ប្រទេសថៃកាលពីថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ បានចេញការព្រមានពាក់ព័ន្ធនឹងសីតុណ្ហភាពក្តៅខ្លាំង ខណៈដែលតំបន់មួយចំនួនបានហក់ឡើងដល់ជាង ៥០ អង្សាសេ ស្របពេលដែលកាលពីចុងសប្តាហ៍មុន សីតុណ្ហភាពរបស់ប្រទេសនេះបានកើនឡើងដល់ ៤៥ អង្សាសេ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នាយកដ្ឋានឧតុនិយមបានព្រមានថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង នឹងឈានដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៣ ផ្សេងទៀត នេះបើតាមការឱ្យដឹងពី The Nation Thailand។ តំបន់ដែលរងការព្រមានចំពោះសីតុណ្ហភាពក្តៅខ្លាំងមានដូចជា៖ ខេត្តពេជ្របូរណ៍ ៤៨.១ អង្សាសេ, ខេត្តមហាសារខាម ៤៤.៥ អង្សាសេ, ទីក្រុងបាងកក ៥៤ អង្សាសេ, ខេត្តឈុនបុរី ៥៤ អង្សាសេ និង ខេត្តភូកេត ៥៤ អង្សាសេ។ ជាមួយគ្នានេះ ប្រទេសថៃក៏បានបែងចែកកម្រិតគ្រោះថ្នាក់ដូចជា៖ កម្រិតត្រូវតាមដាន (២៧-៣២ អង្សាសេ)៖ វាអាចនាំឱ្យមានការអស់កម្លាំង វិលមុខ ចង្អោរ ក្អួត ឈឺក្បាល និងឈឺសាច់ដុំ ដោយសារការប៉ះពាល់នឹងកម្ដៅ ឬសកម្មភាពរាងកាយក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ។ កម្រិតប្រុងប្រយ័ត្ន (៣២-៤១ […]