ព័ត៌មានអន្តរជាតិ

រុស្ស៉ីប្រកាសហាមជនជាតិកាណាដាជិត ៦០០នាក់ រួមមានទាំងនាយករដ្ឋមន្រ្តី Trudeau មិនឱ្យជាន់ទឹកដីរបស់ខ្លួន

Khmerpress April 29, 2022 29/04/2022

(មូស្គូ)៖ ក្នុងចំណាត់ការសងសឹកថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច ទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសហាមឃាត់ជនជាតិកាណាដាសរុបជិត ៦០០នាក់ មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ីឡើយ សម្រាប់អ្វីដែលខ្លួនចាត់ទុកថាជា ទង្វើប្រកាន់ភាពជាសត្រូវ ដោយថ្នាក់ដឹកនាំរបស់ប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។ ក្នុងចំណោមជនជាតិកាណាដាចំនួន ៥៩២នាក់ ដែលជាប់បម្រាមរបស់រុស្ស៉ី ក៏រួមមានទាំងនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) និងឧបនាយករដ្ឋមន្រ្តីកាណាដា លោកស្រី គ្រីស្ទៀ ហ្វ្រីលែន (Chrystia Freeland) ផងដែរ។ វិធានការនេះ គឺជាផ្នែកនៃចំណាត់ការសងសឹងរបស់រុស្ស៉ី ប្រឆាំងនឹងបណ្តាប្រទេសទាំងឡាយ ដែលបានផ្តល់ការគាំទ្រផ្នែកនយោបាយនិងយោធា ដល់អ៊ុយក្រែន។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៉ី ក៏បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តី, អ្នកកាសែត និងអ្នកជំនាញយោធា របស់កាណាដាសរុបចំនួន៦១នាក់ សម្រាប់អ្វីដែលខ្លួនហៅថា ជាជំហររើសអើងប្រឆាំងនឹងរុស្ស៉ី របស់រដ្ឋាភិបាលកាណាដា។ រីឯ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានដាក់បម្រាមធ្វើដំណើរស្រដៀងគ្នា លើសមាជិកសភារាប់រយនាក់របស់អង់គ្លេស៕​ ផ្តល់សិទ្ធិដោយ៖ freshnews

រលកកម្តៅបានធ្វើឲ្យពលរដ្ឋរាប់លាននាក់នៅតំបន់អាស៊ីខាងត្បូងត្រូវប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានឡើងដល់ ៤៥អង្សាសេ

Khmerpress April 29, 2022 29/04/2022

របាយការណ៍មួយរបស់កាសែត បាងកកប៉ុស្តិ៍ បានបង្ហាញថា រលកកម្តៅបានធ្វើឲ្យពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់អាស៊ីខាងត្បូងកំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បើគិតត្រឹមថ្ងៃព្រហស្បតិ៍​ ទី២៨ ខែមេសាម្សិលមិញនេះ។ ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយរលកកម្តៅនៅដើមរដូវក្តៅនេះរួមមានប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថាន ខណៈ​រលកកម្តៅបានធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសទាំងនេះត្រូវប្រឈមនឹងបញ្ហាខ្វះខាតថាមពលសម្រាប់ប្រើប្រាស់ ខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ និងបង្កឲ្យពលរដ្ឋមួយចំនួនត្រូវធ្លាក់ខ្លួនឈឺផងដែរ។ ប្រភពខាងលើបានបន្តថា សីតុណ្ហភាពនៅក្នុងទីក្រុង New Delhi របស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៥អង្សាសេ ចំនួន ៣ថ្ងៃមកហើយ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា សីតុណ្ហភាពអាចនឹងបន្តកើនឡើងបន្ថែមទៀតនៅចុងសប្តាហ៍នេះ។ គួររម្លឹកជូនថា គិតចាប់ពីឆ្នាំ ២០១០មករលកកម្តៅបានសម្លាប់ពលរដ្ឋឥណ្ឌាប្រមាណជា ៦,៥០០នាក់ហើយ ខណៈក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា គ្រោះធម្មជាតិដែលឥណ្ឌាធ្លាប់បានជួបប្រទះនេះនឹងបន្តកើតមានក្នុងបណ្តាប្រទេសជាច្រើនបន្ថែមទៀតដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ មិនសរសើរមិនបាន! ត្រឹមវ័យ ១៣ឆ្នាំ ក្មេងប្រុសចូលចិត្តតែងខ្លួនស្រី អាចរកលុយទិញផ្ទះ និងចិញ្ចឹមឪពុកម្ដាយឱ្យរស់នៅយ៉ាងស្រួលដោយសារជំនាញមួយនេះ

Khmerpress April 29, 2022 29/04/2022

ថៃ៖ តាមប្រភពព័ត៌មានរបស់ Khaosod ដែលចុះកាលពីថ្ងៃទី ២៧ មេសា ២០២២ បានអោយដឹងថា ក្មេងប្រុសម្នាក់ ឈ្មោះ Natti វ័យ ១៦ឆ្នាំ ស្រឡាញ់ការផាត់មុខតាំងពីក្មេង រហូតអាយុជាង ១០ឆ្នាំ ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីតាមបណ្តាញសង្គមអនឡាញពីការផុសវីដេអូបង្រៀនផាត់មុខ។ ដោយសារតែក្រុមគ្រួសារឪពុកម្តាយមានជីវភាពក្រីក្រ ទើបធ្វើអោយប្អូនចង់រកលុយចិញ្ចឹមឪពុកម្តាយ។ ជាមួយគ្នានេះព្រោះតែការស្រឡាញ់ព្រមជាមួយនឹងទេពកោសល្យដែលមានតាំងពីកំណើត បូកជាមួយនឹងការឧស្សាហ៍ព្យាយាមបានផ្លាស់ប្តូរជីវិតពីក្មេងប្រុសមាឌល្អិត ឱ្យទទួលបានការងារជារឿយៗរហូតអាចចិញ្ចឹមឪពុកម្តាយបានតាមការតាំងចិត្ត។ ប្អូន Natti បានរៀបរាប់ថា៖ « លុយដំបូងដែលបានពីការឡាយអោយគេចំនួន ៣ម៉ោង បាន ៥០០បាត រឺជិត ២០ដុល្លារ Natti បានយកទៅអោយអ្នកម្តាយទាំងអស់ លុះក្រោយមកទៀត ក៏បានចំនួន ១០,០០០បាត រឺជាង៣០០ដុល្លារ ពីការថតរូប ពេលនោះដែរ Natti សប្បាយចិត្តត្រេកអរយ៉ាងខ្លាំង ដោយរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ Natti បានកាន់លុយមុឺនដុល្លារក្នុងដៃ។ ការរកប្រាក់បានយ៉ាងច្រើននេះ និងក្នុងរយៈពេលខ្លីបែបនេះ ដោយសារតែខ្ញុំចូលចិត្តការរាំ និងចូលចិត្តច្រៀងដែរ បានជាទទួលបានការនិយមចូលចិត្តមើលការឡាយ ល្បីដល់ក្រៅប្រទេសដូចជា ប្រទេសជប៉ុននាំយកខ្សែជីវិតប្អូនទៅសរសេរ ហើយបានទៅដើរម៉ូដនៅស្រុកចិន បានទៅដើរម៉ូដនៅឡាវក្នុងកម្មវិធី […]

យ៉ាងហោចណាស់មីស៊ីលរុស្ស៊ីចំនួន ២គ្រាប់ បានវាយប្រហារលើទី​ក្រុង​កៀវសារជាថ្មី កំឡុងពេលប្រធាន​អង្គការ​សហប្រជាជាតិ​ Antonio Guterres កំពុង​បំពេញ​ទស្សនកិច្ច​នៅទីនោះ

Khmerpress April 29, 2022 29/04/2022

ពលរដ្ឋនៅក្នុងរដ្ឋធានីកៀវបានរស់នៅដោយស្ងប់ស្ងាត់ ដោយគ្មានការវាយប្រហារពីកងកម្លាំងរុស្ស៊ី អស់រយៈពេលប្រហែលជា ២ សប្ដាហ៍មកហើយ ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្ដូរវិញនៅថ្ងៃព្រហស្បតិ៍នេះ។ មន្ដ្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​មីស៊ីលយ៉ាង​ហោច​ណាស់​ ២​គ្រាប់ ទៅលើអគារកម្ពស់ ២៥ជាន់ នៅក្នុងសង្កាត់ Shevchenko របស់រដ្ឋធានីកៀវ ដែលបណ្តាល​ឱ្យមនុស្ស ១០នាក់ ត្រូវ​រង​របួស​ នៅចំពេល​ដែល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ (UN) លោក Antonio Guterres កំពុង​បំពេញ​ទស្សនកិច្ច​ដើម្បី​លើកកម្ពស់​សន្តិភាពនៅទីនោះ។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារនេះបង្ហាញពីអាកប្បកិរិយាពិតរបស់រុស្ស៊ី ពួកគេមិនបញ្ចប់ត្រឹមនេះឡើយ ហើយពួកយើងក៏មិនអាចគិតថាវានឹងចប់នោះដែរ។ យ៉ាងណាក៏ដោយ លោក Guterres និងក្រុមរបស់គាត់ នៅមានសុវត្ថិភាពនៅឡើយទេ។ ជម្រាបដែរថា លោក Guterres កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុងកៀវ ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី Zelenskyy ។ ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេបានបញ្ចប់។ លោកប្រធាន Guterres និងលោក Zelenskyy បានពិភាក្សាគ្នាអំពីផែនការរៀបចំច្រករបៀងមនុស្សធម៌ សម្រាប់ជនស៊ីវិលដែលជាប់នៅក្នុងទីក្រុង Mariupol ភាគខាងត្បូង រួមទាំងអ្នកជំរកនៅក្នុងរោងចក្រដែក។ មុន​នេះ លោក ​Guterres […]

លោក បៃឌិន ចង់ឲ្យសភាអនុម័ត ៣៣ពាន់លានដុល្លាអាមេរិកបន្ថែម សម្រាប់ជួយអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៉ី

Khmerpress April 29, 2022 29/04/2022

(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋបាលអាមេរិកពីរនាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Joe Biden នឹងស្នើសុំសភាសម្រាប់ទឹកប្រាក់ចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលការជំរុញដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រទីក្រុងកៀវនៅក្នុងសង្រ្គាមដ៏ក្ដៅគគុក ដែលគ្មានសញ្ញានៃការបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។ សំណើនេះនឹងកើនលើសទ្វេដង នៃកញ្ចប់ថវិកាចំនួន១៣.៦ពាន់លានដុល្លារកាលពីលើកមុន ដែលជាជំនួយផ្នែកការពារជាតិ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច ដែលសភាបានអនុម័តកាលពីខែមុន។ វាហាក់ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីពង្រីកការគ្រប់គ្រងរបស់ប្រទេសរបស់គាត់ ចំពោះអ្នកជិតខាងហើយប្រហែលជាលើសពីនេះទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

DJ Soda ត្រូវបានគេបណ្តេញចេញពីយន្តហោះនៅអាមេរិក ដោយសារស្លៀកខោមានអក្សរបែបនេះ

Khmerpress April 29, 2022 29/04/2022

យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន Sanook បានអោយដឹងថា Dj Soda រឺ កញ្ញា wang Sohee ដែលជា Dj ស្រីដ៏ល្បីមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង បានផុសរៀបរាប់នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីរូបនាងត្រូវបានសមត្ថកិច្ចនាំនាងចុះពីលើយន្តហោះ ព្រោះតែការរៀបចំខ្លួនមិនសមរម្យ ព្រមទាំងមានការបញ្ជាអោយនាងដូរខោចេញ ដោយសារតែខោនោះមានសរសេរពាក្យថា “Fuck you”។ Dj Soda បានរៀបរាប់បន្តទៀតថា កន្លងមកនាងបានធ្លាប់ស្លៀកខោមួយនេះចេញប្រគុំតន្ត្រី Concert រាល់ដងនៅសហរដ្ឋអាមេរិច ចំណែកក្រុមហ៊ុនអាកាសចរណ៍ក៏មិនមានប្រតិកម្មអ្វី នៅពេលដែលនាងដើរទៅ Check in និងអង្គុយលើយន្តហោះហើយ។ ប៉ុន្តែថ្មីៗនេះខណៈពេលដែលនាងកំពុងអង្គុយផឹកភេសជ្ជៈនៅលើយន្តហោះ American Airline ស្រាប់តែសមត្ថកិច្ចដើរមកប្រាប់ខ្ញុំអោយនាំយកកាបូបចេញពីទៅក្រៅដោយមិនបានប្រាប់អំពីមូលហេតុ។ លុះក្រោយពីនាងបានចុះពីលើយន្តហោះហើយទើបសមត្ថកិច្ចបានប្រាប់ខ្ញុំថា «ខ្ញុំស្លៀកខោមិនសមរម្យព្រមទាំងធ្វើអោយមិត្តរួមដំណើរមិនសប្បាយចិត្ត» ចុងក្រោយខ្ញុំត្រូវស្លៀកខោមួយនេះបញ្រ្ចាសវិញគឺមានន័យថា ស្លៀកខោដដែលដោយត្រឡប់ផ្នែកអក្សរចូលក្នុងវិញ ទើបសមត្ថកិច្ចព្រមអោយខ្ញុំឡើងយន្តហោះបាន។ ចំពោះហេតុការណ៍នេះបានធ្វើអោយជើងហោះហើររបស់ខ្ញុំបានពន្យាអស់រយៈពេល១ម៉ោង ហើយក៏បានធ្វើអោយប៉ះពាល់ដល់មិត្តរួមដំណើររបស់ខ្ញុំត្រូវរងផលប៉ះពាល់ទៅជាមួយផងដែរ។ ជាចុងក្រោយDj Soda បានប្រកាសថា ខ្ញុំស្បថថាឈប់ជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ American Airlines ទៀតឡើយ ហើយនាងក៏សង្ឃឹមថានឹងមិនមាននរណាត្រូវជួបហេតុការណ៍ដ៏អាម៉ាស់នេះទៀតឡើយ៕ ផ្តល់សិទ្ធិដោយ៖ […]

អូទ្រីសសម្រេចទទួលយកលក្ខខណ្ឌ ទូទាត់ថ្លៃឧស្ម័នរុស្ស៊ី ជាប្រាក់រូប្លិ៍

Khmerpress April 28, 2022 28/04/2022

(វីយែន)៖ អធិការបតីអូទ្រីស លោក ខាល ណេហាំមឺ (Karl Nehammer) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅក្នុងតំបន់) បានប្រកាសថា ភាគីអូទ្រីសដែលតំណាងដោយក្រុមហ៊ុនប្រេង-ឧស្ម័នអូទ្រីស OMV បានសម្រេចទទួលយកលក្ខខណ្ឌថ្មីរបស់រុស្ស៉ី ដែលតម្រូវឱ្យធ្វើការទូទាត់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរុស្ស៉ីជាប្រាក់រូប្លិ៍ (ruble) តាមរយៈការបើកគណនីជាមួយធនាគាររុស្ស៉ីហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។ លោក Karl Nehammer បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងពោលគឺក្រុមហ៊ុន OMV បានសម្រេចទទួលយកលក្ខខណ្ឌទូទាត់ប្រាក់របស់រុស្ស៉ីហើយ ដូចនឹងរដ្ឋាភិបាលអាល្លឺម៉ង់ដែរ។ លក្ខខណ្ឌនេះ ត្រូវបានរកឃើញថា ស្របតាមលក្ខខណ្ឌនៃទណ្ឌកម្ម។ នេះគឺជារឿងដ៏សំខាន់សម្រាប់យើង»។ លោកអធិការបតីអូទ្រីស ក៏បានលើកឡើងផងដែរអំពី ការដែលប៉ូឡូញនិងប៊ុលហ្ការី បានបដិសេធមិនធ្វើការទូទាត់ប្រាក់ សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរុស្ស៉ីជាប្រាក់រូប្លិ៍ ហើយជាលទ្ធផលត្រូវបានផ្តាច់ការផ្គត់ផ្គង់ឥន្ធនៈប្រភេទនេះពីប្រទេសរុស្ស៉ី។ បើតាមលោក Nehammer ក្នុងកំលុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធានាឱ្យលោកនូវការផ្គត់ផ្គង់ឧស្ម័នយ៉ាងពេញលេញនាពេលអនាគត រួមនិងលទ្ធភាពនៃការទូទាត់ថ្លៃឧស្ម័នជាប្រាក់អឺរ៉ូ ដូច្នេះស្ថានភាពសម្រាប់ប្រទេសអូទ្រីស នាពេលនេះគឺឥតផ្លាស់ប្តូរឡើយ។ គួរបញ្ជាក់ថា […]

មហាសេដ្ឋី Elon Musk ប្រកាសចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ក្រោយជោគជ័យទិញក្រុមហ៊ុន Twitter

Khmerpress April 28, 2022 28/04/2022

បន្ទាប់ពីជោគជ័យក្នុងការទិញយកក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នៅថ្ងៃពុធ ទី២៧ ខែមេសា ម្សិលមិញនេះ មហាសេដ្ឋីលេខ១ លោក Elon Musk បានប្រកាសថា គាត់ចង់ទិញក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក Coca-Cola​ ហើយព្រមទាំងលើកឡើងថា ចង់ដាក់សារធាតុកូកាអ៉ីនចូលក្នុងភេសជ្ជៈថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ យ៉ាងណាមិញការបង្ហោះរបស់មហាសេដ្ឋីរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ថា ជាការពិត ឬគ្រាន់តែជាការលេងសើចនោះឡើយ ខណៈតំណាងក្រុមហ៊ុន Coca-Cola​ មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Insider។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ មហាសេដ្ឋី Elon Musk​ ​បានទិញយក​ Twitter ជាផ្លូវការ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ហើយមួយថ្ងៃក្រោយមក តែគាត់បានរបូតទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ពាន់លានដុល្លារត្រឹមពេលតែ ១ថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ចុះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Justin Bieber នឹងមកប្រគំតន្ត្រីនៅថៃជាមួយសំបុត្រចូលទស្សនាមានតម្លៃរហូតដល់ជិត ៥០០ដុល្លារ

Khmerpress April 28, 2022 28/04/2022

ថៃ៖ តារាចម្រៀងលំដាប់ពិភពលោក Justin Bieber នឹងធ្វើដំណើរមកប្រគំតន្ត្រីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២៧ ខែមេសា​ ម្សិលមិញនេះ។ ការប្រគំតន្ត្រីនេះគឺជាផ្នែកមួយនៃកម្មវិធី “ដំណើរទេសចរណ៍យុត្តិធម៌ជុំវិញពិភពលោករបស់ Bieber ដែលបានបោះជំហ៊ានមកកាន់តំបន់អាស៊ីអាគេ្នយ៍” ( The Southeast Asian leg of Bieber’s Justice World Tour) ហើយវាក៏ជាលើកដំបូងផងដែរ ដែលតារាចម្រៀងសញ្ជាតិកាដាណារូបនេះបានធ្វើដំណើរមកប្រគំតន្ត្រីនៅលើទឹកដីនៃប្រទេសថៃ។ តាមគម្រោងនៃការប្រគំតន្ត្រីខាងលើគឺតារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះនឹងមានវត្តមានក្នុងការប្រគំតន្រ្តីនៅក្នុងទីក្រុងកូឡាឡាំពួ​ ប្រទេសម៉ាឡេស៊ី នៅថៃ្ងទី២២ ខែតុលា ហើយបន្តមកប្រគំតន្ត្រីនៅសិង្ហបុរីនៅថ្ងៃទី ២៥ ខែតុលា ហើយបន្ទាប់មកទៀតក៏មានកម្មវិធីប្រគំតន្ត្រីចំនួន ២ ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា និងការប្រគំតន្ត្រីចុងក្រោយគឺនៅក្នុងទីក្រុងបាងកក ប្រទេសថៃ​ នៅថ្ងៃទី ៦ ខែវិច្ឆិកា។​ ចំពោះការលក់សំបុត្រនៅក្នុងប្រទេសថៃគឺនឹងត្រូវចាប់ផ្តើមពីថ្ងៃសុក្រស្អែកនេះទៅហើយ ខណៈតម្លៃសំបុត្រវិញគឺមានចាប់ពី ២,៥០០បាត (៧៣ ដុល្លារអាមេរិក) រហូតដល់ ១៦,៥០០បាត (៤៨០ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ […]

រុស្ស៉ី ហាមសមាជិកសភាអង់គ្លេស ២៨៧នាក់ ចូលក្នុងប្រទេសរបស់ខ្លួន

Khmerpress April 28, 2022 28/04/2022

(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃពុធសប្តាហ៍នេះ បានហាមសមាជិកសភាអង់គ្លេសចំនួន ២៨៧នាក់ មិនឲ្យចូលក្នុងប្រទេសរបស់ខ្លួនដោយចោទប្រកាន់ពួកគេ ពីបទដុតបញ្ឆេះឲ្យមានការរើសអើងប្រឆាំងនឹងរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។ បើតាមក្រសួងការបរទេសរុស្ស៊ី, ការដាក់ទណ្ឌកម្មលើសមាជិកសភាអង់គ្លេសនាពេលនេះ គឺជាការឆ្លើយតបទៅនឹងអង់គ្លេស ដែលបានចាត់វិធានការ ស្រដៀងគ្នានេះដែរលើសមាជិកសភាជាន់ទាបរុស្ស៉ីចំនួន ៣៨៦នាក់ កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។ ក្រសួងការបរទេសរុស្ស៉ីបានបញ្ជាក់បន្ថែម ដូច្នេះ «បុគ្គលទាំងនេះ… បានចូលរួមយ៉ាងសកម្មបំផុតក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយរួមចំណែកដុតបញ្ឆេះឱ្យមានគំនិតរើសអើងប្រឆាំងរុស្ស៉ី ក្នុងចក្រភពអង់គ្លេស»។ ក្នុងចំណោមបុគ្គលទាំង២៨៧រូប រួមមានរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតរដ្ឋមន្ត្រី ព្រមទាំងអតីតសមាជិកសភាមួយចំនួនទៀត។ គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន អង់គ្លេសបានរួមគ្នាជាមួយសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងមហាសេដ្ឋី ក៏ដូចជាឥស្សរជននយោបាយសំខាន់ៗ របស់ទីក្រុងម៉ូស្គូ រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនផងដែរ។ វិមានក្រឹមឡាំង បានព្រមានទៀតថាចក្រភពអង់គ្លេសពីចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើនៅតែបន្តញុះញង់ឱ្យអ៊ុយក្រែនវាយប្រហារគោលដៅនានា ក្នុងប្រទេសរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews