ព័ត៌មានអន្តរជាតិ

Elon Musk អះអាងថា ឆាប់ៗនេះ បណ្ដាញសង្គម X នឹងអាចទទួលការទូទាត់ប្រាក់

Khmerpress March 7, 2024 07/03/2024

(បរទេស)៖ លោក Elon Musk បាននិយាយនៅពុធកន្លងទៅនេះថា បណ្ដាញសង្គម X របស់គាត់នឹងឆាប់ទទួលបានការយល់ព្រមសម្រាប់អាជ្ញាប័ណ្ណបញ្ជូនប្រាក់នៅទីក្រុងញូវយ៉ក ដែលវាជាផ្នែកមួយជំរុញឲ្យ X ជិតទទួលបាននូវមុខងារបង់ប្រាក់ ឬទូទាត់ប្រាក់តាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងសន្និសីទបច្ចេកវិទ្យា Morgan Stanley ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ លោក Musk ក៏បាននិយាយផងដែរថា X អាចទទួលបានអាជ្ញាប័ណ្ណរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែក្រោយ ដោយទទួលបានការយល់ព្រមពីទីក្រុងញូវយ៉កអាច “ពីរបីខែទៀត” ។ ចាប់តាំងពីទទួលបានក្រុមហ៊ុន X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ក្នុងឆ្នាំ ២០២២មក មហាសេដ្ឋីរូបនេះបានព្យាយាមប្រែក្លាយវាទៅជា “កម្មវិធីដែលមានអ្វីៗគ្រប់យ៉ាង” ដូចគ្នាទៅនឹង ក្រុមហ៊ុនចិន Tencent ដែលមានកម្មវិធី WeChat នៅក្នុងប្រទេសចិន ជាមួយនឹងមុខងារលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចផ្ញើ និងទទួលប្រាក់បាន។ ដើម្បីផ្តល់សេវាកម្មនៅទូទាំងសហរដ្ឋអាមេរិក អ្នកជំនាញនិយាយថា X នឹងត្រូវការអាជ្ញាប័ណ្ណបញ្ជូនលុយនៅក្នុងរដ្ឋនីមួយៗ ហើយ Musk ធ្លាប់បាននិយាយថាការយល់ព្រមនៅញូវយ៉ក និងកាលីហ្វ័រញ៉ានឹងមានផលវិបាកបំផុត។ […]

លោក Mark Zuckerberg បាត់បង់ទឹកប្រាក់អស់ ១៨ពាន់លានដុល្លារ ក្រោយ Facebook ជួបបញ្ហាប្រមាណមួយម៉ោង

Khmerpress March 6, 2024 06/03/2024

(បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ច្បាស់ហើយថា កម្មវិធី Facebook, Messenger និង Instagram របស់ក្រុមហ៊ុន Meta បានជាប់គាំងមិនដំណើរការនៅទូទាំងពិភពលោក ដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ មិនអាចចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាន។ ជុំវិញបញ្ហានេះធ្វើឲ្យតម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះភ្លាមៗ គិតជាទឹកប្រាក់ខាតបង់អស់ខ្ទង់១៨ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GBN News នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដែលដឹកនាំដោយមហាសេដ្ឋីលោក Mark Zuckerberg បានធ្លាក់ចុះ ១.៥% ស្មើនឹងទឹកប្រាក់ខ្ទង់១៨ពាន់លានដុល្លារអាមេរិក ក្រោយមានបញ្ហាគាំងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ៣.៩៨ពាន់លាននាក់ជុំវិញពិភពលោក។ លោក Andy Stone អ្នកនាំពាក្យ Meta បានបញ្ជាក់នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម X ថា «ដោយសារបញ្ហាបច្ចេកទេស បានធ្វើឱ្យមនុស្ស ពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។យើ ងបានដោះស្រាយបញ្ហានេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់អ្នកគ្រប់គ្នា ដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលបានកើតឡើង»។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងFacebook, Messenger និង Instagram បានដំណើរការឡើងវិញហើយ ក្រោយជួបបញ្ហា Logout អស់រយៈពេលប្រមាណមួយម៉ោង […]

BYD បង្កើនមហិច្ឆតាពង្រាយនាវាដឹករថយន្តឲ្យបាន៨គ្រឿងបន្ថែម ដើម្បីជំរុញការនាំចេញ

Khmerpress March 6, 2024 06/03/2024

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់ចិន BYD បង្ហើបពីគម្រោងបង្កើននាវាដឹករថយន្តឲ្យបាន៨គ្រឿងបន្ថែមទៀត ក្នុងរយៈពេល២ឆ្នាំខាងមុខ ដើម្បីជំរុញការនាំចេញ ខណៈដែលទីផ្សារថយន្តអគ្គិសនីកំពុងមានសន្ទុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន BYD បានឲ្យដឹងថា BYD នឹងដាក់ពង្រាយនាវាដឹកជញ្ជូនរថយន្តចំនួន ៧គ្រឿង ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដើម្បីកាត់បន្ថយការខ្វះខាតសមត្ថភាពដឹកជញ្ជូន សម្រាប់ការនាំចេញរថយន្ត។ តែយ៉ាងណា សម្រាប់នាវានោះ គឺត្រូវបាន BYD សហការជាមួយក្រុមហ៊ុនចិនផ្សេងទៀត ដើម្បីសាងសង់ ពោលនៅអំឡុងខែមករា កប៉ាល់ដឹករថយន្តអគ្គិសនីរបស់ BYD បានចេញដំណើរទៅកាន់អឺរ៉ុប ពីកំពង់ផែ Xiaomo International Logistics Port ក្នុងទីក្រុង Shenzhen។ នាវានោះឈ្មោះថា BYD Explorer No. 1 ដែលជាកប៉ាល់ប្រភេទ roll-on/roll-off (RORO) ត្រូវបានផលិតដោយក្រុមហ៊ុន CIMC Raffles ដែលជាសាខាសាងសង់កប៉ាល់របស់ក្រុមហ៊ុន China International Marine Containers […]

អតីតនាយកប្រតិបត្តិ Twitter ប្តឹង Elon Musk ទាមទារប្រាក់បំណាច់ជាង ១២៨ លានដុល្លារ

Khmerpress March 5, 2024 05/03/2024

(បរទេស)៖ អតីត CEO បណ្តាញផ្សព្វផ្សាយសង្គម Twitter គឺលោក Parag Agrawal ព្រមទាំងអតីតបុគ្គលិកជាន់ខ្ពស់ចំនួន ៣រូប បានប្តឹងកំពូលមហាសេដ្ឋីលោក Elon Musk ទាមទារប្រាក់បំណាច់ជាង ១២៨លានដុល្លារ ដោយបានអះអាងថា Musk បានបណ្តេញពួកគេដោយគ្មានមូលហេតុ និងបានចោទប្រកាន់ពូកគេពីបទប្រព្រឹត្តខុសគោលការណ៍ ដើម្បីយកលេសមិនព្រមបង់ប្រាក់បំណាច់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍បានឱ្យដឹងថា បណ្តឹងនេះត្រូវបានដាក់នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយត្រូវបានគេកត់សម្គាល់ឃើញថា ជាបញ្ហាផ្លូវច្បាប់ចុងក្រោយបង្អស់ដែលកំពូលមហាសេដ្ឋីលោក Elon Musk ប្រឈមមុខ បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ក្នុងតម្លៃប្រមាណ ៤៤ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២២ កន្លងទៅ ហើយក្រោយមកបានប្តូរឈ្មោះទៅជា «X» ជំនួសវិញ។ យ៉ាងណាមិញជុំវិញការប្តឹងផ្ដល់នេះ ក្រៅពីអតីត CEO លោក Parag Agrawal ត្រូវបានគេឱ្យដឹងនៅមានដើមបណ្តឹងចំនួន ៣រូបផ្សេងទៀតដែលជាបុគ្គលិជាន់ខ្ពស់រូមមានលោក Ned Segal អតីតប្រធានផ្នែកហិរញ្ញវត្ថុ លោកស្រី Vijaya Gadde […]

តុលាការកំពូលអាមេរិក សម្រេចជាឯកច្ឆន្ទឱ្យលោក ដូណាល់ ត្រាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតបឋមឆ្នាំ២០២៤

Khmerpress March 5, 2024 05/03/2024

(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក កាលពីថ្ងៃចន្ទ ទី៤ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចជាឯកច្ឆន្ទឱ្យលោក ដូណាល់ ត្រាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សសាធារណរដ្ឋ ដោយលុបចោលការសម្រេចរបស់តុលាការកំពូលក្នុងរដ្ឋ Colorado ដែលបានហាម អតីតប្រធានាធិបតីអាមេរិករូបនេះឈរឈ្មោះ ដោយសារមានជាប់ពាក់ព័ន្ធនឹងកុបកម្មនៅឯវិមាន Capitol កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ ការសម្រេចរបស់តុលាការកំពូលអាមេរិក ធ្វើឡើងក្នុងសំឡេងគាំទ្រ ៩ ទល់នឹង០ នៅក្នុងចំណោមចៅក្រមទាំង៩រូប ដែលក្នុងនោះមានចៅក្រម៣រូបត្រូវបានលោក ត្រាំ តែងតាំង ដោយផ្ទាល់ដៃ។ ការសម្រេចចិត្តនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងថ្ងៃបោះឆ្នោតបឋម «Super Tuesday» ដែលរដ្ឋជាច្រើនត្រូវរៀបចំការបោះឆ្នោតបឋមក្នុងថ្ងៃ តែមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ។ តាមតុលាការកំពូលអាមេរិក បណ្ដារដ្ឋរបស់សហរដ្ឋអាមេរិកមិនអាចប្រើប្រាស់ច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក ដើម្បីរារាំង ឬក៏ជម្រុះ បេក្ខជនប្រធានាធិបតីណាម្នាក់ចេញពីសន្លឹកឆ្នោតបាននោះទេ ហើយមានតែសភាទាំង២របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះដែលមានអំណាចធ្វើបែបនេះ។ ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកដោយនិយាយថា «វាគឺជាជ័យជម្នះដ៏ធំធេង សម្រាប់សហរដ្ឋអាមេរិក»។ គួរបញ្ជាក់ថា ក្រៅពីរដ្ឋ Colorado រដ្ឋ Illinois […]

NASA ប្រកាសបញ្ឍប់គម្រោងផ្កាយរណបតម្លៃ២ពាន់លានដុល្លារ ដោយសារការចំណាយខ្ពស់

Naren March 4, 2024 04/03/2024

(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសលុបចោលគម្រោងផ្កាយរណបតម្លៃ ២ពាន់លានដុល្លារ ដោយសារបញ្ហាប្រឈមផ្នែកបច្ចេកទេស ដែលបានរារាំងដល់កម្មវិធីនេះ ព្រមទាំងថ្លៃចំណាយខ្ពស់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន The Hill។ ទីភ្នាក់ងារអវកាសមួយនេះ បានប្រកាសបញ្ឈប់គម្រោងគន្លងវិថី On-orbit Servicing, Assembly, and Manufacturing 1 (OSAM-1) នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីធ្វើការវាយតម្លៃឡើងវិញ។ ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ NASA បានឲ្យដឹងថា ការបញ្ឈប់គម្រោងនេះបានកើតឡើងដោយសារតែ ការបន្តមានបញ្ហាបច្ចេកទេស ការចំណាយ និងកាលវិភាគនានា ដូចជាការវិវត្តន៍នៃសហគមន៍កាន់តែទូលំទូលាយ ដែលធ្វើឲ្យវានៅឆ្ងាយពីការចង់បាន ព្រមទាំងបញ្ហាប្រឈមមួយចំនួនទៀត ដែលកើនឡើងដោយមិនបានគ្រោងទុក។ គួរជម្រាបថា សម្រាប់គម្រោង OSAM-1 នេះបានចាប់ផ្តើមនៅឆ្នាំ២០១៥ ដោយ NASAបានចុះកិច្ចសន្យាជាមួយ Maxar រួមជាមួយការធ្វើការជាមួយមជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់ NASA ក្នុងរដ្ឋ Maryland ។ អំឡុងពេលដំណើរការគម្រោងមួយនេះ NASA បានរាយការណ៍ពីការ ជួបបញ្ហាជាច្រើន រហូតមានពេលខ្លះប្រកាសពន្យារគម្រោងក៏មាន ដែលរាល់បញ្ហាទាំងនេះ កើតឡើងចំពេលមានការចំណាយខ្ពស់។ រហូតមកទល់នឹងពេលនេះ […]

អារ៉ាបីសាអូឌីត ចាប់ផ្តើមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣៤

Nisaiy KP March 3, 2024 03/03/2024

(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2034 ហើយការដេញថ្លៃបានប្រាកដថា នឹងទទួលបានជោគជ័យ ដោយសារតែការអវត្តមាន នៅការចាប់អារម្មណ៍ពីបណ្តាប្រទេសផ្សេងទៀត មុនពេលផុតកាលបរិច្ឆេទ កាលពីចុងឆ្នាំមុន របស់ FIFA។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានោះប្រទេសម៉ារ៉ុក, ព័រទុយហ្គាល់ និងអេស្ប៉ាញ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នា នៃព្រឹត្តិការណ៍ឆ្នាំ២០៣០ ហើយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានកំណត់យកសហព័ន្ធចូលរួមដេញថ្លៃ សម្រាប់ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣៤ មកពីទ្វីបអាស៊ី និងអូសេអានី។ អារ៉ាប៊ីសាអូឌីត អាចនឹងក្លាយជាប្រទេសទី២ មកពីតំបន់ឈូងសមុទ្រ Gulf ដែលនឹងក្លាយជាម្ចាស់ផ្ទះ សម្រាប់ព្រឹតិ្តការណ៍ World Cup បន្ទាប់ពីប្រទេសកាតា ដែលជាអ្នកជិតខាង បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កាលពីឆ្នាំ២០២២។ ជំហានបន្ទាប់ ក្នុងដំណើរការដេញថ្លៃ គឺការបញ្ជូនឯកសារដេញថ្លៃពេញលេញ ទៅកាន់ FIFA ក្នុងខែកក្កដាខាងមុខ, ជាមួយនឹងការតែងតាំងធ្វើជាម្ចាស់ផ្ទះ សម្រាប់ទាំងព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០ និងឆ្នាំ២០៣៤ […]

FIFA ចាយលុយអស់ជិត ២លានដុល្លារ ក្នុងការសិក្សាស្រាវជ្រាវ ចំពោះគម្រោងបង្កើត «កាតខៀវ»

Khmerpress March 2, 2024 02/03/2024

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានបង្ហើបពីការចំណាយលុយអស់ប្រមាណ ១.៥លានផោន ស្មើនឹង ១.៨៩លានដុល្លារ ក្នុងគម្រោងសិក្សាស្រាវជ្រាវពីការបង្កើត «កាតខៀវ» ដែលជំនួសឱ្យកាតក្រហមនាពេលបច្ចុប្បន្ននេះ។ លោក Gianni Infantino ប្រធានស្ថាប័នដែលមិនគិតប្រាក់ពីកំរ៉ៃខាងលើបានថ្លែងថា «ពួកយើងបានវិនិយោគអស់ទឹកប្រាក់ប្រមាណ ១.៥លានផោន ក្នុងការសិក្សាស្រាវជ្រាវ ដែលនៅពេលនេះ យើងទទួលបានផ្លែផ្កាហើយ»។ លោកថា «ដើម្បីអ្វីទៅ? ក៏ព្រោះតែពួកយើងចង់យកចិត្តទុកដាក់ពីសុខភាពរបស់កីឡាករគ្រប់រូប ជាពិសេសនៅពេលមានបញ្ហារបួសជាដើម ដ្បិតនៅក្នុងទីលាន ការចំណាយពេលត្រឹមតែ ២-៣នាទី គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ក្រុមគ្រូពេទ្យ ថាតើរបួសនោះធ្ងន់ ឬក៏ស្រាល»។ លើសពីនេះទៀត បុរសវ័យ ៥៣ឆ្នាំសញ្ជាតិស្វីសរូបនេះ បានធ្វើការបដិសេធក្នុងការដាក់កីឡាករជំនួស ចំពោះកីឡាករដែលមានរបួសដោយការប៉ះទង្គិចគ្នា ដែលស្តាប់ទៅហាក់ដូចជាវិធីល្អ ចំពោះកីឡាករណាដែលរបួសក្បាល និងជាកង្វល់មួយផងដែរ ដោយមិនបានចេញទីលាន ដើម្បីព្យាបាលនាពេលនោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនផលិតហ្គេមដ៏ល្បីលំដាប់ពិភពលោក EA ប្រកាសកាត់បន្ថយបុគ្គលិក ៥ភាគរយ

Naren March 1, 2024 01/03/2024

(បរទេស)៖ ក្រុមហ៊ុនផលិតហ្គេមលំដាប់ពិភពលោក Electronic Arts (EA) បានប្រកាសថា ខ្លួននឹងកាត់បន្ថយ ៥%នៃកម្លាំងការងារ ដែលវាជាផ្នែកមួយនៃផែនការកាត់បន្ថយទំហំការិយាល័យ និងការបញ្ចប់ការងារលើហ្គេមវីដេអូមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ EAទៅកាន់គណៈកម្មការមូលបត្រអាមេរិកនៅក្នុងខែឧសភា បានឱ្យដឹងថា EA មានបុគ្គលិកប្រមាណជា ១៣,៤០០នាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣។ នោះមានន័យថាការបញ្ឈប់ការងារអាចប៉ះពាល់ដល់ការងារប្រហែល ៦៧០នាក់។ សេចក្តីប្រកាសរបស់ក្រុមហ៊ុននេះបង្ហាញពីការកាត់បន្ថយកម្លាំងពលកម្មនៅផ្នែកបង្កើតវីដេអូហ្គេម ដោយបន្តនិន្នាការកាន់តែទូលំទូលាយនៃការថយចុះគួរឱ្យកត់សម្គាល់នៅទូទាំងឧស្សាហកម្មបច្ចេកវិទ្យា។ គួរបញ្ញជាក់ផងដែរថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Sony បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ៩០០នាក់នៅក្នុងផ្នែក PlayStation របស់ខ្លួន ឬ ៨% នៃកម្លាំងការងារ។ កាលពីខែមុន ក្រុមហ៊ុន Microsoft បានកាត់បន្ថយការងារចំនួន ១៩០០នាក់ នៅទូទាំងអង្គភាពហ្គេមរបស់ខ្លួន បីខែបន្ទាប់ពីខ្លួនបានទិញ Activision Blizzard ហើយ Tencent’s Riot Games បានកាត់បន្ថយកម្លាំងការងាររបស់ខ្លួនចំនួន ១១%៕ […]

ប្រទេសថៃគ្រោងហាមឃាត់ឡើងវិញ នូវការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត នៅមុនដំណាច់ឆ្នាំនេះ

Naren February 29, 2024 29/02/2024

(បាងកក)៖ រដ្ឋមន្រ្តីសុខាភិបាលថៃ បាននិយាយថា ប្រទេសថៃនឹងដាក់បម្រាម ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកម្សាន្ត នៅមុនដំណាច់ឆ្នាំនេះ ប៉ុន្តែនឹងបន្តអនុញ្ញាតឱ្យប្រើប្រាស់វា សម្រាប់គោលបំណងវេជ្ជសាស្រ្តដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ទាប់ពីថៃបានក្លាយជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៉ីអាគ្នេយ៍ ដែលបានអនុញ្ញាតការប្រើប្រាស់កញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្រ្ត កាលពីឆ្នាំ២០១៨ និងក្រោយមក សម្រាប់គោលបំណងកម្សាន្ត​ថែមទៀតនោះ កាលពីឆ្នាំ២០២២ ហាងលក់ដូរកញ្ឆារាប់ម៉ឺនកន្លែង បានរីកស្គុសស្គាយពេញប្រទេសអាស៊ានមួយនេះ ក្នុងឧស្សាហកម្មមួយ ដែលត្រូវបានគេព្យាករថា នឹងមានតម្លៃរហូតដល់១.២ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Cholnan Srikaew បានប្រាប់ថា សេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់ការប្រើកញ្ឆាសម្រាប់ការកម្សាន្ត នឹងត្រូវដាក់ឱ្យគណៈរដ្ឋមន្រ្តីផ្តល់ការយល់ព្រម នៅខែមីនា មុនពេលបញ្ជូនទៅកាន់សភា ដើម្បីអនុម័តនៅមុនដំណាច់ឆ្នាំនេះ។ អំឡុងបទសម្ភាសមួយជាមួយ Reuters​កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយនិយាយសំដៅទៅលើ ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត លោក Cholnan បានលើកឡើងយ៉ាងដូច្នេះថា «ដោយគ្មានច្បាប់ច្បាស់លាស់ ដើម្បីគ្រប់គ្រងកញ្ឆាទេនោះ វានឹងត្រូវប្រើប្រាស់ក្នុងផ្លូវខុស»។ ទោះជាបែបនេះក្តី លោក Cholnan បាន​និយាយថា «ពួកយើងនឹងបន្តគាំទ្រការដាំដុះកញ្ឆា សម្រាប់ឧស្សាហកម្មវេជ្ជសាស្រ្ត និងសុខាភិបាល»។ លោករដ្ឋមន្រ្តីសុខាភិបាលថៃ […]