ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន និងលោក ស៊ី ជីនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេល ៧ខែ ដើម្បីរកដំណោះស្រាយកុំឱ្យប្រទេសទាំង ២ មានជម្លោះដោយអចេតនា

Khmerpress September 10, 2021 10/09/2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរាយការណ៍ថា បានពិភាក្សាគ្នារកដំណោះស្រាយកុំឱ្យមានការប្រកួតប្រជែងគ្នា ដែលអាចនឹងឈានទៅរកជម្លោះរវាងប្រទេសទាំង ២ ដោយអចេតនា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សេតវិមានបាននិយាយថា លោក បៃដិន និងលោក ស៊ី បានសន្ទនាតាមទូរស័ព្ទអំពីយុទ្ធសាស្រ្តដ៏ទូលំទូលាយ ពាក់ព័ន្ធនឹងតំបន់ដែលពួកគេមានគំនិតដូចគ្នា និងតំបន់ដែលផលប្រយោជន៍ គុណតម្លៃ និងទស្សនៈវិស័យរបស់ពួកគេមានការខ្វែងគំនិតគ្នា។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រធានាធិបតីលោក បៃដិន បានគូសបញ្ជាក់ពីការចាប់អារម្មណ៍ឥតឈប់ឈររបស់សហរដ្ឋអាមេរិក ចំពោះសន្តិភាពស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោក។ ប្រភពបាននិយាយផងដែរថា មេដឹកនាំទាំង ២ បានពិភាក្សាគ្នាអំពី «ទំនួលខុសត្រូវរបស់ប្រជាជាតិទាំង ២ ដើម្បីធានាថា ការប្រកួតប្រជែងមិនឈានចូលទៅក្នុងជម្លោះ»។ លោក ចូ បៃដិន បានពណ៌នាប្រទេសចិនថា ជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ប្រទេសគាត់ ហើយសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តស៊ីនជាំង និងសកម្មភាពដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀត។ អាមេរិកកំពុងបង្កើនសម្ពាធលើចិនក្នុងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK

ថៃ៖ មនុស្សជាង ១៤,៤០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨៩នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress September 10, 2021 10/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៤០៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,០៦២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៤១ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៨៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៥,៦១០នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៣៥២,៩៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៩២០នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,១៩៧,៣៩១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន ចាត់វិធានការក្តៅ ដោយតម្រូវឲ្យបុគ្គលិករដ្ឋទាំងអស់ «ត្រូវតែចាក់វ៉ាក់សាំង» និងជំរុញឲ្យក្រុមហ៊ុនធំៗនៅអាមេរិកធ្វើដូចគ្នា

Khmerpress September 10, 2021 10/09/2021

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានដាក់ចេញនូវវិធានការថ្មីមួយ ដោយតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 និងជំរុញឱ្យបណ្ដាក្រុមហ៊ុនធំៗត្រូវតែតម្រូវឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនចាក់វ៉ាក់សាំងបង្ការ បើពុំដូច្នោះទេត្រូវឆ្លងកាត់ការធ្វើតេស្ដ ប្រចាំសប្ដាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។ វិធានការថ្មីដែលត្រូវបានលោក ចូ បៃដិន ប្រកាសជាផ្លូវការ ក្នុងសុន្ទរកថាមួយនៅឯសេតវិមាន គឺមានគោលដៅអនុវត្តទៅលើ ២ ភាគ ៣ នៃចំនួនបុគ្គលិករដ្ឋសរុប នៅទូទាំងសហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកសាជាថ្មីនូវករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta ខណៈចំនួនអ្នកស្លាប់សរុបបានកើនលើស ៦៥៤,០០០នាក់។ ជុំវិញស្ថានការណ៍ដ៏អាក្រក់នេះ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងបានអត់ធ្មត់ជាច្រើនលើករួចមកហើយ… ប៉ុន្តែការអត់ធ្មត់របស់យើង គឺមានដែនកំណត់ ហើយការបដិសេធមិនព្រមចាក់វ៉ាក់សាំងរបស់អ្នក បានបង្កបញ្ហាដល់យើងទាំងអស់គ្នា»។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន […]

រដ្ឋាភិបាលជប៉ុន កំពុងពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេសណាដែលបានចាក់វ៉ាក់សាំង ៣ប្រភេទនេះ

Khmerpress September 10, 2021 10/09/2021

រដ្ឋាភិបាលជប៉ុនកំពុងពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ នេះបើយោងអស់តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលស្នើឱ្យអ្នកដំណើរបរទេសទាំង ដែលមកដល់ប្រទេសជប៉ុនត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ឬ កន្លែងស្នាក់នៅរយៈពេល ១៤ ថ្ងៃ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុន កំពុងគិតគូរកាត់បន្ថយរយៈពេលនេះមកត្រឹម ១០ ថ្ងៃវិញ ដោយសារតែរដ្ឋាភិបាលត្រូវការធ្វើឱ្យសកម្មភាពសង្គមនិងសេដ្ឋកិច្ចវិលត្រឡប់មករកភាពប្រក្រតីវិញជាដំណាក់កាល ខណៈការចាក់វ៉ាក់សាំងជាសកលកំពុងដំណើរការទៅមុខយ៉ាងរលូន។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលមានគម្រោងកាត់បន្ថយរយៈពេលសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង Pfizer, Moderna ឬ AstraZeneca តែប៉ុណ្ណោះ។ ដោយពួកគេក៏ត្រូវមានវិញ្ញាបនបត្រវ៉ាក់សាំងដែលចេញដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក ឬ សហភាពអឺរ៉ុបសម្រាប់ពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមវិធានការនេះចាប់ពីចុងខែនេះ ឲ្យបានឆាប់បំផុត ៕ អត្ថបទ៖ លីនី ប្រភព៖ nhk

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១២,៤២០ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ៣៣៥នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress September 10, 2021 10/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,៤២០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២១ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៥៤៩នាក់។ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៣៣៤នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៥៧៦,០៩៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣៣៨,១៧០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១៤,៤៧០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្មេងស្រីអាយុថ្លៃម្នាក់មានសំណាងនៅរស់មានជីវិត ក្រោយគេចាប់យកនាងទៅបូជាជីវិតក្នុងរូងភ្នំអស់រយៈពេល ៤ ថ្ងៃ

Khmerpress September 9, 2021 09/09/2021

ថៃ៖ ក្មេងស្រីអាយុថ្លៃម្នាក់ត្រូវគេចាប់យកទៅបូជាជីវិតនៅក្នុងរូងភ្នំ ៤ថ្ងៃហើយ តែមានសំណាងនៅរស់មានជីវិត ហើយពេលនេះគេក៏បាននាំយកនាងឲ្យត្រលប់មកជួបជុំគ្រួសារវិញផងដែរ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយស្ថិតនៅក្នុងខេត្តឈៀងម៉ៃប្រទេសថៃ ខណៈក្មេងស្រីជាជនរងគ្រោះមានឈ្មោះថា Nong Gina និងមានអាយុត្រឹម ២៣ ខែប៉ុណ្ណោះ។ ក្មេងស្រីរងគ្រោះត្រូវបានគេចាប់យកទៅកាលពីយប់ថ្ងៃអាទិត្យទី ៤ កញ្ញា ហើយរូបនាងត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញនៅក្នុងខ្ទមមួយកន្លែងនៅក្នុងព្រៃដែលមានចម្ងាយ ៣ គីឡូម៉ែត្រពីផ្ទះរបស់នាងកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកដែលចាប់ក្មេងស្រីនេះយកទៅគឺជាមិត្តភក្តិរបស់ឪពុកនាង ដែលមានឈ្មោះថា Siew អាយុ ៤៤ ឆ្នាំ ជាជនជាតិមីយ៉ាន់ម៉ា ហើយគោលបំណងនៃការចាប់ក្មេងនេះគឺដើម្បីយករូបនាងទៅបូជាជូនព្រៃភ្នំតាមរយៈទុកឲ្យនាងស្លាប់នៅក្នុងរូងភ្នំតែម្នាក់ឯង។ យ៉ាងណាក្តី ក្រោយបាត់ខ្លួនក្មេងស្រីរូបនេះប៉ូលិសថៃបានធ្វើអន្តរាគមន៍ជាបន្ទាន់រហូតឈានទៅដល់ការឃាត់ខ្លួនលោក Siew ហើយក្រោយមកលោក Siew ក៏បានសហការណ៍ជាមួយប៉ូលិសថៃដោយគាត់បាននាំផ្លូវក្រុមសមត្ថកិច្ចទៅក្នុងចូលទៅក្នុងព្រៃដើម្បីតាមស្វែងរកក្មេងស្រីរងគ្រោះរហូតទាល់តែឃើញ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះត្រូវបញ្ចូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈជនបង្កហេតុនឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់៕ นาที จนท.ช่วยเหลือ #น้องจีน่า นำส่งโรงพยาบาลแม่แตง เพื่อตรวจสอบสภาพร่างกายต่อไป pic.twitter.com/RO5vl59TUc — FM91 Trafficpro (@fm91trafficpro) September 8, 2021 ជនបង្កហេតុ (រូបកណ្តាលពាក់អាវក្រហម) អត្ថបទ៖ ភក្តី ប្រភព៖ […]

សាលាក្រុងបាងកកបានកែច្នៃរថយន្តក្រុងឲ្យក្លាយជាកន្លែងចាក់វ៉ាក់សាំងកូវីដ ដើម្បីផ្តល់ភាពងាយដល់ពលរដ្ឋដែលពិបាកធ្វើដំណើរ

Khmerpress September 9, 2021 09/09/2021

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា សាលាក្រុងបាងកក ប្រទេសថៃ បានដាក់ចេញនូវវិធានការថ្មី​មួយដើម្បីសម្រួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ដោយខាងសាលាក្រុងបានកែច្នៃរថយន្តក្រុងឲ្យក្លាយជាកន្លែងចាក់វ៉ាក់តែម្តង។ រថយន្តក្រុងដែលជាកន្លែងចាក់វ៉ាក់សាំងនេះនឹងធ្វើដំណើរទៅកាន់ទីតាំងគោលដៅសំខាន់ៗជាច្រើននៅក្នុងទីក្រុង ដើម្បីផ្តល់ការចាក់វ៉ាក់សាំងជូនពលរដ្ឋដោយមិនគិតថ្លៃ។ បើតាមសាលាក្រុងបាងកកបានឲ្យដឹងថា វិធានការថ្មីនេះនឹងផ្តល់ភាពយ៉ាងខ្លាំងចំពោះពលរដ្ឋដែលស្ថិតនៅក្នុងលក្ខខណ្ឌពិបាកធ្វើដំណើរមួយចំនួនដូចជា មនុស្សចាស់ជរា ជនពិការ អ្នកជំងឺ និងស្រ្តីមានផ្ទៃពោះជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ចំនួន ២ ដូសជូនពលរដ្ឋខ្លួនបានចំនួនជាង ១០ លាននាក់ និងជាង ២៥ លាននាក់ផ្សេងទៀតទើបចាក់បាន ១ ដូស ខណៈថៃមានពលរដ្ឋសរុបជិត ៧០ លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

កូរ៉េខាងត្បូង មានផែនការ «រស់នៅជាធម្មតា» ជាមួយកូវីដ-១៩ នៅក្រោយខែតុលាខាងមុខនេះ

Khmerpress September 9, 2021 09/09/2021

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាខ្លួនកំពុងរៀបចំផែនការអំពីរបៀបរស់នៅធម្មតាជាមួយជំងឺ COVID-19 ជាមួយការរំពឹងថាប្រជាជន ពេញវ័យប្រហែល ៨០ភាគរយរបស់ខ្លួន នឹងទទួលបានការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) នៅចុងខែតុលាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោក សុន យ៉ុង រ៉េ (Son Young-rae) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា «យើងនឹងពិនិត្យ មើលឡើងវិញនូវវិធានការដែលអនុញ្ញាតឱ្យយើងរស់នៅបានជាធម្មតាជាមួយជំងឺ COVID-19។ ប៉ុន្តែការផ្លាស់ប្តូរទាំងនេះនឹងត្រូវអនុវត្តនៅពេលដែលយើងទទួលបាន អត្រាចាក់វ៉ាក់សាំងខ្ពស់ ហើយស្ថានភាពទូទៅនៃជំងឺ COVID-19 មានស្ថិរភាព»។ លោក Son Young-rae បានគូសបញ្ជាក់ប្រាប់បន្ថែមថា យុទ្ធសាស្ត្រនេះ នឹងត្រូវអនុវត្តជាដំណាក់កាល ដើម្បីបន្ធូរបន្ថយវិធានការរឹតត្បឹតបន្តិចម្តងៗ។ រីឯការពាក់ម៉ាស់ នៅតែត្រូវបានទាមទារយ៉ាងហោចណាស់នៅដំណាក់កាលដំបូង។ រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថា នឹងអនុវត្តផែនការនេះបន្ទាប់ពីខែតុលាខាងមុខនេះ នៅពេលដែលប្រជាជនពេញវ័យប្រហែល ៨០ភាគរយទំនងជាត្រូវបានទទួល ការចាក់វ៉ាក់សាំងពេញលេញ។ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ប្រជាជនពេញវ័យប្រហែល ៧០.៩ភាគរយនៅប្រទេសកូរ៉េខាងត្បូងបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈ ៤២.៦ភាគរយទៀតបានទទួលការចាក់វ៉ាក់សាំងពេញលេញ។ […]

ម្សិលមិញនេះ ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១២,៦៦៣ ករណី និងការបាត់បង់ចំនួន ៣៣៥ ករណីបន្ថែមទៀត

Khmerpress September 9, 2021 09/09/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១២,៦៦៣ ករណី កាលពីថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺធ្លាក់ចុះចំនួន ១,៥៣០ ករណី ពីថ្ងៃអង្គារ។ ទីក្រុងហូជីមិញបានរកឃើញករណីថ្មីចំនួន ៧,៣០៨ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,១៧២ ករណី និងខេត្តដុងណៃ ៨១៤ ករណី។ តួលេខថ្មីៗនេះបាននាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបរបស់វៀតណាមចាប់តាំងពីដើមឆ្នាំមុន មានដល់ ៥៦៣,៦៧៦ ករណី។ ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ៣៣៥ ករណី ត្រូវបានបញ្ជាក់នៅយប់ថ្ងៃពុធផងដែរ ដោយបង្កើនចំនួនការស្លាប់សរុបដល់ ១៤,១៣៥ ករណី ឬ ២.៥% នៃចំនួនឆ្លងសរុប។ អ្នកជំងឺចំនួន ១៣,៩៣៧ នាក់ ក៏ត្រូវបានរំសាយនៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ៣២៥,៦៤៧ នាក់។ គិតមកទល់នឹងពេលនេះ ពលរដ្ឋវៀតណាមចំនួន ២៣.៥ លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 […]

UPDATE: ទីបំផុតលោកស្រី Sanae Takaichi ប្រកាសជាផ្លូវការថា នឹងចូលរួមប្រកួតយកតំណែង ប្រធានបក្សកាន់អំណាចនៅជប៉ុន

Khmerpress September 8, 2021 08/09/2021

(តូក្យូ)៖ ទីបំផុតអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំនាក់ទំនងជប៉ុន លោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) ដែលមានវ័យ ៦០ឆ្នាំ បានប្រកាសជាផ្លូវការហើយពីការសម្រេចចិត្ត ក្នុងការចូលរួមឈរឈ្មោះសម្រាប់តំណែង ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដំបូងគេបំផុតរបស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។ សម្រាប់ការសម្រេចដោយលោកស្រី Sanae Takaichi នៅពេលនេះ ត្រូវបានសារព័ត៌មានជប៉ុនបង្ហើបឲ្យដឹងថា លោកស្រីបានទទួលការជំរុញពី អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ហើយមានគោលនយោបាយប្រឆាំងនឹងការ គំរាមកំហែងផ្នែកបច្ចេកវិទ្យារបស់ចិន និងស្ដារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញវិបត្តិ COVID-19។ គួរបញ្ជាក់ថា គណបក្សកាន់អំណាចរបស់ជប៉ុន គឺគណបក្សសេរីប្រជាធិបតេយ្យ (LDP) គ្រោងនឹងរៀបចំការបោះឆ្នោត ជ្រើសរើសមេដឹកនាំគណបក្សរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញានេះ បន្ទាប់ពីនាយកដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) សម្រេចចិត្តលាលែងចេញពីតំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ អ្នកដែលឈ្នះនៅ ក្នុងការបោះឆ្នោតនេះនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។ ដូច្នេះនៅពេលនេះ បេក្ខជនពីររូបហើយបានប្រកាសជាផ្លូវការ […]