ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សម្រេចចិត្តសុំចូលជាសមាជិកអង្គការយូណេស្តូឡើងវិញ ហើយព្រមបង់ប្រាក់សំណងជាង​៦០០លានដុល្លារ ដើម្បីទប់ទល់ឥទ្ធិពលចិន

Naren June 13, 2023 13/06/2023

(ប៉ារីស)៖ ទីភ្នាក់ងារវប្បធម៌ និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិហៅកាត់ថា UNESCO បានប្រកាសនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោងនឹងចូលរួមជាមួយអង្គការអន្តរជាតិនេះឡើងវិញ និងព្រមបង់ប្រាក់សំណងជាង ៦០០លានដុល្លារ បន្ទាប់ពីមានជម្លោះអស់មួយទសវត្សរ៍ លើសំណុំរឿងបញ្ចូលប៉ាឡេស្ទីនទៅក្នុងសមាជិកភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។ មន្ត្រីអាមេរិកនិយាយថា ការសម្រេចចិត្តវិលត្រឡប់មកវិញនេះ ត្រូវបានជំរុញដោយការព្រួយបារម្ភថា ប្រទេសចិនកំពុងបំពេញចន្លោះប្រហោង ដែលសហរដ្ឋអាមេរិកបន្សល់ទុក ក្នុងការបង្កើតគោលនយោបាយរបស់អង្គការយូណេស្កូ ជាពិសេសក្នុងការកំណត់ស្តង់ដារសម្រាប់បញ្ញាសិប្បនិម្មិត និងការអប់រំបច្ចេកវិទ្យានៅជុំវិញពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រង និងធនធាន លោក Richard Verma បានដាក់លិខិតមួយច្បាប់កាលពីសប្តាហ៍មុន ទៅកាន់អគ្គនាយកអង្គការយូណេស្កូ លោក Audrey Azoulay អំពីផែនការវិលត្រឡប់ចូលជាសមាជិកអង្គការនេះវិញ។ ការវិលត្រឡប់របស់សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់មូលនិធិដ៏ធំបំផុតរបស់អង្គការអន្តរជាតិនេះ ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការបោះឆ្នោត ដោយរដ្ឋសមាជិកចំនួន ១៩៣របស់ខ្លួននៅខែក្រោយ។ ការសម្រេចចិត្តនេះ គឺជាការជំរុញផ្នែកហិរញ្ញវត្ថុដ៏ធំមួយដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីបេតិកភណ្ឌពិភពលោក ក៏ដូចជាគម្រោងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបង្រៀនក្មេងស្រីឱ្យចេះអាន។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានឈប់ផ្តល់មូលនិធិដល់អង្គការយូណេស្កូ បន្ទាប់ពីអង្គការមួយនេះបានបោះឆ្នោតបញ្ចូលប៉ាឡេស្ទីនជារដ្ឋសមាជិកក្នុងឆ្នាំ ២០១១ ហើយប្រទេសទាំងពីរបានបាត់បង់សិទ្ធិបោះឆ្នោតរបស់ពួកគេ […]

បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានឃាត់ខ្លួន ពេលកំពុងឡើងអគារកម្ពស់ជាង១២០ជាន់ នៅកូរ៉េខាងត្បូង

Khmerpress June 12, 2023 12/06/2023

(សេអ៊ូល)៖ បុរសជនជាតិអង់គ្លេសម្នាក់ បានព្យាយាមឡើងអគារដែលខ្ពស់បំផុតលំដាប់ទី៥ របស់ពិភពលោកដោយគ្មានប្រើខ្សែសុវត្ថិភាព នាថ្ងៃចន្ទនេះ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូងបានបង្ខំឱ្យបុរសរូបនោះ បោះបង់ចោលសកម្មភាពរបស់ខ្លួនវិញនៅជាងពាក់កណ្តាលទី នៃការឡើង​អគារ Lotte World Tower ដែលមានកម្ពស់សរុប១២៣ជាន់ ស្ថិតក្នុងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។ បុរសខាងលើដែលមានវ័យ២៤ឆ្នាំ បានចំណាយពេលជាងមួយម៉ោង ក្នុងការឡើងអគារ ឡូតតេ (Lotte) ស្របពេលដែលប៉ូលិសហើយនិង​ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រមូលផ្តុំនៅខាងក្រោម។ នៅពេលឡើងដល់ជាន់ទី៧៣ បុរសនោះក៏ត្រូវអាជ្ញាធរកូរ៉េខាងត្បូងបង្ខំឱ្យចូលមក​ខាងក្នុងអគារបានសម្រេច ហើយឥឡូវប៉ូលិសបានឃាត់ខ្លួនរូបគេ ដើម្បីយកទៅសួរនាំ។ កាសែតកូរ៉េខាងត្បូង Chosun Illbo បានរាយការណ៍ថា បុរសខាងលើមានឈ្មោះថា ចច ឃីងថោមសុន (George King-Thomson)។ គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចក្រភពអង់គ្លេសផ្ទាល់ បុរសម្នាក់នោះធ្លា​ប់ត្រូវបានចាប់ខ្លួន ហើយដាក់ពន្ធនាគារ​ថែមទៀត សម្រាប់ការឡើងអគារខ្ពស់ Shard នៅទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១៩។ ដោយឡែក កាលពីឆ្នាំ២០១៨ ប៉ូលិសកូរ៉េខាងត្បូង ក៏បានចាប់ខ្លួនបុរសម្នាក់ទៀតផងដែរ មានរហស្សនាមថា បុរសពីងពាងបារាំង ឈ្មោះ […]

ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាស៊ុតឡើងថ្លៃខ្លាំង ដែលបង្កើនការព្រួយបារម្ភទាំងពាណិជ្ជករ និងអ្នកប្រើប្រាស់

Khmerpress June 12, 2023 12/06/2023

ការកើនឡើងនៃតម្លៃស៊ុតនៅក្នុងប្រទេសថៃ បានធ្វើឱ្យពាណិជ្ជករ និងអ្នកប្រើប្រាស់មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលការឡើងថ្លៃមួយចំនួន បានបណ្ដាលមកពីកត្តាដូចជា៖ ការខ្វះខាតការផ្គត់ផ្គង់នៅកសិដ្ឋាន និងការកើនឡើងនៃតម្រូវការនាំចេញ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន បាងកកប៉ុស្ដិ៍។ លោក Wanchai Rungmitcharatsaeng ម្ចាស់ហាងស៊ុតអាយុ ៦៥ឆ្នាំ មកពីស្រុកមឿង ខេត្តខនកែន ដែលបានបើកអាជីវកម្មរយៈពេលជាង ២០ឆ្នាំ បានអះអាងថា បច្ចុប្បន្នតម្លៃស៊ុតបានឡើងថ្លៃខ្ពស់បំផុត ជាងពេលណាទាំងអស់។ ហេតុដូច្នេះហើយ អ្នកលក់ជាច្រើនបានឈប់លក់ស៊ុតប្រភេទគ្រាប់ធំ ដែលគេស្គាល់ថាជាស៊ុត ០ ដោយបារម្ភថា វាប្រហែលជាមិនអាចលក់បានដូចជា ប្រភេទគ្រាប់តូចៗ និងថោកជាងនេះទេ។ ឥឡូវនេះ តម្លៃស៊ុត ០ គឺ ១៤៥ បាត ក្នុងមួយប្រអប់ដែលមានចំនួន ៣០ គ្រាប់ (បោះដុំ) ហើយស៊ុតនីមួយៗមានតម្លៃ ៦បាត ខណៈដែលស៊ុតលេខ ១ តូចជាងប្រភេទ ០ មានតម្លៃលក់ដុំ ១៣៥ បាត ក្នុងមួយប្រអប់ ហើយស៊ុតនីមួយៗមានតម្លៃ ៤.៥ បាត។ លោក Wanchai Rungmitcharatsaeng បានបន្ថែមថា តម្លៃស៊ុតបានកើនឡើងពី ២ […]

ស្ពានអាកាសលើផ្លូវ highway ដ៏សំខាន់មួយក្នុងសហរដ្ឋអាមេរិក បាក់រលំ ក្រោយរថយន្ដដឹកប្រេងផ្ទុះឆេះ

Khmerpress June 12, 2023 12/06/2023

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ (Pennsylvania) បាននិយាយថា ស្ពានអាកាសមួយនៅលើផ្លូវ highways ដ៏មមាញឹកបំផុតរបស់សហរដ្ឋអាមេរិក បានបាក់រលំ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថយន្តដឹកប្រេងដែលបើកបរកាត់តាមក្រោមស្ពាន បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវ highways Interstate 95 តភ្ជាប់ទៅកាន់ទីក្រុងធំៗនានានៅតាមបណ្តោយឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ចេញពីរដ្ឋមេន (Maine) ទៅដល់ ភាគខាងត្បូងនៃរដ្ឋផ្ល័រីដា (Florida)។ ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋផេនស៉ីលវ៉ានៀ លោក ចូស សាពីរ៉ូ (Josh Shapiro) បានឲ្យដឹងថា វាគួរឲ្យ ភ្ញាក់ផ្អើលដែលគ្មានអ្នកដំណើរណាម្នាក់ នៅលើស្ពានអាកាសបានរងរបួសនោះទេ។ ប៉ុន្តែអាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណបុគ្គល ឬអ្នកដែល អាចត្រូវភ្លើងឆេះនៅខាងក្រោមស្ពាន។ វានឹងចំណាយពេលច្រើនខែដើម្បីស្តារផ្លូវ ដែលជាសរសៃឈាមដ៏សំខាន់មួយនេះឡើងវិញ។ គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ជាមធ្យមក្នុងមួយថ្ងៃមានរថយន្តប្រហែល ១៦០,០០០គ្រឿង ឆ្លងកាត់ផ្នែកនៃផ្លូវ highwaysដែលនៅភាគឦសានរដ្ឋ Philadelphia មួយនេះ។ ការដួលរលំទំនងជានាំឲ្យមានការពន្យារពេលធ្វើចរាចរណ៍ ចំពេលចាប់ផ្តើមវិស្សមកាលរដូវក្តៅ។ មិនទាន់មាន […]

ក្រសួងការបរទេសថៃ បញ្ជាក់ថា ថៃនៅតែបន្តជួលពលករបរទេស ដោយស្ថិតក្រោមអនុស្សរណៈកម្ពុជា-ឡាវ មានសិទ្ធទទួលសេវាកម្មសុខភាព និងសិទ្ធការពារការជួញដូរមនុស្ស

Naren June 12, 2023 12/06/2023

(ថៃ)៖ អ្នកស្រី កាញ្ចនា ផ័ត្រឆូក អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ នៃក្រសួងការបរទេសរបស់ថៃ បានលើកយកករណីមានការទទួលបានព័ត៌មានភាន់ច្រឡំពីការពិត នៅលើបណ្តាញសង្គមអនឡាញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការលេចឮថា នឹងមិនមានការជួលពលករពីកម្ពុជា និងឡាវបន្តទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod។ លោកស្រីបានបញ្ជាក់ថា នេះមិនមែនជារឿងពិតទេ ដោយអគ្គនាយកដ្ឋានស្វែងរកការងារ នៃក្រសួងការងាររបស់ថៃ បានចេញមកបកស្រាយហើយថា យើងគ្រាន់តែកែប្រែដំណាក់កាលជួលពលករខ្មែរ និងឡាវបែបស្របច្បាប់ ដែលចូលមកធ្វើការតាមរយៈអនុស្សរណៈប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់សហគ្រាស ឬថៅកែ អាចដាក់សំណើតម្រូវការពលករបរទេសទៅកាន់មន្ទីរស្វែងរកការងារខេត្ត ឬមន្ទីស្វែងរកការងារទីក្រុងបាងកក តំបន់1-10 ដោយមិនចាំបាច់មកកាន់ទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដើម្បីភាពងាយស្រួល និងឆាប់រហ័ស។ ប៉ុន្តែសម្រាប់ពលករពីប្រទេសមីយ៉ាន់ម៉ា តម្រូវឲ្យទាក់ទងតាមរយៈទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដដែល។ អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ បានបន្ថែមអំពីរឿងផលប្រយោជន៍បន្ថែមផ្សេងៗ របស់ពលករបរទេសនៅក្នុងប្រទេសថៃថា ថៃថែមទាំងបានព្យាយាមអនុវត្តន៍វិធានការថែទាំពលករបរទេស ដោយមិនមានការរើសអើងផងដែរ នាពេលកន្លងមក។ ពលករបរទេសអាចប្រើប្រាស់សេវាកម្មសុខភាព នៅក្នុងប្រទេសថៃបាន ជាពិសេសពលករបរទេសស្របច្បាប់ នឹងមានសិទ្ធប្រើប្រាស់សេវាកម្មបេឡាសន្តិសុខសង្គម និងបេឡាសុខភាពថែមទៀតផង។ លើសពីនេះទៅទៀត ថៃថែមទាំងបានជួយសង្គ្រោះពលករបរទេស និងការពារពួកគេកុំឲ្យក្លាយជាជនរងគ្រោះ […]

យន្តហោះដឹកអ្នកដំណើរ ២គ្រឿង បានប៉ះទង្គិចគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ Haneda របស់ប្រទេសជប៉ុន

Khmerpress June 10, 2023 10/06/2023

ទូរទស្សន៍ NHK បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរចំនួន ២គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air និង Thai Airways បានប៉ះទង្គិចគ្នានៅក្បែរផ្លូវតាក់ស៊ីសម្រាប់ដឹកភ្ញៀវ នៅម៉ោងប្រហែល ១១ ព្រឹក ក្នុងអាកាសយានដ្ឋានអន្តរជាតិ Haneda។ ឥឡូវនេះ ការិយាល័យអាកាសចរណ៍តូក្យូនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) កំពុងធ្វើការ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃស្ថានភាពនេះ។ ក្នុងហេតុការណ៍នោះ មានអ្នកដំណើរ និងអាកាសយានិកចំនួន ២០៧ នាក់ កំពុងនៅលើយន្តហោះ EVA Air ខណៈ ២៦៤ នាក់ផ្សេងទៀត នៅលើជើងហោះហើរ Thai Airways ប៉ុន្តែយ៉ាងណាគ្មាន​អ្នក​រង​របួសនោះទេ។ ផ្លូវរត់នៅជិតកន្លែងដែលយន្តហោះទាំង ២ បានប៉ះគ្នា ក៏ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ។ វីដេអូមួយក៏បានបង្ហាញថា ស្លាបរបស់យន្តហោះ Thai Airways ត្រូវបានខូចខាត។ ការិយាល័យអាកាសយានដ្ឋានតូក្យូ ក៏បានបញ្ជូនបុគ្គលិកទៅកាន់តំបន់នោះ ដើម្បីពិនិត្យស្ថានភាព៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សភាឥណ្ឌូណេស៉ី អនុម័តកញ្ចប់ថវិកាបន្ថែម១ពាន់លានដុល្លាទៀត សម្រាប់គម្រោងសាងសង់រដ្ឋធានីថ្មី

Khmerpress June 10, 2023 10/06/2023

(ហ្សាការតា)៖ សមាជិកសភាជាន់ខ្ពស់ឥណ្ឌូណេស៉ីម្នាក់ បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា គណៈកម្មាធិការកញ្ចប់ថវិកានៃសភាឥណ្ឌូណេស៉ី បានអនុម័តថវិកាបន្ថែមចំនួន១៥ទ្រីលានរូពីទៀត ឬស្មើនឹង១.០១ពាន់លានដុល្លារអាមេរិក ដើម្បីពន្លឿនដំណើរការសាងសង់រដ្ឋធានីថ្មី នូសាន់តារ៉ា (Nusantara)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។ លោក សាអ៉ីដ អាប់ឌុលឡោះ (Said Abdullah) ប្រធានគណៈកម្មាធិការសភាខាងលើ បាននិយាយថា ថវិកា១៥ទ្រីលាននោះនឹងត្រូវប្រើប្រាស់ ​សម្រាប់ការងារសាងសង់ក្នុងឆ្នាំ២០២៣នេះ បន្ថែមពីលើថវិកា២២ទ្រីលានរូពី (១.៥លានដុល្លារអាមេរិក) ដែលត្រូវបានអនុម័តនាពេលកន្លងមក សម្រាប់​ការអភិវឌ្ឍរដ្ឋធានី នូសាន់តារ៉ា ដែលមានទីតាំងស្ថិតនៅលើកោះបូណេអូ (Borneo)។ ទីក្រុងហ្សាការតា ដែលជារដ្ឋធានីបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅលើកោះជ្វា។ គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី កំពុងព្យាយាមជំរុញឱ្យការសាងសង់អាចចប់ជាស្ថាពរ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៤ សម្រាប់អគារថ្មីៗរបស់រដ្ឋាភិបាល ដែលរួមមានទាំងវិមានប្រធានាធិបតី និងអគារក្រសួងសំខាន់ៗ ស្របពេលដែលអ្នកបម្រើការងាររដ្ឋ ទាហាន និងប៉ូលិសសរុបយ៉ាងតិច១៦,០០០នាក់ នឹងត្រូវ​ផ្លាស់ទៅកាន់រដ្ឋធានីថ្មី នៅឆ្នាំក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឱនភាពពាណិជ្ជកម្មអាមេរិកនៅខែមេសាកើនឡើងខ្លាំងក្នុងរយៈពេល ៦ខែ

Naren June 9, 2023 09/06/2023

(វ៉ាស៊ីនតោន)៖ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងខែមេសាបានកើនឡើងដល់កម្រិតខ្លាំងបំផុតក្នុងរយៈពេល ៦ខែ ដោយសារការនាំចេញបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីការចាប់ផ្តើមកើតមានជំងឺរាតត្បាត ហើយការនាំចូលបានកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ឱនភាពពាណិជ្ជកម្មទំនិញ និងសេវាកម្មបានកើនឡើងចំនួន ១៤ពាន់លានដុល្លារ ឬ ២៣% នៅខែមេសាធៀបនឹងខែមីនាដល់ ៧៤,៦ពាន់លានដុល្លារ។ តួលេខមិនត្រូវបានកែតម្រូវសម្រាប់អតិផរណាទេ។ ការប៉ាន់ប្រមាណជាមធ្យមនៅក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg លើសេដ្ឋវិទូនានាបានបង្ហាញថា ឱនភាពនេះមានចំនួន ៧៥,៨ពាន់លានដុល្លារ។ តម្លៃនៃការនាំចេញទំនិញ និងសេវាកម្មបានធ្លាក់ចុះ ៣,៦% ដែលជាចំនួនច្រើនបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០២០មក មកនៅត្រឹម ២៤៩ពាន់លានដុល្លារ ខណៈដែលការនាំចូលបានកើនឡើង ១,៥% ដល់ ៣២៣,៦ពាន់លានដុល្លារ។ ការធ្លាក់ចុះការនាំចេញទៅក្រៅប្រទេសមានទំហំធំខ្លាំង ហើយរួមបញ្ចូលទាំងការធ្លាក់ចុះការផ្គត់ផ្គង់ឧស្សាហកម្មផងដែរ។ ការនាំចេញទំនិញមូលធនដូចជាគ្រឿងចក្រនិងឧបករណ៍ផ្សេងៗ និងទំនិញប្រើប្រាស់ក៏ថយចុះផងដែរ។ ការនាំចូលយានយន្តនិងគ្រឿងបន្លាស់ គ្រឿងផ្គត់ផ្គង់ឧស្សាហកម្ម ទូរសព្ទដៃ និងទំនិញក្នុងផ្ទះផ្សេងទៀតបានកើនឡើង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ម៉ាឡេស៉ីនិងសិង្ហបុរីថ្កោលទោសតារាកំប្លែងម្នាក់ ដែលយករឿងបាត់យន្តហោះដឹកអ្នកដំណើរ MH370 ទៅនិយាយលេងសើច

Khmerpress June 8, 2023 08/06/2023

(សិង្ហបុរី)៖ នៅថ្ងៃព្រហស្បតិ៍នេះទាំងម៉ាឡេស៉ីនិងសិង្ហបុរី បានចេញមុខថ្កោលទោសតារាកំប្លែងម្នាក់ ដែលបាននិយាយចំអកលើប្រទេសម៉ាឡេស៉ី ហើយនិយាយលេងសើចថែមទៀត អំពីករណីបាត់យន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៉ី កំលុងការសម្តែងមួយ​នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។ តារាកំប្លែងខាងលើ ដែលជាស្រ្តីឈ្មោះ ចូសេលីន ឈា (Jocelyn Chia) បានបង្ហោះវីដេអូនៃការសម្តែងនិយាយកំប្លុកកំប្លែងរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គម ខណៈវាបានបង្កឱ្យមានការខឹងសម្បាជាខ្លាំង នៅក្នុងប្រទេសម៉ាឡេស៉ី ហើយបង្ខំឱ្យខាងប្រទេសសិង្ហបុរីចេញ​មុខសុំទោសខាងម៉ាឡេស៉ីភ្លាមៗ ដ្បិតអ្នកបំប្លែងម្នាក់នោះ មានដើមកំណើតសិង្ហបុរី។ ក្រុមមន្រ្តីសិង្ហបុរីបាននិយាយថា អ្នកកំប្លែង ចូសេលីន ឈា មិនមែនជា​ពលរដ្ឋសិង្ហបុរីទៀតនោះទេ។ រីឯសារព័ត៌មាន Singapore Straits Times បានរាយការណ៍ថា ឥឡូវ ឈា គឺជាពលរដ្ឋអាមេរិក។ ក្នុងការសម្តែងរបស់ខ្លួន ស្រ្តីអ្នកកំប្លែងខាងលើបានចំអកថា ប្រទេសម៉ាឡេស៉ីសព្វថ្ងៃ គឺដើរមិនទាន់ប្រទេសសិង្ហបុរីឡើយ ចាប់តាំងពីបែកគ្នាកាលពីឆ្នាំ១៩៦៥មក ហើយក៏បាននិយាយបែបលេងសើចទៀតថា យន្តហោះម៉ាឡេស៉ីគ្មានសមត្ថភាពហោះហើរនោះទេ ជាហេតុនាំឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោម​ទស្សនិកជនមួយចំនួន។ តារាកំប្លែងដដែលបានបន្តថា «ហេតុអ្វីក៏មានប្រតិកម្មបែបហ្នឹង? រឿងយន្តហោះអាកាសចរណ៍ម៉ាឡេស៉ីបាត់ដំណឹង មិនគួរឱ្យសើចទេឬ»។ រួចហើយ […]

គណបក្សឆ្ពោះទៅមុខថៃ៖ គ្មានគោលនយោបាយបណ្តេញពលករចំណាកស្រុកពីប្រទេសថៃទេ

Khmerpress June 8, 2023 08/06/2023

ថៃ៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានបដិសេធទាំងស្រុងចំពោះរបាយការណ៍ដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ជាពិសេសគឺពលករដែលមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ គណបក្សទើបជាប់ឆ្នោតនេះបានបញ្ជាក់ថា ពលករបរទេសមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្ម ហើយពួកគេមានតែចង់​បង្កលក្ខណៈ​ងាយស្រួលបន្ថែមទៀត ​ដល់​ជនបរទេស​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ពង្រីក​សិទ្ធិ​ទទួលបាន​ការការពារ​ការងារ​ ដោយ​មិន​គិតពី​សញ្ជាតិ​។ MFP បានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖«គណបក្សឆ្ពោះទៅមុខបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់ថា គណបក្សមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកមកពីប្រទេសជិតខាង»។ គណបក្ស MFP យល់ពីតម្លៃពលករបរទេសនៅក្នុងប្រទេសថៃ ហើយការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ​បើគ្មានកម្លាំងពីពលករចំណាកស្រុក។ MFP ប្ដេជ្ញានឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សិទ្ធិនៅក្នុងតំបន់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត