ខ្លួននឹងតាមដានការបង្ហោះរបស់លោក ប្រសិនបើមានករណីរំលោភបំពានខុសគោលការណ៍ទៀត អាចនឹងបណ្តាលឱ្យមានការពិន័យកាន់តែធ្ងន់ក្នុងនោះអាចនឹងព្យួរគណនីចន្លោះពីមួយខែ ទៅមួយឆ្នាំ អាស្រ័យលើបទល្មើស។ យោងតាមបង្ហោះប្លុករបស់ Meta នាពេលថ្មីនេះ ក្រុមហ៊ុនបានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតបន្ថែមទាំងនេះ ដោយបញ្ជាក់ថា «ខ្លួនមានទំនួលខុសត្រូវក្នុងការធានាថា ប្រជាជនអាមេរិកអាចស្តាប់ និងទទួលបានដំណឹងពីការបោះឆ្នោតតែងតាំងប្រធានាធិបតី ដោយផ្អែកលើមូលដ្ឋានដូចគ្នា»។ គួរជម្រាបដែរថា ការសម្រចចិត្តលុបចោលការរឹតបន្តឹងនេះ​កើតឡើងមុនរយៈពេល ៥ខែពីការបោះឆ្នោតសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ […]

ក្រុមហ៊ុនវៀតណាម VinFast ប្រកាសពន្យារពេលបើកដំណើរការរោងចក្រមានតម្លៃខ្ទង់ ៤ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

Liny Chan July 13, 2024 13/07/2024

(បរទេស)៖ ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម (EV) បានប្រកាសពីការពន្យារពេលក្នុងការបើកដំណើរការរោងចក្រដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លាររបស់ខ្លួននៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។ ឥឡូវនេះ ក្រុមហ៊ុនកំពុងជំរុញការបើករោងចក្រឡើងវិញដល់ឆ្នាំ ២០២៨ ដែលជាការពន្យារពេលបីឆ្នាំពីពេលវេលាដើម ព្រមទាំងកាត់បន្ថយការព្យាករណ៍ដឹកជញ្ជូនរបស់ខ្លួនសម្រាប់ឆ្នាំនេះចំនួន ២០,០០០គ្រឿងថែមទៀតផង ចំពេលមានភាពមិនច្បាសល់លាស់នៅក្នុងទីផ្សារ EV ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ VinFast ដែលបានបង្កើតឡើងដោយមហាសេដ្ឋីវៀតណាមលោក Pham Nhat Vuong ក្នុងឆ្នាំ២០១៧ ហើយបានងាកមកផលិតរថយន្តអគ្គិសនីពេញលេញនៅឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងចែកចាយរថយន្តចំនួន ៨០,០០០គ្រឿងនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីផែនការដំបូងចំនួន ១០០,០០០គ្រឿង។ ជុំវិញការពន្យាពេលនេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្ន ដែលប៉ះពាល់ដល់ឧស្សាហកម្ម EV។ ក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនប្រសិទ្ធភាពការបែងចែកដើមទុន និងគ្រប់គ្រងការចំណាយរយៈពេលខ្លីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើធនធានបន្ថែមទៀតលើការជួយដល់គោលដៅកំណើនរយៈពេលជិត (មានន័យថា គោលដៅដែលនឹងមកដល់ក្នុងពេលឆាប់ៗ) និងពង្រឹងប្រតិបត្តិការដែលមានស្រាប់។ បើទោះបីជាមានការធ្លាក់ចុះក៏ដោយ VinFast បានរាយការណ៍ពីកំណើននៃការលក់ជាវិជ្ជមាន ដោយបានចែកចាយរថយន្តចំនួន ២១,៧៤៧គ្រឿងនៅត្រីមាសទីមួយនៃឆ្នាំ២០២៤ កើនឡើង ៩២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ VinFast […]

វៀតណាមប្រមូលពន្ធបានជិត ១៥៩លានដុល្លារពីក្រុមហ៊ុន Google, Facebook និងក្រុមហ៊ុនពាណិជ្ជកម្មអនឡាញផ្សេងទៀត

Liny Chan July 13, 2024 13/07/2024

(ហាណូយ)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថលផ្សេងៗដែលមិនមានវត្តមានទីតាំងនៅវៀតណាមបានបង់ពន្ធចំនួន ៤,០៤ពាន់ពាន់លានដុង (១៥៨,៩លានដុល្លារអាមេរិក) តាមអ៊ីនធឺណិតនៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ១៨,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VN Express។ យោងតាមកាសែត VN Express ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា ចំនួនក្រុមហ៊ុនផ្តល់សេវាពាណិជ្ជកម្មអេឡិចត្រូនិចនិងអាជីវកម្មឌីជីថលបរទេសដែលបានចុះបញ្ជីបង់ពន្ធតាមវិបផតថលអេឡិចត្រូនិចបានកើនឡើងចំនួន ២៦ក្រុមហ៊ុនធៀបនឹងដំណាច់ឆ្នាំ២០២៣ ដល់ ១០២ក្រុមហ៊ុនគិតត្រឹមដំណាក់ខែមិថុនា។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន Google, Meta (Facebook), Microsoft, Netflix និង Apple ។ រហូតមកដល់ពេលនេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិនិងក្នុងស្រុកប្រហែល ៣៨៣ ត្រូវបានចុះបញ្ជីនៅលើវិបផតថលអេឡិចត្រូនិចរបស់វៀតណាម កើនឡើង២២ គិតចាប់ពីដំណាច់ឆ្នាំ២០២៣។ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានចាត់ថ្នាក់ជាប្រាំបីក្រុមដែលរួមមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក គេហទំព័រឬកម្មវិធីជួញដូរអនឡាញ វេទិកាបណ្តាញទំនាក់ទំនងសង្គម វេទិកាដឹកជញ្ជូននិងចែកចាយ វេទិកាទីភ្នាក់ងារឌីជីថល សេវាកម្មជាវ សេវាកម្មផ្សាយពាណិជ្ជកម្ម និងវេទិកាហាងកម្មវិធីទូរស័ព្ទ។ យោងតាមអគ្គនាយកដ្ឋានពន្ធដាររបស់វៀតណាម ការបង់ពន្ធពីសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួន ៩៧ពាន់ពាន់លានដុង (៣,៨១ពាន់លានដុល្លារ) កាលពីឆ្នាំមុន កើនឡើង ១៤% ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមកាសែត VN Express៕ ផ្ដល់សិទ្ធិដោយ៖ […]

Elon Musk គ្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលអ្នកជំងឺជាលើកទី២ នៅសប្តាហ៍ក្រោយ បើទោះបីជាអ្នកជំងឺដំបូងមិនទទួលបានជោគជ័យ ១០០ភាគរយក៏ដោយ

Liny Chan July 12, 2024 12/07/2024

(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អ្នកជំងឺទីពីរនឹងទទួលបានការផ្សាំខួរក្បាលពិសោធន៍របស់ Neuralink «នៅសប្តាហ៍ក្រោយ»។ ខណៈក្រុមហ៊ុនកំពុងធ្វើការផ្លាស់ប្តូរលើនីតិវិធីវះកាត់ និងការដាក់ឧបករណ៍ ដើម្បីជៀសវាងបញ្ហាដែលខ្លួនបានជួបប្រទះជាមួយនឹងអ្នកចូលរួមដំបូងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Wired។ របាយការណ៍បានឱ្យដឹងថា Neuralink កំពុងបង្កើតចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ (brain-computer interface) ឬហៅកាត់ថា BCI ដែលប្រើសញ្ញាខួរក្បាលរបស់មនុស្សដើម្បីគ្រប់គ្រង/ បញ្ជាឧបរករណ៍ខាងក្រៅ។ Neuralink ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបង្កើតឈីបសម្រាប់ដាក់ក្នុងខួរក្បាលមនុស្ស ហើយផលិតផលដំបូងរបស់វាមានឈ្មោះថា Telepathy មានគោលបំណងជួយមនុស្សពិការឱ្យវិលមកធម្មតា ឬអាចប្រើប្រាស់កុំព្យូទ័របានដោយគ្រាន់តែការគិតរបស់ពួកគេ។ Musk បាននិយាយថា Neuralink កំពុងធ្វើការលើផលិតផលទីពីរដែលហៅថា Blindsight ដើម្បីផ្តល់ចក្ខុវិស័យសិប្បនិម្មិតដល់មនុស្សពិការភ្នែក។ Musk បាននិយាយនៅក្នុងវីដេអូដែលត្រូវបានផ្សាយផ្ទាល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា «វិធីមួយដើម្បីគិតអំពីឧបករណ៍ Neuralink គឺដូចជា Fitbit ឬ Apple Watch ដែលមានខ្សែតូចៗ ឬអេឡិចត្រូត»។ លោកបានសង្កត់ធ្ងន់ថា គោលដៅរយៈពេលខ្លី គឺដើម្បីជួយដល់ជនពិការ ប៉ុន្តែចក្ខុវិស័យរយៈពេលវែង គឺប្រើប្រាស់បច្ចេកវិទ្យាខួរក្បាល-កុំព្យូទ័រ (BCI) ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នារវាងបញ្ញារបស់មនុស្ស និងឌីជីថល ដែលអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត។ […]

ការផ្គត់ផ្គង់ប្រេងក្នុងទីផ្សារប្រេងពិភពលោកនឹងមានទាបជាងតម្រូវការនៅឆ្នាំក្រោយ

Naren July 11, 2024 11/07/2024

(ញូវយ៉ក)៖ រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា តម្រូវការប្រេងឆៅពិភពលោកនឹងកើនលើសការផ្គត់ផ្គង់នៅឆ្នាំក្រោយ ដែលផ្ទុយពីការព្យាករកន្លងមកដែលថាមានលើសតម្រូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការផ្លាស់ប្តូរការព្យាករនេះបានកើតឡើងបន្ទាប់ពីអង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលរួមគ្នាហៅថា OPEC+ បានពង្រីកការកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេរហូតដល់ឆ្នាំក្រោយនៅឯកិច្ចប្រជុំកាលពីខែមុន។ ក្រុមប្រទេសផលិតនេះបាននិងកំពុងរឹតបន្តឹងទិន្នផលតាំងពីចុងឆ្នាំ២០២២មក ដើម្បីពង្រឹងទីផ្សារប្រេងក្នុងគ្រាដែលមានការធ្លាក់ចុះតម្រូវការ អត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះខ្លាំងនៃទិន្នផលផលិតកម្មរបស់សហរដ្ឋអាមេរិក។ ប្រសិនបើទីផ្សារធ្លាក់ចូលទៅក្នុងឱនភាព ក្រុមហ៊ុនចម្រាញ់ប្រេងនឹងត្រូវបង្ខំចិត្តយកប្រេងឆៅចេញពីស្តុកមកចម្រាញ់ដើម្បីបំពេញតម្រូវការ។ ការយកប្រេងឆៅចេញពីស្តុកនេះនឹងជំរុញឱ្យប្រេងឡើងថ្លៃ។ ទីភ្នាក់ងារថាមពលអន្តរជាតិ (EIA) បានឱ្យដឹងថា នៅឆ្នាំក្រោយឱនភាពប្រេងនឹងមានចំនួនតិចជាងឆ្នាំនេះ។ ទីភ្នាក់ងារ EIA បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យថាមពលរយៈពេលខ្លីប្រចាំខែរបស់ខ្លួនថា តម្រូវការប្រេងសកលនឹងមានជាមធ្យមប្រហែល ១០៤,៧លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៅឆ្នាំក្រោយ ខណៈពេលដែលការផ្គត់ផ្គង់នឹងមានប្រហែល ១០៤,៦លានបារ៉ែលក្នុងមួយថ្ងៃ។ ក្នុងការព្យាករមុនរបស់ខ្លួន ទីភ្នាក់ងារ EIA បានព្យាករថា តម្រូវការប្រេងសកលមានប្រហែល ១០៤,៥លានបារ៉ែលក្នុងមួយថ្ងៃ ហើយការផ្គត់ផ្គង់មាន ១០៤,៧លាននៅ។ ការព្យាកររបស់ទីភ្នាក់ងារ EIA បានបង្ហាញថា ទិន្នផលកាន់តែទាបរបស់អង្គការ OPEC+ ក៏កំពុងធ្វើឱ្យមានឱនភាពផ្គត់ផ្គង់កាន់តែច្រើនផងដែរក្នុងរយៈពេលនៅសល់ក្នុងឆ្នាំនេះ។ យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្រូវការប្រេងពិភពលោកនឹងមានកម្រិតលើសទិន្នផលប្រេងប្រហែល ៧៥០ ០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤។ តែការព្យាករពីមុនបានបង្ហាញថាមានឱនភាពតែប្រហែល ៥៥០ ០០០បារ៉ែលប៉ុណ្ណោះក្នុងឆមាសទីពីរឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

iPhone 16 Pro ទំនងជាប្រើកាមេរ៉ា 5x Optical Zoom ដូច iPhone 15 Pro Max

Liny Chan July 10, 2024 10/07/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សា Apple ត្រូវបានគេដឹងថា កំពុងតែត្រៀមបញ្ចេញ iPhone 16 Series មកលើទីផ្សារ សម្រាប់ឆ្នាំ២០២៤នេះ ក្នុងនោះរួមទាំងម៉ូដែល iPhone 16 Pro ផងដែរ។ ជាទូទៅសម្រាប់ខែប្រកាសចេញជាផ្លូវការ Apple តែងតែធ្វើឡើងនៅខែកញ្ញា ឬខែតុលាជារៀងរាល់ឆ្នាំ។ តែយ៉ាងណា សម្រាប់ iPhone 16 Pro នៅពេលនេះត្រូវបានគេទម្លាយថាអាចប្រើកាមេរ៉ា 5x Optical Zoom ដូច iPhone 15 Pro Max អ៉ីចឹង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន 91mobiles។ បើតាមការបញ្ជាក់នៅលើរបាយការណ៍របស់ DigiTimes បានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី iPhone 16 Pro របស់ក្រុមហ៊ុន Apple នឹងបំពាក់នូវកាមេរ៉ា  tetraprism periscope ជាមួយនឹងមុខងារ 5x optical zoom ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ នៅលើស្មាតហ្វូន iPhone 15 […]

ហ្វីលីពីនមានបំណងជំរុញកិច្ចសហប្រតិបត្តិការអង្ករជាមួយវៀតណាម ដើម្បីធានាសន្តិសុខស្បៀង

Liny Chan July 10, 2024 10/07/2024

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនលោក Francisco Tiu Laurel បានថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុនថា ហ្វីលីពីនចង់ជំរុញកិច្ចសហប្រតិបត្តិការអង្ករជាមួយប្រទេសវៀតណាម ដើម្បីធានាសន្តិសុខស្បៀងរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងរបស់វៀតណាមកាលពីថ្ងៃចន្ទថា លោក Laurel បានធ្វើដំណើរទស្សនកិច្ចខេត្តអានយ៉ាងស្ថិតនៅដែនដីសណ្តមេគង្គ ដែលជាតំបន់ផលិតស្រូវដ៏សំខាន់មួយនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វៀតណាមជាប្រទេសនាំចេញអង្ករធំទីបីរបស់ពិភពលោក ហើយប្រទេសហ្វីលីពីនជាអ្នកទិញអង្ករធំជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសហ្វីលីពីនមានចំនួន ៤៥,៤% នៃការនាំចេញអង្ករសរុបរបស់ខ្លួនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល លោក Laurel បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរវៀតណាមក្នុងអំឡុងពេលទស្សនកិច្ចនេះថា៖ «ចំនួនប្រជាជនហ្វីលីពីនកើនឡើង ១,៥% រៀងរាល់ឆ្នាំ ដែលជំរុញឱ្យមានតម្រូវការអង្ករកើនឡើង ខណៈដែលការផ្គត់ផ្គង់ក្នុងស្រុកមិនអាចផ្គត់ផ្គង់បាន ដូច្នេះហើយត្រូវតែបង្កើនការនាំចូល»។ សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងទៀតថា លោក Laurel ក៏បាននិយាយផងដែរថា លោកចង់ឱ្យក្រុមហ៊ុនអង្ករវៀតណាមពិចារណាលើការវិនិយោគនៅក្នុងប្រទេសហ្វីលីពីន។ វៀតណាម និងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអង្ករ និងកសិកម្មក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងហាណូយរបស់ប្រធានាធិបតីលោក Ferdinand Marcos Jr កាលពីខែមករា។ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា ហ្វីលីពីនបានទម្លាក់ពន្ធលើអង្ករមកនៅ៖ ត្រឹម ១៥% ពីអត្រា ៣៥%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ ៖ Fresh News

Microsoft ទាមទារឱ្យបុគ្គលិកទាំងអស់ក្នុងប្រទេសចិនប្តូរទៅប្រើ iPhone សម្រាប់ធ្វើការចាប់ពីខែកញ្ញាតទៅ

Liny Chan July 9, 2024 09/07/2024

(បរទេស)៖ ទទួលបានដំណឹងមកថាក្រុមហ៊ុន Microsoft នៅក្នុងប្រទេសចិនបានហាមឃាត់ប្រព័ន្ធប្រតិបត្តិការ Android ហើយជាលទ្ធផលបុគ្គលិកទាំងអស់និងត្រូវបានតម្រូវឱ្យផ្លាស់ប្តូរទៅកាន់ iPhone ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថា បុគ្គលិករបស់ Microsoft នៅក្នុងប្រទេសចិនត្រូវបានជូនដំណឹងឱ្យផ្លាស់ប្តូរពីស្មាតហ្វូន Android ទៅ iPhones នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកដែលប្រើប្រាស់ទូរស័ព្ទ Android រួមទាំងក្រុមហ៊ុន Huawei ឬ Xiaomi ផ្ទាល់របស់ប្រទេសចិន ក្រុមហ៊ុននឹងផ្តល់ជូន iPhone 15 ក្នុងម្នាក់មួយគ្រឿង។ ការផ្លាស់ប្តូរគោលការណ៍នេះត្រូវបានជំរុញដោយការព្រួយបារម្ភរបស់របស់ Microsoft លើសុវត្ថិភាពនៃឧបករណ៍ Android និងកង្វះសេវាទូរស័ព្ទរបស់ Google នៅក្នុងប្រទេសចិន ដែលនាំទៅដល់ការរីកសាយនៃហាងកម្មវិធីជំនួសដែល Microsoft មិនទុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ Microsoft ក៏មានចេតនាឱ្យបុគ្គលិកទាំងអស់ដែលប្តូរទៅប្រើ iPhone នឹងអាចប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ Microsoft Authenticator រួមទាំងកម្មវិធី Identity Pass របស់ខ្លួនផងដែរ។ […]

John Cena ប្រកាសចូលនិវត្តន៍ ពីកីឡាកាស បន្ទាប់ពីចប់រដូវកាលឆ្នាំ២០២៥

Liny Chan July 9, 2024 09/07/2024

(តូរុនតូ)៖ John Cena បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីកីឡាចំបាប់អាជីព (កីឡាកាស) នៅឆ្នាំក្រោយ ក្រោយចំណាយរយៈពេល ២ទសវត្សរ៍នៅលើសង្វៀន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ ពីកីឡករចំបាប់ ក្លាយជាតារាសម្តែងរូបនេះ បានប្រកាសនៅកីឡដ្ឋាន World Wrestling Entertainment ក្នុងទីក្រុង Toronto ថា ឆ្នាំ២០២៥ នឹងជាការប្រកួតលើកចុងក្រោយរបស់លោក។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រកួត Cena បានប្រាប់អ្នកសារព័ត៌មានថា លោក​មានអារម្មណ៍ថា មានបញ្ហារាងកាយ «នៅពេលចុងក្រោយរបស់ខ្ញុំ» ប៉ុន្តែវាមិនមានន័យថា លោកត្រូវឃ្លាតឆ្ងាយពីកីឡា ដែលលោកស្រឡាញ់នោះទេ។ ​Cena ជាម្ចាស់ពានរង្វាន់ជើងឯក WWE ចំនួន ១៦លើក ដោយបានផ្ទុះការគាំទ្រខ្លាំង នៅដើមឆ្នាំ២០០០។ សម្រាប់អាជីពតារាសម្តែងវិញ Cena បានដើរតួក្នុងរឿង Blockers និងរឿង The Suicide Squad។ ជាមួយគ្នានោះ លោកក៏បានសម្តែងច្រើនលើកក្នុងរឿង Fast & Furious ហើយថ្មីៗនេះ […]

Google ចង់ឱ្យអ្នកប្រើ iPhone ឈប់ប្រើ Safari និងចង់ដកខ្លួនចេញពីការក្តោបក្តាប់ប្រាក់ចំណូលរបស់ Apple

Liny Chan July 9, 2024 09/07/2024

(បរទេស)៖ ទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើកម្មវិធីរុករកតាមអ៊ីនធឺណិត Safari របស់ Apple សម្រាប់ប្រាក់ចំណូលដែលទទួលបានពីកម្មស្វែករក ឬ Search engine។ ថ្វីត្បិតតែ Google ជាអ្នកនាំមុខគេក្នុងកម្មវិធីស្វែងរកក៏ដោយ ក៏ Google ស្ថិតនៅក្រោមការបង់ប្រាក់ឱ្យទៅ Apple រាប់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើមរបស់ iPhone។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន Apple បានកាត់ ៣៦ភាគរយនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសរុបដែល Google រកបានពី Safari នៅលើ iPhone។ ពោលគឺ Apple ទទួលបានរហូតដល់ ២០ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំ ខណៈដែល Google នៅសល់ ៦៤ភាគរយនៃប្រាក់ចំណូលសរុបនឹងគិតជាប្រាក់មានប្រមាណ ៥៦ពាន់លានដុល្លា។ ប្រឈមមុខនឹងការសម្រេចរបស់តុលាការដែលបង្ខំឱ្យ Google បញ្ឈប់ការបង់ប្រាក់ទៅឱ្យ Apple ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានព្យាយាមយ៉ាងសកម្មដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ iPhone ឱ្យងាកទៅប្រើកម្មវិធី Google Chrom របស់ខ្លួនជំនួសឱ្យ Safari សម្រាប់ការស្វែងរកតាមអ៊ីនធឺណិតរបស់ពួកគេ។ […]