ព័ត៌មានអន្តរជាតិ

ក្រុងស៊ាងហៃបន្ធូរបន្ថយវិធានការទប់ស្កាត់ការទិញផ្ទះដើម្បីជំរុញវិស័យអចលនទ្រព្យ

Naren May 29, 2024 29/05/2024

(សៀងហៃ)៖ ទីក្រុងសៀងហៃបានបន្ធូរបន្ថយវិធានស្តីពីការទិញអចលនទ្រព្យ ខណៈដែលរដ្ឋាភិបាលថ្នាក់មូលដ្ឋាននៅទូទាំងប្រទេសចិនមានគោលបំណងសម្រាលវិបត្តិអចលនទ្រព្យដ៏តានតឹងដែលកំពុងដាក់បន្ទុកមកលើសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងជាច្រើនក្នុងប្រទេសចិនបានដាក់កំហិតនិងលក្ខខណ្ឌតម្រូវឥណទានតឹងរ៉ឹងលើការទិញផ្ទះក្នុងរយៈពេលមួយទសវត្សរ៍មុនក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយតម្លៃអចលនទ្រព្យនិងការកេងចំណេញតម្លៃ។ ប៉ុន្តែឥឡូវនេះទីក្រុងទាំងនោះកំពុងផ្លាស់ប្តូរគោលនយោបាយទាំងនោះវិញក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិបំណុលក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ តម្រូវការទាប និងតម្លៃធ្លាក់ចុះ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងសៀងហៃដែលជាទីក្រុងអ្នកមាននិងធំបំផុតរបស់ប្រទេសចិន បានឱ្យដឹងថា ខ្លួននឹងកាត់បន្ថយចំនួនឆ្នាំដែលតម្រូវឱ្យអ្នកទិញរស់នៅក្នុងទីក្រុងនេះមុនពេលពួកគេអាចត្រូវបានអនុញ្ញាតឱ្យទិញអចលនទ្រព្យបាន។ ឥឡូវនេះ អ្នកទិញអចលនទ្រព្យត្រឹមតែរស់នៅក្នុងទីក្រុងរយៈបីឆ្នាំប៉ុណ្ណោះដែលកាត់បន្ថយពីរយៈពេល ៥ឆ្នាំ។ ទីក្រុងស៊ាងហៃក៏បានឱ្យដឹងផងដែរថា ខ្លួននឹងកាត់បន្ថយទំហំទឹកប្រាក់បង់មុនអប្បបរមា (minimum down payment) សម្រាប់កម្ចីទិញផ្ទះមកនៅត្រឹម ២០ភាគរយ និងអនុញ្ញាតឱ្យគ្រួសារដែលមានកូនចាប់ពី ២នាក់ឡើងទៅទិញផ្ទះបន្ថែមបាន។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរវិធានស្រដៀងគ្នានេះដែរនៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនដូចជាទីក្រុងហាងចូវ និងទីក្រុងស៊ីអាន នៅក្នុងខែនេះ ដោយទីក្រុងទាំងនោះបានបន្ធូរបន្ថយវិធានការរឹតបន្តឹងការទិញផ្ទះសម្រាប់អ្នកទិញផ្ទះដំបូង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Elon Musk រៃអង្គាសប្រាក់បានខ្ទង់ ៦ពាន់លានដុល្លារពីវិនិយោគិន ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន AI ថ្មី

Naren May 28, 2024 28/05/2024

(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បានប្រកាសបង្ហាញថាលោក បានរៃអង្គាសប្រាក់បានចំនួន ៦ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិជុំ B សម្រាប់ក្រុមហ៊ុន AI Startup របស់ខ្លួនដែលមានឈ្មោះថា xAI។ វគ្គផ្តល់មូលនិធិនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនដ៏លេចធ្លោរួមមាន Andreessen Horowitz និង Sequoia Capital រួមជាមួយនឹងវិនិយោគិនដ៏លេចធ្លោផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ Yahoo Finance នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ មូលនិធិនេះ នឹងអនុញ្ញាតឱ្យ xAI ពន្លឿនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួន ដោយសារវាមានគោលបំណងក្លាយជាអ្នកលេងដ៏សំខាន់នៅក្នុងវិស័យដែលវិវត្តន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត។ ជាងនេះទៅទៀត xAI គ្រោងនឹងប្រើប្រាស់មូលនិធិទាំងនេះ ដើម្បីនាំយកផលិតផលដំបូងរបស់ខ្លួនទៅទីផ្សារ កសាងហេដ្ឋារចនាសម្ព័ន្ធទំនើប និងពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគត។ xAI គឺជាក្រុមហ៊ុនថ្មីដែលត្រូវបានបង្កើតឡើងដោយកំពូលមហាសេដ្ឋីលោក Elon Musk ប្រហែលមួយឆ្នាំមុន ហើយបច្ចុប្បន្ននេះកំពុងពង្រីកខ្លួន និងស្វែងរកការប្រកួតប្រជែងជាមួយនឹង OpenAI។ ចាប់តាំងពីក្រុមហ៊ុននេះ បង្ហាញខ្លូនជាសាធារណៈឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងប្រភពបើកចំហនៃ chatbot ដ៏ល្បីរបស់ខ្លួនគឺ Grok ដែលអនុញ្ញាតឱ្យអតិថិជន X Premium+ […]

ក្រុមហ៊ុន VinFast ប្រមូលរថយន្តជាង ២ពាន់គ្រឿងដើម្បីជួសជុលបញ្ហាបច្ចេកទេស

Naren May 28, 2024 28/05/2024

(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមកំពុងប្រមូលរថយន្តអគ្គិសនីសរុបជាង ២ ០៩៧គ្រឿងដើម្បីជួសជុលបញ្ហាបច្ចេកទេសមួយចំនួន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា រថយន្តម៉ូដែល VF e34 និង VF 5 Plus មួយចំនួនដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ ប្រឈមនឹងភាពធូរលុងនៃប៊ូឡុងនៅគម្របលើអាគុយដែលនាំឱ្យមានការថយចុះសក្តានុពលភាពធន់ចំពោះការខូចខាតដោយសារទឹក។ បញ្ហានេះប៉ះពាល់ដល់រថយន្ត VF e34 ចំនួន ២៣គ្រឿងនិងរថយន្ត VF 5 Plus ចំនួន ១៣១គ្រឿង។ ក្រុមហ៊ុន VinFast នឹងត្រួតពិនិត្យនិងរឹតបន្តឹងប៊ូឡុងទាំងនោះ ហើយប្តូរអាគុយវ៉ុលខ្ពស់ប្រសិនបើចាំបាច់។ បើយោងតាមកាសែត VN Express រថយន្តម៉ូដែល VF 6 Plus ដែលផលិតនៅចន្លោះថ្ងៃទី១៨ ខែមីនាដល់ថ្ងៃទី៩ ខែមេសា ឆ្នាំនេះ ក៏មានបញ្ហាផងដែរ ដែលបញ្ហានោះអាចបណ្តាលឱ្យឧបករណ៍ភ្ជាប់បំពង់បង្ហូរប្រេងហ្វ្រាំងប្រេះ ដែលនាំឱ្យលេចធ្លាយប្រេងហ្វ្រាំង។ ប្រសិនបើប្រេងហ្វ្រាំងធ្លាក់ចុះក្រោមកម្រិតអប្បបរមា […]

កូរ៉េខាងជើង ទទួលស្គាល់ថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ទទួលបរាជ័យ

Naren May 28, 2024 28/05/2024

(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានសារភាពថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីយកផ្កាយរណបស៊ើបការណ៍ទី២ ទៅដាក់នៅគន្លងផែនដី បានទទួលបរាជ័យ នៅពេលដែលគ្រាប់រ៉ុក្កែតពាំផ្កាយរណបនេះបានផ្ទុះនៅលើអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការទទួលស្គាល់របស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់អាវុធមិន ស្គាល់អត្តសញ្ញាណមួយ និងក្រោយទីក្រុងព្យុងយ៉ាងបានប្រកាសពីគម្រោងបាញ់បង្ហោះផ្កាយរណបដែលទទួលរងការរិះគន់ពីជប៉ុន និងកូរ៉េខាងត្បូង។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អគ្គនាយករងនៃរដ្ឋបាលជាតិបច្ចេកវិទ្យាអវកាសរបស់កូរ៉េខាងជើង បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការបាញ់ បង្ហោះគ្រាប់រ៉ុក្កែតពាំផ្កាយរណបថ្មី បានទទួលបរាជ័យ នៅពេលដែលរ៉ុក្កែតនេះផ្ទុះនៅលើអាកាស អំឡុងការផ្ដាច់ខ្លួនដំណាក់កាលទី១»។ សេចក្ដីថ្លែងការណ៍ នេះដែរបានផ្ដល់ការវិភាគជាបឋមថាមូលហេតុដែលបង្កឱ្យការបាញ់បង្ហោះផ្កាយរណបបរាជ័យ គឺបណ្ដាលមកពីម៉ូទ័ររ៉ុក្កែតដំណើរការដោយឥន្ធនៈរាវថ្មីមួយ ដែលទើបតែត្រូវបានអភិវឌ្ឍឡើង ខណៈមូលហេតុផ្សេងទៀតត្រូវបានស៊ើបអង្កេត។ គួរបញ្ជាក់ថា មុនការទទួលស្គាល់នេះ កូរ៉េខាងត្បូង និងជប៉ុន ក៏បាននិយាយដែរថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង បានទទួល បរាជ័យ។ កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយទទួលបរាជ័យ ២លើក ក្នុងឆ្នាំដដែលនោះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មុខងារ AI ថ្មីៗទាំង ១០ នេះរំពឹងថានឹងបង្ហាញខ្លួននៅលើ iOS 18

Naren May 27, 2024 27/05/2024

(បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឲ្យដឹងថា Apple កំពុងសិក្សាលើទីផ្សារ AI ហើយនាពេលដ៏ខ្លីខាងមុខនេះ មាន AI ចំនួន ១០ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅលើ iOS 18 និង macOS 15។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន MacRumors។ ខាងក្រោមនេះ គឺជាមុខងារ AI ទាំង ១០ដែលមាននៅលើកម្មវិធី Safari, Photos និង Notes៖ 1. ការកែប្រែរូបភាពឱ្យកាន់តែស្អាត និងច្បាស់ជាងមុន 2. បកប្រែសំឡេង ឬបម្លែងសំឡេងដែលថតទុកទៅពាក្យ (Text) 3. ណែនាំខ្លឹមសារ ឬពាក្យឆ្លើយតបដោយស្វ័យប្រវត្តិនៅក្នុងប្រអប់សារ និងអ៊ីមែល 4. បង្កើតរូប Emoji ដោយស្វ័យប្រវត្តិទៅតាមស្ថានភាពជាក់ស្តែងនៃការសន្ទានៅក្នុងប្រអប់សារនីមួយៗ 5. ពង្រឹងបន្ថែមទៅលើមុខងារស្វែងរកនៅលើ Safari 6. ពង្រឹងទៅលើមុខងារស្វែងរកនៅក្នុង Spotlight ឱ្យកាន់តែច្បាស់ និងលឿនជាងមុន […]

Xiaomi រកប្រាក់ចំណេញបានជាង ៨៩៧លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤

Naren May 27, 2024 27/05/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន ទទួលបានរហូតដល់ ៦.៥ ពាន់លានយន់ (៨៩៧.៦ លានដុល្លារ) សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤នេះ។ កំណើនវិជ្ជមានរបស់ Xiaomi ពេលនេះ គឺបានមកពីការលក់ផលិតផលធំៗមួយចំនួនក្រៅពីរថយន្តអគ្គិសនីដែលទើបបញ្ចេញនាពេលថ្មីៗនេះ នោះគឺ គ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ និងការផលិតនូវឧបករណ៍ឆ្លាតវៃជាមួយនឹងស្មាតហ្វូន និង hardware តាមរយៈអាជីវកម្ម Internet of Things platform។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Xiaomi Group បានកើនឡើង ២៧% ខណៈ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន គឺមានការកើនឡើង១០០.៨% ស្មើរនឹងទឹកប្រាក់៦.៥ ពាន់លានយន់ (៨៩៧.៦ លានដុល្លារ)។ របាយការណ៍ក៏បានបង្ហាញផងដែរថា Xiaomi ទទួលបានប្រាក់ចំណេញប្រហែល ២.៣ ពាន់លានយន់ (៣១៧.៦លានដុល្លារ) លើការអភិវឌ្ឍន៍រថយន្តអគ្គិសនីឆ្លាតវៃ។ គួរជម្រាបថា ក្រៅពីទទួលបានលទ្ធផលវិជ្ជមានជាមួយកំណើនយ៉ាងឆាប់រហ័សនូវរាល់គ្រប់ផលិតផលរបស់ខ្លួនហើយ ក្រុមហ៊ុន Xiaomi ក៏បានមើលឃើញទៅលើកំណើននៃអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ដែលពេលនេះ ក្រុមហ៊ុននេះ មានការបង្កើនទៅលើការផលិតរថយន្តដល់ទៅ […]

មានពាក្យចចាមអារ៉ាមថា! Apple គ្រោងបញ្ចេញថេប្លេតអេក្រង់បត់មានតម្លៃជាង ៣ពាន់ដុល្លារនៅឆ្នាំ២០២៦

Naren May 27, 2024 27/05/2024

(បរទេស)៖ របាយការណ៍ថ្មីមួយពីអ្នកវិភាគដ៏ល្បីលោក Ming-Chi Kuo បានបង្ហាញថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញឧបករណ៍កូនកាត់ដែលអាចបត់បានចំនួនពីរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ខាងមុខ ជាមួយនឹងតម្លៃប៉ានស្មានប្រហាក់ប្រហែលនឹង ៣,៤៩៩ដុល្លារ ដូចទៅនឹងវែនតា Vision Pro។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បានអះអាងថាឧបករណ៍កូនកាត់អេក្រង់បត់របស់ Apple និងស្ថិតនៅក្នុងម៉ូដែលថេប្លេត។ ឧបករណ៍ទាំងនេះ នឹងមានទំហំអេក្រង់ ២០.២៥អ៊ីង និង ១៨.៨អ៊ីងនៅពេលមិនទាន់បត់ ហើយ ១៤-១៥អ៊ីង និង ១៣-១៤ អ៊ីងនៅពេលបត់រៀងគ្នា។ តាមរយៈការរកឃើញខ្សែសង្វាក់ផ្គត់ផ្គង់បង្ហាញថា LG នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់តែមួយគត់នៃបន្ទះអេក្រង់ដែលអាចបត់បានទាំងពីរនេះ ហើយត្រូវបានគេរំពឹងថា នឹងមិនមានស្នាមផ្នត់អេក្រង់ដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ពីក្រុមផ្សេងៗនោះទេ។ ដោយឡែកចំពោះតម្លៃអេក្រង់នោះវិញ ក៏អាចនឹងមានតម្លៃខ្ពស់ផងដែល ចន្លោះពី ៦០០ ទៅ ៦៥០ដុល្លារសម្រាប់អេក្រង់មួយបន្ទះ និងរួមបញ្ចូល ២០០ ទៅ ២៥០ដុល្លារបន្ថែមទៀត សម្រាប់ Hinge (ហ៊ីង) ដែលជាគន្លាក់សម្រាប់កាច់បត់អេក្រង់។ គួរជម្រាបថា ថេប្លេតបត់ទាំងពីរនេះ នឹងដំណើរការដោយបន្ទះឈីប […]

នាយករដ្ឋមន្ត្រីចិន និងជប៉ុន ធ្វើដំណើរទៅដល់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលត្រីភាគី

Nisaiy KP May 26, 2024 26/05/2024

(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីនៃប្រទេសចិន និងជប៉ុន បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ដើម្បីចូលរួម កិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងបំផុត ក្នុងរយៈពេល៥ឆ្នាំ ដែលត្រូវបានរំពឹងថានឹងផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច ជាជាងបញ្ហាភូមិសាស្ត្រនយោបាយរសើបៗ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងជំនួបដាច់ដោយឡែកពីគ្នា។ លោក Yoon ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០២២ បានទុកគំនុំចាស់សល់ពីសម័យអាណានិគមជប៉ុន មួយឡែកសិន ដើម្បីសហការជាមួយទីក្រុងតូក្យូ ទប់ទល់នឹងអ្វីដែលប្រទេស២ មើលឃើញថាជាការកើនឡើងការគំរាមកំហែងពីកូរ៉េខាងជើង។ ថ្លែងមុនចេញដំណើរឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល លោក Kishida បាននិយាយថា «ចាប់តាំងពីកិច្ចប្រជុំត្រីភាគីលើកចុងក្រោយបំផុតរវាងប្រទេសទាំង៣ តំបន់របស់យើង និងទិដ្ឋភាពសកលលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដូច្នេះហើយកិច្ចប្រជុំថ្មីពិតជាមានសារៈសំខាន់បំផុត។ គួរបញ្ជាក់ថា លោក Yoon នឹងរៀបចំជំនួបទ្វេភាគីជាមួយលោក Li Qiang ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅកូរ៉េខាងត្បូងរបស់លោក Li […]

មេដឹកនាំតៃវ៉ាន់ បញ្ជាក់ឡើងវិញពីបំណងចង់ផ្សះផ្សាគ្នា ក្រោយចិនបញ្ចប់សមយុទ្ធ

Nisaiy KP May 26, 2024 26/05/2024

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា បានបង្ហាញពីបំណងចង់ចរចាជាមួយចិន ២ថ្ងៃបន្ទាប់ពីចិនបើកធ្វើសមយុទ្ធ ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយនិយាយថាលោកសម្លឹងឆ្ពោះទៅរកការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការផ្សះផ្សាគ្នាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន បានធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់រយៈពេល ២ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅនេះ ហើយចាត់ទុកថា សមយុទ្ធនេះជាការដាក់ទោសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសុន្ទរកថាស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែឧសភារបស់លោក Lai Ching-te ត្រូវបានចិនហៅថាជាការជំរុញឯករាជ្យ របស់តៃវ៉ាន់។ ចិនបានចាត់ទុកលោក Lai ជាជនផ្ដាច់ខ្លួនម្នាក់ដ៏មានគ្រោះថ្នាក់។ ចំណែក លោក Lai វិញបានច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ជាមួយ ការសង្កត់ធ្ងន់ថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចលើជោគវាសនារបស់តៃវ៉ាន់។ យ៉ាងណាក៏ដោយ ជាថ្មីម្ដងទៀត ថ្លែងនៅឯកិច្ចប្រជុំមួយ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោកក្នុងទីក្រុង Tainan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ លោក Lai បានអំពាវនាវឱ្យចិនចូលរួមចំណែក ក្នុងការទទួលខុសត្រូវលើស្ថិរភាពក្នុងតំបន់ជាមួយតៃវ៉ាន់។ លោក Lai ដែលបានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់កាលពីខែមករា ដើមឆ្នាំ កន្លងទៅ […]

គ្រោះបំណាក់ដីធំមួយ កប់មនុស្សជាង៣០០នាក់ នៅប៉ាពូអាស៉ីនូវែលហ្គីណេ

Naren May 25, 2024 25/05/2024

(ព័រម៉ូរេសប៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្សជាង៣០០នាក់ និងលំនៅដ្ឋានជាង១,១០០ខ្នង ត្រូវបានកប់ក្រោមគ្រោះបំណាក់ដីយ៉ាងធំមួយ នៅភាគខាងជើងប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។ មនុស្សរាប់រយនាក់ ត្រូវគេភ័យព្រួយថា បានបាត់បង់ជីវិត គ្រោះបំណាក់ដីខាងលើ ដែលបានវាយប្រហារចំភូមិ Kaokalam ក្នុងខេត្ត Enga ចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានីព័រម៉ូរេសប៊ី កាលពីវេលាម៉ោង៣រំលងអាធ្រាត្រ ថ្ងៃសុក្រសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Papua New Guinea Post Courier ដោយផ្អែកលើសម្តីរបស់សមាជិកសភាម្នាក់ បានរាយការណ៍ថា បំណាក់ដីនោះ បានកប់មនុស្សប្រមាណជាង៣០០នាក់ និងផ្ទះចំនួន១,១៨២ខ្នង។ គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC បានរាយការណ៍ថា សាកសពមនុស្ស៤នាក់ ត្រូវគេទាញយកបាន នៅតំបន់រងគ្រោះ។ គ្រោះបំណាក់ដី បានរារាំងការធ្វើដំណើរចូលទៅកាន់តំបន់រងគ្រោះ តាមផ្លូវហាយវេ ដោយមានតែឧទ្ធម្ភាគចក្រប៉ុណ្ណោះ ទើបអាច​ទៅដល់។ នាយករដ្ឋមន្រ្តីប៉ាពូអាស៉ីនូវែលហ្គីណេ លោក James Marape បាននិយាយថា […]