ព័ត៌មានអន្តរជាតិ

ចិននឹងបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ ដល់អាហ្វហ្កានីស្ថាន ព្រមទាំងជំនួយចាំបាច់ផ្សេងៗទៀត

Khmerpress September 14, 2021 14/09/2021

(ហ្សឺណែវ)៖ ប្រធានបេសកកម្មការទូតចិនប្រចាំនៅ ទីភ្នាក់ស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងហ្សឺណែវ លោក ឈិន ស៊ូ (Chen Xu) បានប្រកាសថា ទីក្រុងប៉េកាំងនឹងបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ក្នុងកញ្ចប់ដំបូងចំនួន «៣លានដូស» ទៅដល់ប្រទេសអាហ្វហ្កានីស្ថាន ខណៈជំនួយចាំបាច់ផ្សេងៗទៀត ក៏នឹងត្រូវផ្តល់ជូនផងដែរក្នុងពេលបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។ សម្រាប់ជំនួយដែលប្រទេសចិន នឹងផ្តល់ជូនជាចាំបាច់ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន នោះមានដូចជា ចំណីអាហារ, សម្ភារៈប្រើប្រាស់ក្នុងរដូវរងា, វ៉ាក់សាំងបង្ការ COVID-19 និងថ្នាំពេទ្យជាដើម ដែលសរុបជាទឹកប្រាក់ចំនួន ២០០លានយ័ន ឬស្មើនឹងជាង ៣០លានដុល្លារអាមេរិក។ លោក ឈិន ស៊ូ ក៏មិនភ្លេចលើកឡើងផងដែរថា ប្រទេសចិនតែងតែគោរពអធិបតេយ្យភាព, ឯករាជភាព និងបូរណភាពទឹកដី នៃប្រទេសអាហ្វហ្កានីស្ថាន ក្នុងនាមជាមិត្តជិតខាងដ៏ស្និទ្ធស្នាល ដោយចិនមិនដែលលូកលាន់ កិច្ចការផ្ទៃក្នុងប្រទេសដទៃនោះឡើយ ហើយចិនតែងតែអនុវត្តគោលនយោបាយ ប្រកបដោយលក្ខណៈមិត្តភាព ជាមួយប្រជាជនអាហ្វហ្កានីស្ថានទាំងអស់។ គួរបញ្ជាក់ថា បេសកកម្មការទូតចិនប្រចាំនៅទីស្នាក់ការ UN ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស […]

ថៃគ្រោងលើកកម្ពស់សិល្បៈចម្រៀងឲ្យមានសក្តានុពលខ្លាំងរហូតក្លាយជាប្រភពចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ក្រោយមើលឃើញឥទ្ធិពលរបស់កញ្ញា Lisa ក្នុងទីផ្សារលក់ម្កុជនៅប្រទេសថៃ

Khmerpress September 14, 2021 14/09/2021

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសម្តែងនូវការសរសើរយ៉ាង​ខ្លាំងចំពោះតារាចម្រៀងមានដើមកំណើតថៃនិងបច្ចុប្បន្នជាសមាជិកក្រុមតារាចម្រៀង K-Pop គឺកញ្ញា Lisa ក្រោយតារាចម្រៀងរូបនេះបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស តាមរយៈបទចម្រៀងមួយបទរបស់នាងក្រោមចំណងជើងថា “Lalisa”។ គួររម្លឹកថា បទចម្រៀង “Lalisa” ត្រូវបាន​បង្ហោះចូលទៅក្នុងបណ្តាញសង្គម Youtube កាលពី ៣ថ្ងៃមុន ហើយគិតត្រឹមរយៈដ៏ខ្លីនេះវីដេអូចម្រៀងមួយនេះមានអ្នកចូលមើលរហូតដល់ជាង ១៣០លានដង។ ក្នុងបទចម្រៀងដែលកំពុងតែល្បីកក្រើកនេះ គេបានប្រទះឃើញកញ្ញា Lisa រាំនៅមុខប្រសាទ Phanom Rung Stone Castle របស់ប្រទេសថៃ និងពាក់ម្កុជមាសដែលជាវត្ថុបុរាណរបស់ថៃផងដែរ ខណៈក្នុងអំឡុងពេលនេះម្កុជមាសដែលសមាជិកទី ៣ របស់ក្រុមចម្រៀង Blackpink បានពាក់នោះកំពុងលក់ដាច់ខ្លាំងបំផុតនៅតាមទីផ្សារក្នុងប្រទេសថៃ។ ក្រោយមើលឃើញពីឥទ្ធិពលដ៏ខ្លាំងខ្លាំរបស់វិស័យសិល្បៈចំពោះសេដ្ឋកិច្ចដូចនេះ រដ្ឋាភិបាលថៃក៏បានប្រកាសឲ្យដឹងតាមរយៈសារព័ត៌មានថា បាងកកប៉ុស្តិ៍ ថារដ្ឋាភិបាលថៃមានគម្រោងនឹងលើកកម្ពស់វិស័យសិល្បៈជាតិឲ្យកាន់តែមានសក្តានុពលខ្លាំងរហូតក្លាយជាប្រភពចំណូលដ៏សំខាន់មួយរបស់សេដ្ឋកិច្ចតែម្តង។ បើតាមលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ឥទ្ធិពលរបស់តារាចម្រៀង Lisa បានជួយបង្កើតទំនុកចិត្តយ៉ាងខ្លាំងចំពោះឧស្សាហកម្មសិល្បៈនិងការច្នៃម៉ូតរបស់ថៃ ដូចនេះហើយរដ្ឋាភិបាលត្រូវបន្តគាំទ្រនិងលើកកម្ពស់វិស័យនេះបន្ថែមទៀតដើម្បីឲ្យក្លាយជាវិស័យដែលមានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ចជាតិតែម្តង។ បើតាមរដ្ឋាភិបាលថៃបានហៅគម្រោងនេះថា “ផែនការទន់” ​ហើយនាពេលកន្លងផែនមួយនេះក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលអនុវត្តក្នុងវិស័យមួយចំនួនផងដែរដូចជា អាហារថៃ ភាពយន្តថៃ ម៉ូតសំលៀកបំពាក់ថៃ និងប្រដាល់ថៃជាដើម។ គួរបញ្ជាក់ថា ផែនការដែលរដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តនោះ គឺប្រទេសកូរ៉េខាងត្បូងបានកំពុងតែអនុវត្តរួចហើយ ខណៈវិស័យចម្រៀងក្នុងប្រទេសកូរ៉េខាងត្បូងបានរួមចំណែកបង្កើតជាសេដ្ឋកិច្ចជាតិបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕ […]

រដ្ឋបាលលោក បៃដិន បន្ទោសលោក ដូណាល់ ត្រាំ ជុំវិញភាពចលាចលនៃការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន

Khmerpress September 14, 2021 14/09/2021

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញមុខការពារការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានរបស់លោក ប្រធានាធិបតី ចូ បៃដិន នៅឯសវនាការមួយនៃសភាជាតិ ជាទីដែលសមាជិកសភាតំណាងរាស្ត្រម្នាក់មកពីគណបក្សសាធារណរដ្ឋបានទាមទារឱ្យលោកចុះចេញពី តំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។ នៅចំពោះមុខការសួរចម្លើយពីសមាជិកសភា លោក Antony Blinken បានវាយបកទៅនឹងការចោទប្រកាន់ដែលថាក្រសួងការបរទេសអាមេរិកមិនបានប្រឹងប្រែង គ្រប់គ្រាន់ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះនោះទេ ដោយលោកបានបន្ទោសទៅលើអតីតរដ្ឋបាលលោក ដូណាល់ ត្រាំដែល ខ្វះខាតក្នុងការរៀបចំផែនការ ទើបជាហេតុបង្កឱ្យមានភាពចលាចលក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញពីរដ្ឋធានីកាប៊ុល។ លោក Blinken បន្ថែមថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងដកកងទ័ពជាមួយក្រុមតាលីបង់ ខណៈរដ្ឋបាលលោកប្រធានាធិបតី បៃដិន មិនបានពិចារណាធ្វើកិច្ចចរចាឡើងវិញនោះទេ ដោយសារតែការគំរាមកំហែងរបស់តាលីបង់ដល់អាយុជីវិតពលរដ្ឋអាមេរិក។ គួរបញ្ជាក់ថា លោក Antony Blinken បានបង្ហាញខ្លួននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការការបរទេសនៃ សភាតំណាងរាស្ត្រ ហើយលោកគ្រោងនឹងបន្តផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការការបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះគឺជា លើកដំបូងបំផុតដែលមន្ត្រីជាន់ខ្ពស់ក្រោមរដ្ឋបាលលោក បៃដិន ផ្ដល់សក្ខីកម្មចំពោះមុខសភាជាតិ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន […]

អាជ្ញាធរវៀតណាម ព្រមានពីហានិភ័យទឹកជំនន់និងបំណាក់ដី ទោះព្យុះត្រូពិចថយចុះឥទ្ធិពលក៏ដោយ

Khmerpress September 13, 2021 13/09/2021

(ហាណូយ)៖ អាជ្ញាធរវៀតណាម នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិក ឈ្មោះ ខុនស៊ុន (Conson) ទោះបីជាកម្លាំងខ្យល់ព្យុះនេះ មានការថយចុះ នៅក្បែរបណ្តោយឆ្នេរភាគកណ្តាលប្រទេសវៀតណាម កាលពីចុងសប្តាហ៍នេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Conson បានសម្លាប់មនុស្សម្នាក់ និងបានបំផ្លាញផ្ទះសម្បែងចំនួន ៣១ខ្នង ហើយបានជន់លិចផ្ទៃដីស្រូវជាង ១,០០០ហិកតា នៅភាគកណ្តាលប្រទេស។ កាលពីសប្តាហ៍មុន អាជ្ញាធរវៀតណាម បានប្រុងជើងការទាហានចំនួន ៥០០,០០០នាក់ ហើយរៀបចំផែនការជម្លៀសប្រជាជន និងបានបញ្ជាឱ្យទូក-កប៉ាល់នានា បន្តស្ថិតនៅកំពង់ផែ ខណៈប្រទេសនេះ បានត្រៀមរួចជាស្រេចសម្រាប់ការមកដល់របស់ព្យុះ Conson។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណា បាននិយាយបន្ថែមថា តំបន់ចាប់ពីខេត្តក្វាងប៊ិញ (Quang Binh) រហូតដល់ខេត្តក្វាងង៉ៃ (Quang Ngai) និងខេត្តខុនទុម (Kon Tum) កំពុងប្រឈមនឹងការគំរាមកំហែង នៃគ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់។ គួរបញ្ជាក់ថា ប្រទេសវៀតណាម […]

មិនធម្មតា! សណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់សណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកក្នុងឆ្នាំនេះ

Khmerpress September 13, 2021 13/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា សណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក បានជាប់នៅក្នុងបញ្ជីទស្សនាវដ្តី Travel+Leisure នៃសណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកសម្រាប់ឆ្នាំនេះ។ បញ្ជីនេះផ្អែកលើការបោះឆ្នោតដែលប្រមូលបានពីអ្នកអាននៅចន្លោះថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ដោយសារទិសដៅនៅទូទាំងពិភពលោកកំពុងបន្ធូរបន្ថយការរឹតត្បិត Covid-19 បន្តិចម្តងៗ។ បើយោងតាម បញ្ជីទស្សនាវដ្តី Travel+Leisure សណ្ឋាគារចំនួន​ ៤ នៅទីក្រុងបាងកកដែលបានជាប់នៅក្នុងបញ្ជីរួមមាន៖ សណ្ឋាគារ Capella Bangkok (ចំណាត់ថ្នាក់លេខ ៤) សណ្ឋាគារ Mandarin Oriental Bankgok (ចំណាត់ថ្នាក់លេខ ៤១) សណ្ឋាគារ Four Hotel Bangkok នៅទន្លេ Chao Phraya (ចំណាត់ថ្នាក់ ៥៥) និងសណ្ឋាគារ The Sukhothai Bangkok (ចំណាត់ថ្នាក់ ៧៣)។ គួរឱ្យដឹងថា សណ្ឋាគារល្អបំផុតទាំង ១០០ […]

ព្រះមហាក្សត្រម៉ាឡេស៊ី យាងបើកសម័យប្រជុំសភាដំបូង ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង

Khmerpress September 13, 2021 13/09/2021

(គូឡាឡំាពួរ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ (Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានបង្ហាញការស្វាគមន៍ និងពេញព្រះទ័យ ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រឆាំង និងរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងព្រះរាជក្រឹត្យមួយរបស់ព្រះចៅ Sultan Abdullah ទ្រង់បានមានបន្ទូលដូច្នេះថា «ខ្ញុំសូមសម្ដែងការស្វាគមន៍ និងពេញព្រះទ័យជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការសម្រេចឱ្យបាននូវយុទ្ធសាស្ត្រថ្មី, កិច្ចសហប្រតិបត្តិការទ្វេបក្ស (បក្សប្រឆាំង និងបក្សកាន់អំណាច) ចេញមកពីគ្រប់ភាគីទាំងអស់ ដែលទាំងអស់នេះ នឹងជួយកសាងបរិយាកាសនយោបាយថ្មីមួយ ហើយនំាមកនូវការផ្លាស់ប្ដូរ នៃប្រព័ន្ធរដ្ឋបាលដឹកនាំប្រទេសបច្ចុប្បន្ន»។ គួរបញ្ជាក់ថា ព្រះរាជក្រឹត្យនេះត្រូវបានអានដោយព្រះចៅ Sultan Abdullah ផ្ទាល់នៅក្នុងព្រះរាជសុន្ទរកថា បើកកិច្ចប្រជុំសភាជាតិម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ ដែលជាកិច្ចប្រជុំសភាដំបូងបំផុត ធ្វើឡើងក្រោមរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី អ៊ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob)។ សមាជិកសភាតំណាងរាស្ត្រម៉ាឡេស៊ី នឹងត្រូវជួបប្រជុំគ្នាសម្រាប់រយៈពេល […]

វៀតណាមបន្តបិទខ្ទប់ទីក្រុងហូជីមិញរហូតដល់ចុងខែកញ្ញា ក្រោយការរាតត្បាតជំងឺកូវីដ ១៩ ហាក់មិនថយចុះ

Khmerpress September 13, 2021 13/09/2021

វៀតណាម៖ កាលពីព្រឹកថ្ងៃចន្ទ ទី ១៣ ខែកញ្ញានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចអនុវត្តវិធានការបិទខ្ទប់ទីក្រុងហូជីមិញជាបន្តទៀត ក្រោយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងទីក្រុងមួយនេះហាក់មិនថយចុះទាល់តែសោះ។ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរវៀតណាមគឺក្រុងហូជីមិញ ដែលមានប្រជាពលរដ្ឋកំពុងរស់នៅជាង ៩លាននាក់នោះនឹងត្រូវបិទខ្ទប់រហូតដល់ចុងខែកញ្ញានេះ ឬអាចបន្តយូរជាងនេះប្រសិនបើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ កាន់តែអាក្រក់ឡើង។ គួរបញ្ជាក់ថា ហូជីមិញគឺជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់និងជាក្រុងមានផ្ទៃដីធំបំផុតរបស់ប្រទេសវៀតណាម ហើយទីក្រុងមួយនេះបានបានអនុវត្តវិធានការបិទខ្ទប់ជាច្រើនសប្តាហ៍មកហើយ។ សូមបញ្ជាក់ជូនផងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះវៀតណាមមានអាត្រាអ្នកឆ្លងកូវីដ ១៩ ជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈតួលេខអ្នកឆ្លងសរុបគិតត្រឹមពេលនេះគឺមានចំនួនជាង ៦១ម៉ឺននាក់ និងស្លាប់សរុបជាង ១,៥ម៉ឺននាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វិញគឺគិតត្រឹមពេលនេះអាជ្ញាធរវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបាន ៥,២% ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុបជាង ៩៨លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន យល់ព្រមឲ្យរដ្ឋកាលីហ្វ័រញ៉ា ចេញសេចក្តីប្រកាសអំពីគ្រោះមហន្តរាយ

Khmerpress September 13, 2021 13/09/2021

(កាលីហ្វ័រញ៉ា)៖ នៅទីបំផុតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមឲ្យអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ធ្វើការប្រកាសដាក់រដ្ឋភាគនិរតីមួយនេះ ទៅក្នុងគ្រោះមហន្តរាយហើយ បន្ទាប់ពីស្ថានការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់ បាននិងកំពុងបង្កទុក្ខលំបាក ដល់ប្រជាជនកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នារសៀលថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។ ការប្រកាសអំពីគ្រោះមហន្តរាយខាងលើនេះ នឹងធ្វើឲ្យរដ្ឋកាលីហ្វ័រញ៉ា អាចស្នើសុំជំនួយចាំបាច់នានាពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីយកមកជួយសង្គ្រោះប្រជាជន ក្នុងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែភ្លើងឆេះព្រៃ ខាលដ័រ (Caldor Fire) ដែលបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ Caldor Fire បានលេបត្របាក់ព្រៃឈើ ភូមិឋានប្រជាជន និងហេដ្ឋរចនាសម្ព័ន្ធជារួមតែម្តង ហើយដោយឡែក សម្រាប់ទំហំនៃការខូចខាតគិតជាទឹកប្រាក់ និងជំនួយចាំបាច់នានា ដែលនឹងត្រូវស្នើសុំពីរដ្ឋាភិបាលសហព័ន្ធ គឺមិនទាន់មានការប្រកាសឲ្យដឹងនោះឡើយ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏នឹងធ្វើដំណើរដោយផ្ទាល់ ទៅកាន់តំបន់ សាក្រាមិនតូ (Sacramento) នៃរដ្ឋកាលីហ្វ័រញ៉ាផងដែរ ដើម្បីត្រួតពិនិត្យការខូចខាត បង្កឡើងដោយភ្លើងឆេះព្រៃ រួចទើបលោកបើកកិច្ចអត្ថាធិប្បាយមួយ ដើម្បីពន្យល់អំពីចំណាត់ការឆ្លើយតប ដោយរដ្ឋបាលរបស់លោកចំពោះបញ្ហាទាំងឡាយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចេញពីសេតវិមាន […]

ថៃ៖ មនុស្សជាង ១២,៥០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣២នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress September 13, 2021 13/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២,៥៨៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១២,៤២០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៦៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៣២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៦,៣០៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៣៩៤,៧៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,៤៨៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,២៤៨,១៥៨នាក់។ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបានការចាក់វ៉ាក់សាំងសរុប ៣៨.៩លានដូស ក្នុងនោះប្រជាជន ១១.៦៣លាននាក់ (១៦.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

យោធាសហរដ្ឋអាមេរិក៖ «ការធ្វើតេស្តគ្រាប់មីស៊ីលថ្មីរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងប្រទេសជិតខាង និងអន្តរជាតិទាំងមូល»

Khmerpress September 13, 2021 13/09/2021

(វ៉ាស៊ីនតោន)៖ ស្ថាប័នយោធាអាមេរិកបានថ្លែងថា ការធ្វើតេស្ដមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង កាលពីចុងសប្ដាហ៍កន្លងទៅនេះ គឺជាការគំរាមកំហែងដល់បណ្ដាប្រទេសជិតខាង និងសហគមន៍អន្តរជាតិទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា (ពេលវេលានៅវ៉ាស៊ីនតោន) ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានបញ្ជាក់ដូច្នេះថា «សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងនៅតែបន្តផ្ដោតលើការអភិវឌ្ឍកម្មវិធីយោធា និងបង្កការគំរាមកំហែងដល់បណ្ដាប្រទេសជិតខាងរបស់ខ្លួន ព្រមទាំងសហគមន៍អន្តរជាតិទាំងមូល»។ គួរបញ្ជាក់តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយប្រភេទថ្មី ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។ KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១។ កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ត cruise […]