ព័ត៌មានអន្តរជាតិ

ការផ្គត់ផ្គង់កាហ្វេពីប្រទេសវៀតណាមរំពឹងធ្លាក់ចុះថែមទៀត ខណៈរលកកម្ដៅខ្លាំងនិងការដាំដំណាំផ្សេង

Naren March 27, 2024 27/03/2024

(វៀតណាម)៖ ការផ្គត់ផ្គង់ពិភពលោកនូវកាហ្វេប្រភេទរ៉ូប៊ឺស្តាដែលប្រើក្នុងកាហ្វេ espresso និងភេសជ្ជៈផ្សេងទៀតរំពឹងថានឹងថយចុះថែមទៀត ខណៈរលកកម្ដៅបានគំរាមកំហែងដល់ការផលិតនៅវៀតណាមដែលជាប្រទេសនាំចេញធំជាងគេក្នុងពិភពលោក និងការផ្លាស់ប្តូររបស់កសិករទៅដាំដំណាំផ្សេងជំនួស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំណេររបស់ក្រុមហ៊ុនជួញដូកាហ្វេ Tuan Loc Commodities ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញប្រទេសវៀតណាមថា៖ «ជារួម តំបន់ដែលដាំកាហ្វេមានអាកាសធាតុក្តៅហើយស្ងួត។ ខណៈពេលដែលយើងនៅតែស្ថិតក្នុងរដូវប្រាំង ហើយអាកាសធាតុក្ដៅមិនធម្មតា វាគួរឱ្យកត់សម្គាល់ថា ទឹកភ្លៀងបានធ្លាក់មកក្នុងកម្រិតទាបបំផុតរយៈពេល ១០ឆ្នាំ ហើយសីតុណ្ហភាពស្ថិតនៅកម្រិតខ្ពស់»។ ការងាកទៅដាំដំណាំផ្សេងជំនួសកាហ្វេដូចជា ទុរេន បឺរ និងក្រូចវល្លិ៍កំពុងធ្វើឱ្យប៉ះពាល់ដល់ការផលិតកាហ្វេនៅក្នុងប្រទេសវៀតណាមរួចទៅហើយ។ សមាគមកាហ្វេវៀតណាមបានឱ្យដឹងថា ការនាំចេញត្រូវបានរំពឹងថានឹងធ្លាក់ចុះ ២០% ក្នុងឆ្នាំគិតត្រឹមខែកញ្ញាពីចំនួន ១,៦៧លានតោនដែលបាននាំចេញកាលពីឆ្នាំមុន។ លោក Nguyen Nam Hai ប្រធានសមាគមកាហ្វេវៀតណាមបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ការប្រមូលផលចុងក្រោយឥឡូវនេះបានបញ្ចប់ហើយ ហើយទិន្នផលត្រូវបានគេមើលឃើញថាទាបជាង ២០% ធៀបនឹងចំនួន ១,៨៤លានតោនដែលបានប្រមូលបានកាលពីឆ្នាំមុន។ នោះគឺជាការធ្លាក់ចុះខ្លាំងជាងការព្យាករក្នុងខែវិច្ឆិកាដែលថាធ្លាក់ចុះ ១០% និងឆ្លុះបញ្ចាំងពីការប្រែប្រួលអាកាសធាតុ កង្វះការវិនិយោគ និងការងាកទៅដាំដំណាំផ្សេងពីសំណាក់កសិករ។ លោក Hai បាននិយាយក្នុងបទសម្ភាសមួយថា ការផ្លាស់ប្តូរទៅដំណាំផ្សេងទៀតកំពុងបង្កផលប៉ះពាល់ខ្លាំងជាង។ លោកបានបន្ថែមថា ស្តុកកាហ្វេរបស់កសិករនិងឈ្មួយទិញលក់កាហ្វេមាន […]

មនុស្ស៦នាក់កំពុងបាត់ខ្លួន ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក

Naren March 27, 2024 27/03/2024

(អាមេរិក)៖ មនុស្ស៦នាក់កំពុងបាត់ខ្លួនដែលគេសន្មត់ថាបានស្លាប់ ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ការបើកបុកស្ពាននៅ Baltimore សហរដ្ឋអាមេរិក បង្កឡើងដោយនាវាមួយគ្រឿងដោតទង់ជ័យប្រទេសសិង្ហបុរី (ម្ចាស់ហុងកុង) ដឹកទំនិញឆ្ពោះទៅប្រទេសស្រីលង្កា។ ចំពោះអ្នកបើកបរនាវាគឺជានាវិកក្នុងប្រទេស ហើយមុនពេលបុកនេះ នាវាបានប្រកាសអាសន្នមុន ដែលអាចឲ្យគេបញ្ចៀសមនុស្សយ៉ាងច្រើនពីលើស្ពានរួចមកហើយ៕ ផ្តល់សិទ្ធដោយ៖ Fresh News

គ្រាន់តែ Business Card មានហត្ថលេខា Steve Jobs លក់បានក្នុងតម្លៃជាង១៨ម៉ឺនដុល្លារ

Naren March 26, 2024 26/03/2024

(បរទេស)៖ មានរយៈពេល១៣ឆ្នាំហើយ ដែលលោក Steve Jobs បានទទួលមរណភាព ប៉ុន្តែភាពល្បីល្បាញរបស់ស្ថាបនិកក្រុមហ៊ុន Apple រូបនេះហាក់មិនរសាត់ទៅណាឡើយ។ ជាក់ស្តែង ថ្មីៗនេះមានការដេញថ្លៃមួយ ហើយក្នុងចំណោមអ្វីដែលគេដាក់ដេញថ្លៃនោះគឺមាន Business Card មួយសន្លឹក ដែលមានហត្ថលេខា Steve Jobs លក់បានក្នុងតម្លៃរហូតដល់ ១៨១,០០០ដុល្លារ ពោលគឺថ្លៃជាងការរំពឹងទុកទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ កម្មវិធីដេញថ្លៃនេះ រៀបចំឡើងដោយក្រុមហ៊ុន RR Auctions នៅថ្ងៃទី២៤ ខែមីនាកន្លង ហើយ Business Card ដែលមានហត្ថលេខារបស់ Steve Jobs នេះ ត្រូវបានគេបញ្ជាក់ថា ទំនងជាធ្វើឡើងនៅ ក្នុងឆ្នាំ១៩៨៣ ពោលគឺមានតម្លៃថ្លៃជាង Business Card របស់ក្រុមហ៊ុន Apple ដែលមិនមានការចុះហត្ថលេខាដល់ទៅ ១៤ដង។ លោក Bobby Livingston អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនដេញថ្លៃ RR Auction […]

Nissan កំណត់គោលដៅលក់រថយន្តឲ្យបាន១លានគ្រឿង ក្នុងរយៈពេល៣ឆ្នាំខាងមុខ

Naren March 26, 2024 26/03/2024

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan បានប្រកាសកំណត់គោលដៅលក់រថយន្តឲ្យបាន១លានគ្រឿង ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះក៏ប្រកាសពីការកាត់បន្ថយចំណាយ៣០% លើការផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០៣០ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ក៏និយាយដែរថា ខ្លួននឹងប្រកាសរថយន្តថ្មីៗរហូតដល់៣០ផ្សេងៗគ្នា នៅឆ្នាំ២០២៦ ក្នុងនោះមាន១៦គ្រឿង ជាប្រភេទរថយន្តអគ្គិសនី។ បើតាមការបញ្ជាក់របស់លោក Makoto Uchida ប្រធាននិងជានាយកប្រតិបត្តិ Nissan បានឲ្យដឹងថា «ផែនការនេះនឹងអនុញ្ញាតឱ្យយើងបន្តទៅមុខបន្ថែមទៀត និងលឿនជាងមុនក្នុងការជំរុញតម្លៃ និងការប្រកួតប្រជែង»។ ស្របពេលប្រឈមមុខនឹងការប្រែប្រួលទីផ្សាររថយន្តខ្លាំង Nissan ក៏ត្រូវបានរាយការណ៍មកថា កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដែលក្នុងផែនការថ្មី ដើម្បីធានាបាននូវកំណើនលក់ប្រកបដោយនិរន្តរភាព និងប្រាក់ចំណេញ។ ក្រុមហ៊ុនផលិតរថយន្តនេះ កំពុងកំណត់គោលដៅប្រាក់ចំណេញប្រតិបត្តិការលើសពី ៦% នៅចុងឆ្នាំសារពើពន្ធ ២០២៦ ក៏ដូចជាកំណើនប្រាក់ចំណេញរយៈពេលវែង។ គួរជម្រាបថា ការប្រកាសពីគោលដៅអាជីវកម្មថ្មីរបស់ក្រុមហ៊ុន Nissan នៅពេលនេះគឺ កើតឡើងចំពេលមានការឃោសនាបំផ្លើស ជុំវិញរថយន្តអគ្គិសនី ហាក់ដូចជាមានទីផ្សារខ្លាំងនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនផលិតធំៗរួមមាន Ford Motor, General Motors, Mercedes-Benz និង Volkswagen […]

អតិរេកផ្គត់ផ្គង់ស្ករសពិភពលោកកើនឡើង ដោយសារទិន្នផលខ្ពស់ នៅប្រទេសឥណ្ឌា និងថៃ

Naren March 25, 2024 25/03/2024

(ញូវយ៉ក)៖ ក្រុមហ៊ុនឈ្មួញជើងសារស្ករស StoneX បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ទីផ្សារស្ករសពិភពលោក ត្រូវបានព្យាករថានឹងមានអតិរេកផ្គត់ផ្គង់ច្រើនជាង ការរំពឹងទុកនៅក្នុងរដូវកាល ២០២៣-២០២៤ (ខែតុលាដល់ខែកញ្ញា) ដោយសារការស្ទុះងើបឡើងវិញ នៃផលិតកម្មនៅក្នុងប្រទេសឥណ្ឌា និងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន StoneX បានព្យាករថា ការផលិតស្ករសទូទាំងពិភពលោក មានកម្រិតលើសពីតម្រូវការសរុបចំនួន ៣,៨៨លានតោន កើនឡើងពី ៣,៤លានតោន ដែលបានព្យាករនៅក្នុងខែកុម្ភៈ។ ក្រុមហ៊ុន StoneX បានដំឡើងការព្យាកររបស់ខ្លួន សម្រាប់ផលិតកម្មស្ករសរបស់ប្រទេសឥណ្ឌាចំនួន ១,៧លានតោនដល់ ៣២,៨លានតោន និងបានដំឡើងការព្យាករ សម្រាប់ប្រទេសថៃចំនួន ៥សែនតោនដល់ ៩,១លានតោន។ ប្រទេសទាំងពីរកំពុងទទួលបានទិន្នផលខ្ពស់ នៅក្នុងដំណាក់កាលចុងក្រោយនៃផលិតកម្មរបស់ខ្លួន។ ក្រុមហ៊ុនលំដាប់ពិភពលោក StoneX នេះបានឱ្យដឹងទៀតថា ទិន្នផលប្រសើរឡើងជាង ការរំពឹងទុកនៅទ្វីបអាស៊ី នៈបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះនៅប្រទេសម៉ិកស៊ិក និងប្រេស៊ីល។ ក្រុមហ៊ុន StoneX ក៏បានចេញផ្សាយការប៉ាន់ប្រមាណថ្មីមួយ សម្រាប់ដំណាំផលិតកម្មស្ករស នៅតំបន់ភាគកណ្តាលខាងត្បូង (Centre-South) របស់ប្រទេសប្រេស៊ីលដែលនឹងចាប់ផ្តើមនៅក្នុងខែមេសាផងដែរ។ ក្រុមហ៊ុនបានកាត់បន្ថយខ្លាំង នូវចក្ខុវិស័យរបស់ខ្លួន ចំពោះការកៀបអំពៅសរុបពីចំនួន ៦២២លានតោន ដែលបានព្យាករក្នុងខែមករាមកនៅត្រឹម ៦០២លានតោន […]

កាន់តែពិសេស! iPad Pro ឆ្នាំ២០២៤ នឹងចេញមកជាមួយអេក្រង់មានគែមរួមស្តើងជាងមុន

Naren March 23, 2024 23/03/2024

(បរទេស)៖ តាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Mac Rumors បានឲ្យដឹងថា ម៉ូដែល iPad Pro ជំនាន់ក្រោយឆ្នាំ២០២៤នេះ នឹងមានគែមស្តើងជាងជំនាន់មុនៗ ពោលគឺ iPad Pro 11-inch នឹងមានកម្រាស់នៃគែមអេក្រង់ត្រឹម 7.12mm ខណៈម៉ូដែល iPad Pro 12.9-inch នឹងមានកម្រាស់នៃគែមអេក្រង់ប្រមាណត្រឹម 7.08mm តែប៉ុណ្ណោះ។ ប្រសិនបើដំណឹងនេះជាការពិត គឺមានន័យថាកម្រាស់នៃគែមអេក្រង់ iPad Pros ជំនាន់ថ្មីឆ្នាំ ២០២៤ នឹងមានកម្រាស់ស្តើងជាងជំនាន់បច្ចុប្បន្នប្រមាណ ១០% និង ១៥%។ iPad Pros ២០២៤ ត្រូវបានគេរំពឹងថា នឹងបំពាក់នូវបន្ទះឈីប M3, ដំឡើងជាមួយប្រព័ន្ធកាមេរ៉ាបែប Landscape Camera, មានការរចនាកញ្ចប់កាមេរ៉ាក្រោយថ្មី ក៏ដូចអាចនឹងគាំទ្រការសាកភ្លើងជាមួយ MagSafe Wireless Charging Pad ផងដែរ។ តាមការរំពឹងទុក iPad Pros ២០២៤ គឺការប្រើប្រាស់ជាមួយផ្ទាំងក្តារ Magic […]

មនុស្សជាង៦០នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ក្នុងករណីបា..ញ់ប្រហាររបស់ក្រុមភេ.រវករ ISIS នៅជាយទីក្រុងមូស្គូនៃប្រទេសរុស្ស៉ី

Naren March 23, 2024 23/03/2024

(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សជាង៦០នាក់ បានបាត់បង់ជីវិត និងយ៉ាងហោច១៤៥នាក់ទៀតបានរងរបួស កាលពីយប់ថ្ងៃសុក្រ នៅពេលក្រុមខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ ក្នុងសាលប្រគំតន្រ្តីមួយកន្លែង នៅជាយទីក្រុងមូស្គូរបស់​ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។ ខ្មាន់កាំភ្លើងមួយក្រុមបានចាប់ផ្តើមបាញ់ប្រហារលើជនស៉ីវិល នៅឯមជ្ឈមណ្ឌល Crocus City Hall មុនពេលក្រុមតន្រ្តីរ៉ក់សម័យសូវៀត Picnic ត្រៀមនឹងធ្វើការសម្តែង នៅក្នុងសាលដែលអាចផ្ទុកអ្នកទស្សនាបានសរុប៦,២០០នាក់។ អគារមជ្ឈមណ្ឌលនោះ ស្ថិតនៅជាយ​ភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង។ អាជ្ញាធររុស្ស៉ីបាននិយាយថា គិតត្រឹមពេលនេះ មនុស្សយ៉ាងហោចជាង៦០នាក់បានបាត់បង់ជីវិត និងយ៉ាងហោចណាស់​១៤៥នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ភេរវកម្មនេះ។ ក្រុមភេរវករ ISIS ដែលធ្លាប់គ្រប់គ្រងទឹកដីមួយភាគធំ នៅក្នុងប្រទេសអ៉ីរ៉ាក់និងស៉ីរី បានចេញមុខអះអាងថា ការបាញ់ប្រហារនោះគឺជាសកម្មភាពក្រុមអ្នកប្រយុទ្ធរបស់ខ្លួន។ គួរបញ្ជាក់ថា ករណីខាងលើគឺជាករណីវាយប្រហារដ៏អាក្រក់បំផុតមួយ នៅប្រទេសរុស្ស៉ី គិតចាប់តាំងពីករណីភេរវកម្មឆ្នាំ២០០៤ នៅពេល​ក្រុមសកម្មប្រយុទ្ធ បានចាប់មនុស្សជាង១,០០០នាក់ ធ្វើជាចំណាប់ខ្មាំងនៅសាលារៀនមួយកន្លែង ក្នុងក្រុង Beslan ហើយហេតុការណ៍នោះបានបញ្ចប់ទៅ ដោយមានមនុស្សជាង៣០០នាក់ស្លាប់។ បើតាមអាជ្ញាធររុស្ស៉ី តួលេខអ្នកស្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ ទំនងជានឹងកើនឡើង​ថែមទៀត។ កាលពី២សប្តាហ៍មុន ស្ថានទូតអាមេរិកនៅប្រទេសរុស្ស៉ី […]

ទទួលដំណឹងមកថា Apple កំពុងសំងំធ្វើបច្ចេកវិទ្យាថ្មី «ធន់នឹងការឆ្កូត» សម្រាប់ iPhone17

Naren March 22, 2024 22/03/2024

(បរទេស)៖ នៅសប្តាហ៍នេះ មានពាក្យចចាមអារ៉ាមថ្មីមួយលើកឡើងថា ក្រុមហ៊ុនApple បានបណ្តាក់ទុនរាប់ពាន់លាននៅក្នុងបច្ចេកវិទ្យាថ្នាំកូតថ្មី សម្រាប់អេក្រង់ iPhone នាពេលអនាគត។ បច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យអេក្រង់ iPhone នាពេលអនាគត «ធន់នឹងការឆ្កូត» តាមរយៈការបន្ថែមស្រទាប់ប្រឆាំងនឹងការឆ្លុះបញ្ចាំងថ្មី ប៉ុន្តែវានឹងមិនរួចរាល់សម្រាប់ iPhone 16 នៅឆ្នាំនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន 9to5mac នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ ពាក្យចចាមអារ៉ាមនេះ ត្រូវបានបង្ហើបតាមរយៈគណនី Weibo របស់ Instant Digital ដែលបានចែករំលែកព័ត៌មានអំពីការប្រកាស iPhone នាពេលខាងមុខ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានបង្កើតឧបករណ៍ម្យ៉ាង ដើម្បីធានាថាអេក្រង់ iPhone នាពេលអនាគត គឺមានភាពរឹង ធន់នឹងការឆ្កូតនានា។ តែយ៉ាងណា សម្រាប់លក្ខណៈពិសេសនេះទំនងជាមានសម្រាប់ iPhone17 ដែលនឹងបញ្ចេញនៅឆ្នាំ២០២៥ ពោលគឺមិនមែនសម្រាប់ iPhone16 នោះទេ។ តាមប្រភពបច្ចេកវិទ្យានេះ ទើបតែត្រូវបានប្រគល់ទៅឱ្យដៃគូខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple នៅក្នុងប្រទេសចិនប៉ុណ្ណោះ តែវានឹងមិនទាន់រួចរាល់សម្រាប់ iPhone […]

មាសឡើងថ្លៃខ្ពស់ជាង ២ ២០០ដុល្លារក្នុងមួយអោនជាលើកដំបូង

Naren March 22, 2024 22/03/2024

(ញូវយ៉ក)៖ តម្លៃមាសបានហក់ឡើងខ្ពស់ជាង ២ ២០០ដុល្លារក្នុងមួយអោនជាលើកដំបូង បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានរក្សាចក្ខុវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយអត្រាការប្រាក់បីលើកនៅឆ្នាំនេះ ដែលបង្ហាញថា ធនាគារនេះមិនព្រួយបារម្ភដោយសារការកើនឡើងអតិផរណានាពេលថ្មីៗនេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ដុំមាសបានឡើងថ្លៃ ១,៦% ដល់ ២ ២២០,៨៩ដុល្លារក្នុងមួយអោន (៨,៣ជី) ក្នុងការជួញដូរវគ្គដំបូង មុនពេលដែលធ្លាក់ចុះពាក់កណ្តាលនៃកំណើននេះមកវិញ។ នេះគឺជាការឡើងថ្លៃខ្ពស់លើកដំបូងគិតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមកដោយសារកត្តានានា រួមទាំងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង និងការទិញមាសពីសំណាក់ធនាគារកណ្តាលនានាដែលនាំមុខដោយធនាគារកណ្តាលចិនជាដើម។ ទោះជាយ៉ាងណា ការកើនឡើងតម្លៃយ៉ាងឆាប់រហ័សនេះបានធ្វើឱ្យអ្នកសង្កេតទីផ្សារជាច្រើនមានការភ្ញាក់ផ្អើល ដោយសារមិនមានកាតាលីករច្បាស់លាស់ណាមួយ។ ការឡើងថ្លៃមាសត្រូវបានជំរុញមួយផ្នែកពីការរំពឹងទុកថានឹងមានគោលនយោបាយរូបិយវត្ថុធូររលុងនៅសហរដ្ឋអាមេរិក ហើយការរំពឹងទុកនេះត្រូវបានបញ្ជាក់ជាថ្មីដោយធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធ។ ទេសាភិបាលធណាគារកណ្តាលអាមេរិកលោក Jerome Powell បានបន្តគូសបញ្ជាក់ថា មន្ត្រីចង់ឃើញភស្តុតាងបន្ថែមទៀតដែកបង្ហាញថាតម្លៃនឹងធ្លាក់ចុះ ប៉ុន្តែ «វានៅតែទំនងជាមនុស្សជាច្រើនយល់ថា យើងនឹងសម្រេចបានទំនុកចិត្តនោះ ហើយនឹងមានការកាត់បន្ថយអត្រាការប្រាក់»។ តម្លៃមាសដុំក្នុងទីផ្សារជួញដូរភ្លាមៗបានកើនឡើង ០,៨% ដល់ ២ ២០២,៨២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង ១២ និង ៤នាទីរសៀលម៉ោងនៅសិង្ហបុរី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កាន់តែអស្ចារ្យ! គម្រោងផ្សាំបន្ទះឈីបក្នុងខួរក្បាលមនុស្សរបស់ Elon Musk អាចធ្វើឱ្យមនុស្សពិការម្នាក់ លេងអុកអនឡាញបានជាលើកដំបូង

Naren March 21, 2024 21/03/2024

(បរទេស)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ គម្រោងផ្សំាបន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្សរបស់កំពូលមហាសេដ្ឋីលោក Elon Musk ទើបតែទទួលបានជោគជ័យ ខណៈអ្នកជំងឺដំបូងនោះបានជាសះស្បើយ ១០០ភាគរយហើយ។ ដោយឡែកគម្រោងនោះហាក់ធ្វើឱ្យមានរឿងភ្ញាក់ផ្អើល និងអស្ចារ្យជាច្រើន ដោយអ្នកជំងឺដែលមានពិការភាពនោះអាចលេងអុកតាមអនឡាញបានដោយគ្រាន់តែប្រើការគិតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា អ្នកជំងឺដំបូងរបស់ Musk ដែលទទួលបានគម្រោង Neuralink ដែលស្គាល់ជាទូទៅថា គម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលនោះមានឈ្មោះថា Noland Arbaugh លោកមានវ័យ ២៩ឆ្នាំហើយលោកមានបញ្ហាខ្វិនដៃខ្វិនជើង បន្ទាប់ពីលោកបានជួបឧបទ្ទវហេតុក្នុងអំឡុងពេលមុជទឹក។ តាមរយៈវីដេអូដែលចេញផ្សាយបានបង្ហាញពីសកម្មភាព Arbaugh កំពុងលេងអុកនៅលើកុំព្យូទ័រយួដៃរបស់លោក ដោយធ្វើការផ្លាស់ទីទស្សន៍ទ្រនិច (Cursor) ដោយប្រើឧបករណ៍បន្ទះឈីប Neuralink។ លោក Arbaugh បាននិយាយនៅក្នុងវីដេអូដែលបានចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Musk ដោយសំដៅទៅលើនីតិវិធីផ្សាំថា៖ «ការវះកាត់គឺងាយស្រួលខ្លាំងណាស់»។ ខ្ញុំត្រូវបានចេញពីមន្ទីរពេទ្យត្រឹមតែរយៈពេលមួយថ្ងៃ បន្ទាប់ពីការវះកាត់។ លោកបានគូសបញ្ជាក់ថា «ការចងចាំរបស់ខ្ញុំនៅទាំងអស់ បើទោះបីជាវះកាត់បញ្ចូលបន្ទះឈីបចូលទៅក្នុងខួរក្បាលក៏ពិតមែន ប៉ុន្តែខ្ញុំមិនមានការខូចខាតផ្នែកណាមួយនោះទេ»។ លោក Arbaugh បានសម្តែងសេចក្តីរីករាយជាពន់ពេក ដោយលើកឡើងថា «ខ្ញុំគិតថា […]