ព័ត៌មានអន្តរជាតិ

ថៃអនុម័តវិធានការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក

Liny Chan June 5, 2024 05/06/2024

(បាងកក)៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បាននិយាយថា គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តវិធានការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកក្នុងរដូវ ដែលមិនសូវសម្បូរភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោកបន្តថា វិធានការដែលអនុវត្តចាប់ពីខែឧសភា ដល់ខែវិច្ឆិកាឆ្នាំនេះ រួមមានទាំងការកាត់បន្ថយពន្ធ សម្រាប់ក្រុមហ៊ុនដែលរៀបចំសន្និបាត និងសិក្ខាសាលាផងដែរ។ វិធានការផ្សេងទៀតត្រូវបានរៀបចំឡើង ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុកទៅកាន់ទីក្រុងបន្ទាប់បន្សំផ្សេងៗ រួមទាំងអនុញ្ញាតឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូល សម្រាប់ហូមស្តេ (home stay) និងការចំណាយលើការស្នាក់នៅមិនមែនសណ្ឋាគារ។ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា វិធានការទាំងនេះ នឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលប្រមាណ ១,៥ពាន់លានបាត (៤១លានដុល្លារអាមេរិក) ប៉ុន្តែលោកបាននិយាយថា អត្ថប្រយោជន៍នឹងទទួលបានច្រើនជាងនេះមកវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុន Toyota ប្រមូលរថយន្តមកជួសជុលវិញជាង ១សែនគ្រឿង ដោយសារបញ្ហាម៉ាស៊ីន

Liny Chan June 5, 2024 05/06/2024

(វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) របស់សហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុន Toyota នឹងប្រមូលរថយន្តប្រភេទ SUV និងរថយន្ត Pickup ជាង ១សែនគ្រឿងនៅសហរដ្ឋអាមេរិក ដើម្បីជួសជុលបញ្ហាកម្ទេចនៅក្នុងម៉ាស៊ីន ដែលអាចបណ្តាលឱ្យម៉ាស៊ីនជាប់គាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ រថយន្តដែលប្រមូលមកជួសជុលវិញនេះ រួមមានរថយន្តភីកអាប់ Toyota Tundra និងរថយន្ត Lexus LX600 SUV ដែលបំពាក់ដោយម៉ាស៊ីន V35A ប្រាំមួយស៊ីឡាំង។ រដ្ឋបាល NHTSA បានឱ្យដឹងថា កម្ទេចសេសសល់ពីដំណើរការផលិតអាចប៉ះពាល់ម៉ាស៊ីន និងបណ្តាលឱ្យពិដាងសំខាន់ៗ មិនដំណើរការដែលអាចបណ្តាលឱ្យម៉ាស៊ីនឈប់ដំណើរការ និងបើកបរលែងទៅមុខ។ រដ្ឋបាល NHTSA បានបន្ថែមថា ដំណោះស្រាយកំពុងធ្វើឡើង ដើម្បីកែប្រែស្ថានភាពនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមថា អ្នកលក់ទំនិញតាមការផ្សាយបន្តផ្ទាល់ត្រូវតែបង់ពន្ធជូនរដ្ឋ

Naren June 4, 2024 04/06/2024

(ហាណូយ)៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Nguyen Duc Chi បាននិយាយថា ពលរដ្ឋដែលរកប្រាក់ចំណូលបានពីលក់ទំនិញតាមរយៈការផ្សាយផ្ទាល់ត្រូវតែប្រកាសនិងបង់ពន្ធលើប្រាក់ចំណូល។ នេះបើយោងតាមកាសែតVN Express។ លោក Nguyen Duc Chi បានថ្លែងនៅក្នុងសន្និសីទកាសែតរបស់រដ្ឋាភិបាលកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាសកម្មភាពសេដ្ឋកិច្ចមួយដែលអាចបង្កើតប្រាក់ចំណូលបានច្រើនមួយ ការលក់តាមរយៈការផ្សាយបន្តផ្ទាល់ ឬហៅថា Livestream selling ដូចទៅនឹងការទិញលក់ទំនិញទាំងអស់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកគួរតែស្ថិតនៅក្រោមច្បាប់ពន្ធ។ការលក់ទំនិញតាមរយៈការផ្សាយបន្តផ្ទាល់ ជាពិសេសនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើង និងអាចមានចំណែកប្រហែឡ ២០% នៃការលក់ពាណិជ្ជកម្មអេឡិចត្រូនិកសរុបនៅដើមឆ្នាំ២០២៦ នេះបើយោងតាមការព្យាករដោយក្រុមហ៊ុនប្រឹក្សា McKinsey & Company។ យោងតាមកាសែត VN Express នៅក្នុងសន្និសីទនេះ ក្រសួងហិរញ្ញវត្ថុវៀតណាមបានចង្អុលបង្ហាញថា អាជីវកម្មនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែមានភាពចម្រុះ។ ដើម្បីពង្រឹងការប្រមូលពន្ធ អាជ្ញាធរវៀតណាមបានស្នើរវិធានការមួយចំនួនដូចជា ការធ្វើវិសោធនកម្មបទប្បញ្ញត្តិ ដើម្បីតម្រូវឱ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកប្រកាសនិងបង់ពន្ធក្នុងនាមអ្នកលក់បុគ្គលនៅលើវេទិការបស់ក្រុមហ៊ុនទាំងនោះ។ ក្រសួងបាននិយាយថា ការណ៍នេះអាចកាត់បន្ថយភាពស្មុគស្មាញនៃការប្រកាសពន្ធ និងកាត់បន្ថយការចំណាយរដ្ឋបាល។ ប្រាក់ចំណូលជាប់ពន្ធកាលពីឆ្នាំមុនដែលបង្កើតឡើងដោយវិស័យពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួនប្រហែល ១៣៧,៧ពាន់លានដុល្លារអាមេរិក ដែលបង្កើតប្រាក់ពន្ធបានចំនួន ៩,៧ពាន់ពាន់លានដុង ឬប្រហែល ៤១៦លានដុល្លារអាមេរិកកើនឡើង ១៤% ពីឆ្នាំ ២០២២។ នេះបើយោងតាមកាសែត VN Express៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Euro 2024 នៅអាល្លឺម៉ង់ និងចាប់ផ្តើមនៅថ្ងៃទី១៤ ខែនេះ រហូតដល់ថ្ងៃទី១៤ ខែក្រោយ

Naren June 4, 2024 04/06/2024

(អឺរ៉ុប)៖ ការប្រកួតដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់តំបន់អឺរ៉ុប UEFA Euro 2024 លើកទី១៧ ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹង ២៤ក្រុមចូលរួម។ សូមរំលឹកផងថា នេះជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស តំបន់អឺរ៉ុប ដែលបានចាប់ផ្តើមដំបូងកាលឆ្នាំ១៩៦០ ហើយមានតែក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈការប្រកួតដែលមានដល់ ២៤ក្រុមនេះ គឺត្រូវបានស្ថាប័នគ្រប់បាល់ទាត់ UEFA សម្រេចឱ្យមានតាំងពីឆ្នាំ២០១៦ ដែលពេលនោះ ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះជើងឯក ។ ម្ចាស់ផ្ទះអាល្លឺម៉ង់ គឺស្ថិតក្នុងពូល A រួមជាមួយក្រុមហុងគ្រី, ស្វីស និងស្កុតឡេន ហើយជំនួបបើកព្រឹត្តិការណ៍ត្រូវប៉ះក្រុមស្កុតឡេន ដែលរៀបចំឡើងក្នុងកីឡដ្ឋាន Allianz Arena ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Apple ចាញ់ Samsung ក្នុងការនាំចេញស្មាតហ្វូនជាសាកលក្នុងត្រីមាសទី១ ឆ្នាំ២០២៤

Naren June 4, 2024 04/06/2024

(បរទេស)៖ នៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤នេះ របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Samsung បានវ៉ាដាច់ Apple និងបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក ជាមួយនឹងចំណែកទីផ្សារ ២០ភាគរយ ធៀបនឹង Apple ទទួលបាន ១៧ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។ យោងតាមរបាយការណ៍ចុងក្រោយរបស់ Mobile Market Monitor បានឱ្យដឹងថា Samsung បានកាន់កាប់តំណែងនាំមុខគេជាមួយនឹងចំណែកទីផ្សារសកល ២០ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ខណៈពេលដែល Apple ឈរនៅលំដាប់ទីពីរជាមួយនឹងចំណែក ១៧ភាគរយ។ ដោយឡែកសម្រាប់តំណែងបន្តបន្ទាប់គឺបានទៅលើ ក្រុមហ៊ុន Xiaomi ខ្ទង់ ១៤ភាគរយ, Oppo ខ្ទង់ ៨ភាគរយ, Vivo ខ្ទង់ ៧ភាគរយ, Honor ខ្ទង់ ៦ភាគរយ និងក្រុមហ៊ុនផ្សេងៗសរុបបានកើន ៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងគិតជាចំនួនលក់សរុបបាន ២៩៦.៩លានគ្រឿង។ ចំពោះមូលហេតុនៃការធ្លាក់ចុះរបស់ Apple បានកើតឡើងបន្ទាប់ពីរយៈពេលនៃការផ្សព្វផ្សាយការលក់ក្នុងអំឡុងរដូវកាលទិញទំនិញនាថ្ងៃឈប់សម្រាក ដែលជាតួយ៉ាងសម្រាប់ក្រុមហ៊ុន។ ដោយឡែកសម្រាប់ Samsung វិញការលក់ខ្លាំង គឺបានមកពី […]

Donald Trump ស្រាប់តែចូលប្រើកម្មវិធី TikTok ចំពេលការបោះឆ្នោតប្រធានាធិបតីខិតចូលមកដល់

Naren June 4, 2024 04/06/2024

(បរទេស)៖ ប្រហែលមួយថ្ងៃចាប់តាំងពីចូលរួមលេងកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយម TikTok បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានទាក់ទាញអ្នកតាមដានរហូតដល់ ៣លាននាក់យ៉ាងឆាប់រហ័យ នៅលើវេទិកាមួយនេះ ខណៈលោកការចូលប្រើប្រាស់កម្មវិធីនេះ គឺស្របពេលការបោះឆ្នោតប្រធានាធិបតីកាន់តែខិតចូលមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចចិត្តចូលរួមប្រើប្រាស់វេទិកានេះ ត្រូវបានគេមើលឃើញថា អាចជួយអតីតប្រធានាធិបតីរូបនេះ ចាប់យកបេះដូងអ្នកបោះឆ្នោតវ័យក្មេង ជាពិសេសពីសំណាក់យុវវ័យដែលប្រើប្រាស់កម្មវិធីនេះ។ លោក Donald Trump កំពុងប្រជែងគ្នាយ៉ាងជិតស្និទ្ធជាមួយលោក Joe Biden ដែលកាន់អំណាចពីគណបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ។ លោក Biden ក៏ត្រូវបានគេមើលឃើញថា បានចូលប្រើប្រាស់កម្មវិធី TikTok ផងដែរ ដើម្បី រកសំឡេងឆ្នោត ដោយមានអ្នកតាមដានជាង ៣៤០,០០០ បើទោះបីជា លោក បានចុះហត្ថលេខាហាមប្រាមកម្មវិធីនេះក៏ដោយ។ គួរជម្រាបថា ក្រុមហ៊ុន ByteDance កំពុងប្រឈមមុខនៅក្នុងតុលាការអាមេរិកចំពោះច្បាប់ដែលតម្រូវឱ្យវាលក់ TikTok នៅខែមករាឆ្នាំក្រោយ ឬប្រឈមនឹងការហាមឃាត់ ដោយសារតែបារម្ភពីបញ្ហាសន្តិសុខជាតិ។ TikTok បានអះអាងថា ខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលចិននោះទេ […]

ប្រវត្តិរូបសង្ខេបរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលធ្វើទស្សនកិច្ចនៅកម្ពុជា

Naren June 4, 2024 04/06/2024

(ភ្នំពេញ)៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ នេះជាដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី២ របស់លោក Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក ខណៈដែលលើកទី១ លោកបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់លោកប្រមុខការពារជាតិអាមេរិក៖ លោក Lloyd Austin ឬមានឈ្មោះពេញថា Lloyd James Austin III បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិទី២៨ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ លោក Austin គឺជាជំនួយការដ៏ចម្បងម្នាក់របស់លោកប្រធានាធិបតី ចូ បៃដិន លើគ្រប់កិច្ចទាំងឡាយពាក់ព័ន្ធនឹងក្រសួងការពារជាតិ និងជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ លោក Austin មានអាយុ ៧០ឆ្នាំ កើតនៅក្នុងទីក្រុង Mobile រដ្ឋ Alabama និងធំដឹងក្ដីនៅក្នុងទីក្រុង Thomasville រដ្ឋ Georgia។ លោកបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point (United States […]

ប្រទេសម៉ិកស៉ិក ទទួលបានប្រធានាធិបតីស្រីដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យ

Liny Chan June 3, 2024 03/06/2024

(ម៉ិកស៉ីកូស៉ីធី)៖ លទ្ធផលបឋមផ្លូវការបានបង្ហាញថា លោកស្រី Claudia Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្រីដំបូងគេបំផុត នៅក្នុងប្រទេសម៉ិកស៉ិក ក្រោយការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយការរាប់សន្លឹកឆ្នោតបែបរហ័ស ទីភ្នាក់ងាររៀបចំការបោះឆ្នោតរបស់ម៉ិកស៉ិក (INE) បានប្រកាសលទ្ធផលបឋមឱ្យដឹងថា លោកស្រី Sheinbaum ដែលជាបេក្ខជនរបស់សម្ព័ន្ធបក្សកាន់អំណាចបច្ចុប្បន្ន នឹងឈ្នះបានសំឡេងគាំទ្ររហូតដល់ចន្លោះ ៥៨-៦០ភាគរយឯណោះ នៃសន្លឹកឆ្នោតទាំងអស់ ពោលគឺនាំមុខ៣០ភាគរយ ធៀបទៅនឹងសំឡេងគាំទ្រ នៃគូប្រជែងចម្បងរបស់ខ្លួន គឺលោកស្រី Xochitl Galvez។ ក្រោយដំណឹងនេះ លោកស្រី Sheinbaum បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា លោកស្រីមិនឱ្យធ្វើឱ្យពួកគេខកបំណងឡើយ។ លោកស្រី Galvez ក៏បានចេញមុខទទួលស្គាល់ជ័យជម្នះ របស់លោកស្រី Sheinbaum ផងដែរ។ គួរបញ្ជាក់ថា បើតាមការព្យាកររបស់ទីភ្នាក់ងារ INE សម្ព័ន្ធគណបក្សកាន់អំណាច ក៏ទំនងជានឹងក្តោបក្តាប់សំឡេងភាគច្រើនលើសលប់ នៅក្នុងសភាទាំង២ នៃប្រទេសម៉ិកស៉ិកថែមទៀតផង ក្រោយការបោះឆ្នោត។ លោកស្រី Sheinbaum នឹងក្លាយជាមេដឹកនាំម៉ិកស៉ិកថ្មី […]

កូរ៉េខាងត្បូងប្រកាសថា នឹងផ្អាកទាំងស្រុងកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញការបង្ហោះបាឡុងផ្ទុកសំរាម

Liny Chan June 3, 2024 03/06/2024

(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនាថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងគ្រោងនឹងផ្អាកទាំងស្រុងតែម្តង នូវកិច្ចព្រមព្រៀងយោធាមួយ ដែលចុះហត្ថលេខាជាមួយកូរ៉េខាងជើង កាលពីឆ្នាំ២០១៨ ក្រោមគោលដៅបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីទីក្រុងសេអ៊ូល បានព្រមានចាត់វិធានការរឹងមាំ ចំពោះការបង្ហោះបាឡុងផ្ទុកទៅដោយសំរាមពីកូរ៉េខាងជើង ចូលមកក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។ កាលពីសប្តាហ៍កន្លងទៅនេះ កូរ៉េខាងជើង បានបង្ហោះបាឡុងចំនួនរាប់រយបាឡុង ឱ្យឆ្លងព្រំដែនហើយទម្លាក់សំរាម នៅពាសពេញកូរ៉េខាងត្បូង។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងលើកឡើងផែនការ សំដៅផ្អាកទាំងស្រុង នូវកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយ​កូរ៉េខាងជើង ដើម្បីឱ្យគណៈរដ្ឋមន្រ្តីពិចារណាអនុម័ត អំលុងកិច្ចប្រជុំនាថ្ងៃអង្គារសប្តាហ៍នេះ។ ក្រុមប្រឹក្សាសន្តិសុខបាននិយាយថា ការផ្អាកកិច្ចព្រមព្រៀងនោះ នឹងបើកផ្លូវឱ្យកូរ៉េខាងត្បូង អាចធ្វើការហ្វឹកហាត់យោធា នៅក្បែរព្រំប្រទល់អន្តរកូរ៉េឡើងវិញ ហើយចាត់វិធានការ​ដែលសមស្របគ្រប់គ្រាន់ និងភ្លាមៗ ដើម្បីឆ្លើយតបចំពោះសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ ទីក្រុងសេអ៊ូលមិនបាន​រៀបរាប់លម្អិតឡើយថា ចំណាត់ការទាំងនោះអាចជាអ្វីខ្លះ។ គួរបញ្ជាក់ថា ដំបូងឡើយ ទីក្រុងសេអ៊ូលបានផ្អាកត្រឹមផ្នែកខ្លះប៉ុណ្ណោះ នៃកិច្ចព្រមព្រៀងយោធាខាងលើ កាលពីឆ្នាំ២០២៣ បន្ទាប់ពី កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ទៅដាក់នៅទីអវកាស។ ដោយឡែក នៅថ្ងៃចន្ទនេះ កូរ៉េខាងជើង ក៏បាននិយាយដែរថា […]

Mbappe ព្រមព្រៀងចុះកិច្ចសន្យាលេងឱ្យ Real Madrid ៥ឆ្នាំ នៅពេលចាកចេញពី PSG

Naren June 3, 2024 03/06/2024

(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានព្រមព្រៀងស៊ីញ៉េកុងត្រាជាមួយ Real Madrid មានសុពលភាពដល់ឆ្នាំ២០២៩ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លិបបារាំង Paris Saint-Germain។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ កិច្ចសន្យាចាស់របស់ប្រធានក្រុមមាន់គកបារាំង វ័យ ២៥ឆ្នាំ នឹងផុតសុពលភាពជាផ្លូវការនៅកីឡដ្ឋាន Parc des Princes ជាមួយ PSG ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការប្រកាសចាកចេញពីក្លិបជើងឯក Ligue 1 រួចរាល់ផងដែរ ក្រោយព្រមព្រៀងជាមួយក្លិបអេស្ប៉ាញ Real Madrid តាំងពីខែកុម្ភៈមក។ ក្រុមជើងឯកលីគ La Liga និង UEFA Champions League រដូវកាលនេះ Real Madrid ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចសន្យា និងបង្ហាញខ្លួន Mbappe នៅសប្តាហ៍ក្រោយ ពោលគឺមុនពេលចាប់ផ្តើម Euro 2024 នៅអាល្លឺម៉ង់។ Mbappe តារា World […]