ព័ត៌មានអន្តរជាតិ

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២០,៩០២នាក់ និងអ្នកជំងឺ ៣០១នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress August 19, 2021 19/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩០២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៧៥៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង១៤៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៣០១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាចំនួនករណីស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតថ្មីមួយទៀត។ ដោយឡែកអ្នកជំងឺចំនួន ២២,២០៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩៨៩,៨៥៩ករណី ក្នុងនោះមានអ្នកស្លាប់ ៨,៥៨៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧៧៥,៣២៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមគ្រោងនឹងធ្វើតេស្ដលើពលរដ្ឋនៅខេត្តដុងណៃច្រើនជាង ២លាននាក់ បន្ទាប់ពីខេត្តនេះមានសន្ទុះនៃករណីជំងឺកូវីដ១៩ ច្រើនជាងមុន ២៥ ដង

Khmerpress August 18, 2021 18/08/2021

ខេត្តដុងណៃរបស់ប្រទេសវៀតណាម គ្រោងនឹងធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួនចំនួន ២.១ លាននាក់ បន្ទាប់ពីខេត្តនេះបានកើនឡើងករណីជំងឺថ្មីរហូតដល់ទៅ ២៥ដង បើប្រៀបនឹងកាលពីរយៈពេល ៣០ ថ្ងៃមុន នៅពេលដែលខេត្តមានករណីសរុបតែ ៥៧៤ ករណី។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ក៏បានកត់ត្រាករណីចំនួន ២៩១ ករណី នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងខេត្ត គិតត្រឹមរលកឆ្លងទី៤ មានការកើនឡើងដល់ ១៤,៥៣៨ ករណី ហើយករណីខ្លះមិនទាន់ត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលនោះទេ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តបាននិយាយថា ក្រៅពីការបន្តវិធានការរក្សាគម្លាតរហូតដល់ថ្ងៃទី៣១ ខែសីហា ខេត្តដុងណៃនឹងធ្វើតេស្តលើមនុស្សចំនួន ២.១ លាននាក់ ឬ ៦៣% នៃប្រជាជនរបស់ខ្លួនទាំងអស់។ យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនឹងត្រូវអនុវត្តចាប់ពីពេលនេះរហូតដល់ចុងខែ ហើយវានឹងត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពនៅក្នុងតំបន់រដ្ឋបាលនីមួយៗ។ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ រួមទាំងទីរួមខេត្ត Bien Hoa និងស្រុក Nhon Trach និង Vinh Cuu អ្នករាល់គ្នានឹងត្រូវធ្វើតេស្តរៀងរាល់ ៣ ឬ ៥ ថ្ងៃម្តង។ នៅតំបន់ដែលមានហានិភ័យទាប គ្រួសារនីមួយៗនឹងបញ្ជូនអ្នកតំណាងមកធ្វើតេស្ត៕ […]

លោកយាយជនជាតិថៃវ័យ ៧០ឆ្នាំម្នាក់ បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដចំនួន ២លើក ក្នុងថ្ងៃតែមួយ ប៉ុន្តែសំណាងល្អមិនមានបញ្ហាដល់សុខភាព

Khmerpress August 18, 2021 18/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ នេះបានរាយការណ៍ថា លោកយាយម្នាក់មានឈ្មោះថា Somwang អាយុ ៧០ឆ្នាំ រស់នៅស្រុក Nang Rong របស់ខេត្តបូរីរាម បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ទៅ ២លើក ក្នុងថ្ងៃតែមួយ នៅពេលដែលគាត់ទៅទទួលវ៉ាក់សាំងបង្ការ AstraZeneca នៅឯស្រុក Muang កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយមានទាំងស្វាមី និងកូនប្រុស ដែលធ្វើការជាមេធាវីទៅជាមួយផងដែរ។ លោកយាយបាននិយាយប្រាប់សារព័ត៌មានថា គាត់បានទៅទទួលវ៉ាក់សាំងដូសទី២ របស់ AstraZeneca បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី១ របស់ Sinovac កាលពីចុងខែកក្កដា។ នៅពេលទៅដល់កន្លែងចាក់វ៉ាក់សាំង រូបគាត់ ប្ដី និងកូន បានឆ្លងកាត់ដំណើរការធ្វើឯកសារ ពិនិត្យសម្ពាធឈាម និងកម្ដៅជាធម្មតា ហើយក្រោយមកពួកគាត់ទាំង ៣ ក៏ត្រូវបានគេហៅទៅច្រកចាក់វ៉ាក់សាំង ប៉ុន្តែគាត់ទាំង ៣នាក់ ត្រូវអង្គុយនៅតុផ្សេងពីគ្នា។ បន្ទាប់មកមានគ្រូពេទ្យម្នាក់បានចាក់វ៉ាក់សាំង AstraZeneca ឱ្យគាត់នៅដៃខាងស្ដាំ ហើយប្រាប់ឱ្យគាត់នៅអង្គុយរង់ចាំបន្ដិចសិន។ លុះក្រោយមកទៀតក៏មានពេទ្យម្នាក់ទៀត បានហៅគាត់ទៅអង្គុយនៅតុមួយផ្សេង […]

នូវែលសេឡង់រកឃើញអ្នកឆ្លងកូវីដ-១៩បំប្លែងខ្លួន Delta «៦នាក់ទៀត» ដែលសុទ្ធតែពាក់ព័ន្ធនឹងករណីទី១

Khmerpress August 18, 2021 18/08/2021

(វ៉ាលីងតោន)៖ ប្រទេសនូវែលសេឡង់នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Delta ចំនួន ០៦ករណីទៀត ដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងករណីទីមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ក៏មានគិលានុបដ្ឋាយិកាម្នាក់ ធ្វើការនៅក្នុងមន្ទីរពេទ្យទីក្រុង អកលែនដ៍ (Auckland) ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញផងដែរ។ សម្រាប់ករណីឆ្លងវីរុសបំប្លែងខ្លួន Delta មួយករណីដំបូង ត្រូវបានប្រកាសចេញកាលពីថ្ងៃអង្គារម្សិលមិញ និងជាកត្តាជំរុញឲ្យនូវែលសេឡង់ ប្រកាសបិទប្រទេសក្នុងកម្រិតខ្ពស់ ដោយចាប់អនុវត្តកាលពីពាក់កណ្តាលយប់មិញនេះ។ បើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) ករណីរកឃើញវីរុស Delta ដំបូងបំផុតនៅក្នុងប្រទេសដីកោះនេះ គឺមានជាប់ពាក់ព័ន្ធនឹងការផ្ទុះករណីឆ្លង នៅក្នុងរដ្ឋញូតសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី ដែលរហូតមកទល់ពេលនេះ អូស្ត្រាលីនៅតែបន្តបិទតំបន់ទាំងនោះ និងមើលឃើញករណីឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសនូវែលសេឡង់ បានរកឃើញករណីឆ្លង COVID-19 សរុប ២,៩២៦ករណី ក្នុងនោះស្លាប់ […]

សហរដ្ឋអាមេរិកកំពុងណែនាំឱ្យពលរដ្ឋទៅទទួលយកវ៉ាក់សាំងដូសទី៣ ខណៈជំងឺកូវីដ១៩ វ៉ារ្យ៉ង់ Delta កំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងរលកឆ្លងថ្មីទី៤ របស់ខ្លួន

Khmerpress August 18, 2021 18/08/2021

អាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិករំពឹងថា នឹងណែនាំរាល់ជនជាតិអាមេរិកទាំងអស់ឱ្យទទួលយកវ៉ាក់សាំងដូសទី៣ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងរលកឆ្លងទី៤ ដែលភាគច្រើនបានវាយប្រហារទៅសហគមន៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពលរដ្ឋគួរតែទៅទទួលយកវ៉ាក់សាំងដូសទី៣ បន្ទាប់ពីរយៈពេល ៨ខែ ក្រោយបំពេញការចាក់លើកដំបូងរបស់ពួកគេ។ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ នឹងចាប់ផ្ដើមមានឱ្យប្រើប្រាស់នៅពាក់កណ្ដាល ឬចុងខែកញ្ញា ដោយសារការស្នើដែលបានដាក់ទៅ FDA នៅមិនទាន់អនុម័តនៅឡើយ។ ការណែនាំនេះក៏ស្របទៅនឹងការពិតដែលថា វ៉ាក់សាំងនឹងចុះថយប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានខែក្រោយពីការចាក់ដូសទី២ ខណៈដែលជំងឺ COVID-19 បំប្លែងខ្លួន Delta កំពុងក្លាយជាក្ដីបារម្ភរបស់សហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ១៦៨ លាននាក់ ប៉ុន្តែឥឡូវនេះមានមនុស្សយ៉ាងហោច ១១,០០០ នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ៕ អត្ថបទ៖ លីដា ប្រភព៖ Aljazeera

នូវែលសេឡង់សម្រេចអនុវត្តវិធានការបិទខ្ទប់ នៅទូទាំងប្រទេស ក្រោយរកឃើញករណីឆ្លងកូវីដ១៩ ត្រឹម១ករណី

Khmerpress August 17, 2021 17/08/2021

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះ បានប្រកាសអនុវត្តវិធានការបិទខ្ទប់ (lockdown) នៅទូទាំងប្រទេសតែម្តង បន្ទាប់ពីករណីឆ្លង COVID-19 ចំនួន១ករណីថ្មី ទើបតែត្រូវបានរកឃើញនៅទីក្រុងអ៊ុកលែន (Auckland) ដែលជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុត របស់នូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។ លោកស្រី អាដឺន បានបន្ថែមថា វិធានការបិទខ្ទប់នឹងត្រូវអនុវត្ត នៅទីក្រុងអ៊ុកលែនផ្ទាល់ សម្រាប់រយៈពេល៧ថ្ងៃ ខណៈនៅតំបន់ផ្សេងទៀត គឺមានរយៈពេល៣ថ្ងៃ។ បើតាមលោកស្រីនាយករដ្ឋមន្រ្តី អាជ្ញាធរកំពុងសន្មត់ថា ករណីឆ្លងថ្មីនោះ គឺជាករណីវីរុសបំប្លែងថ្មី Delta ដែលមានសមត្ថភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែវាមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។ គួរបញ្ជាក់ថា ករណីឆ្លងថ្មី ១ករណីខាងលើនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញជាលើកដំបូងឡើងវិញ នៅនូវែលសេឡង់ ក្នុងរយៈពេល៦ខែមកនេះ។ សម្រាប់ប្រភពនៃការឆ្លង គឺកំពុងស្ថិតក្រោមការស៉ើបអង្កេត។ លើកចុងក្រោយបំផុត ដែលនូវែលសេឡង់បានរាយការណ៍ ពីករណីឆ្លងក្នុងសហគមន៍បែបនេះ គឺកាលពីខែកុម្ភៈ កន្លងទៅ។ ប្រទេសដែលមានប្រជាជនសរុបជិត […]

ភ្ញាក់ផ្អើល! អាជ្ញាធរនៃប្រទេសចិនបានរកឃើញវត្តមានជំងឺកូវីដ១៩ នៅលើប្រអប់ទុរេនដែលនាំចូលពីប្រទេសថៃ

Khmerpress August 17, 2021 17/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ទីផ្សារមួយនៅទីក្រុង Ganzhou របស់ប្រទេសចិន បានរកឃើញវត្តមានជំងឺ COVID-19 នៅលើប្រអប់ទុរេនដែលនាំចូលពីប្រទេសថៃ នេះបើតាមការប្រកាសរបស់ការិយាល័យកិច្ចការកសិកម្មនៅក្រោមស្ថានទូតថៃប្រចាំទីក្រុងប៉េកាំង។ ការិយាល័យបានពន្យល់ថា ការរកឃើញនេះបានកើតឡើងនៅផ្សារ Haudongcheng កាលពីថ្ងៃទី១៣ ខែសីហា ហើយអ្នកប៉ះពាល់ក៏ត្រូវបានគេដាក់ឱ្យនៅដោយឡែក ដើម្បីរង់ចាំការពិនិត្យសុខភាពរកជំងឺ COVID-19 ផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រអប់ទុរេនទាំងអស់នឹងត្រូវប្រមូលមករក្សាទុកដើម្បីសុវត្ថិភាព ចំណែកផ្លែឈើមួយចំនួន និងតំបន់ពាក់ព័ន្ធនៅក្នុងផ្សារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។ ការិយាល័យបាននិយាយថា ខ្លួនបានពិភាក្សាបញ្ហានេះជាមួយអគ្គនាយកដ្ឋានគយចិន ហើយក៏គ្មានការបិទទំនិញនាំចូលមកពីប្រទេសថៃនោះដែរ ដោយសារថាបញ្ហានេះត្រូវបានរកឃើញនៅក្នុងផ្សារ មិនមែននៅច្រកត្រួតពិនិត្យនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការបញ្ជាទិញទុរេនពីប្រទេសថៃ ដោយសារថាព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមរួចទៅហើយ៕ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ២០,០០០នាក់ទៀត និងបាត់បង់ជីវិតអ្នកជំងឺ ២៣៩នាក់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress August 17, 2021 17/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,១២៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៩,៨៥៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៧២ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២៣៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាចំនួនករណីស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតថ្មីមួយទៀត។ ដោយឡែកអ្នកជំងឺចំនួន ២០,៧៩១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩៤៨,៤៤២ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៩៧៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧៣០,៤៣៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨,៦៥២ករណី» និងមរណភាព៣៦៨នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 17, 2021 17/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៨,៦៥២ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៨ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៣,៣៤១នាក់។ នៅក្នុងថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៦៨នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៨៣,៦៩៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០៦,៩៧៧នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៦,១៤១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព្រះមហាក្សត្រម៉ាឡេស៊ីត្រាស់បង្គាប់ឱ្យលោក Muhyiddin Yassin នៅបន្ដធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតដល់មានអ្នកជំនួសតំណែងថ្មី

Khmerpress August 16, 2021 16/08/2021

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន បើទោះបីជាលោកបានផ្ញើដំណឹងនៃការលាលែងពីតំណែងរបស់លោក ទៅកាន់ព្រះមហាក្សត្រក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅមុននេះបន្ដិច។ គួរឱ្យដឹងដែរថា ការលាលែងពីតំណែងរបស់លោក Muhyiddin គឺដោយសារតែលោកមិនអាចរក្សាបានសំឡេងភាគច្រើននៅក្នុងសភា ខណៈដែលក្នុងរយៈពេល ១៧ ខែ នៃការកាន់តំណែងរបស់លោក គឺពោរពេញទៅដោយភាពចម្រូងចម្រាស។ ព្រះបរមរាជវាំងបាននិយាយថា ការបោះឆ្នោតមិនមែនជាជម្រើសល្អបំផុតនោះទេក្នុងពេលនេះ ហើយស្តេចស៊ុលតង់ Abdullah សព្វព្រះរាជហឫទ័យឱ្យលោក Muhyiddin បន្តថែរក្សារដ្ឋាភិបាលបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកបាននិយាយថា៖«ព្រះមហាក្សត្របានទទួលលិខិតលាលែងពីតំណែងរបស់លោក Muhyiddin Yassin និងគណៈរដ្ឋមន្ត្រីទាំងមូល» «បន្ទាប់ពីការលាលែងពីតំណែងនេះ ព្រះមហាក្សត្រសព្វព្រះទ័យឱ្យលោក Muhyiddin បំពេញតួនាទីជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន រហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង»៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ