ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Pfizer នឹងបន្តផ្គត់ផ្គង់ឱសថទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែនឹងបញ្ឈប់ការតេស្តសាកល្បងថ្មី

Khmerpress March 15, 2022 15/03/2022

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងរក្សាការផ្គត់ផ្គង់ឱសថមនុស្សធម៌ដល់ប្រទេសរុស្ស៊ី ប៉ុន្តែនឹងមិនចាប់ផ្តើមការតេស្តសាកល្បងថ្មីនៅក្នុងប្រទេសនេះទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។ ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងធ្វើការជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ព្រមទាំងនិយតករផ្សេងទៀត ដើម្បីផ្លាស់ទីកន្លែងសម្រាប់តេស្តថ្នាំរបស់ពួកគេ ទៅក្រៅប្រទេសរុស្ស៊ី។ ប៉ុន្តែនឹងបន្តផ្តល់វ៉ាក់សាំងដល់អ្នកជំងឺដែលបានចុះឈ្មោះក្នុងការសិក្សារួច។ ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ការបញ្ឈប់ដោយស្ម័គ្រចិត្តចំពោះនាំចូលឱសថទៅកាន់ប្រទេសរុស្ស៊ីនឹងជា «ការរំលោភដោយផ្ទាល់លើគោលការណ៍ជាមូលដ្ឋានរបស់ក្រុមហ៊ុន ក្នុងការផ្តល់អាទិភាពដល់អ្នកជំងឺ»។ របាយការណ៍បានបន្ថែមថា ការបញ្ចប់ការផ្តល់ឱសថ រួមទាំងថ្នាំជំងឺមហារីក ឬសរសៃឈាមបេះដូង នឹងបណ្តាលឱ្យអ្នកជំងឺរងទុក្ខវេទនា និងអាចបាត់បង់ជីវិត៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីអ៊ុយក្រែនព្រមានថា បើនៅតែមិនព្រមបង្កើតតំបន់គ្មានការហោះហើរ មីស៉ីលរុស្ស៉ីគង់តែនឹងធ្លាក់ចូលដី NATO ជាពុំខាន

Khmerpress March 14, 2022 14/03/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Zelenskyy) នៅថ្ងៃចន្ទនេះ បានព្រមានអង្គការ NATO ថា បណ្តារដ្ឋដែលជាសមាជិករបស់បក្សសម្ព័ន្ធនេះ មិនយូរឡើយមុខជានឹងទទួលរងការវាយប្រហាររបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូ ទើបតែបានធ្វើការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានយោធាមួយកន្លែងរបស់អ៊ុយក្រែន ដែលនៅកៀកនឹងព្រំប្រទល់ប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។ ដោយទទូចសាជាថ្មីឱ្យអង្គការ NATO យល់ព្រមបង្កើតតំបន់គ្មានការហោះហើរ នៅលើដែនអាកាសប្រទេសលោក លោក Zelenskyy បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើពួកអ្នកនៅតែមិនជួយបិទដែនអាកាសរបស់យើង មិនយូរមិនឆាប់ទេ មីស៉ីលរុស្ស៉ីមុខជានឹងធ្លាក់ចូលទឹកដីរបស់អ្នក គឺទៅលើទឹកដី NATO, លើផ្ទះរបស់ពលរដ្ឋ NATO»។ គួរបញ្ជាក់ថា កំលុងយប់ថ្ងៃសៅរ៍ឈានចូលដល់ ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស ចូលជ្រៅទៅកាន់តំបន់ភាគខាងលិចរបស់អ៊ុយក្រែន លើមូលដ្ឋានយោធាមួយកន្លែង ក្បែរតំបន់យ៉ាវ៉ូរីវ (Yavoriv) នៅជាយទីក្រុងល្វីវ (Lviv) ដែលស្ថិតនៅកៀកមែនទែននឹងព្រំប្រទល់ EU ក៏ដូចជាប្រទេសប៉ូឡូញ ដែលជាសមាជិក NATO។ ឆ្លើយតបចំពោះប្រតិបត្តិការយោធារបស់រុស្ស៉ីលើអ៊ុយក្រែន សហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្ត EU […]

សាលារៀននៅប្រទេសជប៉ុន ហាមឃាត់សិស្សស្រីមិនឱ្យចងសក់លើកទៅក្រោយ ដោយសារហេតុផលគួរឱ្យហួសចិត្តបែបនេះ…

Khmerpress March 14, 2022 14/03/2022

ប្រព័ន្ធសាលារៀនរបស់ជប៉ុនសម្បូរទៅដោយច្បាប់តឹងរ៉ឹង ចាប់តាំងពីការស្លៀកពាក់ ឬសូម្បីតែស្រោមជើង រហូតដល់សក់ក្បាលរបស់ពួកគេ។ ប៉ុន្តែឥឡូវនេះមានច្បាប់ថ្មីមួយទៀត កំពុងទាក់ទាញការរិះគន់ខ្លាំងឡើងៗ នោះគឺការហាមឃាត់ «ការចងសក់លើកទៅក្រោយ» ដោយសារវាអាចបញ្ចេញកញ្ចឹងករបស់នារីៗ ដែលអាចធ្វើឱ្យប្រុសៗមានចំណង់។ ស្ដាប់ទៅវាពិតជារឿងដ៏គួរឱ្យហួសចិត្តមួយ ហើយវាក៏កំពុងធ្វើឱ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំង ព្រោះថាវាបង្ហាញពីការប្រកាន់ភេទ និងរើសអើងមកលើស្ត្រី (sexism)។ ទាក់ទងនឹងបញ្ហានេះដែរ អតីតគ្រូបង្រៀនលោក Motoki Sugiyama កំពុងទាមទារឱ្យមានការដកច្បាប់នេះចេញ ហើយលោកក៏មានបណ្ដាញផ្សព្វផ្សាយសង្គម ដែលនិយាយពីប្រព័ន្ធអប់រំនៅក្នុងប្រទេសជប៉ុនផងដែរ។ លោក Motoki Sugiyama បានពន្យល់ថា៖«ពួកគេបារម្ភថាក្មេងប្រុសនឹងមើលមកក្មេងស្រី ខ្ញុំតែងតែរិះគន់ច្បាប់ទាំងនេះ ប៉ុន្តែដោយសារតែមានការខ្វះខាតការរិះគន់ ហើយវាបានក្លាយទៅជារឿងធម្មតា ដូច្នេះសិស្សមិនមានជម្រើសអ្វីក្រៅពីទទួលយកបំរាមនេះទេ»។ ក្នុងរយៈពេល ១១ឆ្នាំ នៃអាជីពជាគ្រូបង្រៀននៅខេត្ត Shizuoka របស់លោក Motoki Sugiyama លោកបាននិយាយថា សាលារៀនទាំងអស់នៅតំបន់នោះ បានហាមឃាត់សិស្សពីការចងសក់លើកទៅក្រោយ ហើយវាគឺជាច្បាប់មួយនៅក្នុងចំណោមច្បាប់គ្មានហេតុផលជាច្រើន ដែលគេហៅថា «ច្បាប់ខ្មៅ» (Burakku Kōsoku)។ ច្បាប់ទាំងនេះជារឿងធម្មតានៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសជប៉ុន ដែលមានចាប់តាំងពីឆ្នាំ១៨៧០ មកម៉្លេះ ប៉ុន្តែត្រូវបានយកមកប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងទសវត្សរ៍ឆ្នាំ៧០ និង៨០ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន និងការធ្វើទុក្ខ​ម្នេញ។ សាលារៀនខ្លះបានប្រើច្បាប់ខ្មៅ ដើម្បីហាមប្រាមម៉ូដសក់ដែលមិនមែនជាម៉ូដប្រពៃណី ដូចជាម៉ូដឈូសជេីងសក់បែប […]

ភ្ញៀវទេសចរណ៍រុស្ស៊ីរាប់ពាន់នាក់កំពុងជាប់នៅប្រទេសថៃដោយគ្មានមធ្យោបាយត្រលប់ទៅប្រទេសកំណើតវិញ

Khmerpress March 14, 2022 14/03/2022

ថៃ៖ ភ្ញៀវទេសចរណ៍ជនជាតិរុស្ស៊ីរាប់ពាន់នាក់កំពុងសម្រុករកផ្លូវចាកចេញពីប្រទេសថៃដើម្បីត្រលប់ទៅប្រទេសកំណើតវិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរថៃដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ម្សិលមិញនេះ។ ការសម្រុកចាក់ចេញរបស់ពលរដ្ឋរុស្ស៊ីនេះត្រូវបានកើតឡើង ខណៈពេលពេលដែលទណ្ឌកម្មរបស់ពិភពលោកចំពោះសកម្មភាពដែលកងទ័ពរុស្ស៊ីបានចូលទៅឈ្លានពានក្នុងប្រទេសអ៊ុយក្រែនកាន់តែមានភាពធ្ងន់ធ្ងរឡើងៗនិងបានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរុស្ស៊ីជាច្រើននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសរុស្ស៊ីនិងក្រុមពលរដ្ឋរុស្ស៊ីដែលកំពុងដើរកំសាន្តនៅតាមបណ្តាប្រទេសមួយចំនួនផងដែរ។ បើតាមអាជ្ញាធរថៃទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋរុស្ស៊ីចំនួន ៣,១០០ នាក់កំពុងជាប់គាំងនៅក្នុងខេត្តភូកេត ពលរដ្ឋរុស្ស៊ីចំនួន ២,០០០នាក់កំពុងជាប់នៅក្នុងខេត្តសាមុយ និងពលរដ្ឋរុស្ស៊ីជាច្រើននាក់ផ្សេងកំពុងជាប់នៅក្នុងខេត្តក្រាប៊ី ប៉ាងញ៉ា និងក្រុងបាងកក ហើយក្រុមអ្នកទេសចរណ៍រុស្ស៊ីទាំងនេះសុទ្ធតែមិនអាចរកមធ្យោបាយត្រលប់ទៅប្រទេសកំណើតបានវិញ ដ្បិតប្រទេសជាច្រើនបានសម្រេចបិទចរាចរណ៍ដែនអាកាសជាមួយរុស្ស៊ីរួចអស់ហើយ។ អាជ្ញាធរទេសចរណ៍ថៃក៏បានឲ្យដឹងផងដែរថា ពេលនេះរដ្ឋាភិបាលថៃកំពុងស្វែងរកមធ្យោបាយដើម្បីជួយឲ្យពលរដ្ឋរុស្ស៊ីទាំងអស់នេះអាចត្រលប់ទៅកាន់ប្រទេសពួកគេវិញ ដែលមធ្យោបាយនោះទំនងជាការប្រើប្រាស់ជើងហោះហើរពិសេស៕ ដោយ៖ ខ្មែរណូត

ថ្មីទៀតហើយ! មេរោគកូវីដ១៩ កូនកាត់ «Delta» និង «Omicron» កំពុងបង្ហាញខ្លួននៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក

Khmerpress March 14, 2022 14/03/2022

ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានបញ្ជាក់ពីវត្តមានដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ក្រៅផ្លូវការ Deltacron ដែលជាការបំប្លែងខ្លួនថ្មីមួយទៀត នៃការរួមបញ្ចូលគ្នារវាង អូមីក្រុង និង ដែលតា ហើយវាក៏កំពុងចម្លងរាលដាលនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ វ៉ារ្យ៉ង់កូនកាត់ថ្មីនេះ ត្រូវបានបញ្ជាក់តាមរយៈលំដាប់ហ្សែន (genome) ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន IHU Méditerranée Infection ក្នុងទីក្រុង Marseille របស់ប្រទេសបារាំង ខណៈកំពុងមានការរីករាលដាល នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសបារាំងផងដែរ នេះបើយោងតាមទិន្នន័យព្រាង ដែលបង្ហោះលើវេបសាយវិទ្យាសាស្ត្រសុខាភិបាល medRxiv កាលពីថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។ វ៉ារ្យ៉ង់ Deltacron ក៏ត្រូវបានរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក និងហូឡង់ និងចក្រភពអង់គ្លេស។ វ៉ារ្យ៉ង់​កូនកាត់ ​Deltacron គឺកើត​ឡើង​តាម​រយៈ​ដំណើរការ​​ផ្សំ​ឡើង​វិញ​ នៅ​ពេល​ដែល​វ៉ារ្យ៉ង់ ២ ​នៃ​មេរោគ​តែមួយ ​ចម្លងទៅ​អ្នក​ជំងឺ​ក្នុង​ពេល​ដំណាល​គ្នា​ ដោយ​មានការ​ផ្លាស់​ប្តូរ​ហ្សែន​ ដើម្បី​ប្រែក្លាយជាប្រភេទថ្មីមួយទៀត។ អ្នកវិទ្យាសាស្ត្របាននិយាយថា គ្រឹះរបស់ Deltacron គឺវ៉ារ្យ៉ង់ដែលតា ខណៈដែល spike protein របស់វាបានមកពីវ៉ារ្យ៉ង់អូមីក្រុង។ ជាមួយគ្នានេះដែរ អង្គការ​សុខភាព​ពិភព​លោក […]

រុស្ស៊ីសម្រេចបិទមិនឲ្យពលរដ្ឋខ្លួនប្រើបណ្តាញសង្គម Instagram បានទៀតឡើយ ដោយសារតែចំណុចទាំងនេះ

Khmerpress March 14, 2022 14/03/2022

រុស្ស៊ី៖ ចាប់តាំងពីពាក់កណ្តាលយប់ថ្ងៃអាទិត្យម្សិលមិញមក ពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីមិនអាចចូលទៅប្រើប្រាស់បណ្តាញសង្គម Instagram បានទៀតនោះទេ​ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail ។ បញ្ហាអសកម្មនេះត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម Facebook និង Instagram បានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួននៅក្នុងប្រទេសមួយចំនួនដូចជា រុស្ស៊ី អ៊ុយក្រែន និងប៉ូឡូញអាចបង្ហោះសារអំពាវនាវឲ្យមានអំពើហឹង្សាប្រឆាំងនឹងប្រទេសរុស្ស៊ីនិងកងកម្លាំងរុស្ស៊ីដែលកំពុងធ្វើការឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែនបាន។ ជាងនេះទៅទៀតក្រុមហ៊ុន ​Meta ថែមទាំងអនុញ្ញាតឲ្យបង្ហោះសារដែលមានខ្លឹមសារអំពាវអំពីការស្លាប់របស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko ទៀតផង។ យ៉ាងណាក្តី ការបង្ហោះសារទាំងនេះត្រូវបានអនុញ្ញាតដោយមានលក្ខខណ្ឌមួយចំនួនដូចជាកំណត់ទីតាំង គោលបំណង និងអត្តសញ្ញាណបុគ្គលគោលដៅឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការប៉ះពាល់ជាសាធារណៈ។ បើតាមក្រុមហ៊ុន Meta បានឲ្យដឹងថា ក្រុមហ៊ុនមិនអាចបិទមិនឲ្យពលរដ្ឋអ៊ុយក្រែនអាចបញ្ចេញមតិនិងសេចក្តីទុកសោករបស់ពួកគេចំពោះសង្គ្រាមរុស្ស៊ីបាននោះទេ ដូចនេះហើយទើបក្រុមហ៊ុនត្រូវជួយក្រុមពលរដ្ឋរងគ្រោះទាំងនោះតាមរូបភាពដែលអាចធ្វើទៅបាន។ ដោយឡែកសម្រាប់ប្រទេសរុស្ស៊ីបានចាត់ទុកឥរិយាបថរបស់ក្រុមហ៊ុន Meta ថា គឺជាការញុះញង់ឲ្យមានអំពីហឹង្សាជាសាធារណៈ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចសុំការពន្យល់ពីខាងអាជ្ញាធររុស្ស៊ីបាននៅឡើយទេជុំវិញបញ្ហាបិទមិនឲ្យពលរដ្ឋខ្លួនអាចប្រើប្រាស់បណ្តាញសង្គម Instagram បាននេះ៕ ដោយ៖ ខ្មែរណូត

ប្រទេសថៃកំពុងព្រមានពីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង BA.2.2 ដែលជាប្រភេទបំប្លែងថ្មីមួយទៀត ហើយកំពុងឆ្លងខ្លាំងនៅក្នុងទីក្រុងហុងកុង និងចក្រភពអង់គ្លេស

Khmerpress March 14, 2022 14/03/2022

លោកវេជ្ជបណ្ឌិត Chalermchai Boonyaleephan អនុប្រធានគណៈកម្មការសុខភាពសាធារណៈថៃបានព្រមានថា អ្នកដំណើរដែលមកពីចក្រភពអង់គ្លេស និងហុងកុង គឺត្រូវតែធ្វើតេស្ដរកជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងប្រភេទថ្មី BA.2.2 ទាំងអស់ ដោយសារមានការកើនឡើងយ៉ាងគំហុកលើការបំប្លែងខ្លួនថ្មីនេះ។ នៅក្នុងការបង្ហោះលើបណ្ដាញ Blockdit កាលពីថ្ងៃសៅរ៍ លោក Chalermchai បាននិយាយថា វ៉ារ្យ៉ង់ BA.2.2 កំពុងមានសន្ទុះឆ្លងនៅទីក្រុងហុងកុង ដែលធ្វើឱ្យការឆ្លងជំងឺ COVID-19 ជាមធ្យមប្រចាំសប្តាហ៍នៅទីក្រុងហុងកុង បានកើនឡើងដល់ ៥,៤២៥ ករណី ក្នុងចំណោមពលរដ្ឋ ១ លាននាក់ បើធៀបនឹង ៣១៥ ករណី ក្នុងចំណោមពលរដ្ឋ ១លាននាក់ នៅក្នុងប្រទេសថៃ។ លោកបាននិយាយថា៖ «ជាមួយគ្នានោះដែរ អត្រាមរណភាពក្នុងរយៈពេល ១សប្ដាហ៍ របស់ទីក្រុងហុងកុងគឺមាន ៣០ ករណី ក្នុងចំណោមពលរដ្ឋ ១ លាននាក់ បើប្រៀបធៀបទៅនឹង ០.៨៥ ករណី នៅក្នុងប្រទេសថៃ»។ លោក Chalermchai បាននិយាយថា៖«ក្រៅពីវ៉ារ្យ៉ង់អូមីក្រុង BA.2.2 ការកើនឡើងនៃករណីជំងឺ […]

កិច្ចចរចាជុំបន្ទាប់រវាងរុស្ស៉ី-អ៊ុយក្រែន នឹងរៀបចំឡើងនៅថ្ងៃចន្ទនេះ តាមប្រព័ន្ធអនឡាញ

Khmerpress March 14, 2022 14/03/2022

(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា កិច្ចចរចារវាងរុស្ស៉ីនិងអ៊ុយក្រែន នឹងត្រូវបន្តនៅថ្ងៃចន្ទនេះ តាមទម្រង់អនឡាញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។ សមាជិកប្រតិភូអ៊ុយក្រែនមួយរូប ក៏បានឱ្យដឹងដែរថា កិច្ចចរចាបន្ទាប់ទៀតរវាងភាគីទាំងពីរ នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ គួរបញ្ជាក់ថា ជំនួបចរចាជុំដំបូងរវាងក្រុមមន្រ្តីរុស្ស៉ីនិងអ៊ុយក្រែន បានប្រព្រឹត្តទៅនៅតំបន់ ហ្កោលមែល (Gomel) របស់បេឡារុស ដែលនៅជាប់នឹងអ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រីឯជំនួបជុំទី២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា នៅបេឡារុសដដែល ដោយកិច្ចចរចានោះ សម្រេចបានការព្រមព្រៀងគ្នា ក្នុងការបង្កើតច្រករបៀបមនុស្សធម៌ ដើម្បីជម្លៀសជនស៉ីវិល ចេញពីទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។ ក្រុមមន្រ្តីរុស្ស៉ីនិងអ៊ុយក្រែន បានបន្តជួបគ្នានៅជុំទី៣ទៀត កាលពីថ្ងៃទី០៧ ខែមីនា នៅបេឡារុស ខណៈកាលពីថ្ងៃទី១០ ខែមីនា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ […]

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ា​ក់ ​អូ​បា​ម៉ា បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ ខណៈលោកស្រី មីសែល អូបាម៉ា មិនទាន់វិជ្ជមានជាមួយជំងឺនៅឡើយ

Khmerpress March 14, 2022 14/03/2022

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ា​ក់ ​អូ​បា​ម៉ា កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅអាមេរិក) បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 និងមានរោគសញ្ញាស្រាលប៉ុណ្ណោះ។ លោក អូបាម៉ា បានសរសេរនៅលើ Twitter របស់គាត់ ដោយបានបន្ថែមថា ភរិយារបស់គាត់ ដែលជាអតីតជំទាវទី១ គឺលោកស្រី មីសែល អូបាម៉ា មិនទាន់វិជ្ជមានជាមួយជំងឺ COVID-19 នោះទេ គិតមកទល់ពេលនេះ។ លោក អូបាម៉ា ក៏បានលើកឡើងពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការ និងដូសជំរុញ ដែលអាចការពារលោកពីហានិភ័យធ្ងន់ធ្ងរ និងកាត់បន្ថយការឆ្លងចំពោះភរិយារបស់លោក។ លោក អូបាម៉ា ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់គាត់ ចំពោះវ៉ាក់សាំងនៅក្នុងការបង្ហោះលើ Twitter របស់គាត់ កាលពីថ្ងៃអាទិត្យដោយនិយាយថា ការធ្វើតេស្តវិជ្ជមានរបស់គាត់គឺជា «ការរំលឹកមួយដើម្បីឱ្យគ្រប់គ្នាទៅទទួលការចាក់វ៉ាក់សាំង ប្រសិនបើអ្នកមិនទាន់បានចាក់ ទោះបីជាករណីធ្លាក់ចុះក៏ដោយ»។ ទោះបីជាមានមណ្ឌលបោះឆ្នោតប្រឆាំងការចាក់ថ្នាំបង្ការក្នុងប្រទេសក៏ដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ជាង ៨០% នៃមនុស្សទាំងអស់ ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ […]

ចិនកត់ត្រាករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃជិត៣,៤០០នាក់ដែលជាការផ្ទុះឡើងដ៏អាក្រក់បំផុត ក្នុងរយៈពេល២ឆ្នាំមកនេះ

Khmerpress March 14, 2022 14/03/2022

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ជិត៣,៤០០ករណីត្រូវបានកត់ត្រានៅថ្ងៃអាទិត្យនេះ ដែលជាចំនួនច្រើនទ្វេដងបើធៀបនឹងចំនួនកាលពីថ្ងៃមុន ដោយបង្ខំឱ្យមានការចាត់វិធានការបិទខ្ទប់ នៅតាមតំបន់ដែលក្តៅបំផុតជាងគេ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការផ្ទុះឡើងដ៏ធ្ងន់ធ្ងរក្នុងរយៈពេលពីរឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។ ការកើនឡើងនៃករណីទូទាំងប្រទេសបានធ្វើឲ្យអាជ្ញាធរ សម្រេចបិទសាលារៀននៅក្នុងទីក្រុងសៀងហៃ និងបិទទីក្រុងមួយចំនួនទៀតនៅភាគឦសាន ខណៈដែលខេត្តប្រមាណ១៩ កំពុងប្រយុទ្ធជាមួយវីរុសបំប្លែងខ្លួនថ្មី omicron និង Delta។ គួរបញ្ជាក់ ប្រទេសចិនជាកន្លែងដែលវីរុសត្រូវបានរកឃើញជាលើកដំបូងនៅចុងឆ្នាំ២០១៩។ ប៉ុន្តែប្រទេសនេះត្រូវបានគេចាត់ទុកថា ជោគជ័យក្នុងការគ្រប់គ្រងមេរោគនេះ ដោយបានរក្សានូវគោលនយោបាយ «សូន្យកូវីដ១៩» ដ៏តឹងរ៉ឹង ដែលត្រូវបានអនុវត្តការបិទខ្ទប់យ៉ាងឆាប់រហ័ស ការរឹតបន្តឹងការធ្វើដំណើរ និងការធ្វើតេស្តទ្រង់ទ្រាយធំនៅពេលដែលចង្កោមបានលេចឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews