ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃចំនួន ៨,៥៧១នាក់ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មាន ខណៈអូមីក្រុងកំពុងរាតត្បាតខ្លាំងតាមសហគមន៍

Khmerpress January 25, 2022 25/01/2022

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨,៥៧១នាក់ ដែលនេះជាតួលេខអ្នកឆ្លងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយវាក៏ជាតួលេខអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានផងដែររាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក។ គេនៅចាំបានថា នាពេលកន្លងមកប្រទេសកូរ៉េខាងត្បូងធ្លាប់កត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតក្នុងចំនួន​ត្រឹម ៧,៨៤៨នាក់ប៉ុណ្ណោះកាលពីអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។ បើតាមទីភា្នក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការបំបែកកំណត់រកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងចំនួនដ៏ច្រើននេះបំផុតនេះគឺត្រូវបានកើតឡើងស្របពេលដែលមេរោគអូមីក្រុងកំពុងតែបង្កការរាតត្បាតយ៉ាងឆាប់រហ័សនៅតាមសហគមន៍​ ហើយភាគច្រើននៃករណីឆ្លងថ្មីនារយៈពេលចុងក្រោយនេះគឺជាការចម្លងមេរោគអូមីក្រុងនេះតែម្តង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង​ ៧៤ម៉ឺននាក់ ស្លាប់ជាង ៦,៥ ពាន់នាក់ ហើយចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញគឺគិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូង ៨៥%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៤៨% បានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុប ៥២លាននាក់៕ ដោយ៖​ ខ្មែរណូត

ក្រុមហ៊ុនវៀតណាមដ៏ធំមួយ នឹងផ្ដោតលើការចិញ្ចឹមជ្រូក និងចេកក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជាសម្រាប់ការនាំចេញ

Khmerpress January 25, 2022 25/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Hoang Anh Gia Lai Joint Stock Company កំពុងផ្តោតលើការចិញ្ចឹមជ្រូក និងចេកក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជាសម្រាប់ការនាំចេញ នេះបើតាមប្រធានក្រុមហ៊ុន Doan Nguyen Duc ។ លោកបាននិយាយដូច្នេះ ក្នុងអំឡុងពេល​បើក​បរ​ក្នុង​ចំការ​ចេក​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​រាប់​ពាន់​ហិកតាដោយបន្ថែម​ថា​៖ «​កសិកម្ម​គឺជា​ការងារ​លំបាក។ យ៉ាងណាមិញ គម្រោង​នេះ​នឹង​កែលម្អ​ផ្ទៃដី​ចំនួន ១០,០០០ ហិកតា ដើម្បី​ដាំ​ចេក​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ។ គួរបញ្ជាក់ផងដែរថា អស់រយៈពេល ១០ឆ្នាំក្រុមហ៊ុនរបស់គាត់បានដាំដើមដំណាំគ្រប់ប្រភេទ ចាប់ពីផ្លែល្ហុងរហូតដល់ក្រូចថ្លុង ប៉ុន្តែទីបំផុតបានរកឃើញដំណាំដែលល្អបំផុតសម្រាប់ការដាំនោះគឺ ចេក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានផ្ទៃដីដាំហូបផ្លែប្រមាណ ១ម៉ឺនហិកតា ក្នុងចំនួននោះដំណាំចេកមានពាក់កណ្តាល ហើយនៅសល់រួមមានខ្នុរ ផ្លែបឺរ ទុរេន ស្វាយ និងផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមានផ្ទៃដីដាំចេក ២,៥០០ ហិកតា​នៅ​វៀតណាម ១,៥០០ ហិកតា​នៅ​ឡាវ និង ១,០០០ ហិកតា​នៅ​កម្ពុជា។ ហើយក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមជ្រូកចំនួនប្រាំពីរដែលមានសមត្ថភាពប្រហែល ៣០០,០០០ ក្បាលក្នុងមួយឆ្នាំ […]

មហាសេដ្ឋីរុស្ស៉ី ១រូបបង្ហើបថា លោហៈធាតុមួយប្រភេទ នឹងក្លាយជាមាសទី២ ហើយមានតម្រូវការខ្លាំងនាពេលអនាគត

Khmerpress January 24, 2022 24/01/2022

មហាសេដ្ឋីរុស្ស៉ី Alisher Usmanov ជឿជាក់លើលោហៈធាតុមួយប្រភេទ នឹងក្លាយជាមាសទី២ ហើយមានតម្រូវការខ្លាំងនាពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន euroweeklynews។ មហាសេដ្ឋីជនជាតិរុស្ស៉ីដែលមានដើមកំណើតនៅ Uzbek រូបនេះ បានចេញផ្សាយអត្ថបទនៅលើគេហទំព័រនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា លោហៈធាតុ ទង់ដែង នឹងក្លាយជាមាសថ្មីដោយសារតែការកើនឡើងនៃតម្រូវការសកល។ លោក Alisher Usmanov ជឿថាទង់ដែង គឺជា “លោហៈនៃអនាគត” និងជា “មាសថ្មី” ។ យោងតាមមហាសេដ្ឋីរូបនេះ មានអតុល្យភាពរវាងការផ្តល់ជូន និងតម្រូវការទង់ដែងនៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីមានការប្រែប្រួលជាច្រើន តម្លៃទង់ដែងមានស្ថិរភាពនៅចន្លោះខែឧសភា និងខែតុលា ឆ្នាំ២០២១ ក្នុងតម្លៃប្រហែល ១១,០០០ ដុល្លារក្នុងមួយតោន។ ទោះជាយ៉ាងណាក៏ដោយ តម្លៃមើលទៅនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារ “តួនាទីមិនអាចខ្វះបាន” នៃទង់ដែងនៅក្នុងសេដ្ឋកិច្ច និងឧស្សាហកម្មដែលមានកាបូនទាប ដូចជាទូរគមនាគមន៍ រថយន្តអគ្គិសនី ប្រព័ន្ធថាមពលកកើតឡើងវិញ និងការចាប់យកកាបូន និងការផ្ទុក។ គួរបញ្ជាក់ថា តម្លៃនៃទង់ដែងក៏ផ្អែកលើកត្តាផ្សេងទៀតដែរ ហើយវាត្រូវបានគេព្យាករណ៍ថា តម្រូវការទង់ដែងនឹងគុណនឹង ២.៧ នៅឆ្នាំ២០៤០៕ ដោយ៖ ខ្មែរណូត

គ្រូពេទ្យអាមេរិកម្នាក់បាននិយាយថា ការប្រឹងផោមខ្លាំងពេកអាចនាំឱ្យបុគ្គលនោះងងឹតភ្នែកបាន

Khmerpress January 24, 2022 24/01/2022

ស្ដាប់មើលទៅវាដូចជាកំប្លែង និងមិនគួរឱ្យជឿបន្ដិច ប៉ុន្តែលោកគ្រូពេទ្យម្នាក់បានអះអាងថា ការផោមមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកងងឹតភ្នែកភ្លាមៗបាន ហើយវាក៏មានមូលហេតុរបស់វាផងដែរ។ វេជ្ជបណ្ឌិត Anthony Youn ដែលជាអ្នកនិពន្ធ និងជាគ្រូពេទ្យវះកាត់កែសម្ផស្ស នៅរដ្ឋ Michigan របស់សហរដ្ឋអាមេរិក ធ្លាប់បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកលេងបណ្ដាញអ៉ីនធើណេតម្នាក់ ដែលបានលើកឡើងថា គាត់បានងងឹតភ្នែកភ្លាមៗអស់រយៈពេល ៣នាទី បន្ទាប់ពីផោមរួច ហើយលោកគ្រូពេទ្យក៏បានពន្យល់ហេតុផលមួយចំនួនទាក់ទងនឹងបញ្ហានេះ។ នៅក្នុងវីដេអូ Tiktok មួយគាត់បាននិយាយថា៖ «ទោះបីវាមិនសូវកើតមានក៏ដោយ ប្រសិនបើផោមដែលអ្នកបញ្ចេញមកដោយការប្រឹងខ្លាំងពេក វាអាចផ្ទុកនូវអ៉ីដ្រូសែនស៊ុលហ្វីតយ៉ាងច្រើន។» លោកបានបន្ដថា៖«ការសិក្សាបង្ហាញថា អ៉ីដ្រូសែនស៊ុលហ្វីតមានអនុភាពខ្លាំងណាស់ក្នុងការកាត់បន្ថយសម្ពាធឈាម។ ប្រសិនបើ [ការផោម] កាត់បន្ថយសម្ពាធឈាមដែលចរន្តទៅកាន់សរសៃឈាមខួរក្បាលកណ្តាល នោះខ្យល់ចេញដ៏ស្ញៀមស្ងាត់ប៉ុន្តែអាចមានគ្រោះថ្នាក់ ដោយតាមទ្រឹស្តីអាចធ្វើឱ្យអ្នកងងឹតភ្នែកបាន។ ដូច្នេះសូមប្រយ័ត្ន ប្រសិនបើអ្នកប្រឹងផោមខ្លាំងពេក!» ឃ្លីបនោះទទួលបានការចូលមើលច្រើនជាង ៣.១ លានដងនៅលើ TikTok ហើយខណៈពេលដែលមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលចំពោះរឿងនេះ ក៏មានអ្នកផ្សេងទៀតមិនសូវជាមានការភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះវាជាហេតុផលវិទ្យាសាស្ត្រ។ អ្នកលេងបណ្ដាញម្នាក់បានបញ្ចេញមតិថា៖«ខ្ញុំ​ធ្លាប់​នៅ​ជុំវិញ​អ្នក​ផោមទាំងនោះ ហើយ​ខ្ញុំ​ស្ទើរ​តែ​ធ្លាក់ក្អួត ​វិលមុខខ្លាំងណាស់… ដូច្នេះខ្ញុំជឿថា វាអាចមានលទ្ធភាពដែលយើងងងឹតភ្នែកដោយសារផោម»។ ម្នាក់​ទៀត​ក៏បាននិយាយ​លេង​សើច​ថា៖ “Taco Bell នឹង​មាន​ពាក្យ​បណ្ដឹង​នៅ​ដៃ​ពួក​គេ» ខណៈ​អ្នក​ទី​៣ ទៀត​បាន​បន្ថែម​ថា៖ «OMG ប្តី​ខ្ញុំ​នឹង​ងងឹត​ភ្នែក!» សូមទស្សនាវីដេអូនៅខាងក្រោមនេះ […]

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងចាប់ផ្តើមជើងហោះហើរទៀងទាត់ទៅអឺរ៉ុបឡើងវិញ ចាប់ពីថ្ងៃទី២៤ និងទៅរុស្ស៊ីចាប់ពីថ្ងៃទី ២៩ ខែមករានេះ

Khmerpress January 24, 2022 24/01/2022

(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (វៀតណាមអ៊ែរឡាញ) បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបន្តជើងហោះហើរទៀងទាត់រវាងវៀតណាម និងរុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Viet Nam News នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។ ជើងហោះហើរដំបូងនឹងចេញនៅសប្តាហ៍ក្រោយ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមករានេះតែម្តង។ ដោយឡែកផែនការប្រតិបត្តិការចុងក្រោយ នឹងត្រូវមានការយល់ព្រមពីអាជ្ញាធរ ហើយនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំពោះអ្នកដំណើរក្នុងករណីមានការផ្លាស់ប្តូរណាមួយ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងចាប់ផ្តើមជើងហោះហើរទៀងទាត់រវាងទីក្រុងហាណូយ និងទីក្រុងមូស្គូក្នុងមួយសប្តាហ៍ម្តង ដោយគ្រោងនឹងចេញដំណើរលើកដំបូងនៅថ្ងៃទី២៩ ខែមករា។ ហើយចាប់ពីថ្ងៃទី ០៨ខែកុម្ភៈទៅ ជើងហោះហើរពីទីក្រុងហាណូយទៅទីក្រុងមូស្គូ នឹងចេញដំណើររៀងរាល់ថ្ងៃសុក្រ ហើយត្រឡប់មកវិញនៅថ្ងៃសៅរ៍។ សម្រាប់ទិសដៅទៅទ្វីបអឺរ៉ុប នៅថ្ងៃទី២៤ ខែមករាស្អែក ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងធ្វើការហោះហើរធម្មតាដំបូងពីទីក្រុងហាណូយទៅកាន់ទីក្រុងឡុងដ៍ ដែលនឹងឆ្លងកាត់ទីក្រុងប៉ារីស បន្ទាប់មកត្រឡប់ទៅទីក្រុងហាណូយវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋសិង្ហបុរី ៤នាក់ត្រូវពិន័យម្នាក់ៗជិត ១ពាន់ដុល្លារ ព្រោះមិនបានអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩នៅទីសាធារណៈ

Khmerpress January 24, 2022 24/01/2022

សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមករានេះ បានសម្រេចចោទប្រកាន់ពលរដ្ឋចំនួន ៤នាក់ ថាបានធ្វើសកម្មភាពបំពាននឹងវិធានការទប់ស្កាត់ការរាត្បាតជំងឺកូវីដ-១៩របស់អាជ្ញាធរ ហើយពលរដ្ឋទាំង ៤នាក់នោះនឹងត្រូវទទួលការពិន័យទៅតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងនោះដើម្បីទុកធ្វើជាគំរូសម្រាប់ពលរដ្ឋផ្សេងទៀត។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ពលពលរដ្ឋសិង្ហបុរីទាំង​ ៤នាក់នោះមានអាយុចន្លោះពី ១៩ ដល់ ២២ ឆ្នាំ ហើយសកម្មភាពដែលពួកគាត់បានធ្វើខុសនោះគឺបានកើតឡើងកាលពីអំឡុងពេលនៃពិធីបុណ្យឆ្លងឆ្នាំ ២០២១ ចូលឆ្នាំ ២០២២ កន្លងមកនេះ។ តាមរយៈវីដេអូដែលអាជ្ញធរសិង្ហបុរីបានប្រើប្រាស់ជាភស្តុតាងនៅក្នុងការចោទប្រកាន់នេះ គឺបានបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋទាំង ៤នាក់នោះបានធ្វើការប្រមូលផ្តុំគ្នានៅទីសាធារណៈដោយមិនបានពាក់ម៉ាស់តាមការណែនាំរបស់អាជ្ញាធរនោះទេ។ យោងតាមបទបញ្ជារបស់អាជ្ញាធរសិង្ហបុរីគឺពលរដ្ឋទាំងនាក់ ៤នាក់នេះនឹងត្រូវពិនិយជាប្រាក់ម្នាក់ៗចំនួន ១,០០០ ដុល្លារសិង្ហបុរី (៧៤៣ ដុល្លារអាមេរិក)។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ផងដែរថា ការសម្រេចពិន័យពលរដ្ឋទាំង ៤នាក់នៅពេលនេះក៏ជាការព្រមានមួយទៅកាន់ពលរដ្ឋផ្សេងទៀតកុំឲ្យភ្លេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងត្រូវរៀបចំឡើងនៅចុងខែមករានេះ៕​ ដោយ៖ ខ្មែរណូត

រកឃើញសត្វតោនៅអាហ្រ្វិកខាងត្បូង ឆ្លងកូវីដ ពីអ្នកគ្រប់គ្រងសួនសត្វ ហើយអ្នកស្រាវជ្រាវនិយាយថា ជំងឺនេះអាចប្រែប្រួលក្នុងខ្លួនសត្វ ហើយចម្លងមកមនុស្សវិញ

Khmerpress January 24, 2022 24/01/2022

សត្វតោ និងសត្វពូម៉ា នៅសួនសត្វឯកជនមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានឆ្លងជំងឺ COVID-19 យ៉ាងធ្ងន់ធ្ងរពីអ្នកគ្រប់គ្រងសួនសត្វ ដែលបានឆ្លងជំងឺប៉ុន្តែមិនមានចេញរោគសញ្ញា ដែលនាំឱ្យមានការព្រួយបានរម្ភថា វ៉ារ្យ៉ង់ថ្មីៗអាចនាំឱ្យមានការឆ្លងរាតត្បាតនៅក្នុងចំណោមសត្វ។ សាកលវិទ្យាល័យ Pretoria នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ បាននិយាយថា ការសិក្សារបស់ពួកគេក្នុងឆ្នាំ២០២០ ដោយពិនិត្យមើលលើលាមកសត្វពូម៉ា ២ក្បាល ដែលមានជំងឺរាគរូស ហៀរសំបោរតាមច្រមុះ និងមិនឃ្លានអាហារ បានបង្ហាញថា សត្វពូម៉ាទាំងនោះបានឆ្លងជំងឺ COVID-19 ហើយបានជាសះស្បើយពេញលេញឡើងវិញ បន្ទាប់ពីរយៈពេល ២៣ ថ្ងៃ។ មួយឆ្នាំក្រោយមកទៀត នៅអំឡុងពេលមានរលកទី៣ ដែលជំរុញឱ្យមានវ៉ារ្យ៉ង់ ដែលតា ចម្លងរាតត្បាតនៅអាហ្វ្រិកខាងត្បូង គេបានសិក្សាលើសត្វតោ ៣ក្បាល ហើយបានរកឃើញថា ១ ក្នុងចំណោមនោះមានជំងឺរលាកសួត និងបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ការសិក្សានោះបានពន្យល់ដែរថា ពីមុនមកមានការសង្ស័យថាសត្វជាអ្នកចម្លងជំងឺ COVID-19 មកមនុស្ស ប៉ុន្តែការពិតទៅវាអាចបញ្ច្រាស់គ្នាវិញ ដោយសារតាមការមើលឃើញកន្លងមក គឺមនុស្សជាអ្នកចម្លងទៅសត្វ។ ទិន្នន័យក៏បានបង្ហាញដែរថា ជំងឺ COVID-19 កំពុងចរាចរក្នុងចំណោមបុគ្គលិក នៅសត្វតោនោះកំពុងឈឺ […]

ការសិក្សាមួយបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ចម្រុះជាមួយវ៉ាក់សាំងប្រភេទផ្សេងទៀតនៅដូសជម្រុញនឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំទល់នឹងវ៉ារ្យ៉ង់ដែលតានិងអូមីក្រុង

Khmerpress January 24, 2022 24/01/2022

ការសិក្សាមួយបានរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសចិន Sinovac ជាដូសមូលដ្ឋានហើយបន្តចាក់វ៉ាក់សាំងប្រភេទផ្សេងទៀតនៅដូសជម្រុញ នោះវានឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងទល់នឹងវ៉ារ៉្យង់ដែលតានិងអូមីក្រុង។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសប្រេស៊ីលសហការណ៍ជាមួយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Oxford។ ក្នុងការសិក្សានោះគេបានពិសោធន៍ទៅលើពលរដ្ឋប្រេស៊ីលចំនួន ១,២៤០នាក់ ដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅ ហើយលទ្ធផលនៃការសិក្សាត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Straits Times ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា សម្រាប់អ្នកជ្រើសរើសចាក់វ៉ាក់សាំង Sinovac ជាដូសជម្រុញ គឺប្រព័ន្ធការពាររាងកាយរបស់ពួកគេនឹងកើតឡើងក្នុងរយៈ ២៨ថ្ងៃក្រោយពីការចាក់រួច ហើយកម្រិតនៃការកើនឡើងហាក់មិនច្រើននោះទេ។ ផ្ទុយទៅវិញសម្រាប់អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac នៅដូសមូលដ្ឋានហើយបន្តចាក់វ៉ាក់សាំងប្រភេទផ្សេងទៀតជាដូសជម្រុញដូចជា Pfizer, AstraZeneca, ឬ Johnson & Johnson នោះប្រព័ន្ធការពាររាងកាយរបស់ពួកគេនឹងកើនឡើងយ៉ាងឆាប់រហ័សនិងកើនឡើងក្នុងកម្រិតដ៏ខ្ពស់។ ការសិក្សាក៏បានបញ្ជាក់ទៀតថា ក្នុងចំណោមវ៉ាក់សាំងផ្សេងៗដែលគេអាចចាក់ជាដូសជម្រុញនោះទៀតសោធ គឺការចាក់វ៉ាក់សាំងប្រភេទ Pfizer នឹងបង្កើតបានប្រព័ន្ធការពាររាងកាយខ្លាំងជាងគេបំផុត៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៤៩៦ករណី» បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress January 24, 2022 24/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៣,៤៩៦ករណីបន្ថែមទៀត គិតត្រឹមថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃសៅរ៍នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន៤៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនដល់៨៤៨នាក់ បន្ទាប់ពីបានរាយការណ៍ថា មានករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣១៣,៧៧២ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

លទ្ធផលសិក្សាថ្មីនៅអាមេរិក៖ វ៉ាក់សាំង «ដូសជំរុញ» អាចការពារអ្នកឆ្លងអូមីក្រុង មិនឲ្យចូលមន្ទីរពេទ្យបាន «៩០%»

Khmerpress January 22, 2022 22/01/2022

(អាមេរិក)៖ លទ្ធផលផលសិក្សាថ្មីៗចំនួន ៣ នៅសហរដ្ឋអាមេរិកបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA អាចការពារអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) មិនឲ្យធ្លាក់ខ្លួនឈឺដល់ថ្នាក់ចូលសម្រាកក្នុងមន្ទីរពេទ្យ បានរហូតដល់ទៅ ៩០% ឯណោះ។ នេះបើតាមសេចក្តីប្រកាសដោយ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។ ការសិក្សាទាំង ៣ ដែលដឹកនាំដោយស្ថាប័ន CDC ខាងលើនេះ គឺជាលើកដំបូងហើយ ទៅលើការតាមដានអំពីប្រសិទ្ធភាព នៃវ៉ាក់សាំងដូសជំរុញ នៅក្នុងការទប់ទល់វីរុស Omicron ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដឹងថា វាវីរុសចម្លងលឿនរហ័សជាង វីរុសបំប្លែងខ្លួនពីមុនៗទៀត។ បច្ចុប្បន្ននេះ ករណីឆ្លងវីរុស Omicron បានរ៉ាប់រងរហូតដល់ទៅ ៩៩% នៃចំនួនករណីឆ្លង COVID-19 សរុប នៅទូទាំងសហរដ្ឋអាមេរិកទៅហើយ។ គួរបញ្ជាក់ថា បើតាមលទ្ធផលសិក្សាខាងលើនេះ វ៉ាក់សាំងដូសជំរុញ មិនត្រឹមតែអាចជួយប្រជាជនអាមេរិក ដែលឆ្លង អូមីក្រុង […]