ព័ត៌មានអន្តរជាតិ

Elon Musk ចេញសារនៅលើ X ច្រានចោលរាល់ព័ត៌មាន ជុំវិញការប្រើប្រាស់សារធាតុខុសច្បាប់

Naren January 10, 2024 10/01/2024

(បរទេស)៖ កំពូលមហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការច្រានចោលរាល់ព័ត៌មានដែលចេញផ្សាយដោយ Wall Street Journal ជុំវិញការចោទប្រកាន់ថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយបង្កឱ្យមានការព្រួយបារម្មនូវទូទាំងក្រុមហ៊ុនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ កាសែត Wall Street Journal បានចុះផ្សាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងតែប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដូចជា LSD, cocaine, ecstasy និង ketamine ជាដើម។ ខណៈការចុះផ្សាយនេះបានបង្កឱ្យមានភាពជាចលាលចលជាខ្លាំងពីថ្នាក់ដឹកនាំធំៗក្នុងក្រុមហ៊ុន SpaceX និង Tesla អំពីអនាគតអាជីវកម្មរបស់ពួកគេ ដែលស្ថិតក្រោមការដឹកនាំរបស់ Elon Musk។ ភ្លាមៗបន្ទាប់ពីករណីនេះមេធាវីរបស់ Musk លោក Alex Spiro បានអះអាងថា «លោក Elon Musk […]

លោក Gabriel Attal ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត របស់បារាំង

Khmerpress January 10, 2024 10/01/2024

(ប៉ារីស)៖ នៅទីបំផុតទៅ ដូចការរំពឹង លោកប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ ទី៩ ខែមករា បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជាប្រធានាធិបតីរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ធ្វើឡើងបន្ទាប់ពីលោក Macron កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានទទួលយកលិខិត លាលែងពីតំណែងរបស់លោកស្រី Elisabeth Borne ក្រោយលោកស្រីបានកាន់តំណែងនេះអស់រយៈពេលជាង២ឆ្នាំ។ លោកស្រី Elisabeth Borne មានអាយុ ៦២ឆ្នាំ ត្រូវបានលោក Macron តែងតាំងជានាយករដ្ឋមន្ត្រីបារាំង កាលពីខែឧសភា ឆ្នាំ២០២២ ដែលបានធ្វើឱ្យលោកស្រីក្លាយជាស្ត្រីទី២ បានកាន់តំណែងនេះនៅក្នុង ប្រវត្តិសាស្ត្ររបស់បារាំង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីបារាំងលោកស្រី Édith Cresson។ ចំណែក ការតែងតាំងលោក Attal មានអាយុ ៣៤ឆ្នាំ ក៏បានធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត និងជាអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេបំផុតដែល បានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅក្នុងប្រវត្តិសាស្ត្របារាំង ហើយក៏ធ្វើឱ្យលោកក្លាយជាអ្នកនយោបាយមានឥទ្ធិពលបំផុតនៅលើពិភពលោក ក្នុងនាមជាអ្នកនយោបាយ […]

ទីប្រជុំជនជាង ១,០០០ ក្នុងប្រទេសអ៊ុយក្រែន ទទួលរងការដាច់ចរន្តអគ្គិសនីដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងខុសពីធម្មតា

Khmerpress January 10, 2024 10/01/2024

(កៀវ)៖ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន បានឱ្យដឹងថ្ងៃអង្គារ (៩ មករា) នេះថា អាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងាឆ្នាំនេះ បានធ្វើឱ្យទីក្រុង និងភូមិជាង ១,០០០ ដាច់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងតំបន់ចំនួនប្រាំបួន ខណៈតម្រូវការនៃការប្រើប្រាស់អគ្គិសនីកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ប្រតិបត្តិករបណ្តាញអគ្គិសនីបាននិយាយថា ការប្រើប្រាស់អគ្គិសនីមានកម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ -១ អង្សាសេនៅក្នុងផ្នែកជាច្រើននៃប្រទេស។ ប្រភពដដែលនេះបានគូសបញ្ជាក់ថា «កម្រិតនៃការប្រើប្រាស់នៅតែបន្តកើនឡើង ដោយសារតែធ្លាក់ចុះយ៉ាងខ្លាំង នៃសីតុណ្ហភាពនៅទូទាំងប្រទេស»។ ក្រសួងថាមពលរបស់អ៊ុយក្រែននិយាយថា ភូមិចំនួន ១,០២៥ គ្មានអគ្គិសនីប្រើប្រាស់នៅថ្ងៃទី ៩ ខែមករា ខណៈប្រទេសដែលកំពុងប្រឈមនឹងសង្រ្គាមមួយនេះ ត្រូវបក់បោកជាមួយនឹងរលក នៃអាកាសធាតុត្រជាក់ខុសពីធម្មតា ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «ក្រុមសង្គ្រោះបន្ទាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់ កំពុងធ្វើការយ៉ាងមមាញឹកគ្មានពេលឈប់សម្រាក ដើម្បីជួសជុលការខូចខាត។ ទោះជាយ៉ាងណាក៏ដោយ ទឹកកកធ្វើឱ្យការងារកាន់តែពិបាក»។ មជ្ឈមណ្ឌលឧតុនិយមអ៊ុយក្រែនបានព្យាករណ៍ថា អាកាសធាតុនឹងកាន់តែអាក្រក់ ដោយមានព្រិលធ្លាក់កាន់តែច្រើននៅភាគខាងត្បូង និងភាគអាគ្នេយ៍ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះរហូតដល់ -២១ អង្សាសេនៅពេលយប់ និង -១២ អង្សាសេនៅពេលថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ […]

ជប៉ុនគ្រោងពង្រីកកញ្ចប់ថវិកាបម្រុងប្រចាំឆ្នាំសារពើពន្ធ២០២៤/២០២៥ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ ក្រោយគ្រោះរញ្ជួយដី

Khmerpress January 9, 2024 09/01/2024

(តូក្យូ)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Shunichi Suzuki បាននិយាយនៅថ្ងៃអង្គារនេះថា ជប៉ុនមានផែនការពង្រីកថវិកាសារពើពន្ធឆ្នាំ ២០២៤/២០២៥ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ នៅឧបទ្វីប Noto ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ លោក Suzuki និយាយថា នៅព្រឹកថ្ងៃអង្គារនេះ គណៈរដ្ឋមន្រ្តីបានអនុម័តលើការចំណាយ ៤.៧៤ពាន់លានយេន ពីទុនបម្រុងឆ្នាំសារពើពន្ធ ២០២៣/២០២៤ សម្រាប់ផ្តល់ជំនួយដូចជាទឹក អាហារ ក្រណាត់កន្ទបទារក និងឧបករណ៍វាស់កម្តៅ។ ដោយបង្ហាញពីលទ្ធភាព នៃការចំណាយទុនបម្រុងបន្ថែមទៀត លោក Suzuki បានប្រាប់សន្និសីទសារព័ត៌មានថា ទុនបម្រុងនេះនឹងនាំឲ្យការឆ្លើយតប មានភាពប្រាកដនិយម និងលឿនជាងមុន។ ការផ្លាស់ប្តូរផែនការថវិកាឆ្នាំ ២០២៤/២០២៥ ត្រូវបានធ្វើឡើងមុនពេលដាក់ជូនសម័យប្រជុំសភា នៅចុងខែមករា។ រដ្ឋាភិបាលជប៉ុន បានអនុម័តថវិកាសរុបចំនួន ១១២ពាន់លានយ៉េន ឬស្មើនឹង ៧៨០ពាន់លានដុល្លារ នៅត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ មុនការរញ្ជួយដី ដែលក្នុងនោះរួមមានថវិកា ៥០០ពាន់លានយ៉េនសម្រាប់ទុនបម្រុងទូទៅ និង ១ប៊ីលានយ៉េនទៅក្នុងទុនបម្រុង សម្រាប់វិធានការទប់ទល់អតិផរណា។ […]

ឥណ្ឌូណេស៉ីផ្អាកប្រតិបត្តិការយន្តហោះ Boeing MAX ៣គ្រឿង ក្រោយកើតឧប្បត្តិហេតុប៉ើងរបើកផ្ទាំងទ្វារយន្តហោះប្រភេទនេះ នៅអាមេរិក

Khmerpress January 9, 2024 09/01/2024

(ហ្សាការតា)៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ីបានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌូណេស៉ីសម្រេចផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិការយន្តហោះ Boeing 737 MAX 9 ចំនួន ៣គ្រឿង កាលពីថ្ងៃទី៦ ខែមករានេះ ទោះបីជាពួកវាលក្ខណៈខុសគ្នា ពីយន្តហោះ MAX 9 ដែលត្រូវចុះចតបន្ទាន់នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី អ្នកនាង Adita Irawati បាននិយាយថា យន្តហោះ Boeing 737 MAX 9 ទាំង ៣គ្រឿងដែលឥណ្ឌូណេស៉ីមាន នឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន រហូតដល់មានការដំណឹងជាថ្មី។ ក្រសួងដឹកជញ្ជូន នឹងសហការជាមួយរដ្ឋបាលអាកាចរណ៍សហព័ន្ធអាមេរិក (FAA) ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Lion Air ដើម្បីតាមដាន ខណៈដែលសុវត្ថិភាពនៃប្រតិបត្តិការគឺជាគោលដៅអាទិភាព។ អ្នកនាង Adita បានបញ្ជាក់ថា «យន្តហោះ MAX 9 […]

គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

Khmerpress January 9, 2024 09/01/2024

(ម៉ានីល)៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។ តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទេ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីនដែលមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ ភ្នំភ្លើងប៉ាស៊ីហ្វិក លាតសន្ធឹងចាប់ពីប្រទេសជប៉ុន កាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងអាងប៉ាស៊ីហ្វិកទាំងមូល។ កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារលើកោះ Mindanao ផងដែរ ដោយនៅពេលនេះបានបង្ខំឱ្យមាន ការប្រកាសអាសន្នពីរលកស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Apple នឹងពន្យាពេលចេញលក់ AirTag ជំនាន់ទី២ រហូតដល់ឆ្នាំ២០២៥

Khmerpress January 9, 2024 09/01/2024

(បរទេស)៖ សម្រាប់អ្នកគាំទ្រផលិតផលថ្មីៗ ពីក្រុមហ៊ុន Apple ប្រាកដជាបានស្គាល់ឧបករណ៍ AirTag រួចមកហើយ ដែលវាមានរូបរាងតូចច្រឡឹងដូចទៅនឹងកាក់ និងមានមុខងារតាមដានទីតាំង (Tracking Device) ឬរបស់របរផ្សេងៗ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា AirTag 2 ឬជំនាន់ទី២ របស់ Apple ដែលត្រៀមចេញលក់ក្នុងឆ្នាំ២០២៤ នេះទំនងជាមិនលេចវត្តមាននោះទេ ដោយត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ជុំវិញមូលហេតុនៃការពន្យាពេលចេញលក់ AirTag 2 នេះមិនត្រូវបាន Apple ជូនដំណឹងនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍ពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ទំនងមកពីការ «ផលិតលើសកម្រិត» ខណៈឧបករណ៍ AirTag ជំនាន់មុន គេឃើញសល់ស្តុកពេញឃ្លាំងទំនិញរបស់ Apple ទាំងលក់រាយ និងឃ្លាំងផ្ទុកផលិតផលធំ។ យ៉ាងណាមិញបើតាមសន្ទុះនៃការគាំទ្រ AirTag ជំនាន់ទី១ គេឃើញមានការគាំទ្រពីអ្នកប្រើប្រាស់ច្រើនគួរសម ហើយមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា Apple […]

ម៉ាល់ឌីវព្យួរតំណែងមន្រ្តី៣រូប ដោយសារតែការប្រមាថនាយករដ្ឋមន្រ្តីឥណ្ឌា

Khmerpress January 8, 2024 08/01/2024

(ម៉ាល)៖ រដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់ឌីវ បានសម្រេចព្យួរតំណែងអនុរដ្ឋមន្រ្តីចំនួន ៣រូប ដោយសារតែការប្រមាថលើនាយករដ្ឋមន្រ្តីឥណ្ឌា ចំពេលដែលទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះ កាន់តែធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។ មន្រ្តីរដ្ឋាភិបាលម៉ាល់ឌីវមួយរូប បានប្រាប់ Reuters កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អនុរដ្ឋមន្រ្តីទាំង ៣រូប បម្រើការនៅក្រសួងកិច្ចការយុវជន ព័ត៌មាន និងសិល្បៈ ហើយត្រូវបានដាក់ពិន័យចំពោះការអត្ថាធិប្បាយរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំង ៣បានសរសេរប្រដូច លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅនឹង «រូបត្លុក ភេរវករ និងអាយ៉ងរបស់អ៉ីស្រាអែល» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយឆ្លើយតបទៅនឹង Comment នៅក្នុងវីដេអូដែលលោក Modi ទៅលេងកោះ Lakshadweep របស់ឥណ្ឌា ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។ បើតាមគណៈកម្មការជាន់ខ្ពស់ របស់ឥណ្ឌានៅម៉ាល់ឌីវ បានលើកឡើង និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការបង្ហោះសារបែបនេះ។ គួរបញ្ជាក់ថា តាមទស្សនៈខ្លះចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក Modi ថាជាការព្យាយាមទាញភ្ញៀវទេសចរឲ្យចេញពីម៉ាល់ឌីវ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមទូទាំងពិភពលោក ដោយមាន […]

ក្រុមហ៊ុនវៀតណាម VinFast បោះទុនខ្ទង់ ៥០០លានដុល្លារ សាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីជាលើកដំបូងនៅឥណ្ឌា

Khmerpress January 8, 2024 08/01/2024

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹងរដ្ឋាភិបាលឥណ្ឌាដែលមានតម្លៃប្រមាណ ៥០០លានដុល្លារ ក្នុងគោលបំណងសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា VinFast និងរដ្ឋាភិបាលឥណ្ឌាបានចុះកិច្ចព្រមព្រៀងឆ្ពោះទៅរកការវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារឯណោះ ខណៈការបោះទុនលើកនេះ គឺជាជំហានដំបូងសម្រាប់រយៈពេល ៥ឆ្នាំនៃគម្រោងនេះ។ រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងរបស់ VinFast នឹងមានទីតាំងនៅឯទីក្រុង Thoothukudi នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ដោយឡែកចំពោះការសាងសង់វិញត្រូវបាន ViFast បញ្ជាក់ថា នឹងចាប់ផ្តើមនៅឆ្នាំនេះតែម្តង ក្រោយការសាងសង់បញ្ចប់រួចរាល់ នឹងអាចបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាជនឥណ្ឌាបានចន្លោះពី ៣,០០០ ទៅ ៣,៥០០ការងារឯណោះ។ គួរជម្រាបដែរថា ទីផ្សារឥណ្ឌាបច្ចុប្បន្ននេះកំពុងក្លាយជាកន្លែងវិនិយោគដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទូទាំងពិភពលោក។ ក្រោមការវិនិយោគគម្រោងដំបូងនេះ VinFast រំពឹងថា នឹងអាចផលិតអាគុយសម្រាប់រថយន្តអគ្គិសនីបានរហូតដល់ទៅ ១៥០,០០០គ្រឿង បើធៀបទៅនឹង ២៥០,០០០ នៅរោងចក្រធំរបស់ខ្លួននៅក្នុងប្រទេសវៀតណាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្រ្តីជាប្រពន្ធដើមម្នាក់ ស្នើឱ្យប្តីរៀបការជាមួយមិត្តភក្តិល្អរបស់គាត់ថែមម្នាក់ទៀតដើម្បីបានមករស់នៅជុំគ្នាក្នុងគ្រួសារតែមួយ

Khmerpress January 8, 2024 08/01/2024

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់បានស្នើឲ្យប្តីរបស់គាត់យកប្រពន្ធថែមម្នាក់ទៀត ខណៈស្រ្តីដែលជាប្រពន្ធទី២នោះគឺជាមិត្តភក្តិល្អរបស់គាត់តែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា រឿងរ៉ាវដ៏កម្រនេះបានកើតឡើងនៅក្នុងតំបន់ Kampung Kolam Limbongan ក្រុង Malacca ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ បុរសដែលមានសំណាងអាចទទួលបានប្រពន្ធថែមម្នាក់ទៀតដោយសន្តិភាពរូបនេះត្រូវបានគេឱ្យដឹងថា មានអាយុ ៣៨ឆ្នាំ បានរៀបការជាមួយប្រពន្ធទី១ អស់រយៈពេល ១២ឆ្នាំមកហើយ និងថែមទាំងមានកូន ៣នាក់អាយុចន្លោះពី ៤ដល់១១ឆ្នាំទៀតផង។ ប្រភពខាងលើបានបន្តថា វាគឺជាក្តីស្រមៃយូរមកហើយដែលស្រ្តីជាប្រពន្ធទី១ ចង់ឲ្យប្តីរបស់គាត់រៀបការជាមួយនិងមិត្តភក្តិល្អរបស់គាត់ថែមម្នាក់ទៀត ដើម្បីបានរស់នៅជុំគ្នាប្រកបដោយសុភមង្គល ហើយនៅក្នុងថ្ងៃដែលប្តីរបស់គាត់រៀបការជាមួយប្រពន្ធទី២នោះ ស្រ្តីជាប្រពន្ធទី១ ក៏បានទៅចូលរួម និងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត