ព័ត៌មានអន្តរជាតិ

អាកាសចរណ៍អាមេរិក លុបចោលជើងហោះហើរសរុបជាង២,០០០ជើង ដោយសារព្យុះរដូវរងាដ៏ធំមួយ

Khmerpress January 13, 2024 13/01/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិក បានសម្រេចចិត្ត​លុបចោលជើងហោះហើរសរុបច្រើនជាង២,០០០ជើង បន្ទាប់ពីព្យុះរដូវរងាយ៉ាងធំមួយ បានបង្កឱ្យដាច់បណ្តាញចរន្តអគ្គិសនី និងប៉ះពាល់ដល់​អាជីវកម្មនៅក្នុងរដ្ឋសរុបចំនួន១២ ខណៈអាកាសធាតុត្រូវបានព្យាករថា នឹងចុះត្រជាក់កាន់តែខ្លាំងអំលុងចុងសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។ ទិន្នន័យពីវែបសាយតាមដានជើងហោះហើរពិភពលោក FlightAware បានបង្ហាញឱ្យឃើញថា ជើងហោះហើរសរុបចំនួន២,០៥៨ជើង ត្រូវបានលុបចោល ហើយចំនួន៥,៨៤៦ជើងផ្សេងទៀត ត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ នៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានលុបចោល​ជើងហោះហើរច្រើនជាងគេ គឺ Southwest Airlines (៤០១ជើង) ហើយបន្ទាប់គឺ SkyWest (៣៥៨ជើង)។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលអាកាសចរណ៍ស៉ីវិលអាមេរិក FAA បានចេញសារព្រមានថា ដុំពពក ព្រិល និងសម្ពាធខ្យល់ អាចនឹងពន្យារពេលជើងហោះហើរ នៅតាមអាកាសយានដ្ឋានមួយចំនួន។ គួរបញ្ជាក់ថា ព្យុះរដូវរងាកំពុងគ្របដណ្តប់លើផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈបើយោងតាមព្យាកររបស់អាជ្ញាធរឧតុនិយមអាមេរិក អាកាសធាតុបែបនេះ ទំនងជានឹងបន្តពេញមួយសប្តាហ៍នេះ ហើយសីតុណ្ហាភាពកាន់តែចុះត្រជាក់ខ្លាំង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងលើតំបន់ភាគខាងកើត និងព្រិលកម្រាស់ក្រាស់លើតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក៕ […]

BYD បន្តមានប្រៀបជាង Tesla ក្នុងការលក់រថយន្ត EV

Khmerpress January 13, 2024 13/01/2024

(បរទេស)៖ យោងតាមលទ្ធផលនៃការលក់ប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង អាមេរិក Tesla បានបង្ហាញឱ្យឃើញថា BYD នៅតែរក្សាបានតំណែងជាកំពូលអ្នកលក់រថយន្តអគ្គិសនី (EV) លំដាប់ទី១នៅលើពិភពលោក ជាមួយនឹងរថយន្តចំនួន ៣,០២លានគ្រឿង ខណៈ Tesla លក់បាន ១,២២ លានគ្រឿង។ ផ្អែកលើសមត្ថភាពផលិត, ក្រុមហ៊ុន Tesla បានប៉ាន់ប្រមាណថា ការលក់អាចនឹងឈានដល់ ២,២លានគ្រឿងនៅឆ្នាំនេះ ដោយបានកើនឡើង ២២ភាគរយពីឆ្នាំ ២០២៣។ ឧស្សាហកម្មនេះបានព្យាករណ៍ថា BYD នឹងលក់រថយន្ត EV បានចន្លោះពី ៣,៨ ទៅ ៤លានគ្រឿងនៅឆ្នាំ ២០២៤ ក្នុងកំណើនប្រចាំឆ្នាំចន្លោះពី ២៦ភាគរយទៅ ៣២ភាគរយ។ ប្រសិនបើក្រុមហ៊ុនទាំងពីរ អាចធ្វើបានដូចតាមការប៉ាន់ស្មាននៅឆ្នាំនេះ នោះ BYD នឹងលក់រថយន្ត EV ពី ១,៦ ទៅ ១,៨លានគ្រឿង ច្រើនជាង Tesla បើធៀបនឹងគម្លាត ១,២លានគ្រឿងក្នុងឆ្នាំ២០២៣៕ […]

Amazon ត្រៀមកាត់បន្ថយបុគ្គលិកខ្ទង់ ៥ភាគរយបន្ថែមទៀតនៅក្នុងអង្គភាពបុត្រសម្ព័ន្ធរបស់ខ្លួន

Khmerpress January 12, 2024 12/01/2024

(បរទេស)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន e-commerce យក្សអាមេរិក Amazon បានជូនដំណឹងថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រមាណ ៥ភាគរយនៅក្នុងអង្គភាពបុត្រសម្ព័ន្ធមួយរបស់ខ្លួនដែលមានឈ្មោះថា Audible។ ខណៈគម្រោងបញ្ឈប់នេះត្រូវបាន CEO របស់ Audible អះអាងថា ត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណាយក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ Audible គឺជា Online Audiobook និងជា PodCast ដែលត្រូវបានទិញយកដោយក្រុមហ៊ុនមេ Amazon ក្នុងឆ្នាំ២០០៨ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ។ ជុំវិញការបញ្ឈប់បុគ្គលិកនេះ CEO ផ្ទាល់របស់ Audible លោក Bob Carrigan បានឱ្យដឹងថា នឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៥ភាគរយនៃបុគ្គលិកសរុបទាំងអស់របស់ខ្លួន ហើយក្រុមហ៊ុនធ្វើបែបនេះគឺ ដើម្បីពង្រឹងអាជីវកម្មរយៈពេលវែង។ គួរជម្រាបដែរថា ការបញ្ឈប់បុគ្គលិកនៅ Audible គឺដូចទៅនឹងផែនការបញ្ឈប់បុគ្គលិកសរុបចំនួន ២៧,០០០នាក់របស់ Amazon កាលពីអំឡុងឆ្នាំ២០២២ អ៊ីចឹង។ តាមការរំពឹងទុក Amazon អាចនឹងព្យាយាមកាត់បន្ថយបន្ថែមទៀត […]

កូរ៉េខាងជើងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើកដំបូងក្រោយបិទប្រទេសតាំងពីឆ្នាំ២០២០មក

Khmerpress January 12, 2024 12/01/2024

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនឹងបើកច្រកទ្វារព្រំដែនទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើដំបូងគិតចាប់តាំងពីមានវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែមករានេះ។ គួររម្លឹកជូនថា កូរ៉េខាងជើងបានបិទប្រទេសមិនឲ្យមានភ្ញៀវបរទេសធ្វើដំណើរចូលដោយគ្មានការអនុញ្ញាតចាប់តាំងពីឆ្នាំ ២០២០មក ហើយកូរ៉េខាងជើងក៏បានក្លាយជាប្រទេសដែលមានវិធានការរឹតបន្តឹងប្រទេសតឹងរឹងជាងគេបំផុតផងដែរ។ ភ្ញៀវទេសចរអន្តជាតិដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងជាលើកដំបូងនោះគឺជាក្រុមភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលត្រូវធ្វើដំណើរចេញពីប្រទេសរុស្ស៊ីនៅក្នុងថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ។ ដំណើរទេសចរណ៍មួយនេះនឹងមានរយៈពេល ៤ថ្ងៃ ខណៈអ្នកដំណើរអាចទៅដើរកំសាន្តនៅទីកន្លែងជាច្រើនក្នុងទីក្រុងព្យុងយ៉ាង និងកន្លែងជិះស្គីទឹកកកផងដែរ។ គួរកត់សម្គាល់ថា ដំណើរទេសចរណ៍ពីសំណាក់ពលរដ្ឋរុស្ស៊ីខាងលើនេះគឺបានកើតឡើងក្រោយពេលលោក គឹម ជុងអ៊ុន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងទៅនេះ។ សូមបញ្ជាក់ជូនផងដែរថា កាលពីឆ្នាំ២០១៩ ប្រទេសកូរ៉េខាងជើងបានប្រកាសថា អាចទទួលបានប្រាក់ចំណូលចំនួន ១៧៥លានដុល្លារពីវិស័យទេសចរណ៍អន្តរជាតិ ខណៈភ្ញៀវទេសចរដែលបានធ្វើដំណើរទៅដល់ទឹកដីកូរ៉េខាងជើងច្រើនជាងគេនោះគឺភ្ញៀវទេសចរជនជាតិចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អង្គការ ILO ថា អត្រាគ្មានការងារធ្វើពិភពលោកនឹងកើនឡើងនៅឆ្នាំ២០២៤

Khmerpress January 12, 2024 12/01/2024

(ហ្សឺណែវ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងកាលពីថ្ងៃពុធថា អត្រាគ្មានការងារធ្វើពិភពលោកនឹងកើនឡើងបន្តិចនៅឆ្នាំ២០២៤ ខណៈដែលអង្គការនេះក្តីបារម្ភកាន់តែខ្លាំងអំពីផលិតភាពដែលនៅទ្រឹង វិសមភាពកាន់តែអាក្រក់ និងការប៉ះពាល់ដល់ប្រាក់ចំណូលដោយសារអតិផរណា។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិមួយនេះបានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩ បានថមថយក្នុងគ្រាដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងអតិផរណារ៉ាំរ៉ៃដែលបង្កឱ្យធនាគារកណ្តាលរបស់ប្រទេសផ្សេងៗចាត់វិធានការយ៉ាងតក់ក្រហល់។ អង្គការ ILO បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងការរំពឹងទុកបន្តិច ហើយទីផ្សារការងារបានបង្ហាញពីភាពធន់គួរឱ្យភ្ញាក់ផ្អើល។ ទោះជាយ៉ាងណា អង្គការ ILO បានបន្ថែមថា ប្រាក់ឈ្នួលពិតបានធ្លាក់ចុះនៅក្នុងប្រទេសភាគច្រើនដែលជាសមាជិករបស់ក្រុមប្រទេស G20 ដោយសារការដំឡើងប្រាក់ឈ្នួលទាបជាងអត្រាកំណើនអតិផរណា។ អត្រាគ្មានការងារធ្វើសកលឆ្នាំ២០២២ មានចំនួន ៥,៣ភាគរយ និងបានធ្លាក់ចុះតិចតួចនៅឆ្នាំ២០២៣ មកនៅត្រឹម ៥,១ភាគរយ។ នៅឆ្នាំ២០២៤ មនុស្សចំនួន ២លាននាក់ថែមទៀតត្រូវបានរំពឹងថានឹងស្វែងរកការងារធ្វើ ដែលបង្កើនអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកដល់ ៥,២ភាគរយវិញ។ អង្គការ ILO បានឱ្យដឹងទៀតថា ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះនៅក្នុងបណ្តាប្រទេស G20 ភាគច្រើន ហើយជាទូទៅការថយចុះកម្រិតជីវភាពដែលបណ្តាលមកពីអតិផរណាគឺ «ទំនងជាមិនវិលត្រលប់មកវិញយ៉ាងឆាប់រហ័ស» នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្តល់សិទ្ធិដោយ៖ freshnews

Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិ ដើម្បីឆាប់បានដាក់ដំណើរការ

Khmerpress January 12, 2024 12/01/2024

(បរទេស)៖ គម្រោង Apple Car ហាក់ដូចជាមិនដំណើរការ និងជាប់គាំង ខណៈព័ត៌មានចចាមអារ៉ាមជាច្រើនបានចេញផ្សាយជាបន្តបន្ទាប់។ ថ្មីៗនេះ ក្រុមអ្នកឃ្លាំមើលបាននិយាយថា ក្រុមហ៊ុន Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីជំរុញឱ្យបានឆាប់ដំណើរការនៅក្នុងឆ្នាំ២០២៤នេះ។ គម្រោង Appel Car មិនត្រូវបានខាងក្រុមហ៊ុន Apple លាតត្រដាងឱ្យច្បាស់ថា វាជាគម្រោងអ្វីឱ្យប្រាកដនោះទេ ខណៈព័ត៌មានជាច្រើនបានលើកឡើងថា វាជាការបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិ ចំណែកខ្លះទៀតថា វាជាបច្ចេកវិទ្យាថ្មីដែលត្រូវបំពាក់ជាមួយនឹងរថយន្ត។ កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានប្រមូលអ្នកជំនាញជាច្រើនរួប បង្កើតជាក្រុមសាកល្បងបើកបរដោយរថយន្ត ដែលវាត្រូវបានគេដឹងថា មានមនុស្សជាច្រើនចូលរួមនៅក្នុងក្រុមនោះ ប៉ុន្តែក្រោយមកទៀតមនុស្សជាច្រើនត្រូវបានកាត់បន្ថយ ហើយបើតាមប្រភពពីមនុស្សទាំងនោះបានបង្ហើបឱ្យដឹងថា គម្រោង Apple Car កំពុងជាប់គាំង។ យោងតាមរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្កើនចំនួនអ្នកបើកបរសាកល្បងរបស់ខ្លួនដល់ ១៦២នាក់ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តជាថ្មី ចំពោះបច្ចេកវិជ្ជាបើកបរស្វ័យប្រវត្តិដ៏ល្អឥតខ្ចោះ។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ដល់ ៦៨គ្រឿង ដែលកំពុងស្ថិតក្រោមការសាកល្បងយ៉ាងម៉ត់ចត់។ កាលពីឆ្នាំ ២០២២ មានការរំពឹងទុកយ៉ាងទូលំទូលាយថា Apple អាចនឹងបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួននៅឆ្នាំ ២០២៦។ អ្នកគាំទ្រ […]

Edoardo Bove ត្រូវមួយដបស្រាបៀរ នឹងកីឡាករ ៣រូបត្រូវបណ្តេញចេញពីទីលាន នៅជំនួប Roma លេងចាញ់ Lazio ១-០ ក្នុងពាន Coppa Italia

Naren January 11, 2024 11/01/2024

(ក្រុងរ៉ូម)៖ អំពើហឹង្សាមួយបានកើតមានឡើងសំណាក់ក្រុមអ្នកគាំទ្រ ដែលបណ្តាលឲ្យកីឡាករ Edoardo Bove ត្រូវមួយដបស្រាបៀរចំខ្នងពីក្រោយ នឹងមានកីឡាករ ៣រូប ត្រូវបានបណ្តេញចេញពីទីលាន ក្នុងជំនួបដែលក្រុម Roma លេងចាញ់ក្រុម Lazio នៃពានរង្វាន់ Coppa Italia ស្ថិតក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ស្ថិតនៅក្នុងនាទីចុងម៉ោងនៃការប្រកួត ដឹកនាំការប្រកួតដោយលោកអាជ្ញាកណ្តាល Daniele Orsato សញ្ជាតិអ៊ីតាលី ក៏បានចាយកាត់ក្រហម ៣សន្លឹកបណ្តេញកីឡាករ ៣រូបចេញពីទីលាន ដោយមានការផ្តល់ជួនកីឡាករក្រុម Roma ២សន្លឹកទៅកាន់កីឡាករ Azmoun និង Mancini ហើយមាន ១សន្លឹកឲ្យទៅកាន់កីឡាករ Pedro របស់ក្រុម Lazio ។ កីឡាករវ័យ ២២ឆ្នាំ Edoardo Bove ត្រូវបានគេគប់ដបស្រាបៀរ ចំខ្នងពីខាងក្រោយ ហើយក៏ត្រូវបានប្តូរចេញពីទីលាននៅនាទី៧៦ ជំនួសដោយកីឡាករ Stephan El Shaarawy ខណៈក្រុម Lazio រកបានជ័យជម្នះ ១គ្រាប់ពីការធ្វើបានដោយកីឡាករ Mattia Zaccagni ដោយស៊ុតបាល់ពិន័យ […]

អស់រយៈពេលជាង ៤៣ឆ្នាំហើយ ក្រុមហ៊ុន Honda ទើបតែប្រកាសបង្ហាញ Logo ថ្មី

Naren January 11, 2024 11/01/2024

(បរទេស)៖ វាមិនមែនជារឿងញឹកញ៉ាប់នោះទេសម្រាប់ក្រុមហ៊ុន Honda ក្នុងការផ្ដាស់ប្ដូរ Logo ថ្មីនោះ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងដែលឈានមុខគេមួយនេះ បានប្រកាសបង្ហាញ Logo ថ្មី ដែលមានទម្រង់ប្រហាក់ប្រហែលនឹង Logo ចាស់ដែរ ប៉ុន្តែវារំលេចទៅដោយពន្លឺនៅលើអក្សារ “H” ច្បាស់ជាងមុន ដោយជួយបង្កើននូវភាពស្រស់ស្រាយ។ ចាប់តាំងពីឆ្នាំ ១៩៨១មកដល់ពេលនេះ អស់រយៈពេលប្រមាណជា ៤៣ឆ្នាំហើយ ដែលក្រុមហ៊ុន Honda នៅរក្សា និងប្រើប្រាស់ Logo ចាស់ ហើយសម្រាប់ Logo ថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងប្រើប្រាស់សម្រាប់រថយន្តអគ្គិសនីនាពេលអនាគត។ វាមានន័យថា សម្រាប់រថយន្តប្រើប្រាស់សាំងនាពេលបច្ចុប្បន្ននឹងមិនមាន ឬត្រូវផ្លាស់ប្ដូរទៅប្រើ Logo ថ្មីនេះនោះទេ។ Honda មិនផ្តល់ការពន្យល់ច្រើនសម្រាប់ការរចនាឡូហ្គោនោះទេ ប៉ុន្តែនេះជាអ្វីដែលវានិយាយ៖ «ការបង្ហាញការរចនានេះ ដូចជាដៃដែលលាតសន្ធឹង តំណាងឱ្យការប្តេជ្ញាចិត្តរបស់ Honda ក្នុងការបង្កើនលទ្ធភាពនៃការចល័ត និងបម្រើយ៉ាងស្មោះស្ម័គ្រចំពោះតម្រូវការរបស់អ្នកប្រើប្រាស់ Honda EVs»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda បានដាក់ចេញផែនការណ៍បង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន ៤០ភាគរយនៃសរុបនៅឆ្នាំ២០៣០ និង ៨០ភាគរយនៅឆ្នាំ២០៣៥ ព្រមទាំងលក់រថយន្តអគ្គិសនីសរុប […]

ត្រឹមតែសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ចំនួនលក់ iPhone 15 នៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះខ្ទង់ ៣០ភាគរយ ខណៈ Huawei កំពុងមានសន្ទុះគាំទ្រខ្លាំង

Khmerpress January 10, 2024 10/01/2024

(បរទេស)៖ ប្រភពពីអ្នកវិភាគទីផ្សារស្មាតហ្វូនដ៏ល្បី Jefferies បានឱ្យដឹងថា ទីផ្សារ iPhone 15 នៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងចំនួនដ៏ច្រើនបំផុតមួយដល់ទៅខ្ទង់ ៣០ភាគរយឯណោះ ហើយការធ្លាក់ចុះនេះត្រូវបានគេរំពឹងថា វានឹងបន្តរហូតដល់ដាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ Apple ធ្លាប់តែក្រុមហ៊ុនដាក់លក់ iPhone បានចំនួនច្រើនជាងគេនៅទូទាំងពិភពលោក ហើយក៏ជាអ្នកកាន់កាប់ទីផ្សារស្មាតហ្វូនច្រើនជាងគេក្នុងប្រទេសចិនផងដែល តាមរយៈចំនួនលក់កន្លងមក។ តែយ៉ាងណាក្រោយក្រុមហ៊ុនចិន Huawei ចាប់ផ្តើមប្រឡូកចូលវិស័យស្មាតហ្វូនវិញ ឃើញថាចំនួនលក់ iPhone នៅប្រទេសចិនចាប់ផ្តើមប្រែប្រួលតែម្តង។ ផ្ទុយទៅវិញ Huawei បានបង្ហាញពីកំណើននៃចំនួនលក់របស់ខ្លួនជាបន្តបន្ទាប់ ជាក់ស្តែងបានកើនឡើងស្ទើរតែពីមួយត្រីមាស ទៅមួយត្រីមាស ហើយពិសេសទៀតនោះ គឺចាប់តាំងពីស្មាតហ្វូនកំពូលត្រកូល Mate 60 បានឈានជើងចូលទីផ្សារ ឃើញថាសន្ទុះនៃអ្នកប្រើប្រាស់ Huawei ក្នុងប្រទេសចិនកើនឡើងកាន់តែខ្លាំង។ យ៉ាងណាមិញជុំវិញរបាយការណ៍ពីចំនួនលក់ iPhone 15 គ្រប់ម៉ូដែល ក្រុមហ៊ុន Apple នៅមិនទាន់មានការបង្ហាញនៅឡើយនៅទេ។ ដោយឡែកចំពោះចំនួនលក់ធ្លាក់ចុះបែបនេះ ត្រូវបានប្រភពពីអ្នកវិភាគដដែលបង្ហើបថា នេះទំនងមកពីគោលការណ៍ប្រើប្រាស់ថ្មីក្នុងប្រទេសចិន ដោយអ្នកប្រើប្រាស់ភាគច្រើនស្នេហាជាតិ នឹងងាកទៅប្រើប្រាស់ជាមួយនឹងប្រព័ន្ធដំណើរការ «Made-in-China» ជំនួសវិញ។ […]

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៉ី ជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្ស និងដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត

Khmerpress January 10, 2024 10/01/2024

(ហ្សាការតា)៖ នៅថ្ងៃពុធនេះ ភ្នំភ្លើងមួយមានឈ្មោះថា Lewotobi Laki-Laki នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ដោយជះដុំពពកផេះ​ឡើងផ្ទៃអាកាស កម្ពស់ប្រហែល ២គីឡូម៉ែត្រលើកំពូលភ្នំ ហើយអាជ្ញាធរក៏បានសម្រេចដំឡើង ការប្រកាសអាសន្នសម្រាប់ស្ថានភាពភ្នំភ្លើងនេះ ដល់កម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។ ការផ្ទុះឡើងនេះកើតមាន បន្ទាប់ពីគេបានសង្កេតឃើញភ្នំភ្លើងនោះ បានបញ្ចេញសញ្ញាមិនស្រួល អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ។ ភ្នំភ្លើង Lewotobi Laki-Laki ស្ថិតលើកោះ Flores របស់ឥណ្ឌូណេស៉ី។ អាជ្ញាធរបានដំឡើង ការប្រកាសអាសន្នដល់កម្រិត​លេខ៤ សម្រាប់ភ្នំភ្លើងនេះ ដែលជាកម្រិតខ្ពស់បំផុត និងចេញការហាមឃាត់ មិនឱ្យមនុស្សទៅជិតតំបន់រង្វង់៤-៥គីឡូម៉ែត្រ ជុំវិញមាត់ភ្នំភ្លើងឡើយ។ ទន្ទឹមគ្នា សហគមន៍នៅក្បែរៗតំបន់ភ្នំភ្លើង ត្រូវបានទទូចឱ្យជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ខណៈអាជ្ញាធរក្នុងតំបន់ បានរៀបចំកន្លែងជ្រកកោនបណ្តោះអាសន្ន ចំនួន២ទីតាំង ដែលឥឡូវកំពុងផ្ទុកមនុស្សប្រហែល៥,០០០នាក់។ គួរបញ្ជាក់ថា ប្រទេសប្រជុំកោះនៅអាស៉ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងតំបន់គេហៅថា Pacific Ring of Fire ជាកន្លែងសម្បូរទៅដោយ ​សកម្មភាពភ្នំភ្លើងនិងរញ្ជួយផែនដី ហើយមានភ្នំភ្លើងសរុបទាំងអស់ជិត១៣០។ […]