ព័ត៌មានអន្តរជាតិ

BREAKING: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «២៣,៤១៨នាក់» និងអ្នកជំងឺ «១៨៤នាក់បាត់បង់ជីវិត» ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress August 13, 2021 13/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២៣,៤១៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ជាតួលេខខ្ពស់បំផុតថ្មីមួយ ដែលប្រទេសថៃមិនធ្លាប់ជួបប្រទះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២៣,០៣០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៨៨ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៨៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,០៨៣នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨៦៣,១៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៧,១២៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦៤៣,៨៨៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបាន ២២.៣លានដូស ក្នុងនោះប្រជាជន ៤.៨៣លាននាក់ (៦.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «៩,៦៦៧ករណី» និងបាត់បង់ជីវិត ៣២៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress August 13, 2021 13/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៩,៦៦៧ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៣,៨៤១នាក់។ នៅក្នុងថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣២៦នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៤៦,៥៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៩,១៤៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤,៨១៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃរំពឹងថានឹងមានវ៉ាក់សាំង Pfizer ក្នុងដៃ ចំនួនជាង ៣២លានដូស មុនដាច់ឆ្នាំនេះ

Khmerpress August 12, 2021 12/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន ៣២.៥លានដូសនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បានគូសបញ្ជាក់ថា ក្រសួងបានបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ២០លានដូស ដែលជាផ្នែកនៃផែនការទិញវ៉ាក់សាំងរបស់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន។ បន្ថែមពីនេះក្រុមហ៊ុន Pfizer ក៏បានស្នើបញ្ជូនវ៉ាក់សាំងចំនួន ១០លានដូសទៀត មកកាន់ប្រទេសថៃ នៅក្នុងឆ្នាំ២០២១នេះផងដែរ។ លោក Anutin Charnvirakul បានគូសបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិក ក៏បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ២.៥លានដូសដែរ មកកាន់ប្រទេសថៃ ក្នុងនោះ១.៥លានដូស បានមកដល់រួចរាល់ហើយ ដែលនាំឱ្យប្រទេសថៃ នឹងមានវ៉ាក់សាំង Pfizer សរុបរហូតដល់ […]

ប្រទេសថៃគ្រោងនឹងសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាញ់តាមច្រមុះ នៅចុងឆ្នាំនេះ

Khmerpress August 12, 2021 12/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Phuket News នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យាថៃ ឬ Biotec រំពឹងថានឹងអាចធ្វើការសាកល្បងជាលើកដំបូងលើមនុស្ស សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយការបាញ់បញ្ចូលតាមច្រមុះ (nasal spray) ចំនួន ២ប្រភេទ នៅចុងឆ្នាំនេះ។ វ៉ាក់សាំងទាំង ២ ត្រូវបានបង្កើតឡើងដោយផ្អែកលើវីរុសអាដេណូ Adenovirus និងវីរុសគ្រុនផ្តាសាយ Influenza ហើយការសាកល្បងលើសត្វកណ្តុរកន្លងមក ក៏បានបង្ហាញពីប្រសិទ្ធភាពល្អរបស់វាផងដែរ។ វ៉ាក់សាំងទាំង ២ នេះត្រូវបានបង្កើតរួមគ្នាជាមួយក្រុមហ៊ុនផលិតឱសថ KinGen BioTech ហើយវាបានបំពេញតាមស្តង់ដារសុវត្ថិភាពផលិតកម្ម (GMP) ទៀតផង។ តំណាងរបស់ Biotec បាននិយាយថា កន្លងមកពួកគេបានធ្វើការសាកល្បងលើសត្វកណ្ដុរ (ឆ្លងជំងឺ COVID-19) ដោយប្រើប្រាស់ប្រភេទវ៉ាក់សាំងដែលបង្កើតឡើងដោយផ្អែកលើវីរុសអាដេណូ ហើយពួកគេបានរកឃើញថា សត្វកណ្ដុរមិនបានធ្លាក់ខ្លួនឈឺនោះទេបន្ទាប់ពីនោះ ប៉ុន្តែមានការឡើងទម្ងន់ បើប្រៀបនឹងការសាកល្បងជាមួយវ៉ាក់សាំងដែលចាក់ទៅក្នុងសាច់ដុំ (intramuscular injections) ។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតទាក់ទងនឹងវ៉ាក់សាំងបាញ់តាមច្រមុះនេះ នៅមិនទាន់មាននៅឡើយទេ […]

BREAKING: ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២២,៧៨២នាក់ និងបាត់បង់ជីវិត ១៤៧នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress August 12, 2021 12/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២២,៧៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២២,៤០៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៧៥ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២៣,៦៤៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨៣៩,៧៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៩៤២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦២៣,៨០១នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយប្រើថ្នាំចំនួន ៣ ប្រភេទនេះ ដើម្បីបង្កើនជម្រើសនៃការព្យាបាលជំងឺនេះ

Khmerpress August 12, 2021 12/08/2021

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ដោយប្រើថ្នាំចំនួន ៣ ដូចជា៖ Artesunate ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់, Imatinib ដែលត្រូវបានប្រើសម្រាប់ជំងឺមហារីកមួយចំនួន, Infliximab ជាថ្នាំសម្រាប់ព្យាបាលជំងឺ Crohn និងជំងឺផ្សេងទៀត។ WHO បាននិយាយថា ការសាកល្បងនឹងត្រូវអនុវត្តនៅមន្ទីរពេទ្យជាង ៦០០ នៅក្នុង ៥២ ប្រទេសលើពិភពលោក។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកសង្ឃឹមថា ថ្នាំទាំងនោះនឹងមានប្រសិទ្ធភាពល្អ។ ជម្រាបដែរថា WHO ក៏បានណែនាំកាលពីខែមុន អំពីថ្នាំប្រឆាំងនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ Actemra ឬហៅថា Tocilizumab, ថ្នាំ Sarilumab ដែលជាថ្នាំដែលមានឥទ្ធិពលស្រដៀងគ្នា និង Dexamethasone ដែលជាថ្នាំស្តេរ៉ូអ៊ីដ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការសាកល្បងថ្មីនេះអាចបង្កើនជម្រើសក្នុងការព្យាបាលជំងឺ COVID-19 ខណៈពេលមានការកើនឡើងនៃការឆ្លង និងការទទួលបានវ៉ាក់សាំងយឺតពេលនៅក្នុងប្រទេសមានចំណូលទាប៕ អត្ថបទ៖ លីដា ប្រភព៖ NHK , WHO

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «៨,៧៦៦ករណី» និងបាត់បង់ជីវិត៣៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress August 12, 2021 12/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៨,៧៦៦ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៣,៤១៦នាក់។ នៅក្នុងថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៤២នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៣៦,៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៥,១៥៤នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤,៤៨៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

FDA អាមេរិកនឹងអនុញ្ញាតការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ

Khmerpress August 12, 2021 12/08/2021

(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថានឹងអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដូសទី៣ ដោយប្រើ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna លើអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន NBC News នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។ សារព័ត៌មាន NBC News ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា FDA នឹងអនុម័ត លើការអនុញ្ញាតការចាក់វ៉ាក់សាំងដូសទី៣ ក្នុងករណីបន្ទាន់សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះតែម្ដង។ ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ខាងលើ អ្នកនាំពាក្យ FDA ម្នាក់មិនបានបញ្ជាក់អ្វីលម្អិតនោះទេដោយគ្រាន់តែនិយាយថា FDA កំពុងតាមដានយ៉ាងយក ចិត្តទុកដាក់លើទិន្នន័យសិក្សាស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកមានប្រព័ន្ធភាពសុំានៅឡើយ។ អ្នកនាំពាក្យរូបនេះបន្ថែមថា FDA នឹងធ្វើការងារជាមួយ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC ខណៈក្រុមអ្នកជំនាញ CDC នឹងត្រូវជួបជុំគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីត្រួតពិនិត្យលើទិន្នន័យស្ដីពី ការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាអនុញ្ញាតឲ្យសិក្សាលើការ «ចាក់វ៉ាក់សាំងលាយគ្នា» ទោះបីកន្លងមក WHO ធ្លាប់បានព្រមានថា «ជាទង្វើគ្រោះថ្នាក់»

Khmerpress August 11, 2021 11/08/2021

(ញូដេលី)៖ អាជ្ញាធរគ្រប់គ្រងការប្រើប្រាស់ឱសថនៅក្នុងប្រទេសឥណ្ឌា (DCGI) បានផ្តល់ការអនុញ្ញាតហើយ ចំពោះការសិក្សាលើការចាក់វ៉ាក់សាំងបង្ការ COVID-19 «លាយគ្នា» រវាងវ៉ាក់សាំង Covishield និងវ៉ាក់សាំង Covaxin។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។ ការសិក្សាខាងលើនេះ នឹងប្រព្រឹត្តទៅក្នុងដំណាក់កាលដំបូង នៅឯវិទ្យាស្ថានវេជ្ជសាស្ត្រ CMC ស្ថិតក្នុងរដ្ឋ តាមិល ណាឌូ (Tamil Nadu)។ តាមរយៈសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋធានីញូដេលីកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកវេជ្ជបណ្ឌិត ផូល (V K Paul) ដែលត្រូវជាសមាជិកនៃ វិទ្យាសាស្ត្រសិក្សាស្រាវជ្រាវថ្នាក់ជាតិឥណ្ឌា (NITI) បានលើកឡើងថា «យើងបានផ្តល់ការអនុញ្ញាតដល់វិទ្យាស្ថាន CMC ចំពោះសិក្សាលើការចាក់វ៉ាក់សាំងលាយគ្នានេះ»។ បើតាមអាជ្ញាធរឥណ្ឌា ការសិក្សាលើកនេះគឺខុសពីការសិក្សាលើកមុន ដែលត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) ដែលកាលណោះបានអះអាងថា ការចាក់វ៉ាក់សាំង COVID-19 លាយគ្នារវាងវ៉ាក់សាំង ២ប្រភពផ្សេងគ្នា អាចបង្កើនប្រសិទ្ធភាព និងជំរុញអង់ទីករបានប្រសើរជាង ការចាក់វ៉ាក់សាំងតាមវិធីទូទៅនោះ។ គួរបញ្ជាក់ថា វ៉ាក់សាំង Covaxin […]

កូរ៉េខាងត្បូងមើលឃើញករណីឆ្លងកូវីដ១៩ ជាង២,២០០នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុត

Khmerpress August 11, 2021 11/08/2021

(សេអ៊ូល)៖ នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួនជាង២,២០០នាក់ ថែមទៀត ខណៈប្រទេសអាស៉ីខាងកើតមួយនេះ កំពុងជួបភាពលំបាកក្នុងការគ្រប់គ្រង រលកឆ្លងរាលដាលចុងក្រោយបំផុត ដែលធ្ងន់ធ្ងរខ្លាំងជាងពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។ បើតាមរដ្ឋមន្រ្តីសុខាភិបាលកូរ៉េខាងត្បូង លោក Kwon Deok-cheol ទោះបីវិធានការគម្លាតសុវត្ថិភាព កំពុងត្រូវអនុវត្តជាងមួយខែមកហើយក៏ដោយ អត្រាឆ្លងរាលដាល COVID-19 នៅតែបន្តកើនឡើង ដោយសារតែវីរុសបំប្លែងថ្មី Delta បូករួមជាមួយកំណើននៃការធ្វើដំណើរនៅក្នុងប្រទេស កំលុងវិស្សមកាលរដូវក្តៅ។ កូរ៉េខាងត្បូងបានជួបភាពលំបាក ក្នុងការគ្រប់គ្រងរលកឆ្លងរាតត្បាតថ្មីចុងក្រោយនេះ ចាប់តាំងតែពីខែកក្កដាមក ដែលដំបូងឡើយករណីភាគច្រើន គឺប្រមូលផ្តុំនៅតំបន់ទីក្រុងសេអ៊ូល ប៉ុន្តែក្រោយមក ក៏បានបន្តរាលដាលនៅទូទាំងប្រទេស។ ក្នុងថ្ងៃពុធដដែលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានថ្លែងថា ការកំពុងកើនឡើងនៃករណីឆ្លង គឺជាក្តីបារម្ភធំមួយ ហើយលោកបានស្នើឲ្យមានការបន្តកិច្ចសហការពីប្រជាជន និងក្រុមមន្រ្តីសុខាភិបាល។ គួរបញ្ជាក់ថា កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបកើនដល់ ២១៦,២០៦នាក់ ក្នុងនោះមានអ្នកស្លាប់២,១៣៥នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ […]