(មូស្គូ)៖ រុស្ស៉ីបានប្រកាសថា ខ្លួនអាចនឹងចាត់វិធានការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមប្រទេស ដែលខ្លួនចាត់ទុកថា ប្រកាន់ជំហរអមិត្តចំពោះរុស្ស៉ី ជាការសងសឹងទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដែលចង់លក់ទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៉ី ដើម្បីយកទៅជួយអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។ តាមរយៈបណ្តាញ Telegram ប្រធានសភាជាន់ទាបរបស់រុស្ស៉ី លោក វីយ៉ាឆេសឡេវ វ៉ូឡូឌីន (Vyacheslav Volodin) បានគូសបញ្ជាក់ថា «បើនិយាយពីក្រុមហ៊ុននៅក្នុងទឹកដីរុស្ស៉ី ដែលមានម្ចាស់ជាពលរដ្ឋនៃបណ្តាប្រទេសអមិត្ត ដែលបានសម្រេចចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី វាគឺជាទង្វើស្មើភាពក្នុងការចាត់វិធានការឆ្លើយទៅវិញ តាមរយៈការរឹបអូសទ្រព្យសម្បត្តិដូចគ្នា ហើយប្រាក់ចំណូលដែលបានមកពីការលក់ទ្រព្យទាំងនោះ នឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»។ លោក Volodin បានចោទប្រកាន់ «ប្រទេសអមិត្ត» មួយចំនួនដូចជា លីទុយអានី, ឡេតូនី, ប៉ូឡូញ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ ថា កំពុងបំពានច្បាប់អន្តរជាតិ ហើយធ្វើសកម្មភាពដូចជា ចោរសុទ្ធសាធយ៉ាងដូច្នោះ។ លោកបានបន្ថែមថា សព្វថ្ងៃពាណិជ្ជកររុស្ស៉ី កំពុងទិញយក ក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការនៅរុស្ស៉ី និងទិញយកភាគហ៊ុនរបស់ដៃគូ ដែលចង់ចាកចេញពីទីផ្សាររុស្ស៉ី។ គួរបញ្ជាក់ថា ការព្រមានចាត់វិធានការឆ្លើយតបរបស់រុស្ស៉ី នាពេលនេះធ្វើឡើង […]