ព័ត៌មានអន្តរជាតិ

ចិនដាក់ដំណើរមន្ទីរពេទ្យ AI ដំបូងគេបំផុតនៅក្នុងពិភពលោក

Liny Chan May 5, 2025 05/05/2025

(បរទេស)៖ ប្រទេសចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការដាក់បង្ហាញមន្ទីរពេទ្យ AI ដំបូងបង្អស់របស់ពិភពលោកដែលមានឈ្មោះថា ភ្នាក់ងារមន្ទីរពេទ្យ ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Tsinghua ។ មន្ទីរពេទ្យមួយនេះ ត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងវេជ្ជបណ្ឌិត AI ចំនួន ១៤នាក់ និងគិលានុបដ្ឋាយិកា AI ចំនួន ៤នាក់ ក្នុងនោះ វេជ្ជបណ្ឌិត AI អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺជាង ១ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ បើធៀបនឹងពេទ្យធម្មតាត្រូវប្រើរយៈពេល ២ឆ្នាំ។ មន្ទីរពេទ្យមិនត្រឹមតែមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការថែទាំសុខភាពប៉ុណ្ណោះទេ (ជាមួយនឹងអត្រាភាពត្រឹមត្រូវ ៩៣.០៦% ដែលបានរាយការណ៍នៅលើការពិនិត្យសុខភាព)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីម៉ិកស៉ិក ថាបានបដិសេធសំណើលោក ត្រាំ​ ដែលចង់បញ្ជូនទ័ពទៅជួយបង្រ្កាបក្រុមឧក្រិដ្ឋជនសារធាតុខុសច្បាប់

Nisaiy KP May 4, 2025 04/05/2025

(ម៉ិកស៉ីកូស៉ីធី)៖ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើបញ្ជូនកងទ័ពអាមេរិកមកកាន់ម៉ិកស៉ិក ដើម្បីជួយប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មគ្រឿងញៀន ប៉ុន្តែលោកស្រីបានបដិសេធសំណើនោះ ព្រោះ «អធិបតេយ្យជាតិមិនមែនសម្រាប់លក់»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum គឺជាការឆ្លើយតបចំពោះសំណួរមួយ ស្តីអំពីសេចក្តីរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃទី២ ខែឧសភា ដែលថា លោក ត្រាំ កំពុងដាក់សម្ពាធឱ្យម៉ិកស៉ិកអនុញ្ញាត ការចូលពាក់ព័ន្ធស៉ីជម្រៅពីសំណាក់យោធាអាមេរិក ប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីបង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀនឆ្លងព្រំប្រទល់ រវាងប្រទេសទាំងពីរ។ លោកស្រីប្រធានាធិបតីម៉ិកស៉ិក បានអះអាងដូច្នេះថា «អំឡុងកិច្ចសន្ទនាទូរសព្ទមួយ លោក ត្រាំ បាននិយាយថា ‘តើខ្ញុំអាចជួយ​អ្នកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនដោយរបៀបណា? ខ្ញុំចង់ស្នើបញ្ជូនកងទ័ពអាមេរិកទៅជួយអ្នក’ ប៉ុន្តែខ្ញុំបានប្រាប់តបទៅលោក ត្រាំ វិញថា ‘អត់ទេលោកប្រធានាធិបតី ត្រាំ បូរណភាពទឹកដីនិងអធិបតេយ្យជាតិ គឺជារឿងសំខាន់ខ្លាំងណាស់ មិនមែនសម្រាប់លក់ទេ ប៉ុន្តែសម្រាប់ស្រឡាញ់និងថែរក្សាការពារ’»។ លោកស្រី Sheinbaum […]

អូស្រ្តាលី៖ មេដឹកនាំគណបក្សប្រឆាំងទទួលស្គាល់ថាចាញ់ការបោះឆ្នោត និងបាត់បង់អាសនៈក្នុងសភា

Nisaiy KP May 4, 2025 04/05/2025

(ស៉ីដនី)៖ មេដឹកនាំគណបក្សអភិរក្សនិយម ដែលជាបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលី លោក Peter Dutton បាននិយាយថា លោកបានបាត់បង់អាសនៈនៅក្នុងសភា ហេីយទទួលស្គាល់ថាចាញ់នៅក្នុងការបោះឆ្នោតសកលនាថ្ងៃសៅរ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Dutton បាននិយាយថា លទ្ធផលនេះគឺជាប្រវត្តិសាស្ត្រសម្រាប់គណបក្សពលករ របស់ លោក Anthony Albanese ដែលជាបក្សកាន់អំណាច។ តាមគេហទំព័រគណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី គណបក្សពលករអាចនឹងទទួលបាន ៨១អាសនៈ ក្នុងចំណោមអាសនៈចំនួន ១៥០នៅក្នុងសភា។ គួរបញ្ជាក់ថា ពលរដ្ឋស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុនការបោះឆ្នោតថ្ងៃសៅរ៍នេះ។ នៅអូស្ត្រាលី ការបោះឆ្នោតគឺជាកាតព្វកិច្ចខានមិនបានមួយកំណត់ដោយច្បាប់សម្រាប់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយអ្នកដែលមិនបានបំពេញករណីកិច្ចមួយនេះនឹងត្រូវពិន័យជាប្រាក់ ២០ដុល្លារអូស្ត្រាលី ឬស្មើនឹង១៣ដុល្លារអាមេរិក ដែលនេះបានជំរុញឱ្យអត្រាអ្នកចូលរួមក្នុងការបោះឆ្នោតអាចមានដល់ ៩០ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ចិន អះអាងថាកំពុងពិចារណាលើសំណើចរចារបស់សហរដ្ឋអាមេរិក អំពីបញ្ហាពន្ធគយ

Naren May 2, 2025 02/05/2025

(ប៉េកាំង)៖ ចិន នៅថ្ងៃទី២ ខែឧសភា បាននិយាយថាខ្លួនកំពុងពិចារណាលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាស្ដីពីបញ្ហាពន្ធគយ ប៉ុន្តែចង់ឱ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញ ភាពស្មោះត្រង់ និងត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីលុបចោលការយកពន្ធគយដែលធ្វើបានឱ្យទីផ្សារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោករំជើបរំជួល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការយកពន្ធគយរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញនាំចូលពីចិនបានចូលជាធរមានកាលពីខែមេសា ខណៈប៉េកាំងបានសងសឹកវិញដោយយកពន្ធគយ១២៥ភាគរយលើ ទំនិញនាំចូលពីសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា smartphones, semiconductors និងកុំព្យូទ័រ ត្រូវបានលើកលែងជាបណ្ដោះអាសន្នពី ពន្ធគយអាមេរិក។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាចិនបានទាក់ទងទៅកាន់សហរដ្ឋអាមេរិកដើម្បីស្នើសុំចរចាពីបញ្ហាពន្ធគយ ហើយ កាលពីថ្ងៃទី៣០ ខែមេសា លោក ត្រាំ បានលើកឡើងជាថ្មីថាវាមានឱកាសល្អដែលពួកយើងនឹងអាចសម្រេចបានកិច្ចព្រមព្រៀង។ នៅថ្ងៃទី២ ខែឧសភានេះ ក្រសួងពាណិជ្ជកម្មចិនបានទទួលស្គាល់ថាសហរដ្ឋអាមេរិកបានទំនាក់ទំនងមក ហើយថាបច្ចុប្បន្នប៉េកាំងកំពុងវាយតម្លៃលើសំណើចរចារបស់អាមេរិក។ ប៉ុន្តែ បានបញ្ជាក់ថារាល់កិច្ចចរចា ដំបូងត្រូវតម្រូវឱ្យមានការបង្ហាញភាពស្មោះត្រង់ពីភាគីអាមេរិកសិន។ «ប្រសិនបើសហរដ្ឋអាមេរិកចង់ចរចាពិតមែន អាមេរិកគួរតែបង្ហាញភាពស្មោះត្រង់ ចំពោះកិច្ចចរចាជាមុនសិន និងត្រៀមលក្ខណៈដើម្បីកែតម្រូវកំហុសឆ្គង ព្រមទាំងលុបចោលពន្ធគយឯកតោភាគី»។ នេះជាការគូសបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិន។ គួរបញ្ជាក់ថា ប្រទេសជាច្រើនកំពុងចរចាជាមួយសហរដ្ឋអាមេរិកអំពីបញ្ហាពន្ធគយ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តផ្អាកការអនុវត្តការយកពន្ធគយទៅវិញទៅមករយៈពេល ៩០ថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅខែកក្កដាខាងមុខ។ ចិនមិនទទួលបានការលើកលែងនេះនោះទេ តែប៉េកាំងក៏បានសន្យាដែរថានឹងប្រយុទ្ធប្រឆាំងនឹងពន្ធគយអាមេរិករហូតដល់ទីបញ្ចប់៕ ផ្តល់សិទ្ធិដោយ៖ […]

Qualcomm ព្យាករណ៍ថាពន្ធគយរបស់ Trump នឹងធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ ខណៈភាគហ៊ុនធ្លាក់ចុះ ៦%

Naren May 2, 2025 02/05/2025

(បរទេស)៖ ក្រុមហ៊ុនរចនាបន្ទះឈីប Qualcomm នៅថ្ងៃពុធសប្តាហ៍នេះបានព្យាករណ៍ថា ប្រាក់ចំណូលនៅត្រីមាសទី៣របស់ខ្លួននឹងមិនឆ្លើយតបតាមអ្វីដែលរំពឹងទុកនោះទេ ពោលគឺមិនខុសគ្នាពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដូចជា Snap និង Samsung ដែលបង្ហាញពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងកត្តាពន្ធគយដែលកំណត់ដោយប្រធានាធិបតីអាមេរិក Donald Trump ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ ប្រធានផ្នែកហិរញ្ញវត្ថុ Akash Palkhiwala របស់ Qualcomm បាននិយាយនៅក្នុងសន្និសីទមួយជាមួយអ្នកវិភាគ ដោយបង្ហាញការប៉ាន់ប្រមាណថាត្រីមាសទីបីរបស់ Qualcomm បានឆ្លុះបញ្ចាំងដោយសារជះផលពីពន្ធគយ។ ប៉ុន្តែ​លោក​បាន​និយាយ​ថា ស្ថានភាព​អាច​នឹង​ផ្លាស់ប្តូរ​ដោយសារ​ការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ បើទោះបីជាមានភាពតានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិនក៏ពិតមែន។ លោក Palkhiwala បាននិយាយដោយយោងទៅលើពន្ធគយថា «យើងមិនឃើញកត្តាណាផ្សេងនោះទេដែលជះផលប៉ះពាល់ដោយផ្ទាល់ – មានផលប៉ះពាល់ដោយផ្ទាល់តូចជាង និងការផ្លាស់ប្តូរតិចតួចនៅក្នុងតម្រូវការ ដែលធ្វើឲ្យយើងពិបាកក្នុងការទស្សន៍ទាយ»។ ភាគហ៊ុនរបស់ក្រុមហ៊ុន Qualcomm ដែលធ្លាក់ចុះជាង ៣% ពីមួយឆ្នាំទៅមួយថ្ងៃ រហូតមកទល់នឹងពេលនេះ គឺបានធ្លាក់ចុះ ៦% បន្ថែមទៀតនៅក្នុងការជួញដូរ ដោយសារអ្នកវិនិយោគមានការព្រួយបារម្ភអំពីអស្ថិរភាពនៃពាណិជ្ជកម្មសកល។ បន្ទះឈីបរបស់ក្រុមហ៊ុនបច្ចុប្បន្នត្រូវបានដកចេញពីពន្ធគយដែលកំណត់ដោយលោក Trump ប៉ុន្តែកំណើនសេដ្ឋកិច្ចយឺតនឹងប៉ះពាល់ដល់តម្រូវការ។ នៅក្នុងឯកសារមូលបត្រកាលពីថ្ងៃពុធ ក្រុមហ៊ុន Qualcomm បាននិយាយថា […]

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លាលែងពីតំណែង ខណៈសភាកំពុងបោះឆ្នោតទម្លាក់លោក

Naren May 2, 2025 02/05/2025

(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បានដាក់ពាក្យលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ហើយការលាលែងនេះត្រូវបានទទួលយក ខណៈដែលសភាជាតិរបស់ប្រទេសនេះកំពុងដំណើរការបោះឆ្នោតលើការចោទប្រកាន់ ដើម្បីទម្លាក់លោកចេញពីតំណែង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុ និងរាយការណ៍បន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បន្ទាប់ពី​ការ​លាលែង​ពី​តំណែង​របស់​លោក Choi ត្រូវ​បាន​ទទួល​យក ការ​បោះឆ្នោត​ដើម្បី​ចោទប្រកាន់​រូបលោក​ពី​បទ​រំលោភ​ច្បាប់​បោះឆ្នោត ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ លោក Choi បាន​ពន្យល់​ដូច្នេះថា «ខ្ញុំ​សុំទោស​ដែល​លាលែង​ពី​តំណែង ដោយសារ​តែ​វា​ពិបាក​ក្នុង​ការ​បន្ត​បំពេញ​ភារកិច្ច​ចំ​ពេល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស»។ ការលាលែងរបស់លោក Choi កើតឡើងចំពេលដ៏រសើបមួយ ខណៈដែលលោកត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីស្តីទីបច្ចុប្បន្ន និងជានាយករដ្ឋមន្ត្រី លោក Han Duck-soo គ្រោងលាលែងពីតំណែង ដែលគេជឿថាដើម្បីត្រៀមឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតខែក្រោយ។ ដោយសារតែការលាលែងរបស់លោក Choi ពេលនេះ តួនាទីជាប្រធានាធិបតីស្តីទី អាចនឹងត្រូវធ្លាក់ទៅលើរដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Ju-ho ដែលនឹងទទួលខុសត្រូវក្នុងការគ្រប់គ្រងដំណើរការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែមិថុនា ខាងមុខនេះ។ គួរបញ្ជាក់ថា ការលាលែងនេះ បានបន្ថែមភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអតីតប្រធានាធិបតី Yoon Suk […]

Reuters: ចិន កំពុងរៀបចំបញ្ជីឈ្មោះទំនិញផលិតដោយអាមេរិក ដែលត្រូវលើកលែងពីពន្ធគយ ១២៥ភាគរយ​

Liny Chan April 30, 2025 30/04/2025

(ប៉េកាំង)៖ ប្រទេសចិន បានបង្កើតបញ្ជីឈ្មោះផលិតផលផលិតដោយសហរដ្ឋអាមេរិក ដែលនឹងត្រូវលើកលែងពីពន្ធគយ ១២៥ភាគរយរបស់ខ្លួន ហើយកំពុងជូនដំណឹងជាសម្ងាត់ដល់បណ្តាក្រុមហ៊ុន អំពីគោលនយោបាយនេះ ខណៈទីក្រុងប៉េកាំង កំពុងស្វែងរកការបន្ធូរបន្ថយផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។ តាមការចេញផ្សាយដោយ Reuters នៅទី២៥ ខែមេសា ចិនបានផ្តល់ការលើកលែងពន្ធលើផលិតផលមួយចំនួនរួចហើយ រួមទាំងឱសថ microchips និងម៉ាស៉ីនយន្តហោះ ហើយកំពុងស្នើឱ្យក្រុមហ៊ុនកំណត់ឈ្មោះមុខទំនិញសំខាន់ៗផ្សេងទៀត ដែលពួកគេត្រូវការមិនឱ្យមានពន្ធគយ។ ភ្លាមៗគេមិនទាន់ដឹងច្បាស់ទេថា តើមានផលិតផលចំនួនប៉ុន្មាន និងប្រភេទណាមួយ ដែលត្រូវបញ្ចូលក្នុងបញ្ជីថ្មីនេះទេ។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមានឆន្ទៈប្រយុទ្ធប្រឆាំងរហូតដល់ទីបញ្ចប់ លុះត្រាតែសហរដ្ឋអាមេរិកដកពន្ធគយ ១៤៥ភាគរយ ហើយប្រកាសជួយដល់ផ្តល់សម្បទានដល់ឯកជន ដែលរងផលប៉ះពាល់ខ្លាំងពីសង្រ្គាមពាណិជ្ជកម្ម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថៃ កំពុងបន្តស៉ើបអង្កេតមូលហេតុដែលអគារនៅទីក្រុងបាងកក បាក់រលំក្នុងគ្រោះរញ្ជួយ កាលពីខែមីនា

Liny Chan April 30, 2025 30/04/2025

(បាងកក)៖ មួយខែបន្ទាប់ពីអគារកម្ពស់ ៣០ជាន់ដែលមិនទាន់សាងសង់រួច បានដួលរលំក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅមីយ៉ាន់ម៉ា នាំឱ្យរញ្ជួយដល់ប្រទេសថៃ ការស៉ើបអង្កេតរកមូលហេតុបាក់រលំ កំពុងបន្តនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។ អគារ​ដែល​សង់ឡើងជាទីស្នាក់ការ​ថ្មី ​នៃ​ការិយាល័យ​សវនកម្ម​រដ្ឋ​របស់​ថៃ (SAO) នៅ​ភាគ​ខាងជើង​ទីក្រុង​បាងកក​ បាន​រលំ​ត្រឹមតែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ ​កាលពី​ថ្ងៃ​ទី ២៨ ខែមីនា ដោយសង្កត់លើ​កម្មករ ១០៣នាក់​នៅ​នឹង​កន្លែង។ អាជ្ញាធរមូលដ្ឋាន ដែលបញ្ចប់ការពិនិត្យមើលអគារផ្សេងទៀត ក្នុងទីក្រុងបាងកក រកឃើញថានៅពេលអគារផ្សេងទៀត ត្រឹមតែខូចខាតប្រេះស្រាំ SAO គឺជាអគាតែមួយគត់ដែលមិនអាចទប់នឹងកម្លាំងរញ្ជួយបាន។ កិច្ចខិតខំប្រឹងប្រែង គឺផ្តោតលើកំទេចកម្ទីថ្ម សម្ភារៈពាក់ព័ន្ធក្នុងការសាងសង់ រួមទាំងកំណាត់បេតុង និងដែកទម្ងន់រាប់ម៉ឺនតោន។ ក្រុមហ៊ុនដែកថែប Xin Ke Yuan Steel ស្ថិតនៅក្រោមការត្រួតពិនិត្យ។ តាមការធ្វើតេស្តជំហានដំបូងដោយ Iron and Steel Institute of Thailand រកឃើញថាសំណាកដែករបស់ក្រុមហ៊ុននេះ មិនត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។ អគារ SAO ជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនថៃ […]

ចិន ដាក់បន្ទុកលើពន្ធគយអាមេរិក ជាហេតុធ្វើឱ្យការទទួលយកយន្តហោះ Boeing ត្រូវបញ្ឈប់

Liny Chan April 29, 2025 29/04/2025

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារ ទី២៩ ខែមេសា បានបន្ទោសលើពន្ធគយរបស់សហរដ្ឋអាមេរិក ថាជាហេតុដែលនាំឱ្យទីក្រុងប៉េកាំង សម្រេចចិត្តឈប់ទទួលយកយន្តហោះថ្មី ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដោយនិយាយថា ពន្ធគយនេះរំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានបញ្ជាក់កាលពីសប្តាហ៍មុនថា ចិនឈប់ទទួលយកយន្តហោះថ្មីពីក្រុមហ៊ុនហើយ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម។ បើតាមក្រសួងពាណិជ្ជកម្មចិន ការ​អនុវត្ត​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម​ និង​​ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងបញ្ជាក់ថា «កិច្ចសហការរវាងក្រុមហ៊ុន​អាកាសចរណ៍​ចិន ​ជាមួយក្រុមហ៊ុន ​Boeing នៅ​អាមេរិក​ ត្រូវរង​គ្រោះ​​ខ្លាំង»។ គួរបញ្ជាក់ថា ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិត ១៤៥ភាគរយលើផលិតផលជាច្រើនរបស់ចិន ខណៈទីក្រុងប៉េកាំងបានឆ្លើយតបវិញ ដោយយកពន្ធ ១២៥ភាគរយលើការនាំចូលពីសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ដាក់បទបញ្ជាឱ្យអ្នកបើកបររថយន្តដឹកទំនិញ ត្រូវចេះភាសាអង់គ្លេស

Naren April 29, 2025 29/04/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិតបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវបទបញ្ជាប្រតិបត្តិមួយ ដែលតម្រូវឱ្យអ្នកបើកបររថយន្តដឹកទំនិញ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី NBC News នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ ២០២៥។ បទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខា នៅឯ Oval Office នៃសេតវិមាន កាលពីយប់ថ្ងៃចន្ទ តម្រូវឱ្យអ្នកដែលបើកបររថយន្តដឹកទំនិញទាំងអស់ ត្រូវតែមានសមត្ថភាព និងជំនាញភាសាអង់គ្លេស។ លោក ត្រាំ ជឿជាក់ថា ការយល់ដឹងអំពីភាសាអង់គ្លេស គឺជាតម្រូវការសុវត្ថិភាពដែលមិនអាចចរចារបាន សម្រាប់អ្នកបើកបរជំនាញ ពីព្រោះពួកគេគួរតែអាចអាន និងយល់ពីស្លាកសញ្ញាចរាចរណ៍។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Sean Duffy នឹងត្រូវបានណែនាំឱ្យពង្រឹងនីតិវិធីត្រួតពិនិត្យ ជុំវិញការអនុលោមតាមបទបញ្ជាថ្មីនេះ។ គួរបញ្ជាក់ថា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់យកភាសាអង់គ្លេស ជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិក។ បទបញ្ជានេះអនុញ្ញាតឱ្យទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការដែលទទួលបានមូលនិធិសហព័ន្ធ ទទួលយកឯកសារ និងសេវាកម្មនានាដោយប្រើប្រាស់ភាសាអង់គ្លេស៕ ផ្តល់សិទ្ធិដោយ៖ Fresh News