ព័ត៌មានអន្តរជាតិ

សីតុណ្ហភាពនៅអេស្ប៉ាញបានកើនដល់ ៣៨,៧អង្សាសេ ដែលជារលកកម្តៅខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសនៅតំបន់អឺរ៉ុបមួយនេះ

Khmerpress April 28, 2023 28/04/2023

អេស្ប៉ាញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ  ទី២៨ ខែមេសានេះបានឲ្យដឹងថា ប្រទេសអេស្ប៉ាញបានជួបប្រទះនឹងបញ្ហារលកកម្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ និងនៅក្នុងថ្ងៃសុក្រ ទី២៨ ខែមេសានេះ។ កាលពីថ្ងៃម្សិលមិញសីតុណ្ហភាពជាទូទៅនៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់កម្រិត ៣៤សង្សាសេ ខណៈនៅក្នុងតំបន់ Andalusia សីតុណ្ហភាពបានកើនឡើងរហូតដល់ ៣៨,៧ អង្សាសេឯណោះ។ ទន្ទឹមនឹងសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់នេះ ប្រទេសអេស្ប៉ាញក៏ត្រូវប្រឈមនឹងបញ្ហាធម្មជាតិមួយបន្ថែមទៀតផងដែរ គឺបញ្ហាភ្លើងឆេះព្រៃ។ នៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរបរិស្ថានអេស្ប៉ាញបានបង្ហាញថា គិតត្រឹមខែមេសាក្នុងឆ្នាំ ២០២៣នេះ ភ្លើងបានបំផ្លាញព្រៃធម្មជាតិនៅអេស្ប៉ាញអស់ប្រមាណជា ៥៤,០០០ហិចតាហើយ ខណៈគិតត្រឹមពេលវេលាដូចគ្នានេះកាលពីឆ្នាំ​ ២០២២កន្លងទៅគឺមានព្រៃត្រឹមតែ ១៧,០០០ហិចតាប៉ុណ្ណោះ ដែលបានរងនូវការបំផ្លាញដោយបញ្ហាភ្លើងឆេះព្រៃ។ បើធ្វើការប្រៀបធៀបគឺនៅក្នុងឆ្នាំនេះបញ្ហារលកកម្តៅបានបង្កមហន្តរាយដល់ប្រទេសអេស្ប៉ាញធ្ងន់ធ្ងរជាងឆ្នាំមុន ខណៈបើយោងតាមការព្យាករណ៍គឺអេស្ប៉ាញនឹងត្រូវប្រឈមបញ្ហារលកកម្តៅក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សេតវិមាន ណែនាំឱ្យពលរដ្ឋអាមេរិក ចាកចេញពីស៊ូដង់ ក្នុងរយៈពេល ២៤ ទៅ៤៨ម៉ោង

Khmerpress April 28, 2023 28/04/2023

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ នៅក្នុងប្រទេសស៊ូដង់ ចាកចេញពីប្រទេសមួយនេះក្នុងរយៈពេល២៤ ទៅ៤៨ ម៉ោងខាងមុខ ដោយព្រមានថាស្ថានការណ៍អាក្រក់អាចកើតឡើងបានគ្រប់ពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «ស្ថានការណ៍អាចនឹងកាន់តែធ្លាក់ចុះដុនដាប នៅគ្រប់ពេលវេលា ហើយយើងកំពុងបន្តបង្កើតជម្រើសសម្រាប់ឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសស៊ូដង់»។ លោកស្រីបន្តថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនៃការសកម្មភាពបំពានលើបទឈប់បាញ់នៅស៊ូដង់ កាលពីថ្ងៃពុធកន្លងទៅ។ គួរបញ្ជាក់ថា បើតាមសេតវិមាន សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយអង្គភាពស៊ើបការណ៍ តាមដាន និងឈ្លបយកការណ៍ផងដែរ ដើម្បីផ្ដល់ការគាំទ្រ ក៏ដូចការពារផ្លូវអាកាស និងគោកដែលពលរដ្ឋអាមេរិកប្រើប្រាស់ដើម្បីជម្លៀសខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃប្រាប់ឲ្យក្រុមកីឡាករខ្លួននៅឲ្យឆ្ងាយពីបញ្ហានយោបាយ ពេលមកប្រកួត SEA Games 2023 នៅកម្ពុជា

Khmerpress April 27, 2023 27/04/2023

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ទៅកាន់ក្រុមកីឡាករថៃដែលត្រូវមកចូលរួមប្រកួតក្នុង​ព្រឹត្តិការណ៍កីឡា SEA Games 2023 នៅក្នុងប្រទេសកម្ពុជាថា ត្រូវនៅឲ្យឆ្ងាយពីបញ្ហានយោបាយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាងជាមួយក្រុមកីឡាករនិងមន្ត្រីថៃមួយចំ​នួនដែលត្រូវមានភារកិច្ចមកចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។ នៅក្នុងពិធីសំណេះសំណាលដែលត្រូវបានរៀបចំឡើងនៅឯវិមានរដ្ឋាភិបាលថៃនោះលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ច្បាស់ៗថា សុំកុំយកបញ្ហាកីឡានិងនយោបាយមកលាយបញ្ចូលគ្នា។ លោក ប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំបានប្រាប់ប្រជាជនរបស់យើង [មន្ត្រី និងអត្តពលិក] ដែលទៅទីនោះ [កម្ពុជា] គឺដើម្បីបង្កើតទំនាក់ទំនងល្អ យើងត្រូវតែអត់ធ្មត់ ព្រោះមានបញ្ហាជាច្រើនរួចទៅហើយ ហើយយើងមិនគួរបង្កើតបន្ថែមទៀតទេ។ យើងគួរតែរក្សាសន្តិភាព ក្នុងនាមជាអ្នកជិតខាងគ្នា»។ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានជូនពរឲ្យក្រុមកីឡាករថៃទទួលបានជ័យជំនះគ្រប់ៗគ្នាផងដែរ។ គួររម្លឹកជូនថា មុនពេលព្រឹត្តិការណ៍កីឡា SEA Games 2023 ចូលមកដល់ ភាគីខ្មែរនិងភាគីថៃបានកើតមានរឿងចម្រូងចម្រាសមួយជាមួយគ្នាជុំវិញវិញ្ញាសាកីឡាគុនខ្មែរ ដោយភាគីថៃចង់ឲ្យប្រើឈ្មោះ មួយថៃ ជំនួសវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃដិន ជឿជាក់ថាលោកអាចផ្ដួលលោក ដូណាល់ ត្រាំ ម្ដងទៀត ក្នុងការបោះឆ្នោតឆ្នាំ២០២៤

Khmerpress April 27, 2023 27/04/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាលោកអាចផ្ដួលលោក ដូណាល់ ត្រាំ ម្ដងទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ ហើយ បានព្រមានដែរថាអតីតប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះធ្លាប់ជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅបន្ទាប់ពីលោកប្រកាសជាផ្លូវការពីការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ដែលសួរថាតើរូបលោកប្រកាសឈរឈ្មោះជាថ្មីដោយសារតែជឿថាខ្លួនឯងគឺជាមនុស្សតែម្នាក់គត់ដែលអាច ផ្ដួលលោក ដូណាល់ ត្រាំ បានឬ? លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំប្រហែលមិនមែនជាមនុស្សតែម្នាក់គត់នោះទេ ប៉ុន្តែខ្ញុំបានស្គាល់គាត់ (លោក ត្រាំ) យ៉ាងច្បាស់ ហើយខ្ញុំ ដឹងថាគាត់គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យរបស់យើង»។ គួរបញ្ជាក់ថា នៅក្នុងការប្រកាសជាផ្លូវការពីការឈរឈ្មោះឡើងវិញ លោក ចូ បៃដិន ដែលមានអាយុ ៨០ឆ្នាំ កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានបញ្ចេញរូបភាពមួយចំនួនបង្ហាញពី សកម្មភាពរបស់ក្រុមអ្នកគាំទ្រលោក ត្រាំ វាយប្រហារសម្រុកចូលវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ផងដែរ ជាមួយការសន្យាការពារប្រជាជនអាមេរិកពីក្រុម អ្នកជ្រុលនិយមមានទំនាក់ទំងជាមួយអតីតប្រធានាធិបតីអាមេរិករូបនេះ៕ ផ្តល់សិទ្ធិដោយ៖ […]

មាសធ្លាក់ចុះថ្លៃនៅទីផ្សារវៀតណាម និងទីផ្សារពិភពលោក

Khmerpress April 26, 2023 26/04/2023

(ហូជីមិញ)៖ តម្លៃមាសរបស់ក្រុមហ៊ុន SJC របស់វៀតណាមបានធ្លាក់ចុះ ០,០៨% មកនៅត្រឹម ៦៧លានដុង (ប្រហែល ២ ៨៥៣,៤៣ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃចន្ទ។ នេះបើយោងតាមកាសែត VN Express International របស់វៀតណាម។ កាសែត VN Express International បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,០៩% មកនៅត្រឹម ៥៦,៦៥លានដុងក្នុងមួយតម្លឹង (ប្រហែល ២ ៤១២ដុល្លារ)។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃមាននៅលើទីផ្សារពិភពលោក បានធ្លាក់ចុះថ្លៃកាលពីថ្ងៃចន្ទ ក្នុងការជួញដូរពីរវគ្គជាប់ៗគ្នានៅក្នុងទីផ្សារ ខណៈដែលការផ្តោតអារម្មណ៍របស់វិនិយោគិនបានប្តូរ ទៅរកកិច្ចប្រជុំរបស់ធនាគារកណ្តាលនានា ស្តីពីយុទ្ធសាស្រ្តដំឡើងអត្រាការប្រាក់របស់ពួកគេ ដែលអាចបង្ហាញឱ្យឃើញច្បាស់ថា តើមានវឌ្ឍនភាពដែរ ឬយ៉ាងណាក្នុងយុទ្ធនាការទប់ទល់អតិផរណា។ តម្លៃមាសទិញលក់ភ្លាមៗបានធ្លាក់ចុះ ០,១% មកនៅត្រឹម ១ ៩៨០,៨៩ដុល្លារក្នុងមួយអោននៅពេលថ្ងៃត្រង់នៅថ្ងៃចន្ទ។ មាសក្នុងកិច្ចសន្យាអនាគតនៅទីផ្សារសហរដ្ឋអាមេរិកមានតម្លៃ ១ ៩៩០,២ដុល្លារក្នុងមួយអោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុនឯកជនជប៉ុន ispace ថា ការប៉ុនប៉ងចុះចតយានរ៉ូបូតរបស់ខ្លួន ទៅលើផ្ទៃព្រះចន្ទ គឺទទួលបរាជ័យ

Khmerpress April 26, 2023 26/04/2023

(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន ispace បានប្រកាសថា ការព្យាយាមរបស់ខ្លួន ក្នុងការចុះចតយានរ៉ូបូតឈ្មោះថា Hakuto-R M1 ទៅលើ​ផ្ទៃព្រះចន្ទ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺទទួលបរាជ័យ ដោយការទាក់ទងបានដាច់ ហើយយានរ៉ូបូតនោះទំនងជាបានធ្លាក់​ទៅបុក ផ្ទៃព្រះចន្ទពេញទំហឹងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។ លោក តាកេស៉ិ ហាកាម៉ាដា (Takeshi Hakamada) ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិ ispace បាននិយាយយ៉ាងដូច្នេះថា «យើងបានដាច់ការទាក់ទងជាមួយ យានរបស់យើង ដូច្នេះយើងមានតែសន្និដ្ឋានថា យើងមិនអាចសម្រេចបាន ការចុះចតដោយជោគជ័យ​នៅលើឋានព្រះចន្ទទេ»។ ប្រសិនបើកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ispace ទទួលបានជោគជ័យវិញនោះ វានឹងជាលើកដំបូងបំផុត ដ្បិតមក​ទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនឯកជនណា បាននាំយកយានរ៉ូបូតទៅដល់លើផ្ទៃះព្រះចន្ទ ដោយសុវត្ថិភាពនៅឡើយទេ។ គួរបញ្ជាក់ថា យាន Hakuto-R M1 ត្រូវបានបញ្ជូនចេញពីផែនដី តាមរយៈរ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX កាល​ពីចុងឆ្នាំមុន ហើយបានទៅដល់ក្បែរឋានព្រះចន្ទ កាលពីខែមីនា។ មានតែសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៉ី) […]

ទីបំផុតលោក ចូ បៃដិន ប្រកាសបន្តឈរឈ្មោះជាផ្លូវការ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤

Naren April 26, 2023 26/04/2023

(វ៉ាស៉ីនតោន)៖ ទីបំផុតនៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសជាផ្លូវការហើយ នូវការបន្តឈ្មោះជាប្រធានាធិបតី​​សម្រាប់អាណត្តិទី២ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។ លោក បៃដិន បានធ្វើការប្រកាសជាផ្លូវការខាងលើ តាមរយៈការបង្ហោះវីដេអូមួយ នៅលើគណនី Twitter របស់លោក ហើយវាត្រូវចំ​រយៈពេល៤ឆ្នាំគត់តែម្តង បន្ទាប់ពីលោកបានប្រកាសឈរឈ្មោះ ប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ជាលើកដំបូងកាលពី​​​ឆ្នាំ២០១៩។ ដោយស្ថិតក្នុងអាយុ៨០ឆ្នាំ លោក ចូ បៃដិន គឺជាប្រធានាធិបតីអាមេរិក ដែលមានវ័យចំណាស់បំផុត ហើយនឹង​មានអាយុ ៨៦ឆ្នាំ នៅចុងបញ្ចប់នៃអាណត្តិទី២របស់លោក។ គួរបញ្ជាក់ថា ស្របពេលដែលលោកប្រឈមនឹងការប្រកួតប្រជែងតិចតួច ក្នុងការក្លាយជាបេក្ខជនប្រធានាធិបតី​តំណាងឱ្យប្រជាធិបតេយ្យក៏ដោយ ៤៥ភាគរយនៃអ្នកគាំទ្ររបស់គណបក្សនេះ បានបង្ហាញការយល់ឃើញរបស់ពួកគេ ក្នុងការស្ទង់មតិមួយ​កាលពីខែមីនាថា លោក បៃដិន មិនគួរឈរឈ្មោះជាថ្មីទេនៅឆ្នាំ២០២៤ ខណៈសំឡេង៤៨ភាគរយ គាំទ្រឱ្យលោកបន្តឈរឈ្មោះ។ ចំណែកខាងគណបក្សសាធារណរដ្ឋវិញ គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចាញ់ក្រោមស្នាដៃ​លោក បៃដិន កាលពីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ […]

ប្រទេស​ថៃ​ជា​ប្រទេស​នាំ​ចេញ​ស្រោម​អនាម័យ​ធំ​ជាង​គេ​ក្នុង​ពិភពលោក

Khmerpress April 25, 2023 25/04/2023

ស្រោមអនាម័យគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន ៥ ដែលប្រទេសថៃបាននាំចេញច្រើនជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក នេះបើយោងតាមទិន្នន័យពីគេហទំព័រការយល់ដឹងអំពីពាណិជ្ជកម្មពិភពលោក kidka.com តាមរយៈសារព័ត៌មាន Prachachat។ ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ លោក Poonping Naiyanapakorn បាននិយាយថា ប្រទេសថៃបាននាំចេញផលិតផលឈានមុខចំនួន ៥ ក្នុងឆ្នាំ២០២២ ដោយការទាញយកអត្ថប្រយោជន៍ពីវត្ថុធាតុដើមនៅក្នុងស្រុក ខណៈជាមូលដ្ឋានផលិតកម្មដ៏សំខាន់ក្នុងតំបន់។ ដូច្នេះហើយប្រទេសនានាជុំវិញពិភពលោក បានជឿជាក់យ៉ាងខ្លាំងលើផលិតផលរបស់ប្រទេសថៃ។ ក្នុងចំណោមផលិតផលទាំង ៥ ដែលប្រទេសថៃបាននាំចេញទៅកាន់ពិភពលោកមានដូចជា៖ ១. ផ្លែទុរេន៖ ប្រទេសថៃរកបានប្រមាណ ៣.២១ ពាន់លានដុល្លារ ពីការនាំចេញស្ដេចផ្លែឈើមួយនេះ នៅក្នុងឆ្នាំ២០២២ ហើយអតិថិជនធំជាងគេរបស់ទុរេនថៃ គឺប្រទេសចិន ហុងកុង តៃវ៉ាន់។ ប្រទេសថៃកាន់កាប់ទីផ្សារទុរេនស្រស់របស់ពិភពលោក ៩៣% ខណៈវៀតណាម (៦%) និងម៉ាឡេស៊ី (០.៧%) ។ ២. ដំឡូងមី៖ ការនាំចេញរបស់វាមាន​តម្លៃប្រមាណ ​១.៥២ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២២ ហើយ​ទីផ្សារ​ធំ​ជាងគេ​ គឺ​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​វៀតណាម​។ ដំឡូងមីរបស់ថៃតំណាងឱ្យ ៤៦.៥% នៃទីផ្សារដំឡូងមីពិភពលោក […]

UN: ឥណ្ឌា នឹងវ៉ាដាច់ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើ ពិភពលោក ក្នុងសប្ដាហ៍នេះ

Naren April 25, 2023 25/04/2023

(យូអិន)៖ អង្គការសហប្រជាជាតិ បានបញ្ជាក់ឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះថាឥណ្ឌានឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក នៅក្នុងសប្ដាហ៍នេះ ដោយនឹងមានប្រជាជនជាង ១.៤៣ពាន់លាននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។ នាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមនៃអង្គការសហប្រជាជាតិធ្វើសេចក្ដីរាយការណ៍បែបនេះ បន្ទាប់ពីកាលពីសប្ដាហ៍មុន នាយកដ្ឋានមួយនេះបានអះអាងក្នុងរបាយការណ៍ ប្រចាំឆ្នាំថាឥណ្ឌានឹងមានប្រជាជនច្រើនជាងចិន នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ។ នាយកដ្ឋាននេះដដែល បានគូសបញ្ជាក់ជាថ្មីដូច្នេះថា «នៅត្រឹមដំណាច់ខែនេះ (ខែមេសា) ប្រជាជនឥណ្ឌានឹងកើនដល់ ១,៤២៥,៧៧៥,៨៥០នាក់ ដោយនឹងវ៉ាដាច់ប្រជាជនចិនដីគោក»។ ប៉ុន្តែ តួលេខរបស់ចិនមិនរាប់បញ្ចូលប្រជាជនតៃវ៉ាន់ ហុងកុង ឬម៉ាកាវនោះទេ។ គួរបញ្ជាក់ថា ការព្យាករថាឥណ្ឌានឹងមានប្រជាជនច្រើនជាងចិន ធ្វើឡើងដោយផ្អែកលើការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាជនឥណ្ឌា និងការធ្លាក់ចុះចំនួនប្រជាជនចិន ដែលមានចំនួន ១.៤២៦ពាន់លាននាក់កាលពីឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ហ្វីលីពីននឹងបញ្ជូនអត្តពលិកចំនួន ៨៤០នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា

Khmerpress April 25, 2023 25/04/2023

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីននឹងបញ្ជូនគណៈប្រតិភូកីឡាចំនួន ៨៤០នាក់ ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៤​ ខែមេសា ឆ្នាំ២០២៣។ ក្នុងពិធីលាគ្នាជាមួយអត្តពលិក លោក Marcos បាននិយាយថា ហ្វីលីពីនមានក្តីសង្ឃឹមខ្ពស់ចំពោះអត្តពលិកហ្វីលីពីន ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅខែក្រោយនេះ ហើយរំពឹងថា ពួកគេនឹងនាំយកមេដាយ រង្វាន់ និងកិត្តិយសដល់មាតុភូមិ បន្ទាប់ពីព្រឹត្តិការណ៍នេះ។ ដោយលើកឡើងពីសារៈសំខាន់នៃកីឡាចំពោះសង្គម លោក Marcos បានសន្យាបន្តគាំទ្រអត្តពលិកហ្វីលីពីន និងកម្មវិធីកីឡាហ្វីលីពីន។ លោកបានមានប្រសាសន៍ថា «ប្រសិនបើរដ្ឋបាលនេះ រដ្ឋាភិបាលនេះអាចធ្វើអ្វីបានបន្ថែមទៀត ដើម្បីគាំទ្រដល់កីឡាកររបស់យើង នោះខ្ញុំនឹងធ្វើវាភ្លាម»។ គួរបញ្ជាក់ថា កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នៅប្រទេសកម្ពុជា ដែលអត្តពលិកហ្វីលីពីន នឹងប្រកួតប្រជែងក្នុង ៣៨វិញ្ញាសា ក្នុងព្រឹត្តិការណ៍ពហុកីឡាដ៏ធំបំផុតប្រចាំតំបន់នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews