ព័ត៌មានអន្តរជាតិ

ថៃសម្រេចបង្កើត “តំបន់កូវីដ” ដើម្បីអនុញ្ញាតឲ្យសិស្សដែលពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ មានឱកាសមកប្រលងដូចបេក្ខជនទូទៅដែរ

Khmerpress February 17, 2022 17/02/2022

ថៃ៖ យោងតាមការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧​ ខែកុម្ភៈនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈនិងក្រសួងអប់រំថៃបានសម្រេចឲ្យមានការបង្កើត “តំបន់កូវីដ” ដើម្បីអនុញ្ញាតឲ្យក្រុមសិស្សានុសិស្សដែលបានឆ្លងជំងឺកូវីដ-១៩ មានឱកាសមកប្រលងចូលរៀនតាមសាកលវិទ្យាល័យដូចបេក្ខជនប្រលងទូទៅដែរ។ បើតាមលោកវេជ្ជបណ្ឌិត Sarawut Boonsuk អនុប្រធាននាយកដ្ឋានសុខាភិបាលថៃបានឲ្យដឹងថា គ្រប់សាកលវិទ្យាល័យទាំងអស់ត្រូវបង្កើត “តំបន់កូវីដ” ឬជាប​ន្ទប់ដាច់ដោយឡែកមួយសម្រាប់ឲ្យក្រុមសិស្សានុសិស្សដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឬបានឆ្លងជំងឺកូវីដ-១៩ កម្រិតស្រាលអាចទៅប្រលងក្នុងពេលដំណាលគ្នាជាមួយបេក្ខជនទូទៅដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា បន្ទប់ប្រលងពិសេសដែលគេហៅថា “តំបន់កូវីដ” នោះ នឹងទទួលបានការជួយសម្របសម្រួលពីក្រុមបុគ្គលិកសុខាភិបាល បន្ថែមពីលើក្រុមបុគ្គលិកអប់រំដែលត្រូវត្រួតពិនិត្យលើការប្រលងនោះផងដែរ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា “តំបន់កូវីដ” នឹងត្រូវបានបែងចែកជា ៣ប្រភេទ ដោយប្រភេទទី ១សម្រាប់ក្រុមសិស្សដែលមានការសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ តែបានតេស្តអវិជ្ជមាន ហើយប្រភេទទី ២សម្រាប់ក្រុមសិស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ខណៈប្រភេទទី ៣គឺសម្រាប់ក្រុមសិស្សដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ តែម្តង។ គួរបញ្ជាក់ថា ការសម្រេចខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងក្រុមសិស្សគណិតវិទ្យាចំនួន ៦នាក់ ដែលពួកគេត្រូវមកប្រលងតាមតំបន់កូវីដទាំង ៣ប្រភេទ ហើយដោយមើលឃើញពីសារៈសំខាន់នៃវិធានការនេះខាងអាជ្ញាធរថៃក៏សម្រេចឲ្យមានការអនុវត្តជាទូទៅគ្រប់សាកលវិទ្យាល័យតែម្តង៕ ដោយ៖ ខ្មែរណូត

ទុរេន​ថៃអាចប្រឈមនឹងការខាតបង់យ៉ាងច្រើនទៅកាន់ទីផ្សារប្រទេសចិន ដោយសារហេតុផលមួយនេះ

Khmerpress February 17, 2022 17/02/2022

ទុរេន​បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​របស់ប្រទេសថៃ ពិសេសគឺនៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​ទៅកាន់​ប្រទេស​ចិន។ ជាក់ស្ដែងក្នុងឆ្នាំ២០២១ ប្រទេសថៃបាននាំចេញផ្លែទុរេន​ជាង ៨៧៥,០០០ តោន ទៅកាន់ប្រទេសចិន ដែលអាចឱ្យប្រទេសថៃរកបានចំណូលយ៉ាងហោចណាស់ ៣.៤​ ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​កសិកម្ម។ សម្រាប់ឆ្នាំនេះផ្ទាល់ ប្រទេសថៃក៏មានគោលបំណងនាំចេញទុរេនឱ្យបានកាន់តែច្រើន ដោយរំពឹងថាខ្លួនអាចប្រមូលផលបានច្រើនជាងមុន ប៉ុន្តែគោលនយោបាយ zero-COVID-19 របស់ប្រទេសចិន អាចធ្វើឱ្យប្រទេសថៃខាតបង់ធំធេងនៅរដូវកាលក្រោយនេះ។ វាមិនមែនរឹតត្បឹតតែលើទុរេនថៃមួយមុខនោះទេ ពោលគឺការដឹកជញ្ជូននាំចូលពីអាស៊ីអាគ្នេយ៍ សុទ្ធតែត្រូវបានទទួលការពិនិត្យរកមេរោគ COVID-19 ទាំងអស់។ ប្រទេស​ថៃ​នាំ​ចេញ​ទុរេន​ទៅប្រទេស​ចិន​តាម​ផ្លូវ​គោក សមុទ្រ និង​ផ្លូវ​អាកាស​ជា​រៀង​រាល់​ឆ្នាំ ហើយបច្ចុប្បន្ន ផ្លូវសំខាន់គឺឆ្លងកាត់ប្រទេសឡាវ និងវៀតណាម ដែលឆ្លងកាត់ព្រំដែនរួមជាមួយប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងពិធីសារដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺ COVID-19 នៅតាមព្រំដែន រដ្ឋាភិបាលថៃសង្ឃឹមថា ទុរេនអាចត្រូវបាននាំចេញទៅកាន់ប្រទេសចិននៅឆ្នាំនេះ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនថ្មីដែលតភ្ជាប់ពីរដ្ឋធានីវៀងច័ន្ទរបស់ឡាវ និងទីក្រុងគុនមីងរបស់ប្រទេសចិន។ គួរឱ្យដឹងដែរថា រដូវ​ទុរេនរបស់ប្រទេសថៃចាប់​ផ្ដើម​នៅ​ក្នុង​ខែ​មីនា ប៉ុន្តែ​ឡើង​ដល់​កម្រិត​កំពូល​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​ឧសភា និង​ពាក់​កណ្ដាល​ខែ​មិថុនា។ ប្រសិនបើរដ្ឋាភិបាលថៃអាចធានាបាននូវផ្លូវដែកសម្រាប់ការនាំចេញផ្លែឈើទៅកាន់ប្រទេសចិននៅពេលនោះ វានឹងជួយសម្រួលដល់ស្ថានភាពនៅច្រកព្រំដែនគោក និងអាចចែកចាយផ្លែឈើកាន់តែច្រើនទៅកាន់ទីផ្សារដ៏សំខាន់របស់ប្រទេសថៃគឺប្រទេសចិន។ ប៉ុន្តែបច្ចុប្បន្ន​នេះ ថៃ​អាច​ប្រើ​តែ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប៉ុណ្ណោះ​ ដើម្បី​នាំ​ចេញ​កៅស៊ូ ដំឡូងមី និង​ទំនិញ​ទាក់ទង​នឹង​រ៉ែ ខណៈផ្លែឈើដទៃទៀតនៅមិនទាន់ត្រូវបានរួមបញ្ចូលទេ៕ ដោយ៖ ខ្មែរណូត

បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ «៣៤,៧៣៧ករណី» ក្នុងមួយថ្ងៃ ក្នុងនោះទីក្រុងហាណូយ៣,៨៨៨ករណី

Khmerpress February 17, 2022 17/02/2022

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣៤,៧៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន៣,៨៨៨ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦២០ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Thái Nguyên មានចំនួន២,៤៩៧ករណី, ខេត្ត Hải Dương ១,៥៣៦ ករណី និងខេត្ត Quảng Ninh ១,៥៣៦ករណី។ ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ចំនួន៦៦នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៦០៦,៨២៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,២៤៩,១៥៥នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៩,១៨៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

រថយន្តដឹកទំនិញវៀតណាមជិត ២.០០០គ្រឿងជាប់គាំងនៅព្រំដែនចិនជាងមួយសប្តាហ៍

Khmerpress February 17, 2022 17/02/2022

(ហាណូយ)៖ វិធានការសុវត្ថិភាពកូវីដ-១៩ បានបណ្តាលឱ្យរថយន្តកុងតឺណ័រដឹកផលិតផលកសិកម្មពីវៀតណាម ទៅកាន់ប្រទេសចិនបន្តជាប់គាំងនៅព្រំដែនរវាងប្រទេសទាំងពីរអសៈរយៈពេលជាង ១សប្តាហ៍មកហើយ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា រថយន្តកុងតឺណ័រជាង ១.៨០០គ្រឿងបាននិងកំពុងរង់ចាំរយៈពេលជាង ១សប្តាហ៍មកហើយដើម្បីបញ្ចេញទំនិញរបស់ពួកគេឆ្លងព្រំដែន ខណៈដែលប្រទេសចិនបន្តដាក់វិធានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង។ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ រថយន្តកុងតឺណ័រជាង ១.៨១៥គ្រឿងកំពុងរង់ចាំចូលប្រទេសចិននៅតាមច្រកព្រំដែនចំនួន៣ នៅខេត្ត Lang Son។ ៩០ភាគរយនៃរថយន្តទាំងនោះដឹកផ្លែឈើស្រស់មកពីខេត្តភាគខាងត្បូងប្រទេសវៀតណាម។ ការពន្យាពេលបំពេញបែបបទបញ្ចេញទំនិញនៅតាមព្រំដែន បាននិងកំពុងកើតមានឡើងតាំងពីចុងឆ្នាំមុនមកម៉្លេះ។ ក្នុងអំឡុងពេលចូលឆ្នាំចិន និងវៀតណាមចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី៦ ខែកុម្ភៈ បញ្ហានេះត្រូវបានដោះស្រាយមួយផ្នែកហើយដោយសារការអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់ ប៉ុន្តែបញ្ហានេះបានកើតឡើងម្តងទៀត។ អាជ្ញាធរគយចិនបានបន្តដាក់ចេញយុទ្ធសាស្រ្ត «គ្មានកូវីដ» ដែលតម្រូវឱ្យមានការរឹតបន្តឹងវិធានការសុវត្ថិភាព។ ការស្គ្រីន (Screen) រថយន្តមួយគ្រឿងត្រូវចំណាយពេលជាច្រើនម៉ោង ដែលកន្លងមកចំណាយពេលតែពី ១០ ទៅ ១៥នាទី។ អាជ្ញាធរខេត្ត Lang Son បានប៉ាន់ប្រមាណថា វានឹងអាចត្រូវចំណាយពេលពី ១០ ទៅ ១៥ថ្ងៃ ដើម្បីអាចបញ្ចប់ការរាំងស្ទាំងរថយន្តទាំងនេះបាន។ ក្រុមហ៊ុន Thai […]

បុរសជនជាតិទួរគីម្នាក់វិជ្ជមានជាមួយជំងឺកូវីដ១៩ អស់រយៈពេល ១៤ ខែជាប់ៗគ្នា ប៉ុន្តែនៅតែមិនជាសះស្បើយទាល់តែសោះ

Khmerpress February 16, 2022 16/02/2022

បុរសជនជាតិទួរគីម្នាក់បានបង្កើតកំណត់ត្រាថ្មីដ៏ហួសចិត្តមួយ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 អស់រយៈពេល ១៤ខែ ជាប់ៗគ្នាមកហើយ នេះបើយោងតាមវេជ្ជបណ្ឌិតដែលបន្ដព្យាបាលឱ្យគាត់។ លោក Muzaffer Kayasan អាយុ ៥៦ឆ្នាំ មានជំងឺមហារីកឈាមជាប់ខ្លួននៅពេលគាត់បានឆ្លងជំងឺ COVID-19 ជាលើកដំបូងកាលពីជាងមួយឆ្នាំមុន។ ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ តរៀងមក គាត់បានចេញចូលមន្ទីរពេទ្យជាញឹកញាប់ ប៉ុន្តែនៅតែមិនមានសិទ្ធិទទួលបានវ៉ាក់សាំងឡើយ ស្របពេលដែលគាត់នៅតែបន្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ កាសែត New York Post ធ្លាប់បានដកស្រង់សម្តីរបស់គាត់ ដោយបាននិយាយ គាត់ងាយនឹងឆ្លងមេរោគខ្លាំងណាស់ ហើយសូម្បីតែឆ្មាដើរតាមបង្អួចក៏អាចចម្លងមេរោគទៅឱ្យគាត់ដែរ។ ក្រុមគ្រូពេទ្យជឿជាក់ថា គាត់ជាអ្នកជំងឺ COVID-19 ដែលជាប់កំណត់ត្រាឆ្លងបានយូរបំផុតរបស់ប្រទេសទួរគី ហើយវាអាចមកពីប្រព័ន្ធភាពស៊ាំចុះខ្សោយពីជំងឺមហារីករបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយលោក Kayasan នៅតែបន្ដរស់រានមានជីវិត ហើយនៅតែមានស្មារតីខ្ពស់គួរឱ្យភ្ញាក់ផ្អើល បើទោះបីជាគាត់បន្ដវិជ្ជមានជាមួយជំងឺ COVID-19 អស់រយៈពេល ១៤ខែ ហើយតេស្ដវិជ្ជមាន ៧៨ លើក។ លោក Kayasan ប្រឈមនឹងបាត់បង់រសជាតិ និងក្លិន ហើយគាត់បានចំណាយពេល ៩ខែ នៅក្នុងមន្ទីរពេទ្យ និង […]

ស្រ្តីម្នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយពីជំងឺអេដស៍ជាលើកដំបូងបង្អស់ក្នុងពិភពលោក

Khmerpress February 16, 2022 16/02/2022

អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានស្រ្តីម្នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍ហើយរូបគាត់ក៏ជាស្រ្តីដំបូងបង្អស់ក្នុងពិភពលោកផងដែរ ដែលទទួលបានការព្យាបាលដ៏ពិសេសនេះ។ ស្រ្តីរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដនោះទេ តែរូបគាត់ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា “អ្នកជំងឺក្រុងញូវយ៉ក” សម្រាប់នៅក្នុងបេសកកម្មព្យាបាលដ៏កម្រនេះ។ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកបានប្រាប់ឲ្យដឹងថា ការព្យាបាលឲ្យស្រ្តីរូបនេះជាសះស្បើយពីជំងឺអេដស៍មិនមែនជារឿងាយស្រួលឡើយ ព្រោះវាមិនមែនជាការលេបថ្នាំឬចាក់ថ្នាំដើម្បីសម្លាប់មេរោគនៅក្នុងខ្លួនអ្នកជំងឺនោះទេ។ បើតាមអ្នកវិទ្យាសាស្រ្តម្នាក់ប្រចាំនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cornell ក្នុងក្រុងញូវយ៉ក បានពន្យល់ថា គេបានប្រើប្រាស់វិធីវះកាត់ផ្លាស់ប្តូរយកកោសិកាដើមចេញពីក្នុងខ្លួនអ្នកជំងឺនិងដាក់ជំនួសមកវិញនូវកោសិការបស់មនុស្សផ្សេងម្នាក់ទៀតដែលគ្មានផ្ទុកមេរោគអេដស៍។ ដើម្បីទទួលបានការព្យាបាលនេះដំបូងឡើយគេត្រូវការមានអ្នកស្ម័គ្រចិត្តបរិច្ចាគកោសិកាខ្លួនឯងជាមុនសិន ហើយជាទូទៅការបរិច្ចាគនេះត្រូវបានធ្វើឡើងដោយអ្នកជំងឺដែលដឹងថាខ្លួនជិតស្លាប់ទៅហើយ។ ក្រោយទទួលបានកោសិកាសម្រាប់ផ្លាស់ប្តូរហើយ​ គេក៏ត្រូវការពេលវេលាយូរផងដែរសម្រាប់វះកាត់ប្តូរ កោសិកាទាំងអស់នោះបន្តិចម្តងៗ ជាក់ស្តែងគេត្រូវការពេលវេលារហូតដល់ ៤ឆ្នាំ ដើម្បីផ្លាស់ប្តូរកោសិកាដែលមានផ្ទុកជំងឺអេដស៍និងមហារីកចេញពីក្នុងខ្លួនស្រ្តីអ្នកជំងឺខាងលើនេះ។ អ្នកវិទ្យាសាស្រ្តដដែលនេះក៏បានបញ្ជាក់ផងដែរថា វិធីព្យាបាលនេះមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះជីវិតអ្នកជំងឺ ដូចនេះក្រុមអ្នកវិទ្យាសាស្រ្តបានសម្រេចប្រើប្រាស់វិធីព្យាបាលនេះចំពោះតែអ្នកជំងឺអេដស៍ណាដែលមានបន្ថែមនូវជំងឺមហារីកកម្រិតធ្ងន់ប៉ុណ្ណោះ ព្រោះថាអ្នកជំងឺនៅក្នុងស្ថានភាពបែបនេះគឺមានហានិភ័យខ្ពស់ក្នុងការស្លាប់បាត់បង់ជីវិតរួចទៅហើយ បើទោះជាមិនធ្វើការវះកាត់ប្តូរកោសិកាក៏ដោយ។ គួររម្លឹកផងដែរថា នាពេលកន្លងមកមានជំងឺអេដស៍ចំនួន ៣នាក់រួចមកហើយ ដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយតាមវិធីដូចគ្នានេះ តែអ្នកជំងឺទាំងអស់នោះសុទ្ធតែជាបុរស ខណៈអ្នកជំងឺទី ៤នេះគឺជាស្ត្រីដំបូងគេតែម្តង៕ ដោយ៖ ខ្មែរណូត

ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ថ្មីចំនួន ៩០,៤៤៣ ករណី ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

Khmerpress February 16, 2022 16/02/2022

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃនៃករណីជំងឺ COVID-19 រហូតដល់ទៅ ៩០,៤៤៣ ករណី ចំពេលមានការរីករាលដាលយ៉ាងខ្លាំងនៃវ៉ារ្យ៉ង់អូមីក្រុង ដែលនាំឱ្យការឆ្លងសរុបនៅក្នុងប្រទេសនេះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមមានដល់ ១,៥៥២,៨៥១ ករណី។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅតែមានកម្រិតទាប ជាមួយនឹងការស្លាប់ចំនួន ៣៩ នាក់ កាលពីថ្ងៃអង្គារ ដែលនាំឱ្យការស្លាប់សរុបមាន ៧,២០២ ករណី គិតមកទល់ពេលនេះ។ យ៉ាងណា ប្រទេសមានប្រជាជនច្រើនជាង ៥២ លាននាក់មួយនេះ បានជោគជ័យមួយភាគធំក្នុងការទប់ស្កាត់ជំងឺ COVID-19 ដោយសារមានការរឹតត្បឹតលើការពាក់ម៉ាស់ ការឃ្លាតឆ្ងាយពីសង្គម និងការធ្វើតេស្ត និងការតាមដានអ្នកមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ។ ប៉ុន្តែអាជ្ញាធរបានផ្លាស់ប្តូរគោលនយោបាយការធ្វើតេស្ត និងការតាមដាន ស្របតាមការរីករាលដាលនៃវ៉ារ្យ៉ង់ អូមីក្រុង ដែលមិនសូវមានគ្រោះថ្នាក់ ឆ្ពោះទៅរកការត្រួតពិនិត្យដោយខ្លួនឯង និងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៅផ្ទះចាប់ពីខែនេះ។ ទិន្នន័យរបស់ KDCA បានបង្ហាញថា ជាង ៨៦% នៃប្រជាជនកូរ៉េខាងត្បូង ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយ ៥៨% បានទទួលការចាក់ដូសជំរុញ៕ […]

កូរ៉េខាងជើង ប្រគុំតន្ត្រីជំនួសឱ្យការធ្វើតេស្ដមីស៊ីល ដើម្បីអបអរសាទរខួបកំណើត ឪពុកលោក គីម ជុងអ៊ុន

Khmerpress February 16, 2022 16/02/2022

(សេអ៊ូល)៖ កូរ៉េខាងជើង បានប្រារព្ធខួបកំណើតលើកទី៨០ នៃឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ជាមួយការប្រគុំតន្ត្រី និងការបាញ់កាំភ្លើងធំ អបអរសាទរ នៅក្នុងពិធីដែលរៀបចំឡើងក្នុងទីក្រុងដ៏ពិសិដ្ឋមួយ ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬការបាញ់សាកល្បងមីស៊ីល ដូចសព្វដង នោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាម KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, យោធា និង មន្ត្រីមកពីគណបក្សពលករកូរ៉េ បានចូលរួមក្នុងពិធីប្រារព្ធខួបកំណើតឪពុក របស់លោក គឺលោក គីម ជុងអ៊ីល (ស្លាប់) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅឯទីក្រុងសាំជីយ៉ុន (Samjiyon)។ Samjiyon គឺជាទីក្រុងមួយស្ថិតនៅ ក្បែរព្រំដែនចិន និងភ្នំប៉េកទូ (Paektu) ដែលជាភ្នំដ៏ពិសិដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើង ហើយវាជារឿងកម្រដែលទីក្រុងព្យុងយ៉ាង រៀបចំពិធីបែបនេះក្នុងតំបន់ដាច់ស្រយាលមួយនេះ។ លោក គីម ជុងអ៊ុន កំពុងព្យាយាមប្រែក្លាយទីក្រុង Samjiyon ទៅជាតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការសាងសង់អាផាតធឺមិនថ្មី, […]

មេដឹកនាំហុងកុងបដិសេធការបិទខ្ទប់ (lockdown) ទីក្រុងទាំងមូល បើទោះបីជាករណីឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុក

Khmerpress February 16, 2022 16/02/2022

(ហុងកុង)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃអង្គារនេះ បានបដិសេធចំពោះគំនិតនៃការបិទខ្ទប់ (lockdown) ទីក្រុងស្វយ័តរបស់ចិនមួយនេះទាំងស្រុង បើទោះបីជាករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុក បង្កឡើងដោយវីរុសបំប្លែងថ្មី Omicron កំពុងដាក់សម្ពាធដល់ប្រព័ន្ធសុខាភិបាល កាន់តែខ្លាំងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោកស្រី Lam បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នមិនមានគម្រោងដើម្បីអនុវត្តវិធានការបិទខ្ទប់ទីក្រុងទ្រង់ទ្រាយធំឡើយ។ យើងមិនអាច បង្ហាញការចុះញ៉មចំពោះវីរុសនេះឡើយ វាមិនមែនជាជម្រើសនោះទេ»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងហុងកុង បានរាយការណ៍អំពី ករណីឆ្លង COVID-19 បន្ថែមចំនួន ២,០៧១នាក់ ដែលជាកំណត់ត្រាថ្មីមួយទៀត។ មកទល់ឥឡូវ ករណីឆ្លងសរុបនៅក្នុងទីក្រុងហុងកុង បានបន្តកើនដល់២៥,០៥១នាក់ និងស្លាប់កើនដល់២២១នាក់ ខណៈហុងកុងមានចំនួន មនុស្សរស់នៅសរុបជាង៧លាននាក់។ គួរបញ្ជាក់ថា ខណៈដែលករណីឆ្លង បាននិងកំពុងលោតឡើងខ្លាំងនៅហុងកុង រដ្ឋាភិបាលចិនបានប្រកាសថា នឹងជួយទីក្រុងស្វយ័តនេះ បង្កើនការសមត្ថភាពធ្វើតេស្ត ព្យាបាល ក៏ដូចជាធ្វើចត្តាឡីស័ក ដើម្បីព្យាយាមគ្រប់គ្រងស្ថានការណ៍ ឱ្យធូរស្រាលឡើងវិញ៕ […]

វៀតណាមគ្រោងបើកប្រទេសជាធម្មតាវិញនៅពាក់កណ្តាលខែមីនាខាងមុខនេះ

Khmerpress February 16, 2022 16/02/2022

វៀតណាម៖ កាលពីថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ម្សិលមិញនេះរដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសវៀតណាមបានស្នើឲ្យរដ្ឋាភិបាលសម្រេចបើកប្រទេសជាធម្មតាឡើងវិញដើម្បីទទួលអ្នកដំណើរអន្តរជាតិនិងលើកលែងវិធានការរឹតបន្តឹងការធ្វើដំណើរមួយចំនួនចាប់ពីថ្ងៃទី១៥ ខែមីនា ខាងមុខនេះតទៅ។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គម្រោងបើកប្រទេសដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាមបានស្នើសុំនេះគឺត្រូវបានធ្វើឡើងមុនពេលកំណត់ចំនួន ៣ខែ ដោយនាពេលកន្លងមករដ្ឋាភិបាលវៀតណាមគ្រោងនឹងបើកប្រទេសឡើងវិញនៅអំឡុងខែមិថុនាឯណោះ។ ប្រភពខាងលើបន្តថា គម្រោងសុំបើកប្រទេសឡើងវិញរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាមនៅពេលនេះគឺត្រូវបានធ្វើឡើងដោយយកគំរូតាមប្រទេសថៃនិងហ្វីលីពីន ដែលប្រទេសទាំង ២នេះសុទ្ធសម្រេចបើកប្រទេសឡើងវិញក្នុងបរិបទដែលមានការរាតត្បាតជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងច្រើន តែអ្នកឈឺធ្ងន់ធ្ងរហើយត្រូវព្យាបាលនៅមន្ទីរពេទ្យមានចំនួនតិចតួច។ យ៉ាងណាក្តី នៅក្នុងសំណើនោះបានបញ្ជាក់ថាផែនការរបស់ក្រសួងទេសចរណ៍វៀតណាមនឹងត្រូវអនុវត្តចំពោះអ្នកដំណើដែលមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់និងបានបង្ហាញលទ្ធផលតេស្តអវិជ្ជមានប៉ុណ្ណោះមុននឹងមកទល់ទឹកដីវៀតណាម ហើយក្រោយពេលមកដល់ប្រទេសវៀតណាមអ្នកដំណើរទាំងនោះក៏តម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១ថ្ងៃផងដែរ។ គួរបញ្ជាក់ជូនថា សំណើខាងលើនឹងត្រូវបញ្ជូនទៅដល់លោកនាយករដ្ឋមន្ត្រីវៀតណាមដើម្បីធ្វើការពិនិត្យនិងសម្រេចក្នុងពេលដ៏ខ្លីខាងមុខនេះ៕ ដោយ៖ ខ្មែរណូត