ព័ត៌មានអន្តរជាតិ

ក្រុមអ្នកទោសនៅប្រទេសថៃ នាំគ្នាដុតពន្ធនាគារមួយកន្លែង កំលុងកុបកម្មជុំវិញការគ្រប់គ្រងបញ្ហាកូវីដ១៩

Khmerpress December 18, 2021 18/12/2021

(បាងកក)៖ អ្នកទោសរាប់រយនាក់ បានដុតបំផ្លាញពន្ធនាគារមួយកន្លែង នៅប្រទេសថៃ ក្នុងអំឡុងពេលធ្វើកុបកម្មរយៈពេល០២ថ្ងៃ ជុំវិញការដោះស្រាយបញ្ហាអ្នកទោសដែលបានឆ្លងជំងឺ COVID-19 ខណៈអ្នកទោសមួយចំនួនបានរងរបួស ស្របពេលក្រុមមន្ត្រីកំពុងព្យាយាមស្តារសណ្តាប់ធ្នាប់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាធរថៃ បាននិងកំពុងត្រួតពិនិត្យការខូចខាតនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីអ្នកទោសប្រហែល៤០០នាក់ ក្នុងពន្ធនាគារខាងលើដែលស្ថិតនៅ ភាគខាងត្បូងប្រទេសថៃ បានធ្វើកុបកម្ម ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍មកម៉្លេះ ដោយទាមទារឱ្យយក អ្នកទោសដែលមានផ្ទុកជំងឺ COVID-19 ចេញ។ ពន្ធនាគារនោះ មានអ្នកទោសជាង ២,១០០នាក់ ហើយប្រហែល ៣០០នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ។ ក្រុមអ្នកទោស បានដុតកន្លែងដេករបស់ពួកគេ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ ដោយមនុស្សចំនួន ៣១នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ ជុំវិញបញ្ហានេះ លោក គីស្នា ផាថាណាចារឿន (Kissana Phathanacharoen) អ្នកនាំពាក្យប៉ូលិសជាតិថៃ បាននិយាយថា ពួកគេត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ ដែលសុវត្ថិភាពខ្ពស់ហើយ។ លោក Kissana Phathanacharoen បានបន្ថែមថា «មិនមានអ្នកស្លាប់ទេ មានតែរបួសតិចតួចប៉ុណ្ណោះ» បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក […]

ទីបំផុត WHO អនុម័តឲ្យប្រើវ៉ាក់សាំង Novavax ដែលផលិតនៅប្រទេសឥណ្ឌា

Khmerpress December 18, 2021 18/12/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្តាហ៍នេះ បានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Novavax ដែលសហការផលិតជាមួយវិទ្យាស្ថាន សេរឹម (Serum) នៅក្នុងប្រទេសឥណ្ឌា ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនទាំងពីរនេះ អាចផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេ ទៅកាន់កម្មវិធី COVAX បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។ វ៉ាក់សាំងដែលទើបត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ WHO ខាងលើនេះមានឈ្មោះថា ខូវ៉ូវ៉ាក់ (Covovax)។ វាគឺជាជោគជ័យធំមួយសម្រាប់ក្រុមហ៊ុន Novavax ដែលបានជួបប្រទះការពន្យារពេល លើការទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួន ជាយូរណាស់មកហើយ។ ក្រោយ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Covovax តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Novavax បានកើនឡើងប្រមាណ ៦.៤%។ សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Novavax ផ្ទាល់មានឈ្មោះថា នូវ៉ាសូវីដ (Nuvaxovid) បច្ចុប្បន្ននេះក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ ដោយនិយ័តករឱសថអឺរ៉ុប (EMA) ផងដែរ។ WHO នឹងធ្វើការសម្រេចចិត្តចំពោះ […]

អង់គ្លេសរកឃើញអ្នកឆ្លងកូវីដ-១៩ ដល់ទៅជាង ៩៣,០០០នាក់ក្នុង១ថ្ងៃ ចំពោះមុខការរាតត្បាត Omicron

Khmerpress December 18, 2021 18/12/2021

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩៣,០៤៥ករណីបន្ថែមទៀត ដែលបង្កឡើងដោយការឆ្លងរាលដាល យ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានឲ្យដឹងថា រដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសង្គ្រោះបន្ទាន់មួយ ស្ដីពីវីរុសបំប្លែងថ្មី Omicron នៅចុងសប្តាហ៍នេះ ជាមួយនឹងរដ្ឋបាលនៃប្រទេសស្កុតឡែន (Scotland), វែល (Wales) និងអៀរឡង់ខាងជើង (Northern Ireland)។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលប្រទេសស្កុតឡែនបាននិយាយថា វីរុសបំប្លែងថ្មី Omicron បាននិងកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាព និងសេដ្ឋកិច្ច។ បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស ករណីឆ្លងវីរុសបំប្លែងថ្មី Omicron កំពុងកើនឡើងទ្វេដងក្នុងរយៈពេលមិនដល់ ០២ថ្ងៃនោះឡើយ នៅគ្រប់តំបន់ទាំងអស់នៃប្រទេសអង់គ្លេស ក្រៅពីភាគនិរតី។ វីរុសនេះត្រូវបានប៉ាន់ប្រមាណរួចហើយថា មានចំនួនច្រើនជាង ៨០ភាគរយនៃករណីឆ្លងថ្មីៗនៅទីក្រុងឡុងដ៍។ គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers […]

បុគ្គលិកពេទ្យច្រឡំ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អោយក្មេងប្រុសវៀតណាមម្នាក់ ចំនួន ២ដង ក្នុងរយៈពេលត្រឹមតែ ១០នាទី

Khmerpress December 18, 2021 18/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ក្មេងប្រុសវ័យជំទង់ម្នាក់ នៅខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម បានទទួលវ៉ាក់សាំង Pfizer ចំនួន ២ដង ដោយចៃដន្យត្រឹមតែរយៈពេល ១០ នាទីដាច់ពីគ្នា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បើតាមតំណាងសាលាម្នាក់បានឱ្យដឹងថា ក្មេងប្រុសម្នាក់នោះជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ Tran Cao Van ក្នុងទីក្រុង Tam Ky ហើយនៅថ្ងៃកើតហេតុ រូបគេបានទទួលវ៉ាក់សាំងបង្ការជំងឺ​ COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ២ដង ដោយសារការយល់ច្រឡំរបស់បុគ្គលិកពេទ្យ ដែលកំពុងប្រចាំការនៅទីនោះ។ ការពិតទៅក្មេងប្រុសវ័យជំទង់រូបនោះ គួរត្រូវអង្គុយរង់ចាំ ៣០នាទី ដើម្បីពិនិត្យមើលស្ថានភាពបន្ទាប់ពីចាក់វ៉ាក់សាំងរួច ទៅតាមទីតាំងដែលកំណត់ដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tam Ky ។ ប៉ុន្តែនៅពេលនោះគឺរូបគេមិនបានទៅអង្គុយតាមការណែនាំទេ ដោយគ្រាន់តែបានប្ដូរពីតុមួយទៅតុមួយប៉ុណ្ណោះ ដែលជាហេតុបុគ្គលិកពេទ្យស្មានថា គាត់មិនទាន់បានចាក់វ៉ាក់សាំងរួច។ យ៉ាងណាក៏ដោយ ក្មេងប្រុសរូបនោះត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពភ្លាមៗ ដើម្បីរង់ចាំមើលស្ថានភាពសុខភាពរហូតដល់ថ្ងៃបន្ទាប់៕ ដោយ៖ ខ្មែរណូត

លទ្ធផលសិក្សានៅអង់គ្លេស៖ មេរោគ Omicron អាចបង្កឲ្យ «លាប់» ជំងឺកូវីដ-១៩ ខ្លាំងជាង Delta រហូតដល់ទៅ «៥ដង»

Khmerpress December 18, 2021 18/12/2021

(ឡុងដ៍)៖ ចក្រភពអង់គ្លេសដែលកំពុងមើលឃើញ ការរាតត្បាតវីរុស COVID-19 បំប្លែងថ្មី Omicron ខ្លាំងក្លាជាងគេនៅតំបន់អឺរ៉ុបនោះ ក៏បាននិងកំពុងសិក្សាអំពីឥទ្ធិពលរបស់វា ជាបន្តបន្ទាប់ផងដែរ ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវនៅឯ មហាវិទ្យាល័យមួយក្នុងទីក្រុងឡុងដ៍ បានរកឃើញថា Omicron អាចមានសមត្ថភាពបង្កឲ្យលាប់ជំងឺ COVID-19 ឡើងវិញខ្លាំងជាង Delta រហូតដល់ទៅ ៥ដងឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវខាងលើនេះ ក៏បានអះអាងផងដែរថា Omicron មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុសបំប្លែងខ្លួន Delta នោះឡើយ។ ការសិក្សារបស់មហាវិទ្យាល័យ ICL នៃទីក្រុងដ៍ គឺយោងទៅលើទិន្នន័យ ដែលទទួលបានពីអាជ្ញាធរសុខាភិបាលអង់គ្លេស NHS ដែលបានធ្វើតេស្ត PCR ទៅលើករណីសង្ស័យចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ ខែធ្នូ។ បើតាមក្រុមអ្នកស្រាវជ្រាវរបស់ ICL បានសង្កត់ធ្ងន់ថា ពួកគេមិនបានរកឃើញសញ្ញានៃហានិភ័យធ្ងន់ធ្ងរ ឬការចូលសម្រាកក្នុងចំនួនច្រើន ដែលបង្កឡើងដោយ Omicron […]

ថៃ៖ មនុស្ស ៣,៥៣៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤១នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress December 17, 2021 17/12/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៥៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,៤៥៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៨៥,៤៩៧ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៣២៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១២០,៦៩១នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៨.៣៧លានដូស ក្នុងនោះប្រជាជន ៤៣.៧៩លាននាក់ (៦២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

CDC របស់សហរដ្ឋអាមេរិក បានណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ Pfizer និង Moderna ជាជាងវ៉ាក់សាំងរបស់ Johnson & Johnson

Khmerpress December 17, 2021 17/12/2021

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ បានផ្តល់អនុសាសន៍ឱ្យជនជាតិអាមេរិកជ្រើសរើសវ៉ាក់សាំង ១ ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna និង Pfizer/BioNTech ដោយមិនបានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នោះទេ។ អនុសាសន៍របស់ CDC បានកើតមានឡើង បន្ទាប់ពីគណៈកម្មាធិការប្រឹក្សារបស់ខ្លួនស្តីពីការចាក់ថ្នាំបង្ការ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីធ្វើការណែនាំវ៉ាក់សាំង ដែលផលិតឡើងដោយ Moderna និង Pfizer/BioNTech ។ ជនជាតិអាមេរិកទៅទទួលការចាក់វ៉ាក់សាំង J&J កាន់តែតិចជាងមុន ជាងវ៉ាក់សាំងទាំង ២ ដែលបានរៀបរាប់ខាងលើ ដោយសារថាកន្លងមកមានការរាយការណ៍ពីបញ្ហាឈាមកកដ៏កម្រ ដែលអាចឈានទៅរកការស្លាប់បាន។ យោងតាមទិន្នន័យរបស់ CDC ក្នុងចំណោមមនុស្សជាង ២០០ លាននាក់ ដែលបានចាក់វ៉ាក់សាំងពេញលេញនៅក្នុងសហរដ្ឋអាមេរិក មានពលរដ្ឋប្រហែល ១៦ លាននាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង J&J ។ យ៉ាងណាក៏ដោយ J&J បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកដែលប្រើប្រាស់វ៉ាក់សាំង […]

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីរហូតដល់ទៅ ៣៤,០៥៩ ករណី កាលពីយប់មិញនេះ

Khmerpress December 17, 2021 17/12/2021

ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីករណីជំងឺ Covid-19 រហូតដល់ទៅ ៣៤,០៥៩ ករណី ដែលនាំឱ្យចំនួននៃការឆ្លងនៅក្នុងរលកទី០៤ របស់ខ្លួនមានរហូតដល់ ១,៤៨៦,៨៧៥ ករណី។ ក្នុងចំណោមករណី Covid-19 ថ្មីៗទាំងអស់នោះ មានករណីចំនួន ១៥,៦២៧ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៦០ របស់ខ្លួន ខណៈដែលខេត្ត Tay Ninh មានករណីចំនួន ១៩,៧២៤ ករណី ដែលច្រើនជាងគេបំផុត ក៏ព្រោះតែខេត្តនេះបានបញ្ចូលតួលេខអ្នកជំងឺ COVID-19 ពីមុនៗដែលមិនទាន់បានកត់ត្រា។ ជាមួយគ្នានេះដែរ អ្នកជំងឺ Covid-19 ចំនួន ១,០៣៣ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនករណីដែលបានជាសះស្បើយមានដល់ ១,០៦៤,៤៦១ ករណី។ គិតមកទល់ពេលនេះ ប្រទេសវៀតណាម​បាន​ចាក់​ថ្នាំ​បង្ការ​យ៉ាងហោចណាស់ ១ដូស ដល់ពលរដ្ឋចំនួន ៧៥.២​លាន​នាក់ ខណមានពលរដ្ឋចំនួន ៥៩.៤ លាននាក់ បានទទួលវ៉ាក់សាំងចំនួន ២ ដូស ហើយ ១.១ លាននាក់ បានទទួលវ៉ាក់សាំងបង្ការដូសទី៣ […]

ជប៉ុន បរិច្ចាគទូរថភ្លើងដែលប្រើប្រាស់រួចចំនួន ១៧គ្រឿង ដល់ប្រទេសជិតខាងកម្ពុជាមួយនេះ

Khmerpress December 17, 2021 17/12/2021

ជប៉ុនបាន​បរិច្ចាគរថភ្លើងដឹកអ្នកដំណើរមួយទឹកចំនួន ១៧ គ្រឿង ដល់ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bangkok Post។ ទូរថភ្លើង Kiha 183 ដែលពីមុនបានបម្រើការនៅលើខ្សែរថភ្លើងហុកកៃដូរបស់ជប៉ុន បានមកដល់កំពង់ផែ Laem Chabang ក្នុងខេត្ត Chon Buri កាលពីថ្ងៃចន្ទ។ អភិបាលរងនៃ SRT លោក Siripong Prutipan បាននិយាយថា ទូរថភ្លើងទាំងនេះនឹងត្រូវដឹកទៅកាន់ទីធ្លាថែទាំ Makkasan ដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះដែរ នឹងត្រូវចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ២​ឆ្នាំ ដើម្បីកែច្នៃទូរថភ្លើងទាំងនេះឡើងវិញ មុនដាក់ឱ្យដំណើរការ។ គួរបញ្ជាក់ផងដែរថា បើតាមអភិបាលរងនៃ SRT រថភ្លើងដែលប្រើប្រាស់រួចំនួន ១៧គ្រឿងនេះ អាចប្រើប្រាស់បានរហូតដល់រយៈពេល ៥០ឆ្នាំទៀត។ ហើយនៅពេលដែលជួសជុល និងកែច្នៃរួច ទូរថភ្លើងទាំងនេះ នឹងត្រូវបានប្រើសម្រាប់ការធ្វើដំណើរទៅកាន់ខេត្តជិតខាងរបស់ទីក្រុងបាងកក៕ ដោយ៖ ខ្មែរណូត

ប្រទេសបារាំងបានដាក់កំហិតយ៉ាងតឹងរឹងចំពោះការចូលពីចក្រភពអង់គ្លេស ដោយសារការរីករាលដាលរបស់មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង

Khmerpress December 17, 2021 17/12/2021

រដ្ឋាភិបាលនៃប្រទេសបារាំងបាននិយាយថា ខ្លួននឹងកំណត់យ៉ាងតឹងរ៉ឹងនូវការចូលមកពីចក្រភពអង់គ្លេស ដោយសារជំងឺ COVID-19 បំប្លែងខ្លួនថ្មី Omicron កំពុងវាយប្រហារយ៉ាងខ្លាំងនៅទីនោះ។ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងហាមឃាត់ការធ្វើដំណើរអាជីវកម្ម និងទេសចរណ៍ពីចក្រភពអង់គ្លេស ប៉ុន្តែនឹងអនុញ្ញាតឱ្យចូលសម្រាប់មនុស្សមួយចំនួន រួមទាំងជនជាតិបារាំង និងពលរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត ដែលត្រឡប់ទៅផ្ទះវិញកាត់តាមប្រទេសបារាំង។ ច្បាប់ថ្មីនឹងតម្រូវឱ្យរាល់ការមកដល់ពីចក្រភពអង់គ្លេស ត្រូវធ្វើតេស្តអវិជ្ជមានជាមួយជំងឺ​ COVID-19 ក្នុងអំឡុងពេលតិចជាង ២៤ ម៉ោង មុនពេលចេញដំណើរ ដោយមិនគិតពីស្ថានភាពនៃការទទួលថ្នាំបង្ការ។ ពួកគេក៏នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ នៅពេលមកដល់ប្រទេសបារាំង ទោះបីជារយៈពេលនេះនឹងត្រូវកាត់បន្ថយមកត្រឹម ៤៨ ម៉ោង ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានបន្ទាប់ពីបានមកដល់ប្រទេសបារាំងក៏ដោយ។ យ៉ាងណាក៏ដោយ អ្នកបើកបរឡានដឹកទំនិញនឹងត្រូវបានលើកលែងពីតម្រូវការទាំងនេះ ដើម្បីជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ រំលឹកដែរថា ឡានដឹកទំនិញជាច្រើនធ្លាប់បានស្ទះជាជួរនៅច្រក Dover Strait ផ្នែកខាងអង់គ្លេសកាលពីខែធ្នូឆ្នាំមុន នៅពេលដែលប្រទេសបារាំងបានរឹតបន្តឹងការចូលទាំងអស់ ដោយសារតែការរីករាលដាលនៃជំងឺ​ COVID-19 នាពេលដំបូងៗ៕ ដោយ៖ ខ្មែរណូត