ព័ត៌មានអន្តរជាតិ

ម៉ាឡេស៉ីសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm

Khmerpress July 16, 2021 16/07/2021

(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៉ី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ខ្លួនបានផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ ក្រុមហ៊ុនអភិវឌ្ឍឱសថក្នុងស្រុករបស់ម៉ាឡេស៉ីឈ្មោះថា ឌូហ្វាម៉ា (Duopharma) ត្រូវបានចុះបញ្ជី ដើម្បីទទួលបន្ទុកនាំចូលវ៉ាក់សាំង Sinopharm។ កន្លងមកនេះ ក្រុមហ៊ុន Duopharma ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់រុស្ស៉ី Sputnik V ចំនួន៦.៤លានដូស ដល់រដ្ឋាភិបាលម៉ាឡេស៊ីផងដែរ។ គួរបញ្ជាក់ថា ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីខែកុម្ភៈកន្លងទៅ ហើយវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ រួមមានវ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Cansino និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ក៏ត្រូវបានអនុម័តផងដែរ តែមិនទាន់បានប្រើនៅឡើយទេ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ាឡេស៉ីសម្រេចការចាក់វ៉ាក់សាំងបានជាង ១២.៦៤លានដូស ដោយក្នុងនោះមនុស្សជាង៤លាននាក់ ឬស្មើនឹង១២.៣ភាគរយនៃចំនួនប្រជាជនសរុប […]

ហ្វីលីពីនប្រកាសរកឃើញ ការឆ្លងកូវីដ១៩ បម្លែងថ្មី Delta នៅក្នុងសហគមន៍ ជាលើកដំបូង

Khmerpress July 16, 2021 16/07/2021

(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងក្នុងសហគមន៍នៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពមកពីប្រទេសឥណ្ឌា) ជាលើកដំបូងបង្អស់ នៅក្នុងប្រទេសរបស់ខ្លួន ខណៈមនុស្សម្នាក់ទៀត បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បានថ្លែងប្រាប់សន្និសីទកាសែតមួយថា ក្នុងចំណោមករណីឆ្លងថ្មីៗនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ចំនួន ១៦ករណី មាន ១១ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ខណៈ ០៥ករណីទៀត គឺជាករណីនាំចូល ដែលត្រូវបានរកឃើញនៅលើ ជនជាតិហ្វីលីពីន ដែលទើបវិលត្រលប់មកពីប្រទេសអារ៉ាប់រួម (UAE), កាតា (Qatar) និងចក្រភពអង់គ្លេស (UK) វិញ។ ទន្ទឹមនឹមនេះ អ្នកជំងឺម្នាក់ ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងរដ្ឋធានីម៉ានីល (Manila) កាលពីថ្ងៃទី២៨ […]

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ៩,៦៩២នាក់, បាត់បង់ជីវិត ៦៧នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress July 16, 2021 16/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៦៩២កណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩,០៧៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ៦១៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ CCSA បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៦៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជាសះស្បើយចំនួន ៥,៧៣០នាក់ ទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៨១,៩០៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,០៩៩នាក់ និងអ្នកជាសះស្បើយ ២៧១,៨៥៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កាន់តែធ្ងន់ធ្ងរ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៣,៤១៦ករណី» និងបាត់បង់ជីវិតចំនួន ៦៩នាក់បន្ថែមទៀត

Khmerpress July 16, 2021 16/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៣,៤១៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣,៣៧៩ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៧នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ២,៦៩១ករណី។ គួរបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះវៀតក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ ៦៩នាក់ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៤០,៨៥០នាក់ ក្នុងនោះស្លាប់២០៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃទើបបើកទ្វារកោះចំនួន៣ទៀត ដើម្បីទទួលភ្ញៀវទេសចរបរទេស ទោះបីជាករណីឆ្លងដោយសារកូវីដ-១៩ កំពុងផ្ទុះខ្លាំង

Khmerpress July 15, 2021 15/07/2021

(បាងកក)៖ ទោះបីជាករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 កំពុងកើនឡើងជាលំដាប់ក្តីក៏នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរថៃបានប្រកាសបើកទ្វារ កោះចំនួនបីបន្ថែមទៀតហើយ គឺកោះ សាមុយ (Samui), តៅ (Tao) និងផានហ្គាន (Phangan) បន្ទាប់ពីបានបើកទ្វារកោះ ភូកេត (Phuket) កាលពីថ្ងៃទី១ ខែកក្កដា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ ការបើកទ្វារកោះទាំងបីខាងលើបន្ថែមទៀតនេះ គឺស្ថិតនៅក្នុងគោលដៅ ជំរុញវិស័យទេសចរឲ្យងើបឡើងវិញ ដែលពិតជាចាំបាច់ណាស់សម្រាប់សេដ្ឋកិច្ច នៃប្រទេសអាស៊ានមួយនេះ បើទោះបីជាសាធារណមតិនៅក្នុងស្រុកថៃផ្ទាល់ បានធ្វើការរិះគន់ និងចាត់ទុកទង្វើបែបនេះថា ប្រថុយនឹងគ្រោះថ្នាក់ក៏ដោយ។ សម្រាប់កោះសាមុយ ការអនុវត្តវិធានទប់ទល់ COVID-19 កំលុងពេលបើកទ្វារឡើងវិញ គឺមានលក្ខណៈតឹងរ៉ឹងជាង Phuket បន្តិច ដោយអ្នកទេសចរបរទេស ដែលបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់ ពួកគេត្រូវបន្តស្នាក់នៅក្នុងសណ្ឋាគារ យ៉ាងហោចណាស់មួយសប្តាហ៍ ទើបអាចចេញទៅកម្សាន្ត នៅទីកន្លែងផ្សេងទៀតបាន នៅលើកោះសាមុយ។ គួរបញ្ជាក់ថា នៅក្នុងគោលការណ៍បើកទ្វារទេសចរណ៍ នៅកោះភូកេត ដែលត្រូវបានដាក់ឈ្មោះថា «sandbox» នោះ […]

វៀតណាមអាចប្រឈមការខ្វះខាតវ៉ាក់សាំង បើសិនការបញ្ជាទិញមកដល់យឺតពេល ខណៈដែលស្ថានការណ៍កូវីដ១៩កាន់តែអាក្រក់ទៅៗ

Khmerpress July 15, 2021 15/07/2021

(ហាណូយ)៖ វៀតណាមកាលពីថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer សន្យានឹងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែម២០លានដូសមកដល់ខ្លួន ខណៈប្រទេសអាស៊ានមួយនេះកំពុងព្យាយាមស្ទុះស្ទាបង្កើនចំនួនវ៉ាក់សាំងនៅក្នុងស្តុក ដើម្បីទប់ទល់ជាមួយការកើនឡើងយ៉ាងធ្ងន់ធ្ងរ នៃករណីឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ យ៉ាងណាមិញ មិនមានការបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងមកដល់នៅពេលណាឲ្យប្រាកដឡើយ ខណៈវៀតណាមអាចប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ប្រសិនបើពួកវាយឺតយ៉ាវក្នុងការមកដល់ ហើយនាំឲ្យស្ថានភាពរាតត្បាតរបស់ COVID-19 នៅក្នុងប្រទេសនេះ កាន់តែដុនដាបខ្លាំងថែមទៀត។ ក្នុងថ្ងៃពុធដដែល វៀតណាមបានមើលឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃ ដល់ទៅជិត៣,០០០ករណី ដែលជាកំណត់ត្រាថ្មីមួយកម្រិតទៀត បន្ទាប់ការរាតត្បាតបានកើនឡើងជាបន្តបន្ទាប់ ក្នុងប្រទេសនេះ ជាពិសេសនៅទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅច្រើនបំផុត របស់វៀតណាម ហើយជាកន្លែងដែលត្រូវស្ថិតក្រោម វិធានការបិទខ្ទប់ (lockdown) ចាប់តាំងពីសប្តាហ៍មុនមក។ ពាក់ព័ន្ធនឹងស្ថានការណ៍ឆ្លងរាលដាលនៃ COVID-19 រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ក្នុងប្រទេសវៀតណាម បានបង្ហាញអំពីភាពកកុញ នៅតាមមន្ទីរពេទ្យមួយចំនួន ដោយសារតែអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កកំពុងកើនឡើង ដោយខ្លះត្រូវបង្ខំចិត្តគេងនៅក្នុងតង់ និងនៅតាមទីធ្លាក្រៅមន្ទីរពេទ្យ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសង្គ្រោះថែមទៀតផង។ […]

BREAKING: ថៃមានអ្នកបាត់បង់ជីវិតជិត១០០នាក់ ក្នុងមួយថ្ងៃ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជិត ៩,២០០នាក់

Khmerpress July 15, 2021 15/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,១៨៦កណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២២ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩,១០៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ៧៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ តំបន់ដែលមានករណីឆ្លងថ្មីៗច្រើនជាងគេ រួមមានទីក្រុងបាងកក ដែលរកឃើញ២,២២៤ករណី, ខេត្ត Samut Prakan រកឃើញ៨៤៦ករណី, ខេត្ត Samut Sakhon រកឃើញ៦៤០ករណី, ខេត្ត Chonburi រកឃើញ៥២៣ករណី និងខេត្ត Nonthaburi រកឃើញ៣៥៥ករណី។ CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៩៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាកំណត់ត្រាថ្មីមួយទៀត […]

ចិននឹងជួយអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩, នេះបើតាមប្រមុខការទូតចិន

Khmerpress July 15, 2021 15/07/2021

ឌូស្ហាន់បេ)៖ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិន នឹងបន្តផ្ដល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងនោះរួមមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរដល់ប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ប្រទេសនេះ អាចបង្ក្រាបជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះបានដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ លោក Wang ធ្វើការកត់សម្គាល់ដូចខាងលើនេះ កំឡុងជួបប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាហ្វហ្គានីស្ថាន លោក Mohammad Haneef Atmar។ លោក Wang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិន និងអាហ្វហ្គានីស្ថាន គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងយ៉ាងជិតស្និត។ ប្រទេសចិនបានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-អាហ្វហ្គានីស្ថាន ហើយមានឆន្ទៈធ្វើការជាមួយប្រទេសអាហ្វហ្គានីស្ថានដើម្បីរៀបចំឡើងនូវ ទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរទៀតផង រួមទាំងបញ្ជូនសញ្ញាវិជ្ជមាន និងសន្តិភាពទៅកាន់ពិភពខាងក្រៅផងដែរ»។ លោក Wang បន្ថែមដោយរំពឹងថាថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងធានានូវសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងស្ថាប័នចិននៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។ ជុំវិញបញ្ហានេះ លោក Atmar បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការផ្ដល់ជំនួយរបស់ប្រទេសចិនដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 […]

ឡាវប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ «១១៦នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺម្នាក់ទៀតបាត់បង់ជីវិត

Khmerpress July 15, 2021 15/07/2021

(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ បានចេញសេចក្តីប្រកាសមួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា មនុស្សសរុបរហូតដល់ទៅ ១,៤៥១នាក់ ត្រូវបានធ្វើតេស្តរក COVID-19 កំលុងពេល ២៤ម៉ោងកន្លងទៅនេះ ហើយក្នុងនោះ ១១៦នាក់ចេញលទ្ធផល «វិជ្ជមាន»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ឡាវ Times។ ការរកឃើញករណីឆ្លងថ្មីៗយ៉ាងច្រើននេះ បាននាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៣,០៩២ករណី ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ០៤នាក់។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ គឺមានតែពីរករណីប៉ុណ្ណោះ ដែលជាប្រភេទករណីឆ្លងសហគមន៍ ក្នុងនោះមួយករណីត្រូវរកឃើញនៅទីក្រុងវៀងច័ន្ទ និងមួយករណីទៀតនៅខេត្តឧត្តមសៃ (Oudomxay)។ សម្រាប់ករណីនាំចូលវិញ គឺខេត្ត សាវណ្ណាខេត្ត (Savannakhet) បានរកឃើញរហូតដល់ ៦៧ករណី និងខេត្ត ចម្ប៉ាសាក់ ៤១ករណី នៅក្នុងកំលុងពេល ២៤ម៉ោងដូចគ្នា។ នេះជារកឃើញករណីឆ្លងយ៉ាងច្រើនបំផុតមួយ ក្រោយពីប៉ុន្មានសប្តាហ៍ដែលប្រទេសឡាវ បានជួបភាពស្ងប់ស្ងាត់វិញ បន្ទាប់ពីការផ្ទុះករណីឆ្លង COVID-19 ធ្ងន់ធ្ងរលើកដំបូង កាលពីអំឡុងខែមេសា ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមកំពុងរងសម្ពាធកាន់តែខ្លាំង ពីការកើនចំនួនអ្នកឆ្លងកូវីដ១៩យ៉ាងគំហុកនៅហូជីមិញ ខណៈតាមមន្ទីរពេទ្យមួយចំនួនខ្វះកន្លែងដាក់អ្នកជំងឺ

Khmerpress July 15, 2021 15/07/2021

(ហូជីមិញ)៖ ករណីឆ្លងដែលបានកើនឡើងរហូតដល់ជិត ៣,០០០នាក់ក្នុងមួយថ្ងៃ និងការសម្រុកធ្វើតេស្តសម្រាប់ករណីពាក់ព័ន្ធ COVID-19 បាននិងកំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ដល់ទីក្រុងហូជិមិញ នៃភាគខាងត្បូងប្រទេសវៀតណាម ដែលកំពុងស្ថិតនៅក្នុងការបិទខ្ទប់ (Lockdown) ស្រាប់ទៅហើយនោះ។ រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ក្នុងប្រទេសវៀតណាម បានបង្ហាញអំពីភាពកកុញ នៅតាមមន្ទីរពេទ្យមួយចំនួន ដោយសារតែអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កកំពុងកើនឡើង ដោយខ្លះត្រូវបង្ខំចិត្តគេងនៅក្នុងតង់ និងនៅតាមទីធ្លាក្រៅមន្ទីរពេទ្យ ជាបណ្តោះអាសន្នដើម្បីរង់ចាំការសង្គ្រោះ និងព្យាបាល។ បើតាមសារព័ត៌មានវៀតណាម Thanh Nien ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា តំបន់សេដ្ឋកិច្ច និងរោងចក្រមួយចំនួន ដែលមានសង្វាក់ផលិតកម្មចាំបាច់ អាជ្ញាធរបានតម្រូវឲ្យខាងស្ថាប័នទាំងនោះ រៀបចំកន្លែងស្នាក់នៅសម្រាប់ បុគ្គលិកសំខាន់ៗឲ្យបានសមរម្យ។ ប៉ុន្តែបើតាមរូបភាពមួយចំនួន ដែលត្រូវបានចុះផ្សាយ កម្មករជាច្រើនត្រូវបានរៀបចំឲ្យស្នាក់នៅក្នុងតង់ ហើយប្រការនេះក៏កំពុងទទួលការរិះគន់ផងដែរ។ ដោយឡែករោងចក្រនៃក្រុមហ៊ុនធំៗមួយចំនួនរបស់បរទេសដូចជា Nike, Adidas, Pou Chen និង Samsung បានផ្អាកផលិតកម្មរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងហូជីមិញ ដោយសារតែផ្ទុះករណីឆ្លងនៅតាមរោងចក្រ និងសហគ្រាសរបស់ពួកគេ។ អាជ្ញាធរទីក្រុងហូជីមិញ កំពុងតែស្វះស្វែងដោះស្រាយបញ្ហា យ៉ាងបន្ទាន់បំផុត ខណៈប្រជាជនរស់នៅទីនេះមានរហូតដល់ជិត […]