ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃស្នើឱ្យធនាគារធំៗ ទម្លាក់អត្រាការប្រាក់ ដើម្បីជួយជំរុញសេដ្ឋកិច្ច

Khmerpress April 23, 2024 23/04/2024

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្នើសុំឱ្យធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដី ដោយរ៉យទ័រ ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ក្រុមងាយរងគ្រោះ ដូចជាសហគ្រាសធុនតូច និងធុនមធ្យម មានបញ្ហាជាមួយនឹងអត្រាការប្រាក់ខ្ពស់… ខ្ញុំបានស្នើឱ្យធនាគារទាំងបួន ពិចារណាអំពីអត្រាការប្រាក់»។ លោកបានបន្ថែមថា ស្ថាប័នហិរញ្ញវត្ថុថៃមានភាពរឹងមាំ។ ធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ រួមមានធនាគារបាងកក ធនាគារ Kasikornbank ធនាគារ Krungthaibank និងធនាគារ SCBX៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមបើកសវនាការរឿងក្តីសេដ្ឋីក្រុមហ៊ុនភេសជ្ជៈម្នាក់ ដែលជាប់ចោទពីបទឆបោកទ្រព្យសម្បត្តិ គិតជាប្រាក់ ៤១លានដុល្លារ

Khmerpress April 23, 2024 23/04/2024

(ហាណូយ)៖ លោក Tran Qui Thanh ប្រធានគណៈប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ប្រទេសវៀតណាម Tan Hiep Phat ហើយនិងកូនស្រី២នាក់ របស់លោក បានបង្ហាញខ្លួននៅសវនាការនាថ្ងៃអង្គារនេះ សម្រាប់ដំណើរការចាប់ផ្តើមជំនុំជម្រះក្តី ពាក់ព័ន្ធទៅនឹង​រឿងឆបោកយកទ្រព្យសម្បត្តិអ្នកដទៃ តាមរយៈការរំលោភលើ សេចក្តីជឿទុកចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន VnExpress នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។ លោក Thanh អាយុ៧១ឆ្នាំ រួមជាមួយកូនស្រីឈ្មោះ Tran Uyen Phuong អាយុ៤៣ឆ្នាំ និងឈ្មោះ Tran Ngoc Bich អាយុ៤០ឆ្នាំ ជាប់សង្ស័យពី បទបោកប្រាស់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់សរុប១.០៤៨ទ្រីលានដុង ឬស្មើនឹង៤១.២លានដុល្លារអាមេរិក ពីកូនបំណុលរបស់ខ្លួន។ អ្នកទាំង៣ ត្រូវបានចោទប្រកាន់ថា ឆបោកយកទ្រព្យពីបុគ្គល៤រូប ក្នុងនោះរួមមានគម្រោងអចលនទ្រព្យ​ចំនួន២ ហើយនិងដីឡូតិ៍សរុប៣៥កន្លែង។ លោកស្រី Phuong មានតួនាទីជានាយករងប្រតិបត្តិនៃក្រុមហ៊ុន Tan Hiep Phat រីឯលោកស្រី Bich […]

ឧទ្ធម្ភាគចក្រយោធា២គ្រឿង ហោះប៉ះគ្នាលើអាកាសនៅប្រទេសម៉ាឡេស៉ី ស.ម្លា.ប់មនុស្ស១០នាក់

Naren April 23, 2024 23/04/2024

(គូឡាឡាំពួ)៖ អាជ្ញាធរនៅប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា ក្នុងថ្ងៃអង្គារនេះ ឧទ្ធម្ភាគចក្រយោធា២គ្រឿង បានបុកគ្នាលើអាកាសហើយធ្លាក់ អំឡុងពេលធ្វើការហោះហើរហាត់សមមួយ ជាហេតុបណ្តាលឱ្យមនុស្សទាំង១០នាក់ ដែលជិះនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។ ឃ្លីបវីដេអូដែលគេចែកចាយនៅលើប្រព័ន្ធអនឡាញ បានបង្ហាញឱ្យឃើញ ឧទ្ធម្ភាគចក្រយោធាប៉ុន្មានគ្រឿង ហោះហើរនៅកម្ពស់ទាប ក្នុងលក្ខណៈជាក្បួន លើមូលដ្ឋានទ័ពជើងទឹក Lumut ខណៈវាគឺជាសកម្មភាពហាត់សម មុនព្រឹត្តិការណ៍អបអរសាទរមួយ របស់យោធាជើងទឹកម៉ាឡេស៉ី ដែលត្រូវប្រារព្ធឡើង នាខែឧសភាខាងមុខ។ អំឡុងពេលនោះ ឧទ្ធម្ភាគចក្រ២គ្រឿង បានហោះប៉ះគ្នា ជាហេតុបង្កឱ្យពួកវាបាត់បង់លំនឹង រួចធ្លាក់ទៅលើដី។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតទាំងអស់។ គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រទាំង២គ្រឿងដែលបានធ្លាក់ គឺ១គ្រឿងមានប្រភេទ Eurocopter AS555SN Fennec និង១គ្រឿងទៀតប្រភេទ AgustaWestland AW139។ កាលពីមីនាកន្លងទៅនេះ ឧទ្ធម្ភាគចក្រ១គ្រឿងរបស់ឆ្មាំសមុទ្រម៉ាឡេស៉ី ក៏បានធ្លាក់នៅច្រកសមុទ្រ Malacca ផងដែរ ប៉ុន្តែមិនបានបណ្តាលឱ្យមានមនុស្សស្លាប់ឡើយ។ រីឯកាលពីឆ្នាំ២០១៦ អនុរដ្ឋមន្រ្តីម៉ាឡេស៉ីម្នាក់ ស្ថិតក្នុងចំណោមមនុស្សមួយចំនួន […]

ទីបំផុត! Tencent ព្រមបញ្ចេញហ្គេមថ្មីនៅលើទូរស័ព្ទដៃ ដែលខ្លួនបានអភិវឌ្ឍន៍អស់រយៈពេលជាង ៧ឆ្នាំ

Khmerpress April 22, 2024 22/04/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនគ្រោងនឹងចេញផ្សាយហ្គេមនៅលើទូរស័ព្ទដៃថ្មីមួយ ដែលមានឈ្មោះថា «Dungeon and Fighter» ខណៈពេលវេលារំពឹងទុកអាចនឹងមកដល់នៅថ្ងៃទី២១ ខែឧសភា បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល ៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ហ្គេមថ្មីនៅលើកំណែទូរស័ព្ទដៃនេះ ត្រូវបានគេឱ្យដឹងថា បានបង្កើតឡើងដោយការសហការរួមគ្នារវាងក្រុមហ៊ុន Tencent និងក្រុមហ៊ុនកូរ៉េ Nexon ហើយកន្លងមកមាននៅលើតែកំណែកុំព្យូទ័រប៉ុណ្ណោះ នឹងជាហ្គេមដែលរកចំណូលបានច្រើនបំផុតមួយរបស់ពិភពលោក។ បើតាមរបាយការណ៍ចេញផ្សាយហ្គេម «Dungeon and Fighter» នេះត្រូវបានចេញផ្សាយរួចហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២កន្លងទៅ ហើយវាបានក្លាយជាហ្គេមដ៏ពេញនិយមបំផុត។ ដោយឡែកចំពោះការចេញផ្សាយនៅក្នុងប្រទេសចិនផ្ទាល់ ត្រូវបានពន្យាពេល បន្ទាប់ពីរដ្ឋាភិបាលចិនបានបង្រ្គាបលើឧស្សាហកម្មហ្គេមរវាងឆ្នាំ២០១៨ និង ២០២២។ នៅក្នុងកំណត់ត្រាខែកុម្ភៈ ធនាគារវិនិយោគ Jefferies បានរំពឹងថាហ្គេមនេះនឹង «ទទួលបានចំណាត់ថ្នាក់កំពូលទាំង៥ នៅក្នុងចំណាត់ថ្នាក់ប្រាក់ចំណូល» នៅក្នុងប្រទេសចិន ហើយអាចរកប្រាក់ចំណូលបានពីចន្លោះពី ៦០០លានដុល្លារទៅ ១.១ពាន់លានដុល្លារ នៅក្នុងប្រាក់ចំណូលប្រចាំឆ្នាំនៅទីនោះ។ ប៉ុន្តែធនាគាររំពឹងថានឹងមាន «វិធីសាស្រ្តទប់ស្កាត់មួយចំនួនចំពោះការចូលរួម និងការរកប្រាក់»ក្នុងអំឡុងពេលចាប់ផ្តើមដំបូងរបស់ខ្លួន។ គួរជម្រាបដែរថា មុនពេលចេញផ្សាយជាសាធារណៈមកដល់ កាលពីខែមុននេះ […]

Tesla ប្រកាសបញ្ចុះតម្លៃរថយន្តនៅទីផ្សារធំៗ ក្រោយការលក់នៅត្រីមាសទី១ធ្លាក់ចុះ ជាលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំ

Naren April 22, 2024 22/04/2024

(បរទេស)៖ Tesla ប្រកាសកាត់បន្ថយតម្លៃរថយន្តនៅក្នុងទីផ្សារធំៗមួយចំនួនរបស់ខ្លួន រួមទាំងប្រទេសចិន និងអាឡឺម៉ង់ បន្ទាប់ពីបញ្ចុះតម្លៃនៅសហរដ្ឋអាមេរិក ដោយសារក្រុមហ៊ុននេះ កំពុងប្រឈមនឹងការធ្លាក់ចុះចំនួនលក់ ស្របពេលមានសង្រ្គាមតម្លៃកាន់តែខ្លាំងក្លាកំពុងកើនឡើង ជាមួយដៃគូប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ការកាត់បន្ថយតម្លៃនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុន Tesla ដែលដឹកនាំដោយនាយកប្រតិបត្តិ Elon Musk បានរាយការណ៍ក្នុងខែនេះ ថាការចែកចាយរថយន្តទូទាំងពិភពលោក នៅក្នុងត្រីមាសទី១ បានធ្លាក់ចុះ ដែលវាជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជិត៤ឆ្នាំ។ Elon Musk បានបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យថា តម្លៃ Tesla ត្រូវតែផ្លាស់ប្តូរជាញឹកញាប់ ដើម្បីឲ្យស្របនឹងផលិតកម្ម។ ក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃ Model 3 ក្នុងប្រទេសចិន ដែលពេលមុនបញ្ចុះ ១,៩៣០ដុល្លារ ហើយពេលនេះបញ្ចុះរហុតដល់ ៣២,០០០ដុល្លារ។ នៅប្រទេសអាឡឺម៉ង់ តម្លៃនៃរថយន្ត Model 3 ត្រូវបានកាត់បន្ថយមកត្រឹម ៤០,៩៩០ អឺរ៉ូ ខណៈតម្លៃដើម ៤២,៩៩០អឺរ៉ូ។ […]

iPhone 16 មិនទាន់ចេញ ពេលនេះដំណឹង iPhone 17 Plus ចេញមកបណ្តើរៗ ជាមួយទំហំអេក្រង់តូចជាងម៉ូដែលមុនៗ

Khmerpress April 19, 2024 19/04/2024

(បរទេស)៖ មានហេតុផលធំៗចំនួនពីរ ដែលអ្នកប្រហែលជាចង់ទិញ iPhone ម៉ូដែល Plus ជាងម៉ូដែលផ្សេងទៀតដែលដាក់លក់។ អត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ទាំងនោះ គឺថាមពលថ្មធំជាង ដែលអាចត្រូវបានកាត់បន្ថយនៅលើ iPhone 16 Plus និងមួយទៀត គឺអេក្រង់ធំជាង។ ប៉ុន្តែគួរឱ្យស្តាយ មានដំណឹងលេចលឺមកថា iPhone 17 Plus អាចនឹងមានអេក្រង់តូច ជាង iPhone 15។ នេះបើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Toms Guide នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ យោងតាមអ្នកជំនាញផ្នែកអេក្រង់លោក Ross Young មកពីស្ថាប័ន Display Suply Chain Consultant បានធ្វើការបង្ហោះនៅលើគណនី X (Twitter) របស់លោកទាក់ទងនឹងទំហំអេក្រង់ដែលនឹងត្រូវបំពាក់នៅលើ iPhone 17 Plus។ លោក Young បាននិយាយថា អេក្រង់របស់ iPhone 17 Plus នឹងមានទំហំតូចជាអេក្រង់របស់ iPhone […]

Apple សម្រេចដក WhatsApp និង Threads ចេញពី App Store របស់ចិន តាមការបញ្ជាទិញរបស់រដ្ឋាភិបាល

Naren April 19, 2024 19/04/2024

(បរទេស)៖ នៅថ្ងៃសុក្រនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនលំដាប់ខ្នាតយក្ស Apple បានដកកម្មវិធីបុត្រសម្ព័ន្ធរបស់ Meta Platform រួមមាន WhatsApp និង Threads ចេញពី App Store របស់ខ្លួនក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិត iPhone ត្រូវបានបញ្ជាដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅ Reuters ថា «រដ្ឋបាល Cyberspace របស់ប្រទេសចិន បានបញ្ជាឱ្យដកកម្មវិធីទាំងនេះចេញពីហាងកម្មវិធីរបស់ប្រទេសចិន ដោយផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាពជាតិរបស់ពួកគេ»។ Apple គូសបញ្ជាក់ថា «យើងមានកាតព្វកិច្ចអនុវត្តទៅតាមច្បាប់ក្នុងប្រទេស ដែលយើងធ្វើប្រតិបត្តិការ បើទោះបីជាយើងមិនយល់ស្របក៏ដោយ»។ បើយោងតាមការឱ្យដឹងបន្ថែមពី Apple កម្មវិធីទាំងពីររបស់ Meta Platform នេះនឹងនៅតែអាចស្វែងរកបាននៅលើហាងកម្មវិធីផ្សេងទៀតដូចជា Android ជាដើម ខណៈការហាមប្រាមពី រដ្ឋាភិបាលចិននេះមានតែលើ App Store នៃប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple តែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ […]

កាតា វ៉ាដាច់សិង្ហបុរី ក្លាយជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេ នៅលើពិភពលោក

Naren April 19, 2024 19/04/2024

(Bloomberg)៖ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airport ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។ សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ពានរង្វាន់ Skytrax World Airport Awards 2024 បានទៅលើអាកាសយានដ្ឋានអន្តរជាតិ Doha Hamad របស់ប្រទេសកាតា ដែលបានឡើងមកឈរនៅលេខរៀងទី១ ដោយទម្លាក់អាកាសយានដ្ឋានអន្តរជាតិសិង្ហបុរី Changi ទៅឈរនៅ លេខរៀងទី២វិញ។ ចំណែក អាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េខាងត្បូងឡើងមកឈរនៅលេខទី៣ ខណៈអាកាសយានដ្ឋាន Tokyo Haneda របស់ជប៉ុនឡើងទៅឈរនៅ លេខរៀងទី៤។ ជ័យលាភីនៃពានរង្វាន់ Skytrax World Airport Awards ត្រូវបានកំណត់តាមរយៈការស្ទង់មតិលើចំណាប់អារម្មណ៍របស់អតិថិជនជាអ្នកដំណើរ។ ខាងក្រោមនេះគឺជាបញ្ជីលេខរៀងនៃអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោកប្រចាំឆ្នាំ២០២៤៖ ១. Doha Hamad ២. […]

ការវិនិយោគលើវិស័យអចលនទ្រព្យ នៅប្រទេសចិន ធ្លាក់ចុះកាន់តែខ្លាំង នៅត្រីមាសទី១

Naren April 18, 2024 18/04/2024

(ប៉េកាំង)៖ ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន នៅត្រីមាសទីមួយឆ្នាំនេះបានធ្លាក់ចុះ ៩,៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈដែលនៅក្នុងអំឡុងខែមករាដល់ខែកុម្ភៈ ការធ្លាក់ចុះការវិនិយោគនេះមានតែ ៩ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយ កាលពីថ្ងៃអង្គារដោយការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិនថា ការលក់អចលនទ្រព្យបើគិតជាផ្ទៃក្រឡា ក្នុងខែមករាដល់ខែមីនាបានធ្លាក់ចុះ ១៩,៤ភាគរយធៀបនឹងឆ្នាំមុន ដែលទាបជាងការធ្លាក់ចុះ ២០,៥ភាគរយនៅក្នុងខែមករាដល់ខែកុម្ភៈ។ ប្រទេសចិនបាន និងកំពុងបង្កើនវិធានការ ពង្រឹងវិស័យអចលនទ្រព្យ ដែលផុយស្រួយរបស់ខ្លួនឡើងវិញ រួមទាំងការអនុញ្ញាតឱ្យធនាគាររដ្ឋ ផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បន្ទាប់ពីការបង្រ្កាបលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានពឹងផ្អែកខ្លាំងលើបំណុល ដែលបាននាំឱ្យមានវិបត្តិសាច់ប្រាក់ងាយស្រួល។ ការចាប់ផ្តើមការសាងសង់ថ្មី បើគិតជាផ្ទៃក្រឡាបានធ្លាក់ចុះ ២៧,៨ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ ២៩,៧ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ មូលនិធិដែលប្រមូលដោយក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ ២៦ភាគរយក្នុងខែមករាដល់ខែមីនា បន្ទាប់ពីការធ្លាក់ចុះ ២៤,១ភាគរយនៅក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Tesla គ្រោងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នប្រមាណ ៣០០នាក់បន្ថែមទៀត

Naren April 18, 2024 18/04/2024

(បរទេស)៖ ប្រភពពីគេហទំព័រអាឡឺម៉ង់ Business Indsider បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នចំនួន ៣០០នាក់បន្ថែមទៀត នៅរោងចក្រអាល្លឺម៉ង់របស់ខ្លួន មានទីតាំងនៅជិតទីក្រុងប៊ែឡាំង ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយបុគ្កលិកជាសកល។ នេះបើយោងតាមការចេញផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា Tesla នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅដើមសប្តាហ៍ក្រោយនេះតែម្តង។ បច្ចុប្បន្ននេះ Tesla មានបុគ្គលិកសរុបប្រហែល ១២,៥០០នាក់ នៅរោងចក្ររបស់ខ្លួននៅ Gruenheide ប្រទេសអាល្លឺម៉ង់ ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងទៀតអំពីការបញ្ឈប់នេះ ប្រភពនៅមិនទាន់ទទួលបានការអត្ថាធិប្បាយលម្អិតពីក្រុមហ៊ុនយក្សនៅឡើយនោះទេ។ គួរជម្រាបដែរថា ក្រុមហ៊ុនលំដាប់ខ្នាតយក្សរបស់អាមេរិក Tesla កំពុងបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ដោយពេលថ្មីៗនេះ បានប្រកាសពីគម្រោងបញ្ឈប់បុគ្គលិកចំនួន ១០ភាគរយ នៃចំនួនកម្លាំងបុគ្គលិកសរុបទូទាំងពិភពលោក ខណៈការបញ្ឈប់បុគ្គលិកដ៏ច្រើននៅពេលនេះ គឺស្របនឹងគោលការណ៍ ដែលនាយកប្រតិបត្តិ Elon Musk ដាក់ចេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News