ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកបានបរិច្ចាគ វ៉ាក់សាំងបង្ការកូវីដ-១៩ «៤០០លានដូស» ហើយ ដល់ប្រទេសចំនួន ១១២, នេះបើតាមសេតវិមាន

Khmerpress January 27, 2022 27/01/2022

(វ៉ាស៊ីនតោន)៖ សេតវិមានទីក្រុងវ៉ាស៊ីនតោន បានប្រកាសឲ្យដឹងថា គិតត្រឹមពេលនេះ វ៉ាក់សាំងបង្ការ COVID-19 របស់សហរដ្ឋអាមេរិកសរុប ៤០០លានដូសហើយ ត្រូវបានបញ្ជូនទៅកាន់ប្រទេសចំនួន ១១២ នៅលើពិភពលោក ដែលជាផ្នែកមួយនៃការប្តេជ្ញាបរិច្ចាគវ៉ាក់សាំង ១.២ពាន់លានដូស ទៅដល់បណ្តាប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។ លោក ចេហ្វ ហ្ស៊ានស៍ (Jeff Zients) អ្នកសម្របសម្រួលកម្មវិធីពាក់ព័ន្ធ COVID-19 របស់សេតវិមាន បានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «ថ្ងៃនេះ, យើងសម្រេចបានព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលរបស់យើង នោះគឺវ៉ាក់សាំង ៤០០លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ១១២ ដោយមិនគិតថ្លៃ និងគ្មានភ្ជាប់ចំណងអ្វីទាំងអស់»។ បើតាមប្រភពពីសារព័ត៌មាន CNN វ៉ាក់សាំងដែលត្រូវបានបរិច្ចាគចុងក្រោយគេ ដែលនាំឲ្យសហរដ្ឋអាមេរិក មើលឃើញចំនួនបរិច្ចាគគ្រប់ ៤០០លានដូសខាងលើនេះ គឺវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន ៣.២លានដូស ដែលត្រូវបានបរិច្ចាគទៅកាន់ប្រទេសបង់ក្លាដែស និង […]

ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna កំពុងសាកល្បងដូសជំរុញថ្មីមួយ ដែលរចនាពិសេសសម្រាប់ប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុង

Khmerpress January 27, 2022 27/01/2022

ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna កាលពីថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងលើដូសជំរុញប្រភេទថ្មីមួយ ដែលរចនាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 វ៉ារ៉្យង់អូមីក្រុង។ ការសាកល្បងនឹងមានការចូលរួមពីមនុស្សពេញវ័យចំនួន ៦០០ នាក់ ដោយពាក់កណ្តាលនៃពួកគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna ចំនួន ២ ដូស យ៉ាងហោចណាស់ ៦ខែ ហើយពាក់កណ្តាលនៃពួកគេផ្សេងទៀត បានទទួលវ៉ាក់សាំងទាំង ២ ដូស បូកនឹងដូសជំរុញ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ ដូសជំរុញដែលកំណត់គោលដៅជាពិសេសសម្រាប់អូមីក្រុងមួយនេះ គឺនឹងត្រូវវាយតម្លៃថា តើត្រូវប្រើជាដូសទី៣ និងទី៤ ឬយ៉ាងណា។ ក្រុមហ៊ុនក៏បានរាយការណ៍ពីលទ្ធផលអំពីប្រសិទ្ធភាពប្រឆាំងនឹង អូមីក្រុង របស់ដូសជំរុញដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ដោយបាននិយាយថា រយៈពេល ៦ខែ បន្ទាប់ពីការចាក់ដូសជំរុញ កម្រិតនៃអង្គបដិប្រាណប្រឆាំងនឹង អូមីក្រុង ត្រូវបានកាត់បន្ថយចំនួន ៦ដង ពីប្រសិទ្ធភាពកំពូលដែលមានក្នុងរយៈពេល ២៩ថ្ងៃ បន្ទាប់ពីការចាក់ ប៉ុន្តែទោះបីជាមានការចុះថយហើយក្ដី វានៅតែអាចមាននៅក្នុងអ្នកចូលរួមទាំងអស់នោះ។ ទិន្នន័យដែលបានប្រកាសនេះ បានទទួលពីការសិក្សាទៅលើឈាមរបស់មនុស្សចំនួន ២០ នាក់ ដែលបានទទួលដូសជំរុញកម្រិត […]

BREAKING: កូរ៉េខាងជើងបាញ់តេស្តមីស៊ីល ២គ្រាប់ទៀតហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ!

Khmerpress January 27, 2022 27/01/2022

(សេអ៊ូល)៖ ប្រភពពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីលចំនួន ២គ្រាប់ទៀតហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយវាក៏ជាលើកទី ៦ ផងដែរសម្រាប់ខែមករាដើមឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។ បើតាមប្រភពដដែល មីស៊ីលដែលកូរ៉េខាងជើងទើបបាញ់តេស្តនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីក (ballistic missiles) ដែលបានកើតមានកាលពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់មួយឈ្មោះ ហាំហាំង (Hamhung) ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។ បើតាមប្រភពពីប្រទេសជប៉ុនវិញ គ្រាប់មីស៊ីលកូរ៉េខាងជើងខាងលើនេះ ទំនងជាបានធ្លាក់នៅតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃសមុទ្រជប៉ុន។ វាបានកើតមានឡើង បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលគ្រូស (cruise missile) ចំនួន ២គ្រាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលត្រូវជាលើកទី ៥ សម្រាប់ដើមឆ្នាំ ២០២២។ គួរបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណបក្សលោក ដើម្បីបើកទំព័រឆ្នាំ ២០២២ នោះបានប្តេជ្ញាថា […]

​វីរុសកូវីដបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 បានឆ្លងមកដល់ប្រទេសថៃហើយ ដោយមានអ្នកវិជ្ជមានសរុប៩នាក់

Khmerpress January 26, 2022 26/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thaipbsworld បានឲ្យដឹងថា នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបណ្តាញមន្ទីរពិសោធន៍ក្នុងប្រទេសថៃបានរកឃើញករណីឆ្លង​វីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 ​ចំនួន៩ករណីហើយចាប់តាំងពីដើមខែមករា នេះបើយោងតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋាន។ គាត់បាននិយាយនៅថ្ងៃអង្គារកន្លងទៅថា ករណីរវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 នេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃជាលើកដំបូងនៅថ្ងៃទី០២ ខែមករា មកម្ល៉េះ។ អ្នកវិជ្ជមានទាំង៩នាក់នោះ គឺមានទាំងអ្នកដំណើរមកពីបរទេស និងជនជាតថៃផងដែរ ហើយលោកបានបន្ថែមទៀតថា អ្នកស្រាវជ្រាវមិនទាន់រកឃើញភាពខុសគ្នាណាមួយពី BA.1 ទាក់ទងនឹងសមត្ថភាពក្នុងការគេចចេញពីប្រព័ន្ធភាពស៊ាំ សមត្ថភាពក្នុងការបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ឬលទ្ធភាពនៃការឆ្លងលឿននៅឡើយទេ។ វីរុសកូវីដក្លាយពូជប្រទេស BA.2 នេះត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងកាលពីចុងខែធ្នូកន្លងទៅ។ វីរុស BA.2 ត្រូវបានគេជឿថា បានកើតចេញពីការផ្លាស់ប្តូរនៃ Omicron ហើយវាមានការផ្លាស់ប្តូរច្រើនជាង ២០ដង ដែលប្រហែលពាក់កណ្តាលនៃពួកវានៅក្នុង spike protein ដែលធ្វើអន្តរកម្មជាមួយកោសិកាមនុស្ស និងជាគន្លឹះនៃមេរោគចូលទៅក្នុងខ្លួន៕ ដោយ៖ ខ្មែរណូត

ថ្ងៃនេះ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១៣,០០០នាក់ដែលជាកំណត់ត្រាច្រើនបំផុតមិនធ្លាប់មាន ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនេះអាចកើនដល់ ៣ម៉ឺននាក់នៅ ២-៣សប្តាហ៍បន្ទាប់

Khmerpress January 26, 2022 26/01/2022

កូរ៉េខាងត្បូង៖ នៅក្នុងថ្ងៃពុធ ទី២៦ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣,០១២ នាក់ ដែលជាកំណត់ត្រារកអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ រាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ជាសកលមក។ តួលេខអ្នកឆ្លងថ្មីនេះគឺមានការកើនឡើងយ៉ាងច្រើនបើធៀបទៅនឹងរបាយការណ៍កាលពីថ្ងៃម្សិលមិញ ដោយនៅក្នុងថ្ងៃអង្គារ​ ទី២៥ ខែមករានេះ តួលេខអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនជាង ៨,០០០ នាក់ប៉ុណ្ណោះ ខណៈតួលេខនេះក៏ជាចំនួនអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានសម្រាប់កូរ៉េខាងត្បូងផងដែរ បើធៀបទៅនឹងរយៈពេលកន្លងមក។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺភាគច្រើនជាការចម្លងមេរោគបំប្លែងខ្លួនអូមីក្រុង ខណៈគេបានព្យាករណ៍ថានៅក្នុងរយៈពេល ២-៣សប្តាហ៍បន្ទាប់ទៀត វ៉ារ្យ៉ង់អូមីក្រុងនឹងគ្របដណ្ដប់ជាង ៩០% នៃករណីឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ជាងនេះទៅទៀតអ្នកជំនាញផ្នែកជំងឺឆ្លងក៏បានព្យាករណ៍ដែរថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងរយៈពេល ២-៣សប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៧៦ម៉ឺននាក់ និងស្លាប់សរុបជាង ៦,៦ពាន់នាក់ ខណៈមានពលរដ្ឋកូរ៉េខាងត្បូងជាង ៩៥% ក្នុងចំណោមពលរដ្ឋពេញវ័យបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់៕ ដោយ៖ ខ្មែរណូត

អ្នកជំនាញព្យាករណ៍ថា ការរាតត្បាតនៃកូវីដ-១៩ អូមីក្រុងនៅក្នុងប្រទេសថៃនឹងធ្លាក់ចុះនៅក្នុងខែមីនាខាងមុខនេះ

Khmerpress January 26, 2022 26/01/2022

ថៃ៖ អ្នកជំនាញម្នាក់បានព្យាករណ៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនៅក្នុងប្រទេសថៃនឹងធ្លាក់ចុះនៅក្នុងអំឡុងខែមីនាខាងមុខ បើទោះជាក្នុងអំឡុងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះកំពុងតែរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសថៃក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា អ្នកជំនាញដែលបានធ្វើការព្យាករណ៍នេះគឺលោកវេជ្ជបណ្ឌិត Manoon Leechawengwongs ដែលជាគ្រូពេទ្យឯកទេសផ្នែកផ្លូវដង្ហើម ហើយបច្ចុប្បន្នរូបគាត់កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ Vichaiyut ។ ឆ្លើយប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកវេជ្ជបណ្ឌិតរូបនេះបានអំពាវនាវកុំឲ្យពលរដ្ឋថៃទាំងអស់មានការភ័យស្លន់ស្លោជាមួយនឹងវត្តមាននៃវ៉ារ៉្យង់អូមីក្រុង បើទោះជាមេរោគប្រភេទនេះមានសមត្ថភាពអាចចម្លងបានយ៉ាងឆាប់រហ័សក៏ដោយ។ យ៉ាងណាក្តី លោកវេជ្ជបណ្ឌិតរូបនេះបានជម្រុញឲ្យពលរដ្ឋថៃប្រញាប់ទៅទទួលវ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើតប្រព័ន្ធភាពស៊ាំនៅតាមសហគមន៍ ហើយសម្រាប់អ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំងសោះគឺវាដល់ពេលហើយដែលពួកគេត្រូវឈប់សង្ស័យជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងទៀតនិងត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដើម្បីការពារជីវិតខ្លួនពីមេរោគបំប្លែងខ្លួនអូមីក្រុង ឬមេរោគបំប្លែងខ្លួនផ្សេងៗទៀតដែលអាចនឹងកើតមាននៅពេលខាងមុខ៕ ដោយ​៖​ ខ្មែរណូត​

រំជួលចិត្តណាស់! នារីស្រស់ស្អាតម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ក្រោយមកត្រូវក្រុមគ្រួសារសម្រេចចិត្តបរិច្ចាគអវៈយវៈរបស់កូន ជួយជីវិតមនុស្សផ្សេងទៀតបាន៦នាក់ តាមបំណងប្រាថ្នារបស់នាងមុនពេលលាចាកលោក (មានវីដេអូ)

Khmerpress January 25, 2022 25/01/2022

ថៃ៖ យោងតាមបណ្តាញសារព័ត៌មាន Sanook បានចុះផ្សាយនូវអត្ថបទដ៏គួររំជួលចិត្តមួយ និយាយអំពីនារីវ័យក្មេងម្នាក់ដែលបានធ្វើការបរិច្ចាគអវៈយវៈរបស់នាងឲ្យទៅខាងមន្ទីរពេទ្យ ក្រោយពេលនាងបាត់បង់ជីវិត ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះការបរិច្ចាគអវៈយវៈរបស់នាងទាំងនោះបានជួយសង្គ្រោះជីវិតមនុស្សរហូតដល់ ៦នាក់ផ្សេងទៀតផងដែរ។ នារីដែលបានបរិច្ចាគអវៈយវៈរូបនោះមានឈ្មោះថា Chalisa Wongsawadee អាយុ ២៩ឆ្នាំ រស់នៅក្នុងខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ មានមុខរបរជាអ្នកដឹកជញ្ជូនអាហារឲ្យក្រុមហ៊ុន Foodpanda។ ប្រភពខាងលើបានបន្តថា នារីរូបនេះបានបាត់បង់ជីវិតកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅម៉ោង ២ រំលងអាធ្រាត ខណៈដែលរូបនាងកំពុងជិះម៉ូតូធ្វើដំណើរត្រលប់ទៅផ្ទះវិញក្រោយបញ្ចប់ការងារជាអ្នកដឹកជញ្ជូនរួច។ បើតាមអ្នកស្រ្តី Rapeeporn Wongsawadee អាយុ ៥៨ឆ្នាំត្រូវជាម្តាយរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅនេះ នៅសុខៗកូនស្រីរបស់បានប្រាប់គាត់និងបងប្អូននៅក្នុងគ្រួសារទាំងអស់ថា ប្រសិនបើថ្ងៃណាមួយរូបនាងបាត់បង់ជីវិត នាងចង់បរិច្ចាគអវៈយវៈរបស់នាងឲ្យទៅខាងមន្ទីរពេទ្យ ដើម្បីទុកជួយសង្គ្រោះជីវិតអ្នកដទៃ ហើយគាត់ជឿថាវានឹងក្លាយជាបុណ្យកុសលដ៏ធំមួយជួយឲ្យនាងបានទៅរស់នៅក្នុងពិភពដ៏ល្អប្រសើរមួយផ្សេងទៀត។ ភ្លាមៗនោះស្រ្តីជាម្តាយនិងសាច់ញាតិទាំងអស់ហាក់មិនយកចិត្តទុកដាក់នឹងពាក្យសំដីរបស់នារីរងគ្រោះនោះទេ ព្រោះគេមិនបានគិតដល់ថ្ងៃលាចាកលោករបស់នាងឡើយ។ យ៉ាងណាក្តី ក្រោយពេលកើតហេតុ ក្រុមគ្រូសារក៏បាននឹកឃើញដល់សំដីរបស់នាង ហើយសមាជិកក្នុងគ្រួសារទាំងអស់ក៏សម្រេចធ្វើតាមបំណងប្រាថ្នាចុងក្រោយរបស់នាងតែម្តង។ អវៈយវៈដែលគេអាចយកពីក្នុងខ្លួនរបស់នាងបាននោះមានដូចជា ភ្នែកទាំងសងខាង ក្រលៀនទាំងសងខាង សរសៃវ៉ែន និងសន្ទះបេះដូង ​ហើយសរីរាង្គទាំងនេះបានជួយសង្គ្រោះជីវិតជនរងគ្រោះផ្សេងទៀតរហូតដល់ ៦នាក់ឯណោះ៕ […]

BREAKING: កូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីល២គ្រាប់ទៀត, នេះបើតាមការអះអាងរបស់កូរ៉េខាងត្បូង

Khmerpress January 25, 2022 25/01/2022

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ក្រោយការធ្វើតេស្តមីស៉ីលបាលីស្ទិកជាបន្តបន្ទាប់ ក្នុងខែមករានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។ វាគឺជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយ ក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំងដដែល។ បើតាមយោធាកូរ៉េខាងត្បូង មីស៉ីល២គ្រាប់នោះ គឺជាប្រភេទមីស៉ីលគ្រូស (cruise missile)។ គួរបញ្ជាក់ថា នាពេលកន្លងមកក្នុងខែមករានេះ កូរ៉េខាងជើងធ្លាប់បានបាញ់តេស្តមីស៉ីលចំនួន៤លើករួចហើយ ដែលរួមមានការបាញ់មីស៉ីលបាលីស្ទិក (ballistic missile) និងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ហើយការធ្វើតេស្តថ្មីចុងក្រោយគេ គឺកាលពីថ្ងៃទី១៧ ខែមករា។ សកម្មភាពធ្វើតេស្តមីស៉ីលយ៉ាងសស្រាក់សស្រាំបែបនេះរបស់កូរ៉េខាងជើង បានញ៉ាំងឱ្យមានការបង្ហាញក្តីបារម្ភពីសំណាក់ ប្រមុខអង្គការសហប្រជាជាតិ ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរក្រុងប៉េកាំងសម្រេចធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់ពលរដ្ឋដែលបានមកទិញថ្នាំបំបាត់ក្តៅខ្លួន ក្អក និងឈឺបំពង់ក

Khmerpress January 25, 2022 25/01/2022

ចិន៖ អាជ្ញាធរក្រុងប៉េកាំងបានសម្រេចកំណត់ឲ្យមានការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះគ្រប់ពលរដ្ឋណាដែលបានទៅទិញថ្នាំក្តៅខ្លួន ថ្នាំក្អក ឬថ្នាំបំបាត់ឈឺបំពង់កពីគ្រប់ឱសថស្ថាននៅទូទាំងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times កាលពីថ្ងៃ ២៤ ខែមករានេះ។ វិធានការដ៏តឹងរឹងនេះគឺត្រូវបានដាក់ចេញដើម្បីកាត់ផ្តាច់ឬសគល់នៃការចម្លងជំងឺជំងឺកូវីដ-១៩នៅក្នុងទីក្រុងប៉េកាំង ដ្បិតទីក្រុងដ៏ធំរបស់ចិនមួយនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅសប្តាហ៍ក្រោយនេះហើយ។ បើតាមអាជ្ញាធរក្រុងប៉េកាំងបានបញ្ជាក់ថា ពលរដ្ឋដែលបានមកទិញថ្នាំក្នុងប្រភេទដូចបានជម្រាបជូនខាងលើនេះគឺត្រូវតែចុះឈ្មោះជាមួយឱសថស្ថាន ហើយពួកគេនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោងក្រោយពេញទិញថ្នាំដើម្បីបញ្ជាក់ថាពួកគេវិជ្ជមានជំងឺកូវីដ-១៩ ឬអត់។ ការធ្វើតេស្តនោះទៀតសោធត្រូវតែមានការទទួលស្គាល់ត្រឹមត្រូវ ហើយបន្ទាន់ពីទទួលបានលទ្ធផលតេស្តរួចពួកគេត្រូវតែរាយការណ៍ទៅកាន់អាជ្ញាធរឬឱសថស្ថានដែលពួកគេបានទិញថ្នាំតាមរយៈការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃដែលអាជ្ញាធរក្រុងប៉េកាំងបានបង្កើតទុករួចហើយ។ គួររម្លឹកជូនថា អាជ្ញាធរចិនបានអនុវត្តផែនការតឹងរឹងមួយមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់នោះគឺវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យ ហើយតាមការអនុវត្តវិធានការនេះអាជ្ញាធរចិនបានបិទទីក្រុងនិងលុបចោលកម្មវិធីជួបជុំនៅតាមបណ្តាទីក្រុងជាច្រើននាពេលកន្លងមក ខណៈដែលទីកន្លែងទាំងនោះមានការឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនតិចតួចបំផុត បើធៀបទៅនឹងតួលេខឆ្លងនៅក្នុងប្រទេសផ្សេងៗទៀត៕ ដោយ៖ ខ្មែរណូត

WHO ព្រមានជាថ្មីថា “វាគឺជាគ្រោះថ្នាក់បំផុតដែលគិតថាពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរាតត្បាតកូវីដ-១៩”

Khmerpress January 25, 2022 25/01/2022

អង្គការសុខភាពពិភពលោកបានព្រមានសាជាថ្មីកាលពីថ្ងៃចន្ទ ទី២៤ ខែមករា ម្សិលមិញនេះថា វាគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយបើគេគិតថា ជំងឺកូវីដ-១៩នឹងត្រូវបិទបញ្ចប់ក្រោយពេលគេអាចយកឈ្នះលើការរាតត្បាតនៃវ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ការព្រមានជាថ្មីនេះត្រូវបានធ្វើឡើងក្រោយមានរបាយការណ៍ចំនួនបានព្យាករណ៍ថា ស្ថានភាពនៃរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងអាចនឹងធូរស្រាលក្នុងរយៈប៉ុន្មានខែខាងមុខនេះ ខណៈពលរដ្ឋមួយចំនួនគិតថា ពួកគេអាចនឹងរួចផុតពីវិបត្តិនៃជំងឺកូវីដ​-១៩ នៅចុងឆ្នាំនេះ។ យ៉ាងណាក្តី បើតាមលោក Tedros Adhanom Ghebreyesus ដែលជាប្រធានអង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាគ្រោះថ្នាក់បំផុតដែលគេគិតថាវ៉ារ្យ៉ង់អូមីក្រុងគឺជាមេរោគបំប្លែងខ្លួនចុងក្រោយរបស់កូវីដ-១៩ និងគិតថា​ពិភពលោកកំំពុងស្ថិតក្នុងដំណាក់ក្រោយនៃការរាតត្បាតជំងឺកូវីដ-១៩។ លោកបានបន្តថា វ៉ារ្យ៉ង់ថ្មីនៃជំងឺកូវីដ-១៩ អាចនឹងបន្តកើតមានហើយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ថែមទៀត ដូចនេះគេមិនត្រូវភ្លេចខ្លួនចំពោះមេរោគដ៏គ្រោះថ្នាក់មួយនេះទេ តែត្រូវត្រៀមខ្លួនប្រឈមជាមួយវាក្នុងរយៈពេលដ៏វែងទៅមុខទៀត។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង​ ៣៥៤លាននាក់ និងស្លាប់ជាង ៥,៦​លាននាក់ផងដែរ៕​ ដោយ៖ ខ្មែរណូត