ព័ត៌មានអន្តរជាតិ

ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួញដីកម្រិត ៧,៣ រ៉ិចទ័រ ដែលបណ្តាលឲ្យពលរដ្ឋ ២នាក់បាត់បង់ជីវិតនិង ៩៤នាក់ផ្សេងទៀតរងរបួស

Khmerpress March 17, 2022 17/03/2022

ជប៉ុន៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីយប់ថ្ងៃពុធ ទី១៦ ខែមីនា ម្សិលមិញនេះប្រទេសជប៉ុនបានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលមានកម្រិតរញ្ជួយរហូតដល់ ៧,៣ រ៉ិចទ័រ។ គ្រោះរញ្ជួយដីបានវាយប្រហារនៅលើតំបន់កោះភាគខាងជើងនៃអាណាខេត្ត Fukushima ខណៈគ្រោះធម្មជាតិមួយនេះបានបណ្តាលឲ្យមានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតនិង ៩៤នាក់ផ្សេងទៀតត្រូវរងរបួស។ ក្រៅតែពីមានអ្នកស្លាប់និងរបួសហេតុការណ៍អកុសលមួយនេះក៏បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនផ្សេងទៀងផងដែរ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធមួយចំ​នួនត្រូវបានបំផ្លាញ ពលរដ្ឋប្រហែលជា ២លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈចរន្តដឹកជញ្ចូនមួយចំនួនត្រូវបានកាត់ផ្តាច់ផងដែរ។ លោកអ្នកអាចទស្សនាសកម្មភាពមួយចំនួននៃហេតុការណ៍រញ្ជួយដីនេះដូចក្នុងវីដេអូខាងក្រោម៖ ដោយ៖ ខ្មែរណូត Big earthquake hits Tohoku area. Tokyo shakes too. It’s 2 separate tremors. The bigger one measured a M7.3 at past 11:30 pm pic.twitter.com/uI3tATyVtl — michiyo ishida (@MichiyoCNA) March 16, […]

លោក វ្ល៉ាឌីមៀ ពូទីនអះអាងថា រុស្ស៊ីនឹងសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន ក្នុងសង្រ្គាមអ៊ុយក្រែន

Khmerpress March 17, 2022 17/03/2022

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថាប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន ហើយនឹងមិនចុះញ៉មឡើយចំពោះអ្វីដែលលោកហៅថាជាការប៉ុនប៉ងរបស់លោកខាងលិចក្នុងការត្រួតត្រា និងបំបែកបំបាក់រុស្ស៊ី។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។ លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនា ឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានទទួលស្គាល់ផងដែរពីផលប៉ះពាល់បង្កឡើងទណ្ឌកម្មលោកខាងលិច ប៉ុន្តែថារុស្ស៊ីនឹងតស៊ូហែលឆ្លង ពេលវេលាដ៏លំបាកនេះ។ លោកបន្ថែមទៀតថា បណ្ដាប្រទេសលោកខាងលិចចង់ធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសចំណុះមួយដ៏ទន់ខ្សោយ, បំពានបូរណភាពទឹកដីរុស្ស៊ី និងចង់បំបែកបាក់រុស្ស៊ី។ គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីលក្ខខន្តិកៈអព្យាក្រឹតរបស់អ៊ុយក្រែន ខណៈសង្រ្គាមបានឈានចូលដល់ សប្ដាហ៍ទី៣ ដោយផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់នៃភាគីជម្លោះ ហើយបង្ខំឱ្យប្រជាជនអ៊ុយក្រែនរត់ភៀសខ្លួនទៅក្រៅប្រទេស ឬពីផ្ទះសម្បែងដើម្បី គេចចេញពីសង្រ្គាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ក្នុងនោះរួមមានអាវុធប្រឆាំងយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន

Khmerpress March 17, 2022 17/03/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងយន្ដហោះ និងរថក្រោះ ដើម្បីយកទៅប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។ ការប្រកាសផ្ដល់ជំនួយយោធាខាងលើ ធ្វើឱ្យជំនួយដែលសហរដ្ឋអាមេរិកសន្យាផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១ពាន់លានដុល្លារ និង២ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែមករា ឆ្នាំ២០២១មក។ បន្ថែមពីលើនេះ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន លោក បៃដិនផ្ទាល់ក៏បានថ្កោលទោសផងដែរថាលោកប្រធានាធិបតី ពូទីន កំពុងប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម សម្រាប់ការវាយប្រហារលើអ៊ុយក្រែន។ គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតដែលលោក បៃដិន ប្រើពាក្យឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងលោក ពូទីន ជាសាធារណៈ ហើយកាលពីសប្ដាហ៍មុន កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ក៏បានលើកឡើងដែរថា គួរតែមានការស៊ើបអង្កេតពីបទឧក្រិដ្ឋសង្រ្គាមនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីចិន ចែករំលែករឿងរ៉ាវផ្ទាល់ ដែលឪពុកយកមី ១ចាន ពងទា ៣គ្រាប់ ហើយផ្តល់មេរៀននេះជូនលោក

Khmerpress March 17, 2022 17/03/2022

ប្រធានាធិបតី ស៉ី ជីងពីង បានចែករំលែករឿងរ៉ាវផ្ទាល់របស់គាត់តាំងពីក្មេងដែលបានរៀនពីឪពុករបស់គាត់ថា៖ កាលខ្ញុំនៅតូច ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ អ្វីក៏ដោយឲ្យតែខ្ញុំចង់បានគឺតែងតែទាមទារ និងជំនះយកអ្វីគ្រប់យ៉ាងដែលល្អបំផុតសម្រាប់ខ្លួន ចុងបញ្ចប់អ្នកនៅជុំវិញខ្លួនចាកចេញពីខ្ញុំម្ដងមួយៗ សូម្បីតែមិត្តភក្កិរបស់ខ្ញុំ។ ទោះបីបែបនេះក៏ដោយខ្ញុំមិនដែលគិតថានេះជាកំហុសរបស់ខ្ញុំទេ ហើយថែមទាំងរិះគន់ និងគិតមិនល្អទៅលើអ្នកដទៃទៀត។ ដោយសារបែបនេះឪពុករបស់ខ្ញុំបានផ្ដល់នូវមេរៀនមួយដែលខ្ញុំចងចាំមិនដែលភ្លេចនូវក្នុងជិវិត។ នៅថ្ងៃមួយគាត់បានចម្អិនមី ២ ចានដាក់នៅលើតុ ចានមួយមានពងមាន់មួយគ្រាប់នៅខាងលើហើយចានមួយទៀតមិនមានពងមាន់នៅពីលើទេ។ គាត់បានឲ្យខ្ញុំជ្រើសរើសយកចានមួយរវាងមីទាំង ២ចាន កាលគ្រានោះពងមាន់មានតម្លៃថ្លៃ ដូច្នេះមិនងាយបានញ៉ាំនោះទេ លុះត្រាតែមានពិធីបុណ្យផ្សេងៗ ឬ ពិធីបុណ្យចូលឆ្នាំថ្មីទើបបានញ៉ាំម្ដង ដោយគិតឃើញបែបនេះខ្ញុំបានរើសយកចានមីដែលមានពងមាន់។ នៅពេលចាប់ផ្ដើមញ៉ាំ ខ្ញុំពិតជាមានមោទនភាពចំពោះភាពវ័យឆ្លាតរបស់ខ្លួនឯងណាស់ ដែលសម្រេចចិត្តបែបនេះ ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុករបស់ខ្ញុំមានពងមាន់ដល់ទៅ ២គ្រាប់នៅខាងក្រោម! ខ្ញុំសោកស្ដាយខ្លាំងណាស់ ហើយថែមទាំងស្ដីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តដ៏លឿនមួយនេះ។ ពេលនោះឪពុកខ្ញុំញញឹមហើយនិយាយថា៖ ” កូនប្រុសពុក! កូនត្រូវចាំថាអ្វីដែលភ្នែកយើងអាចមើលឃើញ មិនមែនសុទ្ទសឹងតែជាការពិតនោះទេ ប្រសិនបើកូនចង់ទាញប្រយោជន៍ពីអ្នកដទៃ កូននឹងចាញ់ “។ នៅថ្ងៃបន្ទាប់គាត់ក៏បានចម្អិន ២ ចានទៀតដាក់នៅលើតុគឺ មួយមានពងមួយគ្រាប់ និងមួយទៀតមិនមានពងមាន់នៅពីលើដដែល។ ជាថ្មីម្ដងទៀតគាត់បានឲ្យខ្ញុំជ្រើសរើស ដោយធ្លាប់ទទួលបានបទពិសោធម្ដងរួចមកហើយពេលនេះខ្ញុំគិតថាខ្ញុំឆ្លាតជាងមុន ខ្ញុំបានជ្រើសរើសចានដែលគ្មានពងមាន់ពីលើ។ តែអ្វីដែលខ្ញុំទទួលបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមិនមានពងមាន់សូម្បីតែមួយគ្រាប់នៅបាតចាននោះទេ! ជាថ្មីម្ដងទៀតឪពុកខ្ញុំញញឹមហើយនិយាយថា៖ “កូនអើយ! កូនមិនអាចពឹងផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរហូតនោះទេ ពេលខ្លះជីវិតអាចបោកប្រាស់ […]

ក្រុម Hacker ស្ម័គ្រចិត្តប្រមាណ ៣០០,០០០ នាក់ បានប្រមូលផ្ដុំគ្នាចូលរួមធ្វើសង្គ្រាម IT ប្រឆាំងនឹងរុស្ស៊ី

Khmerpress March 16, 2022 16/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានរាយការណ៍ថា ហេកឃឺ (Hacker) ស្ម័គ្រចិត្តរាប់សិបម៉ឺននាក់ ដែលប្ដេជ្ញាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រមូលផ្តុំគ្នានៅលើវេទិកា Telegram ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ បើតាមអង្គភាព NetBlocks បានឱ្យដឹងថា សមាជិកជាហេកឃឺច្រើនជាង ៣០០,០០០ នាក់ បានប្រមូលផ្ដុំគ្នានៅក្នុង Group លើបណ្ដាញ Telegram ហើយក្រុមហេកឃឺទាំងនោះ ក៏បានវាយប្រហារលើវេបសាយព័ត៌មានមួយចំនួន របស់រដ្ឋាភិបាលរុស្ស៊ីដោយជោគជ័យផងដែរ។ រំលឹកដែរថាកាលពីចុងខែមុន ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov បានចេញការអំពាវនាវឱ្យមានមនុស្សចូលរួមយុទ្ធនាការនេះ។ គាត់បានសរសេរថា៖«យើងកំពុងបង្កើតកងទ័ព IT។ គ្រប់គ្នានឹងមានភារកិច្ចរៀងខ្លួន។ យើង​បន្ត​ប្រយុទ្ធ​នៅ​លើ​បណ្ដាញអ៉ីនធឺណិត»។ យ៉ាងណាក៏ដោយ ថ្វីបើការវាយប្រហារតាមបណ្ដាញអ៉ីនធឺណិត អាចត្រឹមតែផ្ដល់ការរំខានដល់រុស្ស៊ី ហើយមិនអាចឱ្យមានគ្រោះថ្នាក់ដោយផ្ទាល់ ប៉ុន្តែការចូលរួមគ្នាសាមគ្គីគ្នាបែបនេះ វាបានបង្ហាញពីការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា។ ជាមួយគ្នានេះដែរ បើតាមសម្ដីបុគ្គលិកក្រុមហ៊ុន adtech ម្នាក់ដែលមានឈ្មោះ Sam បាននិយាយថា ការពិតទៅសង្គ្រាមបែបកូនកាត់ ទាំងផ្នែកព័ត៌មានវិទ្យា និងកម្លាំងយោធា រវាងប្រទេសទាំង ២ គឺបានកើតមានឡើងតាំងតែពីឆ្នាំ២០១៤ មកម៉្លេះ ប៉ុន្តែកាលពីមុនវាមានទំហំតូចជាងនេះ។ […]

ថ្ងៃនេះ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៤សែននាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

Khmerpress March 16, 2022 16/03/2022

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០០, ៧៤១​នាក់សម្រាប់របាយការណ៍នៅក្នុងថ្ងៃពុធ ទី១៦ ខែមីនានេះ ហើយវាក៏ជាចំនួនអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានផងដែរបើគិតចាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩មក។ គួររម្លឹកថា កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ម្សិលមិញនេះប្រទេសកូរ៉េខាងត្បូងក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់ផងដែរ ពោលគឺមានចំនួន ២៩៣នាក់។ បើតាមមន្ត្រីសុខាភិបាលជាន់ខ្ពស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំងនោះគឺភាគច្រើនជាមេរោគប្រភេទអូមីក្រុង ហើយពេលនេះអាជ្ញាធរសុខាភិបាលក៏បានត្រៀមបង្កើនកន្លែងសង្គ្រោះអ្នកជំងឺប្រមាណជា​ ៣០%បន្ថែមទៀតផងដែរ ព្រោះតាមការព្យាករណ៍គឺនៅសប្តាហ៍បន្ទាប់នេះចំនួនជនរងគ្រោះដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យនឹងកើនឡើងយ៉ាងគំហុក។ គួររបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះគឺមានពលរដ្ឋកូរ៉េខាងត្បូងជាង ៦០% បានចាក់វ៉ាក់សាំងរហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុបប្រមាណជា ៥២លាននាក់៕ ដោយ៖ ខ្មែរណូត

រុស្ស៉ីដកខ្លួនជាផ្លូវការចេញពីក្រុមប្រឹក្សាអឺរ៉ុប ដើម្បីកុំឱ្យគេបោះឆ្នោតបណ្តេញបានមុន

Khmerpress March 16, 2022 16/03/2022

(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបានដកខ្លួនជាផ្លូវការចេញពីក្រុមប្រឹក្សាអឺរ៉ុប ដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្សនាំមុខគេប្រចាំនៅទ្វីបអឺរ៉ុប ខណៈការដើរចេញនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលស្ថាប័ននេះត្រូវបោះឆ្នោតដើម្បីបណ្តេញរុស្ស៉ីចេញ ដោយសារតែបញ្ហាសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។ ប្រការខាងលើនាំឱ្យរុស្ស៉ីក្លាយជាប្រទេសទី២ ដែលបានធ្វើយ៉ាងដូច្នោះ។ កាលពីឆ្នាំ១៩៦៩ ប្រទេសក្រិកធ្លាប់បានធ្វើបែបនេះ នៅក្រោមហេតុផល ដើម្បីចៀសវាងការបណ្តេញចេញដូចគ្នា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច។ ក៏ប៉ុន្តែក្រិកបានត្រឡប់ទៅចូលរួមស្ថាប័ននេះវិញ ក្រោយស្តារលទ្ធិប្រជាធិតេយ្យក្នុងប្រទេសរបស់ខ្លួន នៅរយៈពេល៥ឆ្នាំក្រោយ។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាអឺរ៉ុបត្រូវបានបង្កើតឡើង នៅក្រោយសង្រ្គាមលោកលើកទីពីរ ជាមួយតួនាទីគាំទ្រនិងការពារសិទ្ធិមនុស្ស ក៏ដូចជានីតិរដ្ឋនៅទ្វីបអឺរ៉ុប។ ស្ថាប័ននេះបានបង្កើតអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស និងបានជួយបណ្តាប្រទេសអឺរ៉ុបខាងកើតកែប្រែ ប្រព័ន្ធនយោបាយរបស់ពួកគេ ទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយការដួលរលំនៃរបបកុម្មុយនីស្ត។ ក្រោយការដកខ្លួនរបស់រុស្ស៉ី អនុសញ្ញាស្តីពីសិទ្ធិមនុស្សខាងលើ នឹងលែងមានប្រសិទ្ធភាពនៅក្នុងប្រទេសរុស្ស៉ីទៀតហើយ។ រីឯជនជាតិរុស្ស៉ីក៏លែងអាចដាក់ពាក្យបណ្តឹងណាមួយ ប្រឆាំងនឹងរដ្ឋាភិបាលពួកគេ ទៅកាន់តុលាការសិទ្ធិមនុស្សអឺរ៉ុបផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋចិនប្រហែល ៣០លាននាក់កំពុងស្ថិតនៅក្រោមការបិទខ្ទប់ ខណៈកូវីដ-១៩ បន្តរាតត្បាតកាន់តែខ្លាំងក្នុងប្រទេសចិន

Khmerpress March 16, 2022 16/03/2022

ចិន៖ កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានពលរដ្ឋចិនប្រមាណជា ៣០លាននាក់កំពុងស្ថិតនៅក្នុងការបិទខ្ទប់ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចិនកាន់តែកើនច្រើនឡើងយ៉ាងឆាប់រហ័ស។ ប្រភពបានបន្តថា ពលរដ្ឋចិនដែលកំពុងរស់នៅក្រោមការបិទខ្ទប់នោះគឺជាក្រុមពលរដ្ឋដែលរស់នៅក្នុងទីក្រុងចំនួន ១៣កន្លែងផ្សេងគ្នា ខណៈអាជ្ញាធរសុខាភិបាលចិនកំពុងតែរៀបចំការធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងទីក្រុងទាំងអស់នេះផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ម្សិលមិញនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,២៨០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រទេសចិននោះទេរាប់ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងមក។ សូមបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនហាក់មិនច្រើននោះទេបើធៀបទៅនឹងបណ្តាប្រទេសធំៗផ្សេងទៀតនៅជុំវិញពិភពលោក តែសម្រាប់ប្រទេសដែលបានសម្រេចអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឲ្យស្ថិតនៅកម្រិតសូន្យនោះគឺបានចាត់ទុកថាតួលេខអ្នកឆ្លងនេះជាចំនួនក៏ច្រើនមួយនិងត្រូវតែចាត់វិធានការតឹងរឹងជាប​ន្ទាន់ផងដែរ៕ ដោយ៖ ខ្មែរណូត

អាជ្ញាធររុស្ស៊ីបានបណ្តេញមន្ត្រីម្នាក់ចេញពីតួនាទី បន្ទាប់ពីគាត់បានប្រកាសជាសាធារណៈថា ប្រទេសចិនមិនផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះមកឱ្យប្រទេសខ្លួន

Khmerpress March 16, 2022 16/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានបណ្តេញមន្ត្រីម្នាក់ចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីមន្ត្រីរូបនោះបានលាតត្រដាងកាលពីសប្តាហ៍មុនថា ប្រទេសចិនបានបដិសេធមិនព្រមផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ មកឱ្យក្រុមហ៊ុនអាកាសចរណ៍របស់រុស្ស៊ី ក្រោយការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចមកលើប្រទេសរុស្ស៊ី។ ប្រភពបាននិយាយថា ភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរបស់រុស្សី (Rosaviatsia) លោក Valery Kudinov បាននិយាយថា រុស្ស៊ីកំពុងពិភាក្សាគ្នាលើការទិញគ្រឿងបន្លាស់ពីបរទេស រួមទាំងប្រទេសទួរគី និងឥណ្ឌា បន្ទាប់ពីបរាជ័យក្នុងការទទួលបានការផ្គត់ផ្គង់ពីប្រទេសចិន។ លោក Kudinov ក៏ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់លោក ទាក់ទងនឹងការបដិសេធរបស់ប្រទេសចិន។ សារព័ត៌មានរបស់រុស្ស៊ីបានឱ្យដឹងថា លោក Valery Kudinov ត្រូវបានបណ្តេញចេញសម្រាប់ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈរបស់គាត់ ដែលជាការបំពានច្បាប់សហព័ន្ធ ទៅលើរបៀបដែលមន្ត្រីរាជការមិនអាចរាយការណ៍រឿងផ្ទៃក្នុងឡើយ។ ប៉ុន្តែយ៉ាងណា Rosaviatsia បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ ចំពោះការអះអាងខាងលើ។ ជារួមគឺ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញបញ្ហា​​អ៊ុយក្រែន​ កំពុងធ្វើឱ្យមានភាព​តានតឹង​ក្នុងវិស័យ​អាកាសចរណ៍​រុស្ស៊ី។ ការដាក់ទណ្ឌកម្មបានធ្វើឱ្យប្រទេសរុស្ស៊ី បាត់បង់ការផ្គត់ផ្គង់យន្តហោះ និងគ្រឿងបន្លាស់ពីបរទេស ខណៈក្រុមហ៊ុនផលិតយន្តហោះអន្តរជាតិធំៗដូចជា Boeing និង Airbus បានបញ្ឈប់ការផ្គត់ផ្គង់គ្រឿងបន្លាស់របស់ពួកគេមកឱ្យអាកាសចរណ៍រុស្ស៊ី។ សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ក៏​បាន​បិទ​ដែន​អាកាស​របស់​ខ្លួន​ពីការចេញចូលរបស់ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ីផងដែរ៕ ដោយ៖ ខ្មែរណូត

រុស្ស៊ី សម្រេចហាម ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីកាណាដា និងមន្ត្រីជាន់ខ្ពស់អាមេរិក ជាន់ទឹកដីរបស់ខ្លួន

Khmerpress March 16, 2022 16/03/2022

(ឡុងដ៍)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្រេចបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) ព្រមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនទៀត ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គលដែលត្រូវបានហាមឃាត់ចូល មកក្នុងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។ អមជាមួយលោក ចូ បៃដិន, មន្ត្រីជាន់ខ្ពស់អាមេរិកដូចជារដ្ឋមន្ត្រីការពារជាតិលោក ឡយដ៍ អូស្ទីន (Lloyd Austin), នាយក CIA លោក វីលៀម ប៊ឺន (William Burns), ទីប្រឹក្សាសន្តិសុខជាតិ លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ត្រូវបានហាមចូលជាន់ទឹកដីរុស្ស៊ីផងដែរ។ ការដាក់បម្រាមខាងលើរបស់រុស្ស៊ី ធ្វើឡើងជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លើក្រុមមន្ត្រីរុស្ស៊ី។ ប៉ុន្តែ គេមើលឃើញថា បម្រាមនេះហាក់ត្រឹមជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះក្រសួងការបរទេសរុស្ស៊ីផ្ទាល់បានអះអាងថាខ្លួននៅតែរក្សាទំនាក់ទំនងផ្លូវការ ហើយថាបើចាំបាច់ ការទំនាក់ទំនង […]