ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថាពន្ធ ៨០% លើទំនិញចិន «ហាក់ដូចជាសមល្មម» មុនកិច្ចចរចាពាណិជ្ជកម្ម

Liny Chan May 10, 2025 10/05/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រ ទី៩ ខែឧសភា ថា ការកំណត់ពន្ធគយ ៨០% លើទំនិញនាំចូលពីចិន «ហាក់ដូចជាសមល្មមហើយ» ខណៈដែលតំណាងប្រទេសទាំងពីរកំពុងត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងព្យាយាមទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គម Truth Social លោក ត្រាំ បានទាមទារឲ្យចិនបើកទីផ្សាររបស់ខ្លួនទទួលផលិតផលអាមេរិក ដោយសរសេរថា «(ការធ្វើដូច្នេះ) នឹងល្អសម្រាប់ពួកគេ»។ លោកបានបន្ថែមថា «ពន្ធ ៨០% លើចិនហាក់ដូចជាសមល្មមហើយ»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថាអត្រានេះអាចត្រូវបានពិចារណាឡើងវិញ ឬផ្លាស់ប្ដូរ អាស្រ័យលើកិច្ចពិភាក្សាជាមួយចិន។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងប្រធានអ្នកចរចាពាណិជ្ជកម្ម លោក Jamieson Greer គ្រោងនឹងជួបជាមួយប្រមុខសេដ្ឋកិច្ចចិន លោក He Lifeng នៅប្រទេសស្វីស សម្រាប់កិច្ចពិភាក្សាដែលមន្ត្រីរដ្ឋបាលលោក ត្រាំ បានពណ៌នាថាជាជំហានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងជាមួយចិន។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា រដ្ឋបាលលោក ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិនរហូតដល់ ១៤៥% បន្ថែមពីលើពន្ធដែលមានស្រាប់។ ជាការឆ្លើយតប ចិនបានដាក់កំហិតលើការនាំចេញធាតុកម្រមួយចំនួន និងបានដំឡើងពន្ធលើទំនិញអាមេរិកដល់ ១២៥% […]

តុលាការថៃ បដិសេធសំណើអតីតនាយករដ្ឋមន្រ្តី ថាក់ស៉ីន ធ្វើដំណើរទៅប្រទេសកាតា ដើម្បីសង្ឃឹមជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Liny Chan May 9, 2025 09/05/2025

(បាងកក)៖ តុលាការនៅប្រទេសថៃ បានសម្រេចបដិសេធចំពោះសំណើរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលចង់ចាកចេញពីប្រទេស ឆ្ពោះទៅកាន់ប្រទេសកាតា ជាទីដែលរូបលោកសង្ឃឹមថា នឹងបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ដោយសារបច្ចុប្បន្នកំពុងប្រឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ក្រោមច្បាប់ប្រឆាំងការប្រមាថព្រះចេស្តាព្រះមហាក្សត្រថៃ លោក ថាក់ស៉ីន ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីតុលាការ ក្នុងករណីចង់ធ្វើដំណើរចេញក្រៅប្រទេស ដែលជាលក្ខខណ្ឌសម្រាប់​ឱ្យរូបលោកអាចស្ថិតនៅក្រៅឃុំ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ តុលាការព្រហ្មទណ្ឌថៃ បានចេញសេចក្តីសម្រេចថា សំណើរបស់លោក ថាក់ស៉ីន ខ្វះហេតុផលសមស្រប ហើយបានកត់សម្គាល់ថា ការអញ្ជើញទៅចូលរួម ពិធីជប់លៀងទទួលទានអាហារពេលល្ងាច នៅវិមាន Lusail Palace របស់កាតា ជាទីដែលលោក ត្រាំ រំពឹងថា នឹងមានវត្តមាន អំឡុងទស្សនកិច្ចនៅប្រទេសកាតា ក្នុងខែនេះ គឺមានលក្ខណៈបុគ្គល និងមិនជាប់ពាក់ព័ន្ធជាមួយឋានៈការទូតផ្លូវការណាមួយ នោះទេ។ លោក ថាក់ស៉ីន មិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលថៃឡើយ ប៉ុន្តែលោកបានលើកហេតុផលថា ព្រឹត្តិការណ៍ខាងលើ អាចផ្តល់ឱកាសកម្រមួយ ដើម្បីនិយាយជាមួយលោក ត្រាំ អំពីបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីថៃត្រូវបានអាមេរិកកំណត់យកពន្ធ […]

អធិការបតីថ្មី ព្រមព្រៀងជាមួយលោក ត្រាំ លើតម្រូវការដោះស្រាយបញ្ហាពាណិជ្ជកម្ម, នេះបើតាមមន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់

Liny Chan May 9, 2025 09/05/2025

(បែរឡាំង)៖ អ្នកនាំពាក្យមួយរូបនៃរដ្ឋាភិបាលអាល្លឺម៉ង់ បានឱ្យដឹងថា នៅពេលសន្ទនាគ្នាតាមទូរស័ព្ទ លោកអធិការបតី Friedrich Merz និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមឱ្យមានការដោះស្រាយជាបន្ទាន់ លើបញ្ហាពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។ អ្នកនាំពាក្យដដែលរូបនេះ បានឱ្យដឹងទៀតថា លោក ត្រាំ បានអបអរសាទរលោក Merz សម្រាប់ការចូលកាន់តំណែងជាអធិការបតីថ្មី ចំណែកលោក Merz បាននិយាយថា ៨០ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិកនៅតែជាមិត្ត និងដៃគូមិនអាចខ្វះបានរបស់អាល្លឺម៉ង់។ ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានយល់ស្របគ្នាដែរថា មានភាពចាំបាច់ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលមានគោលបំណងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា លោក Merz បានទម្លាក់សំឡេងរិះគន់ចំពោះរដ្ឋបាល លោក ត្រាំ ចាប់តាំងពីគណបក្សអភិរក្សនិយមរបស់លោក ឈ្នះការបោះឆ្នោតសហព័ន្ធ នៅក្នុងខែកុម្ភៈ។ តាមរបាយការណ៍របស់ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ កាលពីដើមសប្តាហ៍នេះ អាមេរិក គឺជាទីផ្សារធំបំផុតនៃពិភពលោក សម្រាប់ផលិតផលអាល្លឺម៉ង់ ដែលមានចំនួនប្រហែល ១០.៤ភាគរយនៃការនាំចេញសរុប ក្នុងឆ្នាំ ២០២៤៕ […]

លោក Bill Gates សន្យាបរិច្ចាគទ្រព្យ ២០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៤៥, ចោទលោក Musk ថា «កំពុងធ្វើបាបអ្នកក្រក្នុងពិភពលោក»

Liny Chan May 9, 2025 09/05/2025

(វ៉ាស៊ីនតោន)៖ មហាសេដ្ឋី Bill Gates បានសន្យានៅថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនស្ទើរតែទាំងអស់របស់លោកក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយថាទឹកប្រាក់ ២០០ពាន់លានដុល្លារនឹងទៅដល់ជនក្រីក្របំផុតលើពិភពលោកតាមរយៈមូលនិធិរបស់លោកនៅត្រឹមឆ្នាំ ២០៤៥។ ស្របពេលជាមួយគ្នា លោកក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាលើលោក Elon Musk និងរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយចោទថា កំពុង «សម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក» តាមរយៈការកាត់បន្ថយជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Gates បានចោទចំៗថា លោក Musk ដែលដឹកនាំកិច្ចការកាត់បន្ថយចំណាយរដ្ឋាភិបាលក្រោមរដ្ឋបាលលោក ត្រាំ បានធ្វើឲ្យមានការកាត់ផ្ដាច់ថវិកាទីភ្នាក់ងារ USAID ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់វ៉ាក់សាំងកុមារ និងជំនួយស្បៀង។ ទន្ទឹមគ្នានេះ លោក Gates បានបញ្ជាក់ពីការប្ដេជ្ញាចិត្តបរិច្ចាគទ្រព្យសម្បត្តិ និងបិទមូលនិធិរបស់លោកនៅឆ្នាំ ២០៤៥ ដោយលើកឡើងថា បញ្ហាបន្ទាន់ក្នុងពិភពលោក មានច្រើនជាងការដែលលោកត្រូវរក្សាទុកទ្រព្យសម្បត្តិ ហើយថាលោកនឹងមិនស្លាប់ក្នុងនាមជាអ្នកមាននោះទេ។ ការរិះគន់នេះ កើតឡើងខណៈដែលរដ្ឋាភិបាលជាច្រើន រួមមានអាមេរិក អង់គ្លេស និងបារាំង កំពុងកាត់បន្ថយជំនួយអន្តរជាតិ។ លោកបានចោទសួរថា តើប្រទេសអ្នកមានបំផុតនឹងបន្តជួយប្រជាជនក្រីក្របំផុតឬយ៉ាងណា ហើយបានសង្កត់ធ្ងន់ថា ទោះបីមូលនិធិរបស់លោកមានទឹកប្រាក់ច្រើនក៏ដោយ ក៏វឌ្ឍនភាពទ្រង់ទ្រាយធំ […]

ឥណ្ឌាព្រមានប៉ាគីស្ថាន កុំឱ្យធ្វើសកម្មភាពយោធាវាយប្រហារតបតវិញ

Liny Chan May 8, 2025 08/05/2025

(ញូវដែលី)៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព្រមានប៉ាគីស្ថានថា ការធ្វើសកម្មភាពយោធាណាមួយពីប៉ាគីស្ថាន នឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត បន្ទាប់ពីទីក្រុងញូវដែលី បានវាយប្រហារមីស៉ីលទៅលើប៉ាគីស្ថាន ដើម្បីសងសឹកចំពោះករណីបាញ់រះដ៏ប្រល័យមួយ ដែលឥណ្ឌាទម្លាក់កំហុសលើទីក្រុងអ៉ីស្លាម៉ាបាដ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានប្តេជ្ញាសងសឹកវិញ បន្ទាប់ពីឥណ្ឌាបានវាយប្រហារដោយប្រើមីស៉ីល កាលពីថ្ងៃពុធ ហើយសកម្មភាពបាញ់បោះតបតដាក់គ្នាទៅមក នៅតាមបណ្តោយព្រំប្រទល់តំបន់ Kashmir អស់ជាច្រើនថ្ងៃ ដោយប្រើប្រាស់ត្រឹមកាំភ្លើង ប្រែក្លាយទៅជាការបាញ់ផ្លោងកាំភ្លើងធំ រវាងភាគីទាំងពីរ។ បើការអះអាងពីភាគីទាំងសងខាង មានមនុស្សយ៉ាងហោច៣១នាក់ស្លាប់ នៅប៉ាគីស្ថាន និង១៦នាក់ស្លាប់ នៅឥណ្ឌា ចាប់តាំងពីការប៉ះទង្គិចកាលពីថ្ងៃពុធ។ គួរបញ្ជាក់ថា ក្រោយការកើនឡើងកម្តៅកាន់តែខ្លាំងនៃភាពតានតឹង រវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ ព្រមទាំងប្រទេសនានា រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៉ី ចក្រភពអង់គ្លេស […]

អតីតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន រិះគន់លោក ត្រាំ ជុំវិញការដាក់សម្ពាធឱ្យអ៊ុយក្រែន លះបង់ទឹកដីឱ្យទៅរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម

Liny Chan May 7, 2025 07/05/2025

(ឡុងដ៍)៖ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការដាក់សម្ពាធរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ លើអ៊ុយក្រែន ឱ្យលះបង់ទឹកដីឱ្យទៅរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម គឺជាគោលនយោបាយផ្គាប់ចិត្ត ដែលនឹងគ្មានថ្ងៃធ្វើឱ្យទីក្រុងមូស្គូស្កប់ស្កល់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥។ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC នាថ្ងៃពុធនេះ លោក បៃដិន បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជឿថា អ៊ុយក្រែនជាផ្នែករបស់រុស្ស៉ី ហើយអ្នកទាំងឡាយណា ដែលយល់ថា លោក ពូទីន នឹងបោះបង់ចោលគោលដៅនេះ គឺឆោតល្ងង់ណាស់។ លោក បៃដិន បានបន្តថា «ខ្ញុំមិនយល់សោះឡើយថា តើហេតុអ្វីបានជា​អ្នកខ្លះគិតថា ប្រសិនបើយើងអនុញ្ញាតឱ្យជនផ្កាច់ការ ឧក្រិដ្ឋជន អាចដណ្តើមកាន់កាប់ទឹកដីដ៏ធំមួយ ដែលមិនមែន​ជាកម្មសិទ្ធិរបស់ខ្លួន ហើយវានឹងធ្វើឱ្យជននោះស្កប់ស្កល់ គឺខ្ញុំមិនយល់ទាល់តែសោះ»។ ជាចុងក្រោយ លោក បៃដិន ក៏បានបង្ហាញក្តីកង្វល់ផងដែរថា អឺរ៉ុបមុខជានឹងបាត់បង់ទំនុកចិត្តចំពោះ ភាពច្បាស់លាស់របស់សហរដ្ឋអាមេរិក […]

រដ្ឋចំនួន ៦របស់សហរដ្ឋអាមេរិក ស្នើឱ្យមានជំនួបជាមួយថ្នាក់ដឹកនាំខេត្តនៅកាណាដា ដើម្បីពិភាក្សាអំពីបញ្ហាពន្ធគយរបស់លោក ត្រាំ

Liny Chan May 6, 2025 06/05/2025

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋចំនួន ៦នៅសហរដ្ឋអាមេរិក បានអញ្ជើញបណ្តាថ្នាក់ដឹកនាំខេត្តរបស់កាណាដា មកពិភាក្សាគ្នាអំពីផលប៉ះពាល់ដោយពន្ធគយ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយនិងការរិះគន់វិធានការពន្ធនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ ២០២៥។ ការិយាល័យរដ្ឋបាលរដ្ឋ Massachusetts បានឱ្យដឹងថា អភិបាលរដ្ឋ Massachusetts, Maine, New York, Connecticut, Rhode Island និង Vermont បន្តអញ្ជើញអភិបាលខេត្តចំនួន ៦របស់កាណាដា ដូចជា New Brunswick, Newfoundland and Labrador, Nova Scotia, Ontario, Prince Edward Island និង Quebec។ លិខិតអញ្ជើញនោះ ស្នើឱ្យមានកិច្ចពិភាក្សាមួយនៅក្នុងទីក្រុង Boston ដែលរួមមានផលប៉ះពាល់អំពីពន្ធគយ និងរបៀបដែលមេដឹកនាំអាមេរិក-កាណាដា ត្រូវបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ គួរបញ្ជាក់ថា អភិបាលរដ្ឋ Vermont […]

នាយករដ្ឋមន្ត្រីនូវែលសេឡង់ ស្នើច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ពីបណ្ដាញទំនាក់ទំនងសង្គម

Liny Chan May 6, 2025 06/05/2025

(AFP)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon នៅថ្ងៃអង្គារ ទី៦ ខែឧសភានេះបានស្នើឡើងនូវសេចក្ដីព្រាងច្បាប់មួយដែលហាមឃាត់កុមារមានអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដោយសង្កត់ធ្ងន់ថាវាជារឿងចាំបាច់ដើម្បីការពារពួកគេពីគ្រោះថ្នាក់កើតចេញពីបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមមន្ត្រីនិយ័តករនៅជុំវិញពិភពលោក បាន និងកំពុងរិះរកមធ្យោបាយថាតើត្រូវធ្វើដូចម្ដេចដើម្បីការពារកុមារឱ្យមានសុវតិ្ថភាពពីអនឡាញ ខណៈសកម្មភាពហិង្សាត្រូវបានចែកចាយ យ៉ាងព្រោងព្រាត និងការកើនឡើងនូវការផលិតមាតិការមិនល្អនៅលើបណ្ដាញទំនាក់ទំនងសង្គម។ លោក Christopher Luxon បានលើកឡើងនូវសេចក្ដីព្រាងច្បាប់ខាងលើដែល នឹងតម្រូវឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមត្រូវផ្ទៀងផ្ទាត់ ឬ verify លើអ្នកប្រើប្រាស់ថាពួកគេមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ បើពុំដូច្នោះទេនឹងត្រូវប្រឈមការពិន័យជាប្រាក់ ១.២លានដុល្លារ។ លោក Luxon បានគូសបញ្ជាក់ដូច្នេះថា «វាជាវិធានការដើម្បីការពារកុមាររបស់ពួកយើង។ វាជាវិធានការដើម្បីធ្វើឱ្យប្រាកដថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមបានចូលរួមចំណែក ក្នុងការការពារសុវត្ថិភាពសម្រាប់កុមាររបស់ពួកយើង»។ គេមិនទាន់ច្បាស់ថាតើនៅពេលណា ទើបសេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅកាន់សភានោះទេ ប៉ុន្តែលោក Luxon រំពឹងថានឹងទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់។ គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ខាងលើត្រូវបានតាក់តែងដោយគណបក្ស National Party របស់លោក Luxon ដែលជាគណបក្សធំជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះសព្វថ្ងៃ។ ដើម្បី អនុម័តច្បាប់នេះ លោក Luxon ត្រូវការការគាំទ្រពីគណបក្សជាដៃគូ២ផ្សេងទៀតនៅក្នុងក្រុមចម្រុះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលស្មើភាព ជាមួយចិន

Liny Chan May 5, 2025 05/05/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងជួបជាមួយប្រទេសជាច្រើន រួមមានទាំងចិនផងដែរ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាទិភាពចម្បងរបស់លោកជាមួយចិន គឺធ្វើយ៉ាងណាសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ដែលមានយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគ្មានគម្រោងសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះទេ ប៉ុន្តែក្រុមមន្រ្តីអាមេរិក កំពុងជជែកជាមួយក្រុមមន្រ្តីចិន អំពីរឿងជាច្រើន។ នៅពេលត្រូវបានសាកសួរថា តើមានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះដែរឬអត់នោះ លោក ត្រាំ បានឆ្លើយតបថាអាចមាន ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមជាងនេះឡើយ។ គួរបញ្ជាក់ថា ក្រុមមន្រ្តីអាមេរិក បានបើកជំនួបជាបន្តបន្ទាប់ជាមួយ បណ្តាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ កាលពីថ្ងៃទី២ ខែមេសា បានយកពន្ធ១០ភាគរយ លើប្រទេសភាគច្រើន រួមជាមួយអត្រាពន្ធខ្ពស់ លើដៃគូពាណិជ្ជកម្មជាច្រើនផ្សេងទៀត ដែលក្រោយមកត្រូវបានពន្យារពេល៩០ថ្ងៃ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានដំឡើងពន្ធ ២៥ភាគរយលើរថយន្ត ដែកថែប […]

លោក ត្រាំ បញ្ជាឱ្យយកពន្ធ ១០០ភាគរយ លើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិក

Liny Chan May 5, 2025 05/05/2025

(វ៉ាស៉ីនតោន)៖ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងបញ្ជាឱ្យយកពន្ធថ្មីលើខ្សែភាពយន្តទាំងអស់ ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយអះអាងថា Hollywood ខាតបង់ក៏ព្រោះតែនិន្នាការនៃអ្នកផលិតភាពយន្តអាមេរិក និងការជ្រើសរើសប្រើស្ទូឌីយោបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ ២០២៥។ លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំ​កំពុង​ផ្តល់​សិទ្ធិ​ឱ្យក្រសួង​ពាណិជ្ជកម្ម និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន្ត និងឱ្យពួកគេប្រើប្រាស់ស្ទូឌីយោផ្សេងពីអាមេរិក។ Hollywood និងកន្លែងទៀតកំពុងខាតបង់ធំធេង ដែលនេះស្មើនឹងការគំរាមកំហែងដល់សន្តិសុខជាតិ»។ គួរបញ្ជាក់ថា ក្រោយការប្រកាសរបស់ លោក ត្រាំ គេនៅមិនទាន់ប្រាកដទេ អំពីផលប៉ះពាល់សម្រាប់ឧស្សាហកម្មភាពយន្ត ឬថាតើពន្ធគយថ្មីនេះត្រូវអនុម័តតាមរបៀបណា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News