ព័ត៌មានអន្តរជាតិ

BREAKING: ឥណ្ឌូណេស៊ីចេញសារព្រមានពី «រលកយក្សស៊ូណាមិ» ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ «៧.៥រ៉ិចទ័រ» វាយប្រហារភាគអាគ្នេយ៍

Khmerpress December 14, 2021 14/12/2021

(ហ្សាការតា)៖ អាជ្ញាធរឧតុនិយមនៃ ប្រទេសឥណ្ឌូណេស៊ី នៅមុននេះបន្តិចបានចេញសេចក្តីព្រមាន អំពីការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ «៧.៥រ៉ិចទ័រ» (វាស់ស្ទង់ដោយស្ថាប័ន USGS នៃសហរដ្ឋអាមេរិក) បានប្រហារដែនសមុទ្រនៅតំបន់ប្រជុំកោះ អ៊ីស នូសា តឹងហ្គារ៉ា (East Nusa Tenggara) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែក បើតាមមជ្ឈមណ្ឌលអង្កេតគ្រោះរញ្ជួយដីរបស់អឺរ៉ុប (EMSC) វិញបានឲ្យដឹងថា គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីខាងលើនេះ មានកម្រិតរហូតដល់ទៅ ៧.៧រ៉ិចទ័រឯណោះ ដោយវាបានញ័ររញ្ជួយចេញពីក្នុងដីជម្រៅ ៥គីឡូម៉ែត្រ។ ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការគំរាម ឬការខូចខាត ដែលអាចកើតមានឡើងនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋដើម្បីត្រៀមទប់ទល់នឹងអូមីក្រុង

Khmerpress December 14, 2021 14/12/2021

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹង កាលពីថ្ងៃចន្ទ ទី១៤ ខែធ្នូ ម្សិលមិញថា នឹងពន្លឿនរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានលឿនជាងផែនការដែលបានគ្រោងទុកនាពេលកន្លងមក ដើម្បីឲ្យពលរដ្ឋឆាប់ទទួលបានប្រព័ន្ធការពាររាងកាយសម្រាប់ប្រឆាំងនឹងមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា តាមផែនការគឺអាជ្ញាធរសុខាភិបាលថៃនឹងអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបអាចទៅចាក់វ៉ាក់សាំងដូសជម្រុញក្នុងចន្លោះពេលពី ៤-៦ខែ​ ក្រោយបានចាក់វ៉ាក់សាំងដូសទី ២ រួច តែពេលនេះអាជ្ញាធរបានសម្រេចបន្ថយគម្លាតរយៈពេលនេះមកសល់ត្រឹម ៣ខែប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបានប្រាប់ឲ្យដឹងថា មូលហេតុនៃការកាត់បន្ថយគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងដូសជម្រុញនេះគឺដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃមេរោគកូវីដ ១៩ ប្រភេទអូមីក្រុង ហើយអាជ្ញាធរចង់បង្កើតប្រព័ន្ធភាពស៊ាំជូនប្រជាពលរដ្ឋឲ្យបានមុនពេលវ៉ារ៉្យង់នេះឆ្លងចូលទៅដល់សហគមន៍។​ គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ ១៩ អូមីក្រុងចំនួន ៨ ករណី ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺខ្លះក៏មានការពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋថៃមួយចំនួនផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋថៃជាង ៤៣លាននាក់ ឬស្នើនឹង ៦០% នៃចំនួនពលរដ្ឋគោលដៅសរុបបានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និងមានពលរដ្ឋ ៤,១លាននាក់បានចាក់រួចរាល់រហូតដល់ដូសជម្រុញ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣៣៩ករណី» និងបាត់បង់ជីវិត ០៤នាក់បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress December 14, 2021 14/12/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣៣៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៤នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៧៩៨នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៣,៧០១ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការធ្លាក់ចុះបន្តិចទៀត បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃសុក្រកន្លងទៅនេះដែលមានចំនួន៣៧០ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីមួយរយៈចុងក្រោយនេះ កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយករដ្ឋមន្ត្រីអង់គ្លេស៖ យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់បង់ជីវិត ដោយសារកូវីដបំប្លែងខ្លួនថ្មី Omicron

Khmerpress December 14, 2021 14/12/2021

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron ខណៈប្រទេសនេះបានចាប់ផ្តើមកម្មវិធីវ៉ាក់សាំងកូវីដ១៩ ដ៏មានមហិច្ឆតា ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ AFP នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២0២១។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅភាគខាងលិចទីក្រុងឡុងដ៍ លោក Johnson បាននិយាយថា Omicron មានប្រហែល៤០% នៃករណីនៅក្នុងរាជធានីរបស់ចក្រភពអង់គ្លេស ហើយចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងកើនឡើង។ ទន្ទឹមនឹងនោះលោកបានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា «គួរឱ្យសោកស្ដាយណាស់ អ្នកជំងឺម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយ Omicron»៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃរកឃើញករណីសង្ស័យទី០៤ ដែលទាក់ទងនឹងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង»

Khmerpress December 13, 2021 13/12/2021

ក្រសួងសុខាភិបាលថៃបានប្រកាសកាលពីថ្ងៃអាទិត្យថា បុរសជនជាតិថៃម្នាក់ ដែលទើបត្រឡប់មកពីប្រទេសកុងហ្គោ ត្រូវបានគេដាក់ការសង្ស័យថា គឺជាករណីទី០៤ នៃមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃករណីរបស់ អូមីក្រុង ប្រទេសថៃបានរកឃើញករណីចំនួន ៣ រួចមកហើយ ចេញពីអ្នកដំណើរមកពីបរទេស ដោយមាន ១ ករណី គឺជាជនជាតិអាមេរិក ទើបត្រឡប់មកពីប្រទេសអេស្ប៉ាញ និង ២ នាក់ទៀត គឺជាស្ត្រីជនជាតិថៃ ដែលទើបតែត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា។ ជាក់ស្ដែងសម្រាប់ករណីដែលគេកំពុងសង្ស័យនេះ គឺជាបុរសជនជាតិថៃដែលត្រឡប់មកពីកុងហ្គោ ដែលបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ហើយសំណាករបស់គាត់កំពុងត្រូវបានធ្វើតេស្ត ដើម្បីមើលថាជា អូមីក្រុង ដែរ ឬទេ។ ក្រសួង​សុខាភិបាល​សាធារណៈថៃ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​សុក្រ មាន​អ្នក​ជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ប្រមាណជា ៣,០០០ នាក់ ហើយប្រទេសដែលមានចំនួនករណី អូមីក្រុង ច្រើនជាងគេ គឺអាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេស អាល្លឺម៉ង់ […]

កូរ៉េខាងត្បូងនឹងដាក់ពង្រាយប្រព័ន្ធសម្គាល់មុខ ដែលដំណើរការដោយ AI ដើម្បីតាមដានអ្នកឆ្លងជំងឺកូវីដ១៩

Khmerpress December 13, 2021 13/12/2021

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងសាកល្បងប្រព័ន្ធសម្គាល់មុខ ដែលដំណើរការដោយ AI ដើម្បីតាមដានអ្នកឆ្លង COVID-19 ហើយគម្រោងសាកល្បងនេះនឹងចាប់ផ្តើមនៅក្នុងខែមករាឆ្នាំក្រោយ ក្នុងទីក្រុង Bucheon ដែលជាទីក្រុងមួយ នៅចន្លោះរដ្ឋធានីសេអ៊ូល និងអ៉ីនឈុន។ ប្រព័ន្ធនេះនឹងវិភាគវីដេអូពីកាមេរ៉ា CCTV ច្រើនជាង ១០,០០០ គ្រឿង និងតាមដានចលនារបស់អ្នកជំងឺ COVID-19 ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ រដ្ឋាភិបាលបានបញ្ចូលទឹកប្រាក់ចំនួន ១.៦ ពាន់លានវ៉ុន (១.៣ លានដុល្លារ) ទៅក្នុងគម្រោងនេះ ខណៈដែលទីក្រុង Bucheon បានបន្ថែម ៥០០ លានវ៉ុន បន្ថែមពីលើនោះទៀត។ របាយការណ៍ព័ត៌មានបានកត់សម្គាល់ថា គម្រោងនេះនឹងជួយកាត់បន្ថយភាពតានតឹងលើក្រុមតាមដាន ដែលធ្វើការលើសម៉ោង ព្រោះថាប្រព័ន្ធនេះអាចតាមដានមនុស្ស ១០នាក់ នៅក្នុងពេលដំណាលគ្នា ក្នុងរយៈពេលពី ៥ ទៅ ១០ នាទី។ ពោលគឺវាអាចកាត់បន្ថយពេលវេលានិងកម្លាំងមនុស្ស ដែលជាធម្មតាត្រូវចំណាយពេលប្រហែលកន្លះម៉ោង ឬច្រើនជាងនេះ ក្នុងមនុស្សម្នាក់ៗ។ អភិបាលក្រុង Bucheon លោក Jang […]

របាយការណ៍បឋមរបស់ WHO បង្ហាញថា អូមីក្រុងអាចចម្លងបានលឿននិងធ្វើឲ្យប្រសិទ្ធភាពវ៉ាក់សាំងចុះខ្សោយ តែមិនបង្ករោគសញ្ញាធ្ងន់ធ្ងរនោះទេ

Khmerpress December 13, 2021 13/12/2021

កាលពីថ្ងៃអាទិត្យ ទី១២ ខែធ្នូម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញលទ្ធផលនៃការសិក្សាជាបឋមចំពោះវ៉ារ្យ៉ង់អូមីក្រុងថា មេរោគបំប្លែងខ្លួនថ្មីនេះអាចចម្លងបានលឿនជាងវ៉ារ្យ៉ង់ Delta និងអាចធ្វើឲ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងថយចុះ ប៉ុន្តែវាមិនបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ នៅក្នុងរបាយកាណ៍របស់ WHO បានបញ្ជាក់ថា ផ្អែកលើការសិក្សាត្រឹមពេលបច្ចុប្បន្ននេះដែលចំនួនអ្នកឆ្លងវ៉ារ្យ៉ង់អូមីក្រុងនៅមានចំនួនតិចនៅឡើយគឺគេអាចមើលឃើញថា អូមីក្រុងបានធ្វើឲ្យអ្នកជំងឺមានអាការៈកម្រិតស្រាល តែយ៉ាង​ណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា គ្រោះថ្នាក់របស់អូមីក្រុងអាចនឹងកើនឡើងឬអត់នោះទេនាពេលអនាគត ខណៈមេរោគនេះមានសមត្ថភាពពិសេសមួយគឺអាចផ្លាស់ប្តូររូបរាងបានយ៉ាងច្រើនដងបើធៀបនឹងមេរោគផ្សេងៗទៀត។ គួររម្លឹកថា វ៉ារ្យ៉ង់អូមេក្រុងត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលចុងខែវិច្ឆិកាកន្លងទៅនេះ ខណៈគិតរហូតមកទល់នឹងពេលនេះមេរោគបំប្លែងខ្លួនថ្មីនេះបានបន្តរាតត្បាតទៅដល់ប្រទេសចំនួន ៦៣ហើយនៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងគឺមេរោគអូមីក្រុងអាចបង្កការរាត្បាតលឿនជាងមេរោគ Delta ខណៈនៅក្នុងប្រទេសអង់គ្លេសវិញគឺមេរោគ Delta បានបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ជាង។ យ៉ាងណាក៏ដោយចុះ ក្រោយរកឃើញវត្តមានមេរោគបំប្លែងខ្លួនអូមីក្រុង ប្រទេសជាច្រើនបានកើតមានការព្រួយបារម្ភយ៉ាងខ្លាំងហើយប្រទេសខ្លះបានបង្ខំចិត្តបិទជើងហោះហើរអន្តរជាតិសំខាន់ៗមួយចំនួនជាបន្ទាន់ ដែលកត្តានេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោកផងដែរ៕ ដោយ៖ ខ្មែរណូត

ថៃ៖ មនុស្ស ៣,៣៩៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress December 13, 2021 13/12/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៩៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,៤៦៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៧២,០៤៤ករណី ក្នុងនោះមានអ្នកស្លាប់ ២១,១៩២នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១០១,៣២៦នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៧.៥២លានដូស ក្នុងនោះប្រជាជន ៤៣.៣៨លាននាក់ (៦២.០២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង «ឆ្លងជំងឺកូវីដ-១៩»

Khmerpress December 13, 2021 13/12/2021

(ចូហាន់ណែសប៊ឺក)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីវីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19 ក្រោយការធ្វើតេស្តនៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ (ពេលវេលានៅអាហ្វ្រិកខាងត្បូង) ហើយពេលនេះលោកកំពុងទទួលការព្យាបាល ជាមួយនឹងរោគសញ្ញាស្រាលប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។ លោកប្រធានាធិបតី Cyril Ramaphosa ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចទៅហើយនោះ បានកើតមានអការៈមិនស្រួលខ្លួន បន្ទាប់ពីលោកបានចូលរួមក្នុង ពិធីរំលឹកវិញ្ញាណក្ខន្ធមួយ ជាមួយលោក ក្លឺក (FW de Klerk) ដែលត្រូវជាអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ (ម៉ោងនៅទីក្រុងចូហាន់ណែសប៊ឺក)។ បើតាមមន្ត្រីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង, លោកប្រធានាធិបតី Cyril Ramaphosa បានធ្វើតេស្តវិជ្ជមាន COVID-19 ក្រោយពីលោកបានត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី០៨ ខែធ្នូ បន្ទាប់ពីលោក និងគណៈប្រតិភូបានបំពេញទស្សកិច្ច ទៅកាន់ប្រទេសអាហ្វ្រិកភាគខាងលិចចំនួន ៤ […]

ម្សិលមិញនេះ វៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៤,៦៣៨ ករណី និងការបាត់បង់ចំនួន ២២៨ ករណីបន្ថែមទៀត

Khmerpress December 13, 2021 13/12/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៤,៦៣៨ ករណី ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៥៨ កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមអ្នកជំងឺដែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ភាគច្រើនគឺនៅទីក្រុងហូជីវិញ ដែលមាន ១,២១៦ ករណី បន្ទាប់មកគឺទីក្រុងហាណូយ ៩៨០ ករណី និងខេត្ត Tay Ninh មានចំនួន ៩២០ ករណី។ ការស្លាប់ដោយសារជំងឺ​ COVID-19 ថ្មីចំនួន ២២៨ ករណី ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមមានដល់ ២៧,៨៣៩ ឬ ២% នៃករណីអ្នកឆ្លងសរុប។ ចាប់តាំងពីរលកទី៤ បានវាយប្រហារប្រទេសវៀតណាម នៅចុងខែមេសា ប្រទេសនេះមានករណីជាង ១.៤ លានករណី ហើយក្នុងនោះអ្នកជំងឺជាង ១លាននាក់ បានជាសះស្បើយឡើងវិញ៕ ដោយ៖ ខ្មែរណូត