ព័ត៌មានអន្តរជាតិ

BREAKING: ទីបំផុត Boris Johnson នឹងលាលែងពីតំណែងប្រធានគណបក្ស ប៉ុន្តែនឹងបន្តជានាយករដ្ឋមន្រ្តីអង់គ្លេសបណ្តោះអាសន្ន

Khmerpress July 7, 2022 07/07/2022

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នឹងលាលែងពីតំណែងប្រធានគណបក្ស Conservative នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរូបលោក បានបាត់បង់សំឡេងគាំទ្រពីសំណាក់គណៈរដ្ឋមន្រ្តី, មន្រ្តី និងសមាជិកសភាជាច្រើនរូប ប៉ុន្តែរូបលោកនឹងនៅបន្តកាន់តំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្នសិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។ សារព័ត៌មាន BBC បានបន្ថែមថា ក្រោយការលាលែងខាងលើ ការប្រកួតប្រជែងជ្រើសរើសប្រធានថ្មី សម្រាប់គណបក្សអភិរក្សនិយម (Conservative) នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ ហើយនាយករដ្ឋមន្រ្តីថ្មី ត្រូវគេរំពឹងថា នឹងចូលកាន់តំណែងរួចរាល់ ជំនួសលោក Johnson ទាន់ពេលសន្និសីទបក្ស ដែលនឹងប្រព្រឹត្តទៅ នាខែតុលា ឆ្នាំ២០២២នេះ។ យ៉ាងណាមិញ មុនដល់ពេលនោះ លោក John នឹងបន្តកាន់តំណែងនាយករដ្ឋមន្រ្តីអង់គ្លេស ជាបណ្តោះអាសន្នសិន។ គួរបញ្ជាក់ថា ដំបូងឡើយ លោក Johnson បានប្តេជ្ញាបន្តពុះពារទៅមុខ ដោយមិនព្រមចុះចេញនោះឡើយ បន្ទាប់ពីការលាលែងពីតួនាទីជាបន្តបន្ទាប់ ដោយមន្រ្តីក្នុងជួររដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការដឹកនាំរបស់លោក។ ប៉ុន្តែលោក Johnson […]

WHO នឹងបើកកិច្ចប្រជុំបន្ទាន់មួយជុំវិញបច្ចុប្បន្នភាពជំងឺអុតស្វា Monkeypox ក្រោយករណីឆ្លងសកលកើនដល់ជាង ៦,០០០នាក់

Khmerpress July 7, 2022 07/07/2022

អង្គការសុខភាពពិភពលោកដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃជំងឺអុតស្វា Monkeypox ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី៧ ខែកក្កដានេះ។ កិច្ចប្រជុំប​ន្ទាន់នេះត្រូវបានរៀបចំឡើងក្រោយតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox បានកើនដល់ជាង ៦,០០០ករណីនៅទូទាំងពិភពលោកនិងកំពុងរាតត្បាតនៅក្នុងប្រទេសចំនួន ៥៨ផ្សេងគ្នា ដោយមិនរាប់បញ្ចូលបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង ដែលជាតំបន់ធ្លាប់មានករណីឆ្លងជំងឺជាធម្មតានោះទេ។ បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងចេញពីទីក្រុងហ្សឺណែវមកថា រលករាតត្បាតនៃជំងឺអុតស្វា Monkeypox បានឈានដល់កម្រិតខ្ពស់បំផុតមួយហើយ ពោលគឺជាកម្រិតប្រកាសអាសន្ន ដែលពិភពទាំងមូលត្រូវតែមានការប្រុងប្រយ័ត្ននិងរួមគ្នាទប់ស្កាត់ការចម្លងមេរោគឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន មុនពេលមេរោគបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមករណីឆ្លងជំងឺអុតស្វា Monkeypox ទាំងអស់នោះ​គឺមានករណីឆ្លងប្រមាណជា ៨៥%ត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងចំណោមអ្នកជំងឺទាំអស់នោះក៏មានអ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មិនឱ្យចាញ់រុស្ស៊ីទេ! អ៉ីរ៉ង កំពុងបញ្ចុះតម្លៃប្រេងរបស់ខ្លួន ប្រជែងនឹងរុស្ស៊ីដើម្បីទាក់ទាញអ្នកទិញចិន

Khmerpress July 7, 2022 07/07/2022

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រទេសអ៉ីរ៉ង់កំពុងទម្លាក់តម្លៃប្រេងរបស់ខ្លួន ដើម្បីប្រកួត​ប្រជែងជាមួយប្រេងរបស់រុស្ស៊ី នៅពេលដែលប្រទេសចិនបង្កើនការទិញប្រេងពីរុស្ស៊ី។ ឈ្មួញបានប្រាប់ Bloomberg ថា ប្រេងអ៉ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះ បានបញ្ចុះតម្លៃចំនួន ១០ដុល្លារក្នុងមួយបារ៉ែលក្រោមតម្លៃស្តង់ដារពិភពលោកដូចជា ប្រេងឆៅ Brent ខណៈកាលពីខែកុម្ភៈអ៉ីរ៉ង់បានបញ្ចុះតម្លៃពី ៥ ទៅ ​៦ដុល្លារក្នុងមួយបារ៉ែលរួចទៅហើយ នៅពេលរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។ មូលហេតុដែលក្រុ​ងតេអេរ៉ង់ កំពុងកាត់បន្ថយតម្លៃប្រេងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងប្រេងឆៅរបស់រុស្ស៊ីនៅក្នុងប្រទេសចិន គឺដោយសារ អ៉ីរ៉ងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងកំពុងស្វែងរកអ្នកទិញប្រេងឆៅរបស់ខ្លួន។ ជាមួយគ្នានេះ នៅពេលដែលឃើញប្រទេសចិន ទិញប្រេងរុស្ស៊ីកាន់តែច្រើនដោយសារតម្លៃទាបៗ ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មពីលោកខាងលិច ទើបអ៉ីរ៉ង់បញ្ចុះតម្លៃបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ប្រទេសលោកខាងលិចបានឆ្លើយតបទៅនឹងការឈ្លានពានដោយដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ី ដែលនាំឱ្យទីក្រុងម៉ូស្គូ ដាក់តម្លៃការនាំចេញប្រេងឆៅរបស់ខ្លួនក្នុងការបញ្ចុះតម្លៃយ៉ាងគំហុក ដើម្បីស្វែងរកអ្នកទិញនៅលើទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន ប្រេងឆៅ Urals របស់រុស្ស៊ី ជួញដូរក្រោម ៩០ដុល្លារក្នុងមួយបារ៉ែល ដោយតម្លៃនេះទាបជាងប្រេងឆៅ WTI (West Texas Intermediate) ចំនួន ១៨ដុល្លារ និងទាបជាងប្រេង Brent ចំនួន ២២ដុល្លារ។ ស្ថិតក្នុងស្ថានភាពនេះ ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃ ដោយការទិញប្រេងរុស្ស៊ីជាច្រើន ហើយកាលពីខែឧសភា […]

សិង្ហបុរីរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ក្នុងសហគមន៍ជាលើកដំបូង

Khmerpress July 7, 2022 07/07/2022

សិង្ហបុរី៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់​បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី៦ ខែកក្កដានេះ។ ករណីឆ្លងជំងឺអុតស្វា Monkeypox ដំបូងនៅលើទឹកដីសិង្ហបុរីនោះគឺត្រូវបានរកឃើញចំពោះបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ ៤៥ឆ្នាំ ដែលទទួលបានសិទ្ធរស់នៅក្នុងប្រទេសសិង្ហបុរី ហើយលទ្ធផលតេស្តវិជ្ជមានរបស់អ្នកជំងឺរូបនេះត្រូវបានបញ្ជាក់ដោយអាជ្ញាធរសុខាភិបាលសិង្ហបុរីនៅល្ងាចថ្ងៃពុធ ម្សិលមិញនេះ។ បន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមានចំពោះអ្នកជំងឺរូបនេះហើយ អាជ្ញាធរសុខាភិបាលសិង្ហបុរីក៏បានសម្រេចដាក់ឲ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺត្រូវធ្វើចត្តាឡីស័ករយៈ ២១ថ្ងៃផងដែរ ដោយក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនោះគឺមាន ២នាក់ជាសមាជិកគ្រួសាររបស់អ្នកជំងឺ និងម្នាក់ទៀតជាមនុស្សដែលបានជួបគ្នានៅទីសាធារណៈ។ ចំពោះអ្នកជំងឺវិញគឺត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់មន្ទីរពេទ្យដាច់ដោយឡែកមួយ ហើយតាមក្រុមគ្រូពេទ្យសិង្ហបុរីបានបញ្ជាក់ថា អ្នកជំងឺនឹងត្រូវការពេលក្នុងចន្លោះពី ២-៤ សប្តាហ៍ទើបអាចជាសះស្បើយ​ពីជំងឺនេះបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសចិន បិទទីក្រុងមួយដែលមានប្រជាជនជាង ១៣លាននាក់ រយៈពេល ៧ថ្ងៃ ក្រោយរកឃើញករណីឆ្លង អូមីក្រុង BA.5.2 ជាលើកដំបូង

Khmerpress July 7, 2022 07/07/2022

កាលពីថ្ងៃទី០៦ ខែកក្កដា សារព័ត៌មាន CNN បានរាយការណ៍ថា ទីក្រុង Xi’an ដែលមានប្រជាជនចំនួន ១៣លាននាក់នៅក្នុងខេត្ត Shaanxi ភាគកណ្តាលប្រទេសចិន នឹងត្រូវបិទទ្វារតាមតំបន់មួយចំនួនរយៈពេលប្រាំពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ទី០៦ ខែកក្កដាតទៅ បន្ទាប់ពីមានការរាយការណ៍ជាលើកដំបូងនៃករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ omicron BA.5.2។ ​បើ​តាម​មន្ត្រី​គ្រប់គ្រង​ជំងឺ​ក្នុង​តំបន់នៃទីក្រុង Xi’an មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ Omicron BA.5.2 ដែលត្រូវបានបញ្ជាក់ចំនួន ១៨ករណីកាលពីថ្ងៃសៅរ៍ ទី០២ ខែកក្កដា ដល់ថ្ងៃច័ន្ទ ទី០៤ ខែកក្កដា។ នេះជាលើកទីមួយនៃការផ្ទុះឡើងវិញ ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង Xi’an ដែលជាកន្លែងមួយក្នុងចំណោមកន្លែងចុងក្រោយបំផុតនៅលើពិភពលោកដែលនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ “សូន្យកូវីដ” ដ៏តឹងរឹង។ អ្នកស្រាវជ្រាវបានកំណត់អត្តសញ្ញាណ BA.5.2 ជាប្រភេទរងនៃ BA.5 ដែលបានរីករាលដាលរួចហើយនៅក្នុងសហរដ្ឋអាមេរិក ហើយប្រភេទនេះ គឺខ្លាំងជាងអង់ទីករ សម្រាប់អ្នកដែលធ្លាប់កើតកូវីដ-១៩ ពីមុន ក៏ដូចជាអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ លោក Zhang Xuedong មន្ត្រីនៅទីក្រុង Xi’an បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ ទី៥ […]

ប្រធានាធិបតីស្រីលង្កា ហៅទូរសព្ទទៅសមភាគីរុស្ស៉ី ពូទីន ដើម្បីស្នើសុំផ្តល់ឥណទានប្រេងឥន្ធនៈ

Khmerpress July 7, 2022 07/07/2022

(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa នៅថ្ងៃពុធនេះបានទូរសព្ទទៅមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងបានស្នើសុំឥណទានប្រេងឥន្ធនៈ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២២។ លោក Rajapaksa បាននិយាយថា លោកមានការហៅទូរសព្ទមួយទៅលោក ពូទីន ប្រកបដោយផ្លែផ្កា។ ក្នុងអំឡុងការហៅទូរសព្ទនេះ លោក Rajapaksa បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី ដើម្បីជំនះឧបសគ្គកន្លងមក។ លោក Rajapaksa បាននិយាយថា «ខ្ញុំបានស្នើសុំការផ្តល់ជូនការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលឥន្ធនៈទៅកាន់ប្រទេសស្រីលង្កា ក្នុងការយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ន»។ មេដឹកនាំស្រីលង្កាក៏បានស្នើសុំសមភាគីរុស្ស៊ី ឱ្យបន្តប្រតិបត្តិការក្រុមហ៊ុនហោះហើរ Aeroflot នៅក្នុងប្រទេសស្រីលង្កាផងដែរ។ លោកបានបន្តថា «យើងបានឯកភាពជាឯកច្ឆ័ន្ទលើការពង្រឹងទំនាក់ទំនងទ្វេភាគី លើវិស័យដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ដែលជាកត្តាសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ»។ គួរជម្រាបថា ប្រទេសស្រីលង្កាបាននឹងកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈដ៏ធ្ងន់ធ្ងរ ហើយគណបក្សនយោបាយបានជំរុញឱ្យប្រធានាធិបតីស្នើសុំប្រេងឆៅពីប្រទេសរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

កាណាដានឹងបោះចោលវ៉ាក់សាំង AstraZeneca ចំនួន១៣.៦លានដូស

Khmerpress July 6, 2022 06/07/2022

(អូតាវ៉ា)៖ ប្រទេសកាណាដានឹងបោះចោលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) ចំនួន ១៣.៦លានដូស បន្ទាប់ពីរដ្ឋាភិបាលកាណាដា បានស្វែងរកការផ្តល់វ៉ាក់សាំងរាប់លានដូសដល់ប្រទេសផ្សេងទៀត ប៉ុន្តែគ្មានអ្នកទទួលយក ទោះជាករណីឆ្លងកំពុងកើនឡើង ជុំវិញពិភពលោកក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។ កាលពីឆ្នាំ២០២០ កាណាដាបានចុះហេត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុនអាស្រ្តហ្សេណេកា ដើម្បីទទួលបានវ៉ាក់សាំងចំនួន២០លានដូស ហើយប្រជាជនកាណាដាចំនួន ២.៣លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ភាគច្រើនកាលពីចន្លោះខែមីនា-ខែមិថុនា ឆ្នាំ២០២១។ យ៉ាងណាមិញ បន្ទាប់ពីមានការព្រួយបារម្ភកាលពីអំលុងត្រីមាសទី១ នៃឆ្នាំ២០២១ អំពីបញ្ហាកំណកឈាមដ៏កម្រ ប៉ុន្តែអាចបណ្តាលឱ្យឈានដល់បាត់បង់ជីវិតផងដែរនោះ កាណាដាបានសម្រេចបង្វែរទៅផ្តោតលើ ការប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer-BioNTech និង វ៉ា់ក់សាំង Moderna ដែលខ្លួនមានគ្រប់គ្រាន់នៅក្នុងស្តុកវិញ។ កាលពីខែកក្កដា ឆ្នាំ២០២១ កាណាដាសន្យាថានឹងបរិច្ចាគវ៉ាក់សាំងដែលនៅសល់ចំនួនប្រមាណ ១៧.៧លានដូស ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ វ៉ាក់សាំងចំនួន ១៣.៦លានដូស បានផុតកំណត់ប្រើប្រាស់ ហើយនឹងត្រូវតែបោះចោល។ គួរបញ្ជាក់ថា ប្រហែល ៨៥%នៃប្រជាជនកាណាដា […]

រុស្ស៉ី ថាអាវុធរបស់លោកខាងលិច មិនអាចរារាំងគោលដៅរបស់ខ្លួន នៅអ៊ុយក្រែនឡើយ

Khmerpress July 6, 2022 06/07/2022

(មូស្គូ)៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolay Patrushev) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សព្វាវុធដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនទៅកាន់អ៊ុយក្រែន នឹងមិនមានឥទ្ធិពលអ្វីលើប្រតិបត្តិការយោធារបស់រុស្ស៉ី ដែលកំពុងបន្តនោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅឯទីក្រុងខាបារ៉ូវស្ក៍ (Khabarovsk) នៃតំបន់ស៉ីបេរី លោក ប៉ាទ្រូសេវ ដែលធ្លាប់ជាប្រធានទីភ្នាក់ងារផ្នែកសន្តិសុខប្រចាំតំបន់នេះ បានគូសបញ្ជាក់ថា «រុស្ស៉ីនឹងសម្រេចគោលដៅរបស់ខ្លួន បើទោះជាសហរដ្ឋអាមេរិក និងលោកខាងលិចផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ»។ លោក ប៉ាទ្រូសេវ បានបន្ថែមថាប្រតិបត្តិការយោធារបស់រុស្ស៉ី ធ្វើឡើងមិនមែនត្រឹមតែដើម្បីសន្តិសុខរុស្ស៉ីប៉ុណ្ណោះទេ តែក៏ដើម្បីពិភពលោកទាំងមូលផងដែរ ដោយលោកចង់សំដៅលើ ការរីករាលដាលនៃមនោគមវិជ្ជាណាហ្ស៉ីសម័យថ្មី និងមន្ទីរពិសោធន៍ជីវសាស្ត្រអ៊ុយក្រែន ដែលមានទំនាក់ទំនងជាមួយមន្ទីរបញ្ចកោណ។ យ៉ាងណាក៏ដោយ ទាំងអាមេរិក និងអ៊ុយក្រែន សុទ្ធតែធ្លាប់ច្រានចោលការចោទប្រកាន់បែបនេះ។ គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង លោក ពូទីន ធ្លាប់បាននិយាយថា គោលបំណងរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនបានផ្លាស់ប្តូរទេ ដែលគោលដៅចុងក្រោយគឺរំដោះតំបន់ដុនបាស់ (Donbass) ដើម្បីការពារប្រជាជន […]

អភិបាលតំបន់ដូណេត ជំរុញឲ្យប្រជាជនជាង ៣៥ម៉ឺននាក់ ជម្លៀសខ្លួនចេញពីការវាយលុករបស់រុស្ស៉ី

Khmerpress July 6, 2022 06/07/2022

(កៀវ)៖ អភិបាលនៃខេត្តភាគខាងកើត ដែលជាខេត្តចុងក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន បានជំរុញឲ្យប្រជាជនជាង ៣៥០,០០០នាក់ ភៀសខ្លួនចេញពីការវាយលុករបស់កងកម្លាំងរុស្ស៉ី ដែលកំពុងបង្កើនការទម្លាក់គ្រាប់បែក។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។ ខណៈកងកម្លាំងរុស្ស៉ីបង្កើនការវាយប្រហារនៅទូទាំងភាគខាងកើតអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ អភិបាលតំបន់ដូណេត (Donetsk) លោក ប៉ាវឡូ គីរីឡិនកូ (Pavlo Kyrylenko) បានជំរុញឲ្យប្រជាជនស៉ីវិលចាកចេញពីតំបន់នេះ ដើម្បីការពារអាយុជីវិតរបស់ខ្លួន ក៏ដូចជាដើម្បីឲ្យកងទ័ពអ៊ុយក្រែនអាចប្រើ កម្លាំងការពារបានល្អប្រសើរ ពីការវាយប្រហាររបស់រុស្ស៉ី។ លោក គីរីឡិនកូ បានគូសបញ្ជាក់ថា «ជោគវាសនារបស់ប្រទេសអ៊ុយក្រែនទាំងមូល នឹងត្រូវសម្រេចដោយតំបន់ដូណេត។ នៅពេលដែលមានមនុស្ស នៅសល់តិចតួច នោះកម្លាំងរបស់យើងអាចផ្តោតអារម្មណ៍កាន់តែច្រើនលើសត្រូវ ហើយអាចបំពេញភារកិច្ចចម្បងរបស់យើងបាន»។ គួរបញ្ជាក់ថា «គោលដៅវាយប្រហារទីមួយ» របស់រុស្ស៊ីបច្ចុប្បន្ន គឺទីក្រុងស្លូវីយ៉ាន់ស្កិ៍ (Sloviansk) និងក្រាម៉ាទ័រសស្កិ៍ (Kramatorsk) បន្ទាប់ពីរុស្ស៉ី វាយកាន់កាប់តំបន់លូហានបានទាំងស្រុង។ ដូណេត និង លូហាន រួមបញ្ចូលគ្នាត្រូវបានគេហៅថាជាតំបន់ដុនបាស់ ដែលជាតំបន់ឧស្សាហកម្ម ភាគស្ថិតនៅខាងកើតអ៊ុយក្រែន និងត្រូវបានឃើញថាជាសមរភូមិដ៏សំខាន់បំផុតនៅអឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម៉ាកាវសម្រេចបិទខ្ទប់អាគារដែលជានិមិត្តរូបដ៏សំខាន់បំផុតរបស់ទីក្រុងខ្លួន ក្រោយកូវីដ-១៩បន្តរាតត្បាតកាន់តែច្រើន

Khmerpress July 6, 2022 06/07/2022

ម៉ាកាវ៖ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់អាគារដែលជានិមិត្តរូបសំខាន់បំផុតនៃទីក្រុងខ្លួនហើយ ក្រោយបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ជាច្រើនករណីនៅទីនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដានេះ។ អាគារដែលជានិមិត្តរូបដំណាងឲ្យទីក្រុងម៉ាកាវនោះគឺសណ្ឋាគារ Grand Lisboa ដែលជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនិងសំខាន់បំផុតសម្រាប់ទីក្រុងម៉ាកាវផងដែរ។ ការសម្រេចបិទខ្ទប់ទីតាំងដែលជាចរន្តសេដ្ឋកិច្ចដ៏ចម្បងនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរម៉ាកាវបានរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ជាង ១០ករណីនៅទីនោះកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដាម្សិលមិញនេះ។ គួររម្លឹកជូនថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម៉ាកាវបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាង ៩០០ករណីហើយ ដែលវាជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតមិនធ្លាប់បានផងដែររាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ជាលើកដំបូងមក។ នៅចំពោះមុខស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ដ៏ច្រើននេះ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់ទីតាំងសំខាន់ៗមួយចំនួន និងដាក់ឲ្យពលរដ្ឋជាង ១៣,០០០នាក់ត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែម៉ាកាវនៅមិនទាន់រកឃើញករណីស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ៕