ព័ត៌មានអន្តរជាតិ

រឿង «Avatar» វគ្គ២ ឡើងទៅឈរលើតារាកំពូលនៅអាមេរិកខាងជើងក្នុងសប្តាហ៍ទី៧ ខណៈចំណូលទូទាំងពិភពលោក រកបានដល់ ២.១ពាន់លានដុល្លារ

Khmerpress January 30, 2023 30/01/2023

(បរទេស)៖ កំពូលខ្សែភាពយន្តបែបវិទ្យាសាស្រ្តដ៏ល្បី «Avatar» វគ្គ២ បានឡើងទៅឈរនៅលំដាប់ថ្នាក់ទី១ នៅអាមេរិកខាងជើង ក្នុងនាមជាភាពយន្តរកចំណូលបានច្រើនបំផុតនៅសប្តាហ៍ទី៧នេះ ពោលគឺរហូតដល់១៥.៧លានដុល្លារ ដែលធ្វើឲ្យចំណូលសរុបនៅទូទាំងពិភពលោក កើនឡើងដល់ខ្ទង់ ២.១ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ នៅទូទាំងពិភពលោក រឿង «Avatar:The Way Of Water» រកចំណូលបានប្រមាណ ២.១ពាន់លានដុល្លារអាមេរិក ដោយបានវ៉ាដាច់រឿង «Star Wars: The Force Awakens» ដើម្បីក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទី៤គ្រប់ពេលវេលា។ លោក Paul Dergarabedian អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់របស់ Comscore បាននិយាយថា «អ្នកដឹកនាំរឿង James Cameron គ្រាន់តែរក្សាកំណត់ត្រា និងព្រឹត្តិការណ៍សំខាន់ៗទាំងអស់..ហើយវានៅតែមានទីផ្សារបើកចំហរ»។ ខណៈរឿង «Avatar» វគ្គ២ បានឈានដល់សប្តាហ៍ទី៧ហើយនោះ ម្ចាស់រោងភាពយន្តត្រូវបានគេមើលឃើញថា ទំនងជាកំពុងស្វែងរកភាពយន្តខ្នាតធំផ្សេងទៀត ត្បិតថារឿង «Ant-Man» និងរឿ «The Wasp: Quantumania» នឹងមកដល់រោងភាពយន្តនៅថ្ងៃទី១៧ […]

សារព័ត៌មានថៃ Thairath បានបញ្ចេញការរិះគន់ចំពោះការប្រើប្រាស់រូប «សត្វគ្រុឌ» នៅលើខោប្រដាល់គុនខ្មែរ

Khmerpress January 30, 2023 30/01/2023

បន្ទាប់ពីមានភាពចម្រូងចម្រាសរវាងពាក្យ «គុនខ្មែរ» និង «ម៉ឺយថៃ» នៅពេលដែលភាគីកម្ពុជាបានសម្រេចជ្រើសយកពាក្យ «គុនខ្មែរ» នៅក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីកុំឱ្យមានភាពភាន់​ច្រឡំ និងស្របតាមជំហររបស់កម្ពុជា ដែលជាម្ចាស់ក្បាច់ប្រដាល់គុនខ្មែរ។ យ៉ាងណាក៏ដោយ មុននេះបន្ដិចសារព័ត៌មាន Thairath ក៏បានបង្ហាញពីការរិះគន់ភាគថ្មីមួយទៀត ដោយបាននិយាយថា៖«វាជារឿងមិនសមនោះទេដែលប្រទេសជិតខាង [កម្ពុជា] បានប្រើប្រាស់រូបសត្វគ្រុឌថៃ នៅលើខោប្រដាល់របស់ពួកគេ»។ ពោលគឺថ្មីៗ​នេះ ទំព័រ​ហ្វេស​ប៊ុក​ល្បី​ឈ្មោះមួយឈ្មោះថា ASEAN “มอง” ไทย បានបង្ហោះដោយមានភ្ជាប់ជាមួយ​រូបភាព​សង្វៀន​ប្រដាល់​គុន​ខ្មែរ​, ខោដែលមានឡូហ្គោសត្វគ្រុឌ ដែលថៃអះអាងថាវាជារឿងមិនសមរម្យនោះទេ។ ពោលគឺពួកបញ្ចេញមតិថៃយល់ថា ការប្រើប្រាស់សត្វតំណាងជាតិរបស់ពួកគេគឺជារឿងមិនត្រឹមត្រូវ ហើយក្នុងន័យមិនគោរពប្រទេសថៃយ៉ាងច្បាស់ក្រឡែត។ គួរឱ្យដឹងផងដែរថា សត្វតំណាងជាតិរបស់ថៃគឺ «សត្វគ្រុឌ» ដែលនាំឱ្យពួកគេមានការកើតទុក្ខមិនសុខចិត្តបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់ប្រមុខ NATO នៅកូរ៉េខាងត្បូងថាជា «ការចាប់ផ្ដើមនៃសង្រ្គាម»

Khmerpress January 30, 2023 30/01/2023

(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ NATO លោក Jens Stoltenberg នៅកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នា និងសង្រ្គាម ដែលអាចនឹងបង្កឱ្យមានសង្រ្គាមត្រជាក់ថ្មីមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។ នៅក្នុងអត្ថបទមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទនេះ លោក គីម តុងម្យុង (Kim Tong-myong) ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានស្ដីពីការសិក្សានយោបាយអន្តរជាតិ របស់កូរ៉េខាងជើងបាននិយាយថាដំណើរទស្សនកិច្ចរបស់លោក Jens Stoltenberg មកកាន់តំបន់អាស៊ីភាគឦសាន គឺមានគោលដៅបញ្ចុះបញ្ចូលក្នុងការបង្កើតបក្សសម្ព័ន្ធយោធា NATO អាស៊ី។ លោក គីម តុងម្យុង បានគូសបញ្ជាក់ដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ NATO មកកាន់កូរ៉េខាងត្បូង និងជប៉ុន គឺជាការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នា និងសង្រ្គាម ដែល អាចនឹងនាំនូវពពកដ៏ខ្មៅងងឹតនៃសង្រ្គាមត្រជាក់ថ្មីមួយមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក»។ គួរបញ្ជាក់ថា លោក Jens Stoltenberg បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកូរ៉េខាងត្បូង មុននឹងបន្ត បំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក […]

មជ្ឈមណ្ឌល​ត្រួតពិនិត្យជំងឺឆ្លងអាមេរិក ព្រមានពីការបរិភោគផ្សិតម្ជុល ដែលអាចនាំឱ្យមានជំងឺធ្ងន់ធ្ងរ បាត់បង់ការមានគភ៌ ឬឈានដល់ការបាត់បង់ជីវិត

Khmerpress January 30, 2023 30/01/2023

យោងតាមការបង្ហោះដោយ មជ្ឈមណ្ឌល​ត្រួតពិនិត្យជំងឺឆ្លងរបស់អាមេរិក​ (CDC) បានឱ្យដឹងថា អ្នកជំនាញបានរកឃើញមេរោគម្យ៉ាងហៅថា Listeria ដែលមាននៅក្នុងផ្សិតម្ជុល  របស់ក្រុមហ៊ុនចិន Shandong Youhe។ វាគឺជាមេរោគដែលអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងររហូតចូលមន្ទីរពេទ្យ ហើយជួនកាលអាចឈានដល់ការស្លាប់។ ករណីខ្លះវាក៏អាចបណ្តាលឱ្យបាត់បង់ការមានគភ៌ ឬសម្រាលកូនមិនគ្រប់ខែទៀតផង។ CDC បានបញ្ជាក់ថា អ្នកដែលមិនគួរបរិភោគផ្សិតម្ជុលនេះមានដូចជា៖ មនុស្សចាស់អាយុ​ ៦៥​ ឆ្នាំ​ឡេីងទៅ​ អ្នកមានផ្ទៃពោះ​ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ផ្សិតម្ជុល Enoki មានពណ៌ស និងមានដើមវែងស្តើងៗ ហើយពួកវាត្រូវបានលក់ជាញឹកញយជាចង្កោមទាំងឫសនៅក្នុងផ្លាស្ទិចបិទជិត។ ផ្សិតនេះមានភាពនិយមនៅក្នុងអាហារជប៉ុន ចិន និងកូរ៉េ ជាពិសេសគឺគេចូលចិត្តដាក់វាក្នុងស៊ុប, Hot pot និងម្ហូបឆាផ្សេងៗ។ កាលពីឆ្នាំ២០២០ CDC បានស៊ើបអង្កេតលើការផ្ទុះឡើងនៃមេរោគ Listeria នៅក្នុងសហរដ្ឋអាមេរិក ដែលទាក់ទងនឹងផ្សិតម្ជុល Enoki នេះ។ ការ​ផ្ទុះ​ឡើង​នេះ​បាននាំ​ឱ្យ​មានការ​ប្រមូល​ផ្សិត Enoki ​ចំនួន ៣ ប្រភេទដែល​នាំ​ចូល​ពី​ប្រទេស​កូរ៉េ។ ចាប់តាំងពីពេលនោះមក រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) និងមន្ត្រីសុខាភិបាលសាធារណៈមកពីរដ្ឋមួយចំនួន ក៏បាននឹងកំពុងប្រមូលសំណាកផ្សិត Enoki ហើយបានរកឃើញមេរោគ Listeria […]

ក្រុមហ៊ុន Amazon ​ប្រកាសដាក់​លក់​ដីប្រមាណ២៩ហិចតារបស់ខ្លួន បន្ទាប់ពីបញ្ឈប់បុគ្គលិកជាច្រើនម៉ឺននាក់

Naren January 30, 2023 30/01/2023

បន្ទាប់​ពី​ការ​កាត់​បន្ថយ​ការងារ​ជា​ច្រើន​ ក្រុមហ៊ុនAmazon ក៏កំពុង​ដាក់​លក់ដីទំហំ២៩ហិចតានៅ Milpitas រដ្ឋកាលីហ្វ័រញ៉ា ដែល​ខ្លួន​បាន​ទិញ​ជាង​មួយ​ឆ្នាំ​មុន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​នេះ​ទើបតែ​ទិញ​​កាលពី ១៦ខែ​មុន ក្នុងតម្លៃ១២៣លានដុល្លារ។ សាជីវកម្មរបស់មហាសេដ្ឋី Jeff Bezos កំពុងតែប្រឈមនឹងស្ថានភាពមិនល្អ បន្ទាប់ពីបានពង្រីកខ្លួនយ៉ាងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាត ដោយជួលបុគ្គលិកថ្មីជាបន្តបន្ទាប់ និងឃ្លាំងថ្មីៗ។ នៅខែតុលា ឆ្នាំ២០២១ Amazon បានចំណាយ ប្រាក់១២៣លានដុល្លារ លើដីនៅតំបន់ Milpitas (California) ។ ក្រុមហ៊ុននេះចង់ទិញអចលនទ្រព្យនៅជិតទីក្រុងធំៗ ប្រែក្លាយវាទៅជាឃ្លាំង និងត្រួសត្រាយផ្លូវសម្រាប់កំណើននាពេលអនាគត។ ប្រភពរបស់ Bloomberg បានបង្ហាញថា Amazon ប្រហែលជាត្រូវលក់ដីនេះដោយខាត ដោយ​តម្លៃ​លក់​ចុង​ក្រោយ​គឺ​នៅ​តែ​ត្រូវ​បាន​ពិភាក្សា​។ សូមរំលឹកថានៅសហរដ្ឋអាមេរិក នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បានប្រកាសថា លោកនឹងបញ្ឈប់បុគ្គលិកចំនួន ១៨,០០០នាក់។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីការបញ្ឈប់ការងារជាបន្តបន្ទាប់ និងការបញ្ឈប់ការជួលក្នុងវិស័យបច្ចេកវិទ្យា។ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១៣% ឬច្រើនជាង ១១,០០០នាក់។ មូលហេតុចម្បងគឺការធ្លាក់ចុះនៃតម្រូវការក្រោយកូវីដ ដោយកាលពីមុនការបញ្ជាទិញទំនិញ​តាម​អ៊ីនធឺណិត​ច្រើន​ជាង​មុន […]

ចិន បានអនុម័តថ្នាំព្យាបាលជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុកចំនួនពីរផ្សេងទៀត

Khmerpress January 30, 2023 30/01/2023

(ប៉េកាំង)៖ នាយកដ្ឋានផលិតផលវេជ្ជសាស្ត្រជាតិចិនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានអនុម័តថ្នាំលេបដែលផលិតក្នុងស្រុកចំនួនពីរប្រភេទផ្សេងទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា​ ឆ្នាំ២០២៣។ នាយកដ្ឋាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺពេញវ័យ ដែលមានរោគសញ្ញាកម្រិតស្រាលទៅមធ្យមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឱសថ Simcere​ និង Shanghai Junshi Biosciences Co Ltd។ គួរបញ្ជាក់ថា ប្រទេសចិនបានបោះបង់ចោលគោលនយោបាយ «សូន្យកូវីដ» ដ៏តឹងរឹងរបស់ខ្លួនកាលពីដើមខែធ្នូកន្លងទៅ បន្ទាប់ពីមានការតវ៉ាប្រឆាំង។ ការបន្ធូរបន្ថយនេះអនុញ្ញាតឱ្យមនុស្សម្នាធ្វើដំណើរ ហើយវីរុសបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដោយបង្កើនតម្រូវការថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុង Auckland របស់ប្រទេស New Zealand ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

Khmerpress January 28, 2023 28/01/2023

ទីក្រុងដ៏ធំបំផុតរបស់ប្រទេស New Zealand បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជំរុញឱ្យមានទឹកជំនន់រីករាលដាល និងការជម្លៀសចេញ។ ភ្លៀងធ្លាក់កាលពីថ្ងៃសុក្រ ក្នុងទីក្រុង Auckland បានជន់លិចផ្ទះសម្បែង ធ្វើឱ្យចរាចរណ៍ជាប់គាំង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្ម។ ទីក្រុងនេះត្រូវបានគេនិយាយថា បានទទួលរង ៧៥% នៃទឹកភ្លៀងរដូវក្តៅធម្មតារបស់ខ្លួន នៅក្នុងរយៈពេលត្រឹមតែ ១៥ ម៉ោងប៉ុណ្ណោះ។ អ្នកព្យាករណ៍ជាតិបាននិយាយថា «ទឹកភ្លៀងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នឹងប៉ះពាល់មនុស្សជាច្រើននៅក្នុងទីក្រុង Auckland ក្នុងរយៈពេលយូរ»។ អភិបាលក្រុង Auckland លោក Wayne Brown បានបញ្ជាក់ពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពមួយត្រូវបានគេរកឃើញនៅជ្រលងភ្នំ Wairau នៅលើឆ្នេរខាងជើងនៃទីក្រុង Auckland ។ លោក Brown បាន​និយាយ​ថា លោក​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​នេះ។ ប៉ូលិស​មិន​បាន​បញ្ជាក់​ថា ​តើ​ការ​ស្លាប់​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ទឹក​ជំនន់​ ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​ក៏​បាន​និយាយ​ដែរ​ថា ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​រារាំងដោយ​ឥទ្ធិពល​នៃ​ព្យុះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ទីភ្នាក់ងារអគ្គីភ័យ និងគ្រោះអាសន្ន នូវែលសេឡង់ បាននិយាយថា ខ្លួនបានកំពុងនិងដោះស្រាយជាមួយនឹងការហៅទូរស័ព្ទប្រហែល ១,៥០០ លើក […]

ប៉ូឡូញនឹងបញ្ជូនរថក្រោះចំនួន ៦០គ្រឿងបន្ថែមទៀតទៅកាន់អ៊ុយក្រែន បន្ថែមពីលើរថក្រោះ Leopard 2 ដែលបានសន្យារួច

Khmerpress January 28, 2023 28/01/2023

(វ៉ារស្សាវ៉ា)៖ នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញនឹងបញ្ជូនរថក្រោះចំនួន ៦០គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន បន្ថែមពីលើរថក្រោះ Leopard 2​ ចំនួន ១៤គ្រឿង ដែលផលិតដោយអាល្លឺម៉ង់ដែលខ្លួនបានសន្យារួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា​ ឆ្នាំ២០២៣។ លោក Mateusz Morawiecki បានប្រាប់ទូរទស្សន៍ CTV News របស់កាណាដាថា​​ «ឥឡូវនេះ យើងត្រៀមបញ្ជូនរថក្រោះទំនើបរបស់យើងចំនួន ៦០គ្រឿង ដែលក្នុងនោះមាន ៣០គ្រឿងជាប្រភេទរថក្រោះ PT-91…បន្ថែមពីលើរថក្រោះអាល្លឺម៉ង់ Leopard 2 ចំនួន ១៤គ្រឿងដែលបានសន្យារួច»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងអំណរគុណដល់ប្រទេសប៉ូឡូញ សម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់រថក្រោះបន្ថែមនេះ។ តាមរយៈសំណេរលើ Twitter លោកសង្កត់ធ្ងន់ថា «រួមគ្នាយើងនឹងឈ្នះ!»។ គួរបញ្ជាក់ថា ទីក្រុងវ៉ារស្សាវ៉ា ដែលបានដាក់ខ្លួនជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់ទីក្រុងកៀវ បានបញ្ជូនរថក្រោះរាប់រយគ្រឿងរួចមកហើយ ទៅឲ្យប្រទេសជិតខាងរបស់ខ្លួនមួយនេះ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន។ ប្រទេសប៉ូឡូញក៏ជាប្រទេសដ៏សកម្មក្នុងការជំរុញប្រទេសអាល្លឺម៉ង់ឱ្យបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន និងក៏បានជំរុញឱ្យប្រទេសផ្សេងទៀតធ្វើដូចគ្នានេះដែរ៕ […]

ថៃទាញសញ្ញាព្រមានជុំវិញការរាតត្បាតជំងឺ “Disease X” ដែលបានផ្តាច់យកជីវិតពលរដ្ឋអាហ្វហ្គានីស្ថាន ១៧នាក់ក្នុងចំណោមអ្នកឆ្លងជិត ១០០ករណី

Khmerpress January 28, 2023 28/01/2023

ថៃ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ប្រទេសថៃបានទាញសញ្ញាព្រមានពីការរាតត្បាតជំងឺថ្មីមួយប្រភេទដែលមានឈ្មោះថា “Disease X” នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃសោរ៍ទី ២៨ ខែមករានេះ។ បច្ចុប្បន្នជំងឺថ្មីនេះកំពុងមានការរាតត្បាតនៅក្នុងតំបន់ Badakhshan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។ ប្រភពខាងលើបានបន្តថា ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងតាមដានការវិវឌ្ឍន៍របស់ជំងឺថ្មីនេះយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីត្រៀមខ្លួនទប់ស្កាត់ការបន្តរាតត្បាតទ្រង់ទ្រាយធំឲ្យបានទាន់ពេលវេលា ក្នុងករណីដែលជំងឺនេះអាចមានលទ្ធភាពបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សជាតិ។ គិតត្រឹមពេលនេះជំងឺ “Disease X​” ដែលបានផ្តើមឆ្លងដំបូងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២២ បានបង្កការចម្លងទៅកាន់ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៩៧ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ១៧ករណីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សភាអាមេរិកគ្រោងនឹងបោះឆ្នោតហាមឃាត់ TikTok នៅខែក្រោយនេះ

Khmerpress January 28, 2023 28/01/2023

អាមេរិក៖ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកគ្រោងនឹងបោះឆ្នោតធ្វើការហាមហាត់លើការប្រើប្រាស់បណ្តាញសង្គម TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៨ ខែមករានេះ។ បើគ្មានអ្វីប្រែប្រួលនោះទេគឺការបោះឆ្នោតជាផ្លូវការនឹងត្រូវរៀបចំឡើងនៅក្នុងអំឡុងខែក្រោយនេះតែម្តង នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានអាមេរិក។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសររវាងរដ្ឋាភិបាលអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានកើតមានជាហូរហែ ដោយភាគីខាងរដ្ឋាភិបាលអារិកបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនគឺជាចារកម្មរបស់រដ្ឋាភិបាលចិន។ ជាក់ស្តែងបណ្តាញសង្គម TikTok ជាដើមក៏ធ្លាប់បានត្រូវបានអាជ្ញាធរអាមេរិកចោទប្រកាន់ដែរថា បានលួចយកព័ត៌មានលម្អិតជាច្រើនរបស់ពលរដ្ឋអាមេរិកនិងបានផ្តល់ព័ត៌មានទាំងនោះទៅកាន់រដ្ឋាភិបាលចិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត