ព័ត៌មានអន្តរជាតិ

Justin Bieber តេស្តវិជ្ជមានកូវីដ-១៩ ហើយត្រូវពន្យាពេលការប្រគំតន្ត្រីដ៏ធំមួយអាមេរិក

Khmerpress February 21, 2022 21/02/2022

បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កំពូលតារាចម្រៀងលំដាប់ពិភពលោក Justin Bieber បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ម្សិលមិញនេះ។​ ក្រោយពេលទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ នេះ តារាចម្រៀងសញ្ជាតិកាណាដារូបនេះក៏បានប្រកាសពីការពន្យាពេលការប្រគុំតន្ត្រីដ៏ធំមួយនៅលើទឹកដីសហរដ្ឋអាមេរិកជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា​ ​តាមគម្រោងគឺតារាចម្រៀង Justin Bieber​នឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគំតន្រ្តី Justice World Tour ដែលរៀបចំឡើងនៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ។ យ៉ាង​ណាក្តី ដើម្បីកាត់បន្ថយការប្រមូលផ្តុំមនុស្សក្នុងចំនួនច្រើនក៏ដូចជាទប់ស្កាត់ការចម្លងបន្តមេរោគកូវីដ-១៩ គេក៏បានសម្រេចពន្យាពេលរៀបចំការប្រគំតន្ត្រីនេះតែម្តង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតារាចម្រៀង Justin Bieber មិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយគួរឲ្យគត់សម្គាល់នោះទេ៕ ដោយ៖ ខ្មែរណូត

ទីក្រុងបាងកកបើកមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ សម្រាប់កុមារអាយុពី ៣ ទៅ ១៤ឆ្នាំ

Khmerpress February 21, 2022 21/02/2022

អភិបាលក្រុងបាងកកបាននិយាយថា កុមារដែលមានអាយុពី ៣-១៤ ឆ្នាំ ដែលបានឆ្លងជំងឺ COVID-19 ប៉ុន្តែឪពុកម្តាយរបស់ពួកគេ មិនអាចផ្តល់ការថែទាំបានត្រឹមត្រូវនៅក្រោមប្រព័ន្ធដាច់ដោយឡែកពីគេផ្ទះបាន អាចត្រូវបានគេអនុញ្ញាតឱ្យចូលក្នុងមជ្ឈមណ្ឌលដាច់ដោយឡែកសម្រាប់កុមារនៅលើផ្លូវ Nakhon Chai Si ក្នុងសង្កាត់ Kiak Kai ខណ្ឌ Dusit នេះបើតាមការអះអាងរបស់លោកអភិបាល Aswin Kwanmuang កាលពីថ្ងៃអាទិត្យ។ លោកថា៖«ការឆ្លងប្រចាំថ្ងៃនៅទីក្រុងបាងកកកំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់។ ទោះយ៉ាងណាក៏ដោយ គ្រួសារខ្លះអាចមានការពិបាកក្នុងការដាក់កុមារឱ្យនៅដាច់ដោយឡែក ឬផ្តល់ការថែទាំ ដោយសារតែការរឹតត្បិតការងារ»។ លោកបានបន្ដថា ដូច្នេះមជ្ឈមណ្ឌល​នឹង​ទទួល​យក​កុមារ​អាយុ​ពី ៣ ទៅ ១៤​ឆ្នាំ ដែល​នឹង​ត្រូវ​ព្យាបាល​ដាច់ដោយឡែក ដោយនឹងមានការពិនិត្យយ៉ាងទៀងទាត់សម្រាប់ពួកគេ។ ដើម្បីបញ្ជូនកុមារដែលឆ្លងមេរោគទៅមណ្ឌល សូមទាក់ទងការិយាល័យសុខភាពសាធារណៈស្រុក លេខទូរស័ព្ទទាន់ហេតុការណ៍ ១៣៣០ ឬ ១៦៦៩ ឬចុះឈ្មោះតាមអ៊ីនធឺណិតតាមរយៈគណនី Line ផ្លូវការ៕ ដោយ៖ ខ្មែរណូត

កសិករចិញ្ចឹមក្ដា​មនៅវៀតណាម ជួបទុក្ខធំខណៈតម្លៃក្ដាមធ្លាក់ចុះខ្លាំងដោយសារបញ្ហាកកស្ទះនៅព្រំដែនប្រទេសចិន

Khmerpress February 21, 2022 21/02/2022

តម្លៃក្ដាមរបស់ប្រទេសវៀតណាម បាន​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល ​ខណៈ​ពាណិជ្ជករ​នៅ​ច្រក​ព្រំដែន​ភាគ​ខាងជើង​ជាមួយ​ប្រទេស​ចិន​កំណត់​ការ​ទិញ​ដោយសារ​ពិបាក​ក្នុង​ការ​នាំ​ចេញ។ ការនាំចេញទំនិញតាមច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងនៅតែមានភាពយឺតយ៉ាវ ដោយរថយន្តដឹកទំនិញជាច្រើនត្រូវចំណាយពេលក្នុងការបោសសម្អាតគយយូរ បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងបទប្បញ្ញត្តិលើជំងឺ Covid-19។ ស្ថានភាពក្នុងពេលបច្ចុប្បន្នបែបនេះហើយបានធ្វើឱ្យតម្លៃ​អាហារ​សមុទ្រ​ក្នុង​ប្រទេស​វៀតណាម​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក Bui Chi Lam កសិករចិញ្ចឹមក្តាមនៅខេត្ត Ca Mau ភាគខាងត្បូង បាននិយាយថា តម្លៃលក់ក្តាមលំដាប់កំពូលនៅកសិដ្ឋាន គឺមានតម្លៃត្រឹមតែ ៦០០,០០០ដុង (២៦.២៨ ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ធ្លាក់ចុះ ៥០ភាគរយបើធៀបនឹងពេលបុណ្យចូលឆ្នាំថ្មីទើបកន្លងទៅនេះ ហើយចូលដើមខែនេះ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ចំនួន​អាជីវករ​ដែល​រក​ទិញ​គ្រឿង​សមុទ្រ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក Lam បានបន្តថា ជាធម្មតានៅពេលដែលការផ្គត់ផ្គង់ថយចុះ តម្លៃនឹងកើនឡើង ប៉ុន្តែផលប៉ះពាល់នៃការបិទច្រកទ្វារព្រំដែនបានធ្វើឱ្យតម្លៃក្តាមធ្លាក់ចុះ ហើយកសិករចិញ្ចឹមក្តាមត្រូវបានបង្ខំឱ្យពឹងផ្អែកទាំងស្រុងលើការប្រើប្រាស់ក្នុងស្រុក។ ដោយឡែកលោក Thanh កសិករ​ចិញ្ចឹម​ក្តាម​ម្នាក់​ទៀត​នៅ Ca Mau បាន​និយាយ​ថា តម្លៃ​ក្តាម​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត ប្រសិន​បើ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​មាន​កម្រិត​ទាប។ ជាមួយគ្នានេះ ក្រៅ​ពី​ក្តាម តម្លៃ​បង្គា​ក៏​បាន​ធ្លាក់​ចុះ​បើទោះបីជាការផ្គត់ផ្គង់មានការថយចុះក៏ដោយ ដោយសារតែការជាប់គាំងនៅព្រំដែនប្រទេសចិន និងការប្រើប្រាស់ក្នុងស្រុកតិច។ គួរបញ្ជាក់ផងដែរថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ រថយន្ត​ដឹកទំនិញ​ជាង ២០០០ […]

អូស្រ្តាលី បើកព្រំដែនឡើងវិញទាំងស្រុង ក្រោយបិទអស់ជិត ២ឆ្នាំ ដោយសារកូវីដ-១៩

Khmerpress February 21, 2022 21/02/2022

(ស៊ីដនី)៖ ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះ បានបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញទាំងស្រុង ដើម្បីទទួលស្វាគមន៍អ្នកដំណើរ និងភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ បន្ទាប់ពីបានបិទព្រំដែនជិត ២ឆ្នាំមកនេះ ដោយសារតែ COVID-19។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង នឹងធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលីពេញមួយថ្ងៃចន្ទនេះ ក្នុងនោះរួមមានទាំងជើងហោះហើរ ចំនួន ២៧ ដែលនឹងត្រូវចុះចតនៅឯទីក្រុងស៊ីដនី ខណៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកំពុងងើបឡើងវិញ ក្រោយរងការខាតបង់ សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយវិធានការរឹតត្បិតប្រឆាំង COVID-19 ។ គួរបញ្ជាក់ថា ភ្ញៀវទេសចរចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីជាបណ្ដើរៗហើយ រីឯមនុស្សរាប់រយនាក់ក៏បានជួបជុំគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែរ។ វិស័យទេសចរណ៍ គឺជាប្រភពចំណូលមួយដ៏សំខាន់ដោយមានទំហំទឹកប្រាក់ប្រហែល ៤៣ពាន់លានដុល្លារ និងបង្កើតការងារ ៥ភាគរយនៃការងារទាំងអស់នៅក្នុងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស វិជ្ជមានកូវីដ១៩

Khmerpress February 21, 2022 21/02/2022

(ឡង់ដ៍)៖ វិមាន Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស តេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NBC News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ដែលមានព្រះជន្ម ៩៥ព្រះវស្សាទៅហើយនោះ កំពុងមានអាការៈស្រាលដូចជាជំងឺផ្តាសាយ ប៉ុន្តែត្រូវបានគេរំពឹងថា ទ្រង់នឹងបន្តបំពេញព្រះរាជកិច្ចរបស់ទ្រង់នៅ Windsor នាសប្តាហ៍ក្រោយ។ គួរបញ្ជាក់ថា សេចក្តីប្រកាសនេះបានធ្វើឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីចក្រភពអង់គ្លេសប្រារព្ធពិធីអបអរសាទរការឡើងគ្រងរាជសម្បត្តិ រយៈពេល ៧០ឆ្នាំគត់របស់ទ្រង់ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈកន្លងទៅ។ ព្រះរាជបុត្រាព្រះអង្គម្ចាស់ Charles បានធ្វើតេស្តវិជ្ជមានជាលើកទីពីរ តិចជាងពីរសប្តាហ៍មុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃពិចារណាដកចេញការធ្វើតេស្តរកជំងឺកូវីដ១៩លើកទី២ សម្រាប់អ្នកដំណើរបរទេសដែលចូលមកប្រទេសនេះ

Khmerpress February 19, 2022 19/02/2022

ប្រទេសថៃនឹងពិចារណាលើការដកចេញនូវការធ្វើតេស្តរក COVID-19 លើកទី២ សម្រាប់អ្នកដំណើរបរទេស ដែលបច្ចុប្បន្នត្រូវបានទាមទារជាចាំបាច់នៅថ្ងៃទី៥ បន្ទាប់ពីការមកដល់របស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន AirAsia លោក Tony Fernandes ដែលបានស្នើវិធានការនេះ ដើម្បីជាការកែលម្អគ្រោងការណ៍ «Test & Go» ជាពិសេសការដកចេញនូវតម្រូវការធ្វើតេស្តលើកទី២ នេះផ្ទាល់។ លោក Anutin បាននិយាយថា លោកបានស្នើសុំឱ្យនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) ពិចារណាលើគំនិតនេះ ដោយសារពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាជន។ ក្រុមហ៊ុន AirAsia ក៏​បាន​អះអាង​ដែរ​ថា អ្នក​ទេសចរ​ជា​ច្រើន​ដូច​ជា​អ្នក​មក​ពី​ម៉ាឡេស៊ី និង​សិង្ហបុរី​ ចាប់​អារម្មណ៍​មក​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ចំពោះ​នីតិវិធី​ដ៏​សាមញ្ញ​ដែល​ពាក់ព័ន្ធ។ លោក Anutin បានសារភាពថា ពួកគេបានបង្ករអាក់រអួលសម្រាប់អ្នកធ្វើដំណើរបរទេស ប៉ុន្តែគាត់គិតថា គួរតែមានតុល្យភាពរវាងការធ្វើឱ្យសេដ្ឋកិច្ចឡើងវិញ និងសុវត្ថិភាពរបស់ប្រជាជន។ ទាក់ទងនឹងការកើនឡើងនៃការឆ្លងថ្មីនៃជំងឺ COVID-19 លោក Anutin បាននិយាយថា ការគ្រប់គ្រងដោយប្រុងប្រយ័ត្នលើគ្រែមន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំពេទ្យគឺជារឿងចាំបាច់នាពេលនេះ។ លោក​បាន​បន្ថែម​ថា ក្រសួង​កំពុង​ផ្តោត​លើ​ការ​ដាក់ឱ្យនៅ​ដាច់​ពីគេ​ក្នុង​ផ្ទះ ដូច្នេះ​នឹង​នៅ​មាន​គ្រែ​គ្រប់គ្រាន់​សម្រាប់​ករណី​ធ្ងន់ធ្ងរ។ លោក Anutin ក៏បានលើកឡើងផងដែរថា […]

ប្រមុខ WHO ជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុ ដើម្បីបិទបញ្ចប់កូវីដ១៩

Khmerpress February 19, 2022 19/02/2022

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានជំរុញឲ្យពិភពលោកទាំងមូល បង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុ ដើម្បីឈានទៅបិទបញ្ចប់ជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ថេដ្រូស អាដាណម បានលើកឡើងយ៉ាងដូច្នេះថា «វាជាប្រការគ្រោះថ្នាក់» នៅក្នុងការគិតថា ជំងឺរាតត្បាតសកល (COVID-19) នឹងត្រូវបិទបញ្ចប់ តាមរយៈកម្រិតនៃចាក់វ៉ាក់សាំងបង្ការ បានក្នុងកម្រិតខ្ពស់របស់ប្រទេសមួយចំនួន ហើយលោកក៏បានច្រានចោល ការអះអាងកន្លងមកនេះដែលថា វីរុសបំប្លែងថ្មី Omicron ជាវីរុសមិនសូវធ្ងន់ធ្ងរនោះផងដែរ។ ការថ្លែងរបស់ប្រមុខ WHO ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលលោកចូលរួមក្នុងសន្និសីទស្តីពីសន្តិសុខ នៅទីក្រុង មូនិច (Munich) ប្រទេសអាល្លឺម៉ង់ ដោយស្ថិតក្នុងប្រធានបទ «ស្វែងរកផ្លូវមួយ ដើម្បីចាកចេញពីជំងឺរាតត្បាតសកល»។ លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់ទៀតថា «យើងអាចបិទបញ្ចប់ភាពអាសន្ន […]

ហុងកុងគ្រោងធ្វើតេស្តពលរដ្ឋទាំងអស់សរុបជាង ៧,៣លាននាក់ ក្រោយមេរោគអូមីក្រុងរាតត្បាតកាន់តែខ្លាំង

Khmerpress February 19, 2022 19/02/2022

ហុងកុង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ម្សិលមិញនេះបានឲ្យដឹងថា អាជ្ញាធរហុងកុងគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងចំណោមពលរដ្ឋខ្លួនទាំងអស់ក្រោយមេរោគបំប្លែងខ្លួនអូមីក្រុងបន្តរាតត្បាតកាន់តែខ្លាំង ខណៈបច្ចុប្បន្ននេះហុងកុងមានពលរដ្ឋសរុបជាង ៧,៣ លាននាក់។ បើតាមលោកស្រី Carrie Lam បានឲ្យដឹងថា អាជ្ញាធរចិននឹងជួយគាំទ្រចំពោះវិធានការធ្វើតេស្តទ្រង់ទ្រាយធំនេះ តែរហូតមកទល់នឹងពេលនេះកាលបរិច្ឆេទជាក់លាក់នៃការធ្វើតេស្តនៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ គួរបញ្ជាក់ជូនថា មេរោគបំប្លែងខ្លួនអូមីក្រុងកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅទូទាំងក្រុងហុងកុង រហូតធ្វើឲ្យមន្ទីរពេទ្យជាច្រើនត្រូវផ្ទុកអ្នកជំងឺលើសចំនួនកំណត់ ខណៈអ្នកជំងឺមួយចំនួនសម្រេចដេកនៅក្នុងតង់ក្បែរមន្ទីរពេទ្យទៀតផងដើម្បីរង់ចាំចូលព្យាបាល។ សម្រាប់អាជ្ញាធរហុងកុងវិញបានត្រៀមកន្លែងធ្វើចត្តាឡីស័កនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតនេះ ខណៈរដ្ឋាភិបាលហុងកុងក៏បានសម្រេចលុបចោលកិច្ចប្រជុំនិងការជួបជុំសំខាន់ជាច្រើនផងដែរដើម្បីកាត់បន្ថយការចម្លងនៅតាមសហគមន៍។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះហុងកុងបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង ៤ម៉ឺននាក់ និងស្លាប់ ២៥៨នាក់ ខណៈពលរដ្ឋហុងកុងចំនួន ៦៦,៧%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូសនិង ១៦%បានចាក់ដល់ដូសជម្រុញ៕ ដោយ៖ ខ្មែរណូត

អង្គការសុខភាពពិភពលោក៖ បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកនឹងទទួលបានបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA

Khmerpress February 19, 2022 19/02/2022

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ប្រទេសចំនួន ៦ នៅទ្វីបអាហ្រ្វិក ដូចជា៖ អេហ្ស៊ីប កេនយ៉ា នីហ្សេរីយ៉ា សេណេហ្គាល់ អាហ្រ្វិកខាងត្បូង និងទុយនីស៊ី នឹងក្លាយជាប្រទេសដំបូងគេនៅលើទ្វីបនេះ ដែលទទួលបានបច្ចេកវិទ្យាចាំបាច់សម្រាប់ផលិតវ៉ាក់សាំង mRNA ។ វាជាគម្រោងផ្ទេរបច្ចេកវិទ្យា ដែលបានចាប់ផ្តើមកាលពីឆ្នាំមុននៅទីក្រុង Cape Town ហើយវាមានគោលបំណងជួយប្រទេសដែលមានចំណូលទាប និងមធ្យមផលិតវ៉ាក់សាំង mRNA ក្នុងកម្រិត និងស្របតាមស្តង់ដារអន្តរជាតិ។ ជម្រាបដែរថា mRNA គឺជាបច្ចេកវិទ្យាទំនើប ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនដូចជា Pfizer-BioNTech និង Moderna សម្រាប់ការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ២ដូស របស់ពួកគេ។ WHO បានបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា mRNA សកលរបស់ខ្លួន បន្ទាប់ពីការស្តុកទុកវ៉ាក់សាំងក្នុងចំនួនច្រើនដោយបណ្តាប្រទេសអ្នកមាន និងដោយក្រុមហ៊ុនដែលផ្តល់អាទិភាពលក់ដល់រដ្ឋាភិបាលណាមួយ ដែលអាចបង់ថ្លៃខ្ពស់ឱ្យពួកគេ។ ប្រការនេះវាបានរុញប្រទេសដែលមានចំណូលទាប និងមធ្យម មិនអាចមានវ៉ាក់សាំងCOVID-19 ប្រើប្រាស់បានគ្រប់គ្រាន់ឡើយ ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ប្រកាសលក់រថក្រោះ Abrams ២៥០គ្រឿងឱ្យប៉ូឡូញ

Khmerpress February 19, 2022 19/02/2022

(វ៉ាសូវី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះពីគម្រោងលក់រថក្រោះ Abrams ចំនួន ២៥០គ្រឿងឱ្យប្រទេសប៉ូឡូញ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងជួយពង្រឹងសមត្ថភាពការពារជាតិនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត នៅចំពោះមុខភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសពីគម្រោងលក់រថក្រោះ Abrams ខាងលើធ្វើឡើងកំលុងលោក អូស្ទីន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាសូវី ជាទីដែលមេដឹកនាំប៉ូឡូញ បានព្រមានពីការដាក់ពង្រាយកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ នៅក្នុងប្រទេសក្បែរខាងគឺបេឡារុស។ សហរដ្ឋអាមេរិកក៏បានបញ្ជូនកងទ័ពជិត ៥,០០០នាក់ បន្ថែមទៅកាន់ប្រទេសប៉ូឡូញផងដែរ រួមទាំងយន្ដហោះចម្បាំងជាច្រើនគ្រឿង នៅក្រមក្របខណ្ឌនៃការឆ្លើយតបរបស់អាមេរិក ទៅនឹងវិបត្តិ អ៊ុយក្រែន។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រនេះដែរ នៅតែបន្តចេញមុខអះអាងដោយផ្ទាល់ អំពីការត្រៀមវាយប្រហារ ដោយរុស្ស៊ីទៅលើអ៊ុយក្រែន នៅក្នុងពេលឆាប់ៗ ហើយរុស្ស៊ីវិញក៏បានចាត់ទុកថា សហរដ្ឋអាមេរិក និងលោកខាងលិចកំពុងប្រឌិតព័ត៌មាន ដើម្បីបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews