ព័ត៌មានអន្តរជាតិ

ទទួលដំណឹងមកថា! សហភាពអឺរ៉ុប ត្រៀមផាកពិន័យ Apple ជាង ៥៣០លានដុល្លារ

Naren February 19, 2024 19/02/2024

(បរទេស)៖ ថ្មីៗនេះសារព័ត៌មាន Financial Times បានរាយការណ៍មកថា សហភាពអឺរ៉ុប (EU) គ្រោងផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្រមាណ ៥០០លានអឺរ៉ូ (ដែលស្មើនឹង ៥៣៩លានដុល្លារ) ជុំវិញការចោទប្រកាន់ថា បានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រភពពី Financial Time ដដែលបានបន្តទៀតថា ការផាកពិន័យនេះត្រូវបានគេរំពឹងថា នឹងប្រកាសនៅដើមខែក្រោយ ហើយអាចពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីការបង្ខូចការប្រកួតប្រជែងនៅក្នុងទីផ្សារការផ្សាយតន្ត្រីតាមរយៈច្បាប់ App Store របស់ខ្លួន ដែលបានរារាំងអ្នកអភិវឌ្ឍន៍ (ឬ Developer) ពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសទិញផ្សេងទៀត។ យ៉ាងណាមិញជុំវិញបញ្ហានេះ ទាំងគណៈកម្មការអឺរ៉ុប និង Apple មិនបានធ្វើអត្ថាធិប្បាយលើការផាកពិន័យដែលបានរាយការណ៍នោះទេ។ គួរជម្រាបដែរថា Apple ត្រូវរងការស៊ើបអង្កេត នឹងចោទប្រកាន់ចាប់តាំងពីឆ្នាំ២០១៩មកម្លេះ ថាបានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប ដោយសារតែគោលការណ៍ App Store របស់ខ្លួន ជាពិសេសទាក់ទងទៅនឹងការអនុវត្តមួយចំនួនដូចជា ការគិតកម្រៃជើងសារ ឬពន្ធប្រមាណ ៣០ភាគរយពី Developer រួមទាំងហាមឃាត់អ្នកបង្កើតកម្មវិធីពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសទិញជំនួសនៅខាងក្រៅ App។ […]

BREAKING: ទីបំផុតអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានដោះលែងឱ្យមានសេរីភាព មុនពេលកំណត់

Nisaiy KP February 18, 2024 18/02/2024

(បាងកក)៖ នៅថ្ងៃអាទិត្យនេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់ បន្ទាប់ពីរូបលោកត្រូវបានតុលាការ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ នៅពេលវិលត្រឡប់ចូលស្រុកកាលពី៦ខែមុន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៉ីន បានប្រកាសជាផ្លូវការថា លោក ថាក់ស៉ីន នឹងត្រូវដោះលែងនាថ្ងៃអាទិត្យនេះ។ ចំណែកនៅព្រឹកថ្ងៃអាទិត្យនេះ លោក ថាក់ស៉ីន ត្រូវបានក្រុមអ្នកសារព័ត៌មាន ប្រទះឃើញអង្គុយក្នុងរថយន្ត១គ្រឿង ជាមួយកូនស្រីរបស់លោក ចាកចេញពីមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ជាទីដែលលោកអតីតនាយករដ្ឋមន្រ្តីថៃ បានចំណាយពេលស្ថិតនៅកន្លះឆ្នាំ។ ប៉ុន្មាននាទីក្រោយ លោក ថាក់ស៉ីន​ ក៏បានទៅដល់ផ្ទះគ្រួសាររបស់លោក ក្នុងរាជធានីប្រទេសថៃ។ គួរបញ្ជាក់ថា លោក Thaksin ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួន នៅបរទេសអស់១៥ឆ្នាំ។ ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខ […]

កាសែតអន្តរជាតិល្បីៗ កំពុងចាប់អារម្មណ៍សិប្បកម្មកែច្នៃសម្បកដបប្លាស្ទិកទៅជាអំបោសនៅកម្ពុជា

Khmerpress February 17, 2024 17/02/2024

កាសែតអន្តរជាតិល្បីៗមួយចំនួនដូចជា The Strait Time, Bangkok Post និង Reuters សុទ្ធតែបានចុះផ្សាយអត្ថបទអំពីការកែចៃសម្បកដបប្លាស្ទិកឲ្យក្លាយជាអំបោសពីសំណាក់ពលរដ្ឋកម្ពុជា ខណៈពលរដ្ឋនៅកម្ពុជាមួយចំនួនហាក់មិនបានចាប់អារម្មណ៍អំពីសិប្បកម្មថ្មីមួយនេះឡើយ។ បើតាមប្រភពខាងលើនេះបានបញ្ជាក់ថា សិប្បកម្មផលិតអំបោសដ៏គួរឲ្យចាប់រម្មណ៍នេះមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ​ ហើយក្នុងពេលបច្ចុប្បន្ននេះគេមានសមត្ថភាពអាចផលិតអំបោសបានប្រមាណជា​​ ៥០០ ក្នុងមួយថ្ងៃ។ ប្រភពខាងលើបានបន្តទៀតថា ក្នុងរយៈពេល ១១ខែចុងក្រោយនេះ សិប្បករខ្មែរបានកែច្នៃសម្បកដបប្លាស្ទិកជាមធ្យមចំនួន ៥,០០០ដបក្នុងមួយថ្ងៃឲ្យក្លាយឲ្យទៅជាអំបោស ខណៈបើគិតជាទម្ងន់សរុបរបស់ដបបា្លស្ទិកទាំងនោះគឺមានទម្ងន់ប្រមាណជា ៤០តោន ដែលវាមានន័យថា ពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយកាក់សំណល់ប្លាស្ទិកនៅកម្ពុជា។ ក្រៅតែពីបានរួមចំណែកជួយថែរក្សាបរិស្ថានឲ្យបានល្អប្រសើរហើយ សិប្បកម្មផលិតអំបោសពីដបប្លាស្ទិកនេះក៏បានជួយបង្កើតការងារដល់ក្រុមអ្នកកែច្នៃមួយចំនួននិងបង្កើតឱកាសរកប្រាក់ចំណូលដល់ក្រុមអ្នកលក់ជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា អំបោសធ្វើពីដបប្លាស្ទិកនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ១០,០០០រៀល និង ១៥,០០០រៀលតាមទំហំតូច​និងធំ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin នឹងត្រូវដោះលែងពីពន្ធនាគារ នៅថ្ងៃអាទិត្យស្អែកនេះ

Khmerpress February 17, 2024 17/02/2024

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះបានឱ្យដឹងថាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra នឹងត្រូវបានដោះលែង ចេញពីពន្ធនាគារមុនកាលកំណត់នៅថ្ងៃអាទិត្យស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Thaksin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។ ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោស កំបាំងមុខដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។ តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិសដោយសារបញ្ហាសុខភាព។ លោក Thaksin ទទួលបានការអនុញ្ញាតដោះលែងពីពន្ធនាគារមុនកាលកំណត់កាលពីដើមសប្ដាហ៍នេះ តែរហូតមកដល់ថ្ងៃសៅរ៍នេះ ទើបមានការបញ្ជាក់ពីកាលបរិច្ឆេទដោះលែង ពីសំណាក់លោក Srettha Thavisin។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Srettha បានគូសបញ្ជាក់ដូច្នេះថា «ការដោះលែងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ»។ លោក Srettha បន្ថែមថាលោកមិនបានដឹងអ្វីលម្អិតបន្ថែមនោះទេ […]

របាយការណ៍៖ អ៊ុយក្រែនត្រូវការថវិកាជិតកន្លះទ្រីលានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីជិត២ឆ្នាំ

Naren February 16, 2024 16/02/2024

(កៀវ)៖ ធនាគារពិភពលោក សហភាពអឺរ៉ុប (EU) អង្គការសហប្រជាជាតិ (UN) ព្រមទាំងរដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញរបាយការណ៍រួមឱ្យដឹងថា អ៊ុយក្រែនត្រូវការថវិកាក្បែរកន្លះទ្រីលានដុល្លារ ដើម្បីយកទៅចំណាយលើកិច្ចប្រឹងប្រែងស្ថាបនាប្រទេស​ឡើងវិញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ទីក្រុងកៀវកំពុងព្យាយាមស្វែងរកធនធានពីអន្តរជាតិ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួសជុលកសាងទីក្រុង ផ្លូវថ្នល់ ស្ពាន និងរោងចក្រថាមពល ដែលបានរងការបំផ្លិចបំផ្លាញ ឬខូចខាត ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលគិតមកទល់ពេលនេះ បានអូសបន្លាយពេលជិត២ឆ្នាំ​ហើយ។ របាយការណ៍ខាងលើ បានអះអាងថា ថ្លៃចំណាយសម្រាប់ការងារកសាងនិងស្តារឡើងវិញនៅអ៊ុយក្រែន មានចំនួនសរុប៤៨៦ពាន់លានដុល្លារ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ របាយការណ៍ដដែល បានបន្តថា អ៊ុយក្រែននឹងត្រូវការថវិកា១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤នេះតែឯងប៉ុណ្ណោះ សម្រាប់តម្រូវការកសាងឡើងវិញ​ ដែលចាំបាច់បន្ទាន់ៗ ដូចជាការជួសជុលលំនៅដ្ឋាន និងបណ្តាញតភ្ជាប់ផ្នែកដឹកជញ្ជូនសំខាន់ៗ។ ទន្ទឹមគ្នា អ៊ុយក្រែនកំពុងអំពាវនាវឱ្យ​ក្រុមសម្ព័ន្ធមិត្តលោកខាងលិច បញ្ចេញទ្រព្យសម្បត្តិរុស្ស៉ី ដែលត្រូវបានបង្កកចំនួនប្រហែល ៣០០ពាន់លានដុល្លារ ដើម្បីយកទៅប្រើក្នុងការងារជួសជុល​ដ៏ធំសម្បើម នៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ គួរបញ្ជាក់ថា របាយការណ៍ខាងលើ បានរកឃើញថា ប្រមាណជា១០ភាគរយនៃលំនៅដ្ឋានទូទាំងប្រទេសអ៊ុយក្រែន គឺបានរងការខូចខាត ឬបំផ្លិចបំផ្លាញក្នុងសង្រ្គាម ហើយរបាយការណ៍នោះ […]

Apple កំពុងធ្វើការលើមុខងារ AI ថ្មីដើម្បីប្រកួតប្រជែងជាមួយនឹង Microsoft

Naren February 16, 2024 16/02/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់ដំណើរការឧបករណ៍ (Tool) បញ្ញាសិប្បនិម្មិត្ត (AI) ថ្មីមួយនៅចុងឆ្នាំនេះ ដើម្បីប្រជែងជាមួយនឹង GitHub Copilot របស់ Microsoft ដែលនឹងជួយឱ្យអ្នកបង្កើតកូដកាន់តែងាយស្រួល និងលឿន រហ័សជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ Tool ថ្មីដែល Apple គ្រោងប្រកាសបង្ហាញនោះត្រូវបានគេឱ្យដឹងថា នឹងបង្កើតឡើងជាពិសេសដើម្បីជំនួយទៅដល់កម្មវិធីសរសេរកូដរបស់ Apple ដែលមានឈ្មោះថា Xcode ដោយវាមានសមត្ថភាពបំពេញកូដដែលមានចន្លោះ ហើយវានឹងដំណើរការដោយបញ្ញាសិប្បនិម្មិត្ត AI។ យោងតាមការចុះផ្សាយបានឱ្យដឹងបន្ថែមទៀតថា Tool នេះនឹងស្រដៀងទៅនឹង GitHub Copilot របស់ Microsoft ដែលអាចបំពេញចន្លោះ និងប្លុកកូដដោយផ្អែកលើកួដ ដែល Developer បានបង្កើតឡើង។ តាមការអះអាងបានឱ្យដឹងថា Apple បានធ្វើការលើ Tool ថ្មីនេះចាប់តាំងពីឆ្នាំ២០២៣ មកម្លេះ ហើយត្រៀមដាក់បង្ហាញនៅចុងឆ្នាំនេះ តាមការរំពឹងទុកអាចនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ WWDC ដ៏ធំរបស់ […]

ទ្រព្យរបស់មហាសេដ្ឋីវៀតណាមបីនាក់កើនឡើងជិត ១ពាន់លានដុល្លារនៅឆ្នាំ២០២៣

Naren February 16, 2024 16/02/2024

(ហាណូយ)៖ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីកំពូលចំនួនបីនាក់របស់វៀតណាមបានកើនឡើងជិត ១ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែតវៀតណាម VN Express បានរាយការណ៍ថា បញ្ជីរាយឈ្មោះមហាសេដ្ឋីគិតត្រឹមដំណាច់ឆ្នាំ២០២៣ របស់ទស្សនាវដ្តី Forbes មានឈ្មោះមហាសេដ្ឋីវៀណាមចំនួន ៥នាក់គឺលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែក Hoa Phat អ្នកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet លោក Tran Ba Duong ប្រធានក្រុមហ៊ុនទីផ្សាររថយន្ត Thaco និងលោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank។ ការស្ទុះងើបឡើងវិញនៃទីផ្សារភាគហ៊ុននៅឆមាសទីពីរនៃឆ្នាំ២០២៣ បានធ្វើឱ្យមហាសេដ្ឋីកំពូលទាំងបីរបស់វៀតណាមបានកើនឡើងទ្រព្យសម្បត្តិបន្ថែមបន្ទាប់ពីបានទទួលរងការធ្លាក់ចុះទ្រព្យសកម្មក្នុងឆ្នាំ២០២២។ ទ្រព្យរបស់លោក Long បានកើនឡើងជាង ៥០០លានដុល្លារ ខណៈដែលទ្រព្យរបស់លោក […]

ជប៉ុនរបូតតំណែងជាមហាអំណាចសេដ្ឋកិច្ចធំទី៣ក្នុងពិភពលោក ជំនួសដោយអាល្លឺម៉ង់

Naren February 16, 2024 16/02/2024

(តូក្យូ)៖ ប្រទេសជប៉ុនបានធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចដោយឥតរំពឹងទុកនៅចុងឆ្នាំមុន ដោយបានរបូតតំណែងជាមហាអំណាចសេដ្ឋកិច្ចទីបីក្នុងពិភពលោកទៅឱ្យប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមកាសែត Channel News Asia របស់សិង្ហបុរី។ កាសែត Channel News Asia បានរាយការណ៍ថា អ្នកវិភាគមួយចំនួនកំពុងព្រមានពីការធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចម្តងទៀតនៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ ដោយសារតម្រូវការខ្សោយនៅក្នុងប្រទេសចិន ការធ្លាក់ចុះការប្រើប្រាស់ និងការផ្អាកផលិតកម្មនៅអង្គភាពមួយរបស់ក្រុមហ៊ុន Toyota Motor Corp ដែលទាំងអស់នេះបង្ហាញឱ្យឃើញផ្លូវដ៏លំបាកឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។ លោក Yoshiki Shinke សេដ្ឋវិទូប្រតិបត្តិជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life Research បាននិយាយថា៖ «អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះគឺការធ្លាក់ចុះការប្រើប្រាស់ និងការចំណាយមូលធន ដែលជាសសរស្តម្ភដ៏សំខាន់នៃតម្រូវការក្នុងស្រុក»។ លោកមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចនឹងបន្តខ្វះសន្ទុះក្នុងពេលបច្ចុប្បន្នដោយមិនមានកត្តាជំរុញសំខាន់ៗចំពោះកំណើនឡើយ»។ យោងតាមកាសែត Channel News Asia ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ០,៤ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បន្ទាប់ពីការធ្លាក់ចុះ ៣,៣ភាគរយនៅក្នុងត្រីមាស២ ដែលផ្ទុយពីការព្យាកររបស់ទីផ្សារដែលថា សេដ្ឋកិច្ចនឹងកើនឡើង ១,៤ភាគរយ។ ការធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា ជាធម្មតាត្រូវបានចាត់ទុកថាជាការដើរថយតក្រោយនៃសេដ្ឋកិច្ច។ ទិន្នន័យបានបង្ហាញថា ផ.ស.ស នាម (ណូមីណាល់) របស់ប្រទេសជប៉ុនមានចំនួន […]

មីយ៉ាន់ម៉ា នឹងចាប់ផ្តើមជ្រើសរើសយុវជន និងយុវនារីចំនួន ៦០,០០០នាក់ ជារៀងរាល់ឆ្នាំឱ្យចូលមប្រើកងទ័ព

Naren February 16, 2024 16/02/2024

(បាងកក)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងជ្រើសរើសយុវជន និងយុវនារីចំនួន ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ឱ្យចូលបម្រើយោធា ក្រោមច្បាប់ស្តីពីការចូលបម្រើការងារថ្មី ជាមួយនឹងការអំពាវនាវឱ្យចាប់ផ្តើមអនុវត្តវា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខែមេសាខាងមុខ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈបាននិយាយថា របបសឹកមីយ៉ាន់ម៉ា បានប្រកាសពីការអនុវត្តកាតព្វកិច្ចយោធាលើ យុវជនជាបុរស និងស្ត្រីទាំងអស់ ខណៈប្រទេសនេះកំពុងជួបការលំបាកកាន់តែខ្លាំងឡើង ក្នុងការវាយប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅតាមតំបន់ជាច្រើនក្នុងប្រទេស បន្ទាប់ពីរបបនេះបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ មិនមានតួលេខគួរឱ្យទុកចិត្ត ចំពោះទំហំកងទ័ពរបស់មីយ៉ាន់ម៉ាទេ។ ប៉ុន្តែ CIA World Factbook បានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា ទំហំកងទ័ពមីយ៉ាន់ម៉ាមានចំនួនពីចន្លោះ ១៥០,០០០ ទៅ ៤០០,០០០។ វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់ថា ទាហាន ២១,០០០ នាក់ត្រូវបានបាត់បង់ ដោយសារតែការស្លាប់បាត់បង់ជីវិត ការរត់ចោលជួរ និងការរត់ចោលស្រុកជាដើម ចាប់តាំងពីយោធាឡើងកាន់អំណាច ដោយបន្សល់ទុកនូវកម្លាំង […]

ថៃប្រកាសថ្ងៃឈប់សម្រាកបន្ថែមសម្រាប់បុណ្យចូលឆ្នាំដើម្បីជំរុញវិស័យទេសចរណ៍

Naren February 16, 2024 16/02/2024

(បាងកក)៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តថ្ងៃឈប់សម្រាកបន្ថែមសម្រាប់មន្ត្រីរាជការក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងខែមេសា ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះព្យាយាមរក្សានិរន្តរភាពការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ថ្ងៃឈប់សម្រាកនៅថ្ងៃទី១២ ខែមេសា នឹងអនុវត្តចំពោះការិយាល័យរដ្ឋាភិបាល និងទីភ្នាក់ងាររដ្ឋផ្សេងទៀត ហើយនឹងបង្កើនថ្ងៃបុណ្យឈប់សម្រាកពិធីបុណ្យសង្ក្រាននេះរហូតដល់ ៥ថ្ងៃពោលគឺឈប់សម្រាកពីថ្ងៃទី១២ រហូតដល់ថ្ងៃទី ១៦ខែមេសា។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រៃថៃ សេដ្ឋា ថាវីស៊ីន ដែលបានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្ការថា វិធានការនេះនឹងជំរុញទេសចរណ៍ និងការចំណាយក្នុងស្រុក។ ចាប់តាំងពីចូលកាន់តំណែងកាលពីប្រាំមួយខែមុន រដ្ឋាភិបាលរបស់លោក សេដ្ឋា បានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញវិស័យទេសចរណ៍ ដែលលោកហៅថា «ការឈ្នះឆាប់រហ័ស» ដើម្បីជំរុញកំណើនវិស័យនេះដែលជាមធ្យមមានកម្រិតតិចជាង ២% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ វិស័យនេះចូលរួមចំណែកប្រហែល ១២% នៃផលិតផលក្នុងស្រុកសរុប និងជិតមួយភាគប្រាំនៃការងារ។ ប្រទេសថៃបានមើលឃើញកំណើននៃការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៤៨% ដល់ ៤,៤លាននាក់គិតចាប់តាំងពីដើមឆ្នាំនេះមកធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងភ្ញៀវទេសចរចិនកាន់តែច្រើនដែលមកទស្សនាប្រទេសថៃក្រោមកម្មវិធីលើកលែងទិដ្ឋាការ។ ទិន្នន័យផ្លូវការបានបង្ហាញថា អ្នកធ្វើដំណើរជិត ២សែននាក់មកពីប្រទេសចិនដីគោកបានសម្រុកទៅទស្សនាប្រទេសថៃកាលពីសប្តាហ៍មុនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិន កើនឡើង ៦៨% ធៀបនឹងសប្តាហ៍មុន។ រដ្ឋាភិបាលថៃកំណត់គោលដៅភ្ញៀវបរទេសចំនួន ៣៥លាននាក់ក្នុងឆ្នាំ២០២៤ ដោយ ៨លាននាក់រំពឹងថាមកពីចិន។ អ្នកធ្វើដំណើរមកពីដីគោកមានចំនួនជាង ២៥% នៃភ្ញៀវទេសចរបរទេសសរុបចំនួន ៤០លាននាក់ក្នុងឆ្នាំ ២០១៩ […]