ព័ត៌មានអន្តរជាតិ

ចិនបញ្ជូនផ្លែទុរេនទៅឱ្យវៀតណាមវិញ បន្ទាប់ពីរកឃើញមានសារធាតុពុលកាដមីញ៉ូម

Khmerpress April 4, 2024 04/04/2024

(ប៉េកាំង)៖ នាយកដ្ឋានការពាររុក្ខជាតិវៀតណាមបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនត្រឡប់ ទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងពីការរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមនាំចេញផ្លែឈើប្រភេទនេះជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០២២។ លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានការពាររុក្ខជាតិវៀតណាម ត្រូវបានដកស្រង់សម្ដីដោយកាសែត VN Express របស់វៀតណាម ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់ទៅវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ។ លោកបន្តថា បញ្ហានេះមិនប៉ះពាល់ដល់ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែវាជាការព្រមានធ្ងន់ធ្ងរដល់អ្នកផលិត។ លោកបន្តថា នាយកដ្ឋានរបស់លោកនៅមិនទាន់កំណត់អត្តសញ្ញាណ ប្រភពសារធាតុកាដាមមីញ៉ូមនៅឡើយទេ ដែលវាអាចបណ្តាលមកពីដី ទឹក ឬការបំភាយឧស្ម័នចេញពីរោងចក្រនៅក្បែរនោះ។ លោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើសម្រាប់លាងសម្អាតផលិតផលផងដែរ។ ខណៈពេលដែលមន្ត្រីកំពុងធ្វើការងារ ដើម្បីកំណត់ប្រភព នាយកដ្ឋានបានណែនាំអ្នកផលិតឱ្យរឹតបន្តឹងការគ្រប់គ្រងលើធាតុចូល និងការអនុវត្តការធ្វើកសិកម្ម ហើយពិនិត្យកម្រិតជាតិកាដមីញ៉ូម ឱ្យបានហ្មត់ចត់មុនពេលនាំចេញ។ យោងតាមកាសែត VN Express សមាគមន៍បន្លែនិងផ្លែឈើវៀតណាម បានទទួលស្គាល់ថា ប្រទេសចិនបានចេញការព្រមានជាច្រើន អំពីការរកឃើញសារធាតុពុលកាដមីញ៉ូម នៅក្នុងផ្លែទុរេនវៀតណាម ប៉ុន្តែការប្រកាសអាសន្នចុងក្រោយនេះ មានសម្ពាធកាន់តែខ្លាំង។ […]

UPDATE: ចំនួនមនុស្សបាត់បង់ជីវិតកើនដល់ ៧នាក់ និងរបួសជាង ៧៣០នាក់ ក្នុងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់

Liny Chan April 3, 2024 03/04/2024

អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយនាថ្ងៃពុធនេះ បានកើនដល់៧នាក់ ខណៈតួលេខអ្នកដែលរងរបួស ក៏បានកើនផងដែរ គឺដល់ចំនួន៧៣៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។ អ្នកស្លាប់ទាំងអស់ស្ថិតក្នុងទីក្រុង Hualien ជាតំបន់ភ្នំនៅបណ្តោយឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ ដែលជាចំណុចរំញ័រកណ្តាល នៃ​គ្រោះរញ្ជួយដីមានកម្រិត៧.៤រ៉ិចទ័រ និងជម្រៅជាង៣០គីឡូម៉ែត្រ។ ហេតុការណ៍រញ្ជួយផែនដីនេះ បានបណ្តាលឱ្យអគារជាច្រើនខ្នងនៅ​តៃវ៉ាន់ដួលរលំ ហើយជំរុញឱ្យប្រទេសជប៉ុននិងហ្វីលីពីន ដែលនៅក្បែរនោះ នាំគ្នាចេញការប្រកាសអាសន្នព្រមានពីរលកស៊ូណាមិផងដែរ មុនពេលពួកវា​ត្រូវបានដកចេញទៅវិញ។ បើតាមក្រុមមន្រ្តីតៃវ៉ាន់ វាគឺជាគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងបំផុត ដែលបានអង្រួនដែនកោះនេះ គិតក្នុងអំឡុងពេលប្រមាណ២៥ឆ្នាំ។ គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សសរុបប្រហែល២,៤០០នាក់ ធ្វើឱ្យវាជាប់​ឈ្មោះជាព្រឹត្តិការណ៍ គ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃកោះតៃវ៉ាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ជប៉ុន តៃវ៉ាន់ និងហ្វីលីពីន ប្រកាសអាសន្នពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ

Naren April 3, 2024 03/04/2024

(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរមួយ ៧.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ ព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ដោយជំរុញឱ្យមានការប្រកាស អាសន្នពីរលកស៊ូណាមិសម្រាប់កោះភាគខាងត្បូងនៃប្រទេសជប៉ុន រួមទាំងហ្វីលីពីន និងការណែនាំឱ្យជម្លៀសប្រជាជន ទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ ត្រូវបានរំពឹងថាអាចនឹងកើតមានភ្លាមៗនៅឯកោះដាច់ស្រយាលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែរ។ ជាមួយគ្នានោះដែរ ទូរទស្សន៍ NHK បានផ្សាយសេចក្ដីណែនាំរបស់អាជ្ញាឱ្យប្រជាជនរស់នៅក្នុងតំបន់រងផលប៉ះពាល់ ជម្លៀសខ្លួន។ «រលកស៊ូណាមិជិតមកដល់ហើយ។ សូមជម្លៀសខ្លួនជាបន្ទាន់។ កុំឈប់ និងកុំត្រឡប់ក្រោយឱ្យសោះ»។ នេះជាការអានការណែនាំពីអ្នកព័ត៌មានម្នាក់នៅលើ ទូរទស្សន៍ NHK។ ចំណែក តៃវ៉ាន់ និងហ្វីលីពីន វិញក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ និងការណែឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពផងដែរ ខណៈតៃវ៉ាន់អះអាងថា នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារលើដែនកោះរបស់ខ្លួន ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីខាងលើមានកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ៣៤.៨គីឡូម៉ែត្រ។ […]

ឥណ្ឌា ទំនងជាប្រឈមនឹងរលកកម្តៅខ្លាំងនៅត្រីមាសទី ២ឆ្នាំនេះ ហើយអាចប៉ះពាល់ដល់ផលិតផលកសិកម្ម ខណៈត្រូវរៀបចំការបោះឆ្នោតជាតិ

Khmerpress April 2, 2024 02/04/2024

(ញូវដេលី)៖ មន្រ្តីឧតុនិយមបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌាទំនងជាជួបប្រទះនូវអាកាសធាតុក្តៅខ្លាំងជាងធម្មតា នៅចន្លោះខែមេសា ដល់មិថុនាឆ្នាំនេះ ហើយមានហានិភ័យប៉ះពាល់កាន់តែខ្លាំងចំពោះផលិតផលកសិកម្ម ក៏ដូចជារារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយអតិផរណាស្បៀងអាហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤។ ខណៈឥណ្ឌា គឺជាប្រទេសផលិតស្រូវសាលីធំជាងគេទីពីររបស់ពិភពលោក រលកកំដៅសម្រាប់ឆ្នាំទី ៣ជាប់ៗគ្នា អាចបំផ្លាញផលិតកម្មស្រូវសាលី គ្រាប់រ៉េប (rapeseed) និងសណ្តែកសៀង ហើយបង្កើនតម្រូវការថាមពលលើសពីការផ្គត់ផ្គង់នៅក្នុងរដូវរដូវក្តៅ។ ប្រធាននាយករដ្ឋានឧតុនិយមឥណ្ឌា លោក Mrutyunjay Mohapatra បានឱ្យដឹងថា ជាទូទៅអំឡុងខែមេសា រហូតដល់ខែមិថុនា ផ្នែកផ្សេងៗនៃប្រទេសអាចកត់ត្រាពីរលកកម្តៅ ក្នុងចន្លោះ ១០ទៅ ២០ថ្ងៃ។ អាកាសធាតុក្តៅខ្លាំង ក៏អាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតសភារបស់ឥណ្ឌា ដែលគ្រោងរៀបចំរយៈពេលជិត ៧សប្តាហ៍ចាប់ពីថ្ងៃទី១៩ ខែមេសាតទៅ។ អ្នកគ្រប់អាយុបោះឆ្នោត នឹត្រូវប្រឈមចំពោះរលកកម្តៅ ហើយនឹងត្រូវប្រុងប្រយ័ត្នទៅតាមការណែនាំផ្សេងៗ។ ចំពោះផលិតផលកសិកម្មវិញ ភាគច្រើននៃស្រូវសាលីដែលប្រមូលផលអំឡុងពេលនេះ គឺក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេស ខណៈដែលភាគខាងជើង ដំណាំនានាកំពុងចេញផ្លែផ្កា ហើយត្រូវប្រមូលផលនៅពេលក្រោយ។ គួរបញ្ជាក់ថា រលកកម្តៅបានកាត់បន្ថយផលិតកម្មស្រូវសាលីរបស់ឥណ្ឌា កាលពីឆ្នាំ […]

នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់ ដើម្បីជួយបង្កើនប្រាក់ចំណូល និងបង្កើតការងារ

Khmerpress April 1, 2024 01/04/2024

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងនៅចុងសប្តាហ៍មុនថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់កាស៊ីណូ ហើយប្រសិនបើច្បាប់នេះ ទទួលបានការអនុម័តពីសភា វិស័យនេះនឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន ថែមទាំងជួយឱ្យមានការបង្កើតគម្រោងកម្សាន្តដ៏ធំផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ កាស៊ីណូ គឺជាអាជីវកម្មខុសច្បាប់ នៅក្នុងប្រទេសថៃ ហើយការលេងល្បែងស៊ីសងតែមួយគត់ ដែលត្រូវបានអនុញ្ញាត គឺជាល្បែងប្រណាំងសេះ និងឆ្នោតដែលគ្រប់គ្រងដោយរដ្ឋ ទោះបីជាការលេងល្បែងខុសច្បាប់ ជារឿងធម្មតាជាមួយនឹងកាស៊ីណូលាក់បាំង និងការភ្នាល់បាល់ទាត់ក៏ដោយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចធំទីពីរ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងពិចារណាអនុញ្ញាតឱ្យកាស៊ីណូ ក្លាយជាមធ្យោបាយមួយ ក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍ នេះបើយោងតាមការសិក្សា នៅក្នុងសភាដែលត្រូវបានអនុម័ត កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ មនុស្សជាច្រើន នៅក្នុងឧស្សាហកម្មនេះជឿថា ការមានទីផ្សារកាស៊ីណូស្របច្បាប់ ក្នុងប្រទេសថៃនឹងទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការទាក់ទាញអ្នកទស្សនាពីក្រៅប្រទេស ដោយប្រកួតប្រជែងជាមួយទីក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុត របស់ពិភពលោក និងជាទីកន្លែងតែមួយគត់ នៅក្នុងប្រទេសចិនដែលប្រជាពលរដ្ឋ អាចលេងល្បែងស៊ីសង ដោយស្របច្បាប់នៅក្នុងកាស៊ីណូ។ លោក សេដ្ឋា បានមានប្រសាសន៍ថា៖ «យើងអាចគ្រប់គ្រងសេដ្ឋកិច្ចងងឹត និងប្រមូលពន្ធបាន… យើងមិនចង់លើកកម្ពស់ការលេងល្បែងស៊ីសងទេ ប៉ុន្តែគួរតែគ្រប់គ្រងវា និងប្រើប្រាស់ការវិនិយោគ […]

លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យ ស្តីពីយុទ្ធនាការកំណែនទ័ពសម្រាប់និទាយរដូវ ចំនួន ១៥០,០០០នាក់

Khmerpress April 1, 2024 01/04/2024

(មូស្គូ)៖ ឯកសារដែលបានបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង នៅថ្ងៃអាទិត្យនេះបានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីបើកយុទ្ធនាការកំណែនទ័ពសម្រាប់និទាយរដូវ ចំនួន ១៥០,០០០នាក់ ឱ្យចូលមប្រើយោធាជាកាតព្វកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ បុរសទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានតម្រូវឱ្យបម្រើក្នុងជួរយោធាសម្រាប់រយៈពេល ១ ឆ្នាំ ឬត្រូវទទួលការបណ្តុះបណ្តាលសមមូល ក្នុងអំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សា។ កាល​ពី​ខែ​កក្កដា សភា​ជាន់​ទាប​របស់​រុស្ស៊ី​បាន​បោះឆ្នោត​ដំឡើង​អាយុ​អតិបរមា​ សម្រាប់​បុរស​ដែល​ត្រូវ​មានកាតព្វកិច្ចចូល​ក្នុង​ជួរ​កងទ័ព ​ពី ២៧ ទៅ ៣០ ឆ្នាំ។ ច្បាប់ថ្មីនេះបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤។ គួរជម្រាបថា ការបំពេញកាតព្វកិច្ចយោធា គឺជាបញ្ហាដ៏រសើបមួយក្នុងប្រទេសរុស្សីតាំងពីយូរយារណាស់មកហើយ ដោយបុរសជាច្រើនបានព្យាយាមគេចផុតពីកាតព្វកិច្ចនេះ ដែលកោះហៅចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ។ កាលពីខែកញ្ញា លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបានបញ្ជាឱ្យកែនទ័ពចំនួន ១៣០,០០០ នាក់ សម្រាប់យុទ្ធនាការរដូវស្លឹកឈើជ្រុះ។ ហើយកាលពីនិទាឃរដូវចុងក្រោយ រុស្ស៊ីក៏បានគ្រោងកែនទ័ពចំនួន ១៤៧,០០០នាក់ផងដែរ៕ […]

Apple គ្រោងចេញលក់ iPad Pro ថ្មីក្នុងខែឧសភាខាងមុខ

Naren March 30, 2024 30/03/2024

(បរទេស)៖ យោងតាមរបាយការណ៍ពី Bloomberg News បានរាយការណ៍មកថា iPad Pro ថ្មីរបស់ Apple នឹងចេញលក់នៅដើមខែឧសភាខាងមុខនេះ ខណៈគេសង្កេតឃើញថា ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ Apple នៅក្រៅប្រទេស កំពុងតែដុតដៃដុតជើង មមាញញឹកខ្លាំងក្នុងការបង្កើនល្បឿនផលិត iPad ថ្មីដែលមានគោលបំណងដាក់លក់ជាងមួយខែទៀតនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ យោងតាមការបង្ហើបឱ្យដឹង ម៉ូដែល iPad Pro ជំនាន់ថ្មីនេះ នឹងបំពាក់ដោយបន្ទះឈីប M3 ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ហើយនឹងចេញមកជាមួយនឹងកំណែ redesigned ថ្មីនៃក្តាចុច Magic និង Apple Pencil ផងដែរ។ លើសពីនេះ iPad Air ត្រូវបានគេរំពឹងថា នឹងទទួលបាន processor ថ្មី និងទំហំអេក្រង់រហូតដល់ទៅ ១២.៩អ៊ីញឯណោះ។ ការធ្វើបច្ចុប្បន្នភាពនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់ជាលើកដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ចំពោះត្រកូល iPad ចាប់តាំងពីចេញលក់ដំបូងក្នុងឆ្នាំ២០១៨ […]

នាយករដ្ឋមន្រ្តីថៃ៖ ការធ្វើឱ្យកាស៉ីណូក្លាយជាអាជីវកម្មស្របច្បាប់ នឹងជួយបង្កើនចំណូលសម្រាប់រដ្ឋ ហើយបង្កើតការងារបន្ថែមសម្រាប់ប្រជាជន

Naren March 30, 2024 30/03/2024

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់ស្តីពីកាស៉ីណូ ហើយប្រសិនបើទទួលបានការអនុម័តពីសភា វានឹងអាចបង្កើតការងារថ្មីៗ ព្រមទាំងប្រាក់ចំណូលរដ្ឋបន្ថែម ហើយបើកផ្លូវសម្រាប់គម្រោងវិស័យកម្សាន្តដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។ កាស៉ីណូទាំងអស់ក្នុងប្រទេសថៃគឺមិនស្របច្បាប់នោះទេ និងមានតែល្បែងប្រណាំងសេះ ឆ្នោត គ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ទោះបីជាការលេងល្បែងស៉ីសងខុសច្បាប់ ដូចជាកាស៉ីណូក្រោមដី និងការភ្នាល់បាល់ទាត់ សម្បូរវត្តមានក៏ដោយ។ បើតាមសិក្សាមួយរបស់សភាថៃ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២នៅអាស៉ីមួយនេះ កំពុងពិចារណាធ្វើឱ្យអាជីវកម្មកាស៉ីណូ ក្លាយជាមធ្យោបាយមួយផ្សេងទៀត ដើម្បីទាញការវិនិយោគ និងទេសចរណ៍។ លោក Srettha បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា «យើងអាចគ្រប់គ្រងសេដ្ឋកិច្ចពណ៌ប្រផេះ និងប្រមូលពន្ធបាន។ យើងមិនចង់លើកកម្ពស់ការលេងល្បែងស៉ីសងទេ ប៉ុន្តែយើងនឹងគ្រប់គ្រងវាឱ្យបាន ហើយប្រើប្រាស់ការវិនិយោគទៅលើវា ដើម្បីបង្កើតការងារ»។ គួរបញ្ជាក់ថា មនុស្សជាច្រើនក្នុងឧស្សាហកម្មនេះ ជឿជាក់ថាទីផ្សារកាស៉ីណូស្របច្បាប់ក្នុងប្រទេសថៃ នឹងទទួលបានជោគជ័យធំធេង ក្នុងការទាក់ទាញភ្ញៀវទេសចរ ហើយអាចនឹងប្រកួតប្រជែងជាមួយទីក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលល្បែងស៉ីសងដ៏ធំបំផុត របស់ពិភពលោក៕ […]

ជប៉ុន ព្រមានពីហានិភ័យនៃការបាត់បង់ជីវិត ដោយសារមេរោគរលាកបំពង់ក

Khmerpress March 29, 2024 29/03/2024

(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុន បានចេញការព្រមានពីការហក់ឡើងនូវករណីឆ្លងមេរោគរលាកបំពង់ក ដែលអាចបណ្តាលឱ្យស្លាប់ ខណៈករណីឆ្លងមានកើនឡើងប្រហែល ៣ដងច្រើនធៀបនឹងឆ្នាំមុន នៅក្នុងទីក្រុងតូក្យូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។ របាយការណ៍របស់ក្រសួងសុខាភិបាល កាលពីដើមខែមីនា បានឱ្យដឹងថា នៅទូទាំងប្រទេសជប៉ុន ការឆ្លងបាក់តេរី streptococcus ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការកើនឡើង ៤ដងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ រហូតមកដល់ថ្ងៃទី១០ ខែមីនា ជប៉ុនបានកត់ត្រាពីជំងឺរលាកបំពង់ក ដែលមានលក្ខណៈស្រួចស្រាវជាងមុនចំនួន ៤៧៤ករណី និងមានអត្រាស្លាប់រហូតដល់ ៣០ភាគរយ។ រោគសញ្ញានៃជំងឺនេះនឹងចេញ នៅពេលបាក់តេរីរាលដាលពាសពេញរាង្គកាយ ដែលអាចនាំឱ្យខូចសរីរាង្គ។ បើតាមលោក Hitoshi Honda សាស្រ្តាចារ្យផ្នែកជំងឺឆ្លងនៃសកលវិទ្យាល័យ Fujita Health University វាមិនមែនជាជំងឺផ្លូវដង្ហើមដូចរលាកសួត ឬកូវីដ១៩ នោះទេ ដូច្នេះវាមិនទំនងជាឆ្លងរាលដាលឡើយ។ គួរបញ្ជាក់ថា ដោយសារតែការកើនឡើងនូវករណីនេះ នាំឱ្យមានសេចក្តីរាយការណ៍ថា ក្រុមបាល់ទាត់កូរ៉េខាងជើងបានលុបចោលការប្រកួតវគ្គជម្រុះ World Cup ភ្លាមៗក្នុងប្រទេសជប៉ុន កាលពីសប្តាហ៍មុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម៉ាឡេស៊ីពិចារណាពង្រីកផ្លូវដែក តម្លៃជាង ១០ពាន់លានដុល្លារ ទៅព្រំដែនប្រទេសថៃ

Khmerpress March 28, 2024 28/03/2024

(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ី កំពុងពិចារណាពង្រីកគម្រោងផ្លូវដែក ដែលកំពុងសាងសង់តម្លៃ ៥០ពាន់លានរីងហ្គីត (១០,៦ពាន់លានដុល្លារ) របស់ខ្លួនទៅកាន់ព្រំដែនជាមួយប្រទេសថៃ ខណៈដែលប្រទេសនេះ ព្យាយាមកាត់បន្ថយការប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយប្រទេសជិតខាងមួយនេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដី របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke ថា រដ្ឋាភិបាលម៉ាឡេស៊ី «បើកចំហ» ក្នុងការតភ្ជាប់ផ្លូវដែកឆ្នេរខាងកើត (East Coast) របស់ម៉ាឡេស៊ីទៅកាន់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានស្រាប់ ឬដែលគ្រោងទុករបស់ប្រទេសថៃ។ ថៃគ្រោងនឹងសាងសង់កំពង់ផែចំនួនពីរ ដើម្បីបញ្ចៀសកប៉ាល់មិនឱ្យដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកម៉ាឡាកា ដែលរកចំណូលបានច្រើនបំផុតរបស់ម៉ាឡេស៊ី។ លោក Loke បានប្រាប់សភាម៉ាឡេស៊ីកាលពីថ្ងៃពុធថា៖ «ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងថៃ មិនមែនជាហ្គេមប្រទេសមួយឈ្នះ ហើយប្រទេសមួយទៀតចាញ់ទេ»។ លោកបានបន្ថែមថា ប្រទេសទាំងពីរប្រឈមនឹងបញ្ហា «សេដ្ឋកិច្ចនយោបាយ» ដែលអាចដោះស្រាយរួមគ្នា ហើយផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ គឺការតភ្ជាប់ឆ្លងព្រំដែន។ គម្រោងផ្លូវដែក ECRL ដែលនឹងតភ្ជាប់ឆ្នេរសមុទ្រភាគខាងលិច និងខាងកើតរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៧។ ស្ថានីយចុងក្រោយរបស់ផ្លូវដែកនេះស្ថិតក្រោមផែនការបច្ចុប្បន្នគឺនៅ Kota Bharu ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews